ក្រសួងពាណិជ្ជកម្មជំរុញចុះបញ្ជីម៉ាកទំនិញសម្គាល់ភូមិសាស្ត្រ (GI)បន្ថែមទៀតលើដំណាំ និងមុខទំនិញសំខាន់ៗ

The-pomelo-grown-in-Kratie’s-Koh-Trong-commune-

ដោយ នៅ ស៊ីវុត្ថា
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជាបាននឹងកំពុងជំរុញការចុះបញ្ជីម៉ាកទំនិញសម្គាល់ភូមិសាស្ត្រទំនិញ (GI) លើដំណាំ និងមុខទំនិញសំខាន់ៗជាច្រើនមុខថែមទៀត ដើម្បីបង្កើនទំនុកចិត្តដល់អ្នកបរិភោគនៅក្នុងស្រុក និងគាំទ្រដល់ការនាំចេញកាន់ទីផ្សារក្រៅប្រទេស ជាពិសេសរក្សាបាននូវតម្លៃខ្ពស់សម្រាប់ប្រជាកសិករ។

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានផ្តល់កិច្ចសម្ភាសជាមួយក្រុមអ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះដោយបានបញ្ជាក់ថា ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ គឺជាឧបករណ៍មួយដ៏