ចិននាំចូលផ្លែទុរេនកាន់តែច្រើន ខណៈតម្លៃធ្លាក់ចុះនៅពេលប្រមូលផល

image_2026-05-07_07-44-57

ក្វាងទុង៖ កាលពីចុងសប្តាហ៍មុនផ្លែទុរេនស្រស់ជាង៦ ៣០០តោន បាននាំចូលមកដល់កំពង់ផែក្នុងទីក្រុងក្វាងចូវ ខេត្តក្វាងទុង ដោយផ្ទុកលើនាវាដឹកទំនិញចំនួនបីគ្រឿង ប្រើពេល២៤ម៉ោងទើបដឹកមកដល់ ខណៈពេលរដូវប្រមូលផលធំចាប់ផ្តើម​ ក្នុងពេលឆាប់ៗខាងមុខនេះ។

ផ្លែទុរេនទាំងអស់នេះផ្ទុកក្នុងកុងតឺន័រចំនួន៣៥៦ទូ ទទួលបានការអនុញ្ញាតពីគយ និងចាប់ផ្តើមចែកចាយពាសពេញបណ្តាខេត្តតាមឈូងសមុទ្រ ក្រុងហុងកុង និងក្រុងម៉ាកាវ។

ការដឹកជញ្ជូនផ្លែទុរេនខាងលើនេះ ទទួលបានការអនុញ្ញាតដោយគ្មានការត្រួតពិនិត្យឡើយ ហើយលើកដាក់ទៅលើរថយន្តដឹកទំនិញ ដែលចតរងចាំនៅចំណតសម្រាប់ដឹកចេញភ្លាមៗ ខណៈពេលអ្នកការត្រួតពិនិត្យត្រូវធ្វើតាខ្សែសង្វាក់ត្រជាក់ ដែលប្រតិបត្តិការចាប់ផ្តើមក្នុងរយៈពេលដប់នាទីនៃការមកដល់។ ទូផ្លែទុរេនណា ដែលទទួលបានការអនុញ្ញាតពីគយ អាចដឹកចេញទៅដល់ទីផ្សារលក់ដុំ នាក្រុងក្វាងចូវ ក្នុងរយៈពេលយ៉ាងយូរពីរម៉ោង។

ចាប់តាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦​ មន្ត្រីនៅគយកំពង់ផែក្នុងទីក្រុងក្វាងចូវ បានត្រួតពិនិត្យផ្លែទុរេនស្រស់ដែលនាំចូលជាង៩ ៥០០តោន។ កំពង់ផែនេះបន្តពង្រីកតួនាទីរបស់ខ្លួនជាមជ្ឈមណ្ឌលភាគខាងត្បូងប្រទេសចិន សម្រាប់ផ្លែឈើនាំចូល ខណៈពេលបរិមាណនាំចូលចាប់ផ្តើម ក្នុងអំឡុងពេលប្រមូលផលនៅតាមបណ្តាប្រទេសក្នុងភូមិភាគអាស៊ីអាគ្នេយ៍។

ការនាំចូលផ្លែទុរេនក្នុងបរិមាណធំ ក៏កំពុងដឹកតាមផ្លូវដែកផងដែរ។ ផ្លូវដែកចិន-ឡាវ បានដឹកជញ្ជូនផ្លែទុរេននាំចូលចំនួន៥០ ៣០០តោន ចាប់តាំងពីថ្ងៃទី១ ខែមករា គឺកើនឡើងជាង៩៤ភាគរយ បើធៀបនឹងឆ្នាំ២០២៥។ នៅថ្ងៃទី២៣ ខែមេសា ផ្លែទុរេនចំនួន៣ ៦៦១តោន បានដឹកមកដល់កំពង់ផែផ្លូវដែក បន្ទាប់ពីបានឆ្លងកាត់ការត្រួតពិនិត្យនៅច្រកព្រំដែន។

ចំណែកនៅទីក្រុង​ ឆេងទូ (Chengdu) មជ្ឈមណ្ឌលចែកចាយផ្លែទុរេនមួយបានបើកដំណើរការ ដើម្បីគាំទ្រដល់ការដឹកជញ្ជូនតាមផ្លូវគោក ដោយកំណត់គោលដៅលើការគ្រប់គ្រងជាង១៥ភាគរយនៃការនាំចូលផ្លែទុរេនស្រស់របស់ប្រទេសចិន ក្នុងរយៈពេលពី៣ ទៅ៥ឆ្នាំទៀត។ មជ្ឈមណ្ឌលចែកចាយនេះនឹងពង្រីកការផ្ទុកខ្សែសង្វាក់ត្រជាក់ ការកែច្នៃមូលបត្របំណុល និងហិរញ្ញវត្ថុ ដោយកំណត់គោលដៅរថភ្លើងដឹកទំនិញខ្សែសង្វាក់ត្រជាក់អន្តរជាតិប្រចាំឆ្នាំជាង៤០០គ្រឿង។

កំណើននៃការផ្គត់ផ្គង់បានជះឥទ្ធិពលដល់ការកំណត់តម្លៃ។ តម្លៃលក់រាយបានធ្លាក់ចុះមកនៅត្រឹមប្រហែល៤០ យន់ ក្នុងមួយគីឡូក្រាម ឬស្មើនឹង៥.៨៥ដុល្លារ បន្ទាប់ពីការកើនឡើងនៃការនាំចូលមកដល់នូវផ្លែទុរេននៅក្នុងតំបន់។ ក្រុមពាណិជ្ជករ បានសន្មតថា ចលនាតម្លៃ គឺដោយសារបរិមាណប្រមូលផល និងការកើនឡើងនៃតម្រូវការនាំចូលក្នុងទីផ្សារ ដោយរក្សាបានស្ថិរភាពតម្រូវការ។

ប្រធានផ្នែកលទ្ធកម្មក្រុមហ៊ុននាំចូលផ្លែទុរេន បាននិយាយថា ការកែលម្អប្រព័ន្ធដឹកជញ្ជូនបានគាំទ្រទីផ្សារ។ លោកស្រីបាននិយាយថា ជាឧទាហរណ៍ ឥឡូវនេះក្រុងក្វាងចូវ មានខ្សែដឹកជញ្ជូនផ្លែទុរេនដោយផ្ទាល់តែម្តង ដោយមានកប៉ាល់សរុបចំនួន១០គ្រឿងក្នុងមួយសប្តាហ៍។

លោកស្រីបានបន្ថែមថា ទៅថ្ងៃអនាគត់ ទីផ្សារនឹងលែងនិយាយអំពីការប្រកួតប្រជែងតម្លៃទៀតហើយ វានឹងងាកទៅរកការប្រកួតប្រជែងប្រកបដោយគុណភាព ដែលឥឡូវនេះ កំពង់ផែនឹងបន្តដោះស្រាយការកើនឡើងនៃបរិមាណផ្លែទុរេន នៅពេលរដូវកាលនាំចូលរីកចម្រើន ដែលគាំទ្រដោយបណ្តាញដឹកជញ្ជូនទាំងផ្លូវទឹក និងផ្លូវដែក៕


1748918431390747
ធនាគារអភិវឌ្ឍន៍អាស៊ីអនុម័តកញ្ចប់ថវិកាជាង៦៣លានដុល្លារដើម្បីពន្លឿនការធ្វើសមាហរណកម្មថាមពលរបស់កម្ពុជា

ដោយ ឡុង សារេត ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន៦៣,៤៤លានដុល្លារ ដើម្បីពន្លឿនការធ្វើសមាហរណកម្មថាមពលកកើតឡើងវិញ ទៅក្នុងប្រព័ន្ធថាមពលរបស់កម្ពុជា ពង្រឹងស្ថិរភាពបណ្តាញអគ្គិសនី និងសន្តិសុខថាមពល និងជំរុញពាណិជ្ជកម្មថាមពលឆ្លងដែន។ យោងតាមការចេញផ្សាយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានឱ្យដឹងថា គម្រោងផ្ទុកថាមពលថ្មខ្នាតធំភ្ជាប់បណ្តាញអគ្គិសនីនៅកម្ពុជានេះ នឹងគាំទ្រដល់ការសាងសង់ប្រព័ន្ធផ្ទុកថាមពលថ្ម ដែលមានកម្រិតថាមពល២៥០មេហ្គាវ៉ាត់ ជាមួយនឹងសមត្ថភាពផ្ទុក៥០០មេហ្គាវ៉ាត់ម៉ោង នៅស្ថានីយ៍រងខេត្តតាកែវ។ ប្រព័ន្ធនេះនឹងរក្សាទុកថាមពលកកើតឡើងវិញដែលសល់ ហើយបញ្ជូនវាត្រឡប់ទៅបណ្តាញវិញនៅពេលតម្រូវការថាមពលកើនឡើង និងជួយរក្សាស្ថេរភាពថាមពល។ ការណ៍នេះនឹងជួយបំពេញតម្រូវការអគ្គិសនី ដែលកំពុងកើនឡើងដោយសារតំបន់ឧស្សាហកម្ម ទីតាំងកែច្នៃកសិផល និងទីប្រជុំជន ដែលកំពុងរីកលូតលាស់យ៉ាងឆាប់រហ័សនៅភាគខាងត្បូងនៃប្រទេសកម្ពុជា។ វាក៏នឹងជំរុញពាណិជ្ជកម្មអគ្គិសនីឆ្លងដែន និងការតភ្ជាប់បណ្តាញអគ្គិសនីជាមួយប្រទេសវៀតណាម រួមទាំងការនាំចូលថាមពលរបស់កម្ពុជា ដែលរួមចំណែកដល់គោលដៅនៃបណ្តាញអគ្គិសនីអាស៊ាន ក្នុងការសម្រេចបាននូវប្រតិបត្តិការបណ្តាញអគ្គិសនីរួមបញ្ចូលគ្នាយ៉ាងពេញលេញនៅទូទាំងអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០៤៥។ លោកស្រី យ៉ាស្មីន ស៊ីដីគី (Yasmin Siddiqi) នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB មានប្រសាសន៍ថា «ចំពេលមានវិបត្តិថាមពលសកល គម្រោងនេះពង្រឹងបន្ថែមទៀតនូវការប្តេជ្ញាចិត្តរបស់កម្ពុជាឆ្ពោះទៅរកអន្តរកម្មថាមពលស្អាត។ តាមរយៈការពង្រឹងបណ្តាញថាមពលជាមួយនឹងការផ្ទុកថាមពលថ្មខ្នាតធំ យើងកំពុងជួយប្រទេសកម្ពុជាទាញប្រយោជន៍ពីថាមពលកកើតឡើងវិញបន្ថែមទៀត ហើយធានាថា ក្រុមគ្រួសារកសិករ និងអាជីវកម្មនានា ទទួលបានអត្ថប្រយោជន៍ពីអគ្គិសនី ដែលមានសុវត្ថិភាព ស្ថិរភាព និងតម្លៃសមរម្យ»។ […]

image_2026-06-25_10-06-40
ម៉ិកស៊ិក និងប្រេស៊ីល នឹងចែករំលែកប្រាក់៥០០លានដុល្លារ ដើម្បីកាត់បន្ថយការបញ្ចេញកាបូនក្នុងឧស្សាហកម្ម

ទីក្រុងម៉ិកស៊ិក៖ មូលនិធិវិនិយោគអាកាសធាតុ កាលពីសប្តាហ៍មុន បានប្រកាសថា ខ្លួនបានអនុម័តហិរញ្ញប្បទានកាតាលីករចំនួន៥០០លានដុល្លារ សម្រាប់ប្រទេសប្រេស៊ីល និងម៉ិកស៊ិក ដែលមានបំណងទាញយកមូលនិធិរាប់ពាន់លានដុល្លារបន្ថែមទៀត ដើម្បីពន្លឿនការកាត់បន្ថយការបញ្ចេញកាបូនក្នុងវិស័យឧស្សាហកម្មរបស់ខ្លួន។ ទុនបម្រុងគ្រប់គ្រងដោយធនាគារពិភពលោក (World Bank) ដែលមានទឹកប្រាក់ចំនួន១៤ពាន់លានដុល្លារ គឺជាមូលនិធិមូលធនផ្តោតលើអាកាសធាតុ បានគាំទ្រការវិនិយោគដំបូងគេបង្អស់ ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការបញ្ចេញកាបូនក្នុងប្រទេសទាំងពីរនេះ ដែលមានសេដ្ឋកិច្ចធំជាងគេនៅក្នុងតំបន់អាម៉េរិកឡាទីន។ នាយកប្រតិបត្តិមូលនិធិវិនិយោគអាកាសធាតុ លោក តារីយេ ក្បាដេហ្គេស៊ីន (Tariye Gbadegesin) បាននិយាយថា “ការប្រកួតប្រជែងជាសកលដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកបានចាប់ផ្តើមហើយ សម្រាប់ទីផ្សារកំពុងរីកចម្រើន គឺនៅពេលខាងមុខ។ ឧស្សាហកម្មកាត់បន្ថយការបញ្ចេញកាបូន គឺមានលក្ខណៈលើសពីការបំភាយឧស្ម័ន វាជាការធានាបាននូវវិបុលភាពរយៈពេលវែង និងការងារនៅថ្ងៃអនាគត”។ ប្រទេសទាំងពីរកំពុងអភិវឌ្ឍមូលដ្ឋានឧស្សាហកម្មរបស់ខ្លួនយ៉ាងឆាប់រហ័ស ហើយនៅប្រទេសម៉ិកស៊ិក បច្ចុប្បន្នឧស្សាហកម្មនេះមានចំនួន១៨ភាគរយនៃការបំភាយឧស្ម័នផ្ទះកញ្ចក់។ ប្រទេសប្រេស៊ីល និងម៉ិកស៊ិក នឹងទទួលបានចំណែកទឹកប្រាក់ចំនួន២៥០លានដុល្លាររៀងៗខ្លួន។ ជំនួយនេះមានបំណងដើរតួជានុយ “កាតាលីករ” ដើម្បីស្រូបយកទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីធនាគារ និងវិនិយោគិនឯកជន។ នៅប្រទេសម៉ិកស៊ិក ការវិនិយោគនេះត្រូវបានគេរំពឹងថា នឹងធ្វើឱ្យមានសហហិរញ្ញប្បទានចំនួន១,៦៨ពាន់លានដុល្លារ រួមទាំងទឹកប្រាក់១,២ពាន់លានដុល្លារ ពីវិនិយោគិនឯកជនផងដែរ។ ស្ថាប័នចូលរួមរួមមានក្រុមធនាគារអភិវឌ្ឍន៍អន្តរ-អាមេរិក (Inter-American Development Bank Group) និងក្រុមធនាគារពិភពលោក (World Bank Group) […]

658985439_1357748453054948_4331078773901904326_n
សហគ្រិនខ្មែរមួយរូប កំពុងកែច្នៃពងទាធ្វើជាម្ហូបច្រើនមុខ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក

ដោយ អៀវ ឈៀងនី ភ្នំពេញ៖ ក្រៅពីជាម្ចាស់កសិដ្ឋានចិញ្ចឹមទាយកពង អិលស៊ីឌីស៊ី អេកូហ្គ្រីន (LCDC ECO-GREEN) លោក នី តាំងហ៊ី ក៏ជាកសិករសហគ្រិនខ្មែរមួយរូប ដែលមានគំនិតច្នៃប្រឌិតពងទាទៅជាផលិតផលសម្រេចមួយផ្សេងៗ​ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ហើយកាត់បន្ថយការនាំចូល។ លោកបានប្រាប់ទូរទស្សន៍អនឡាញ ARDB TV ថា បច្ចុប្បន្នកសិដ្ឋានរបស់លោកបាននឹងកំពុងកែច្នៃពងទាទៅជាផលិតផលសម្រេចយ៉ាងហោចណាស់បានបួនមុខ សម្រាប់ដាក់លក់នៅតាមម៉ាត និងផ្សារទំនើបមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា។ ពងទាច្នែទាំងបួនមុខនោះ រួមមាន ពងទាស្រស់វេចខ្ចប់ ពងទាប្រៃ ពងទាខ និងស្នូលពងទាប្រៃ។ លោក នី តាំងហ៊ី បានបន្តថា បច្ចុប្បន្ននេះ ការកែច្នៃរបស់លោកមិនទាន់បានច្រើនមុខនៅឡើយទេ ប៉ុន្តែនៅពេលខាងមុខ លោកនឹងកែច្នៃពងទាបន្ថែមទៀត ដូចជា ការច្នៃធ្វើពងទាបាក់យុង ពងទាខ្មៅ និងម្សៅពងទា។ ដោយមើលឃើញពីកសិករ តែងតែមានបញ្ហាប្រឈមទីផ្សារពងទាកន្លងទៅ លោកមានគំនិតមួយនេះ ចង់ឱ្យកម្ពុជាសម្បូរទៅដោយផលិតកែច្នៃដូចបណ្ដាប្រទេសជិតខាង ដែលភាគច្រើនប្រទេសទាំងនោះ គេមានសមត្ថភាពខ្ពស់ក្នុងការច្នៃពងទាទៅជាផលិតផលសម្រេច មិនក្រោមពី៥០មុខនោះទេ។ លោក នី តាំងហ៊ី បានប្រាប់ ARDB TVទៀតថា លោកធ្លាប់បានទៅរៀនច្នៃម៉ូឌែលផ្សេងៗពីកោះតៃវ៉ាន់ […]

728607063_1534236361831217_8448163330218109720_n
ស្ត្រីជាកម្លាំងស្នូលក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នមេតាន និងការអភិវឌ្ឍកសិកម្មប្រកបដោយចីរភាព

សៀមរាប៖ ថ្នាក់ដឹកនាំ សមាជិកសហគមន៍កសិកម្ម និងកសិករ នៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប បានចូលរួមដំឡើងបំពង់ (Alternate Wetting and Drying) ដើម្បីអនុវត្តបច្ចេកទេសគ្រប់គ្រងទឹកក្នុងស្រែ ដែលជាវិធីសាស្ត្រមានប្រសិទ្ធភាពក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នមេតាន និងប្រើប្រាស់ទឹកឱ្យកាន់តែមានប្រសិទ្ធភាព។ តាមរយៈការចូលរួមនេះ ក្រុមហ៊ុនអេមរូរ៉ាយ (Amru Rice) មានសុទិដ្ឋិនិយមថា ស្ត្រីមិនត្រឹមតែជាអ្នកចូលរួមប៉ុណ្ណោះទេ ប៉ុន្តែជាអ្នកដឹកនាំការផ្លាស់ប្តូរ។ ការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី និងការចូលរួមយ៉ាងសកម្មរបស់ពួកគេក្នុងការអនុវត្ដកសិកម្មឆ្លាតវៃបន្សាំនឹងការប្រែប្រួលអាកាសធាតុ គឺជាគន្លឹះសម្រាប់ការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព និងមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ ដូច្នោះ ការរួមគ្នា គឺកំពុងកសាងអនាគតកសិកម្មបៃតង កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងបង្កើនជីវភាពរស់នៅរបស់កសិករខ្មែរ។ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងរលកកម្ដៅកាន់តែខ្លាំង អ្នកជំនាញបាន​​លើកឡើងថា ការអភិវឌ្ឍ និងប្រើប្រាស់ពូជស្រូវ ដែលមានភាពធន់នឹងអាកាសធាតុ ក្លាយជាកត្តាសំខាន់សម្រាប់អនាគតវិស័យស្រូវអង្ករកម្ពុជា។ ដោយឡែក ពូជស្រូវមានភាពធន់នឹងកម្ដៅ រាំងស្ងួត និងការប្រែប្រួលនៃរបបទឹកភ្លៀង អាចជួយរក្សាបាននូវទិន្នផល និងគុណភាពស្រូវ ទោះបីជាប្រឈមនឹងលក្ខខណ្ឌអាកាសធាតុមិនអំណោយផលក៏ដោយ។ ជាមួយគ្នានេះដែរ ការជ្រើសរើសពូជស្រូវ ដែលមានរយៈពេលលូតលាស់សមស្រប និងអាចប្រមូលផលបានយឺតជាងមុនបន្តិច ក៏ជួយឱ្យដំណាំស្រូវសម្របខ្លួនបានល្អប្រសើរទៅនឹងការប្រែប្រួលរដូវកាលដែរ។ លើសពីនេះ ការវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍពូជស្រូវធន់នឹងអាកាសធាតុ គឺជាគន្លឹះដ៏សំខាន់ក្នុងការធានានិរន្តរភាពផលិតកម្មស្រូវ សន្តិសុខស្បៀង និងការលើកកម្ពស់ជីវភាពរបស់ប្រជាកសិករកម្ពុជា ក្នុងរយៈពេលវែង៕

កាលវិភាគផ្សព្វផ្សាយ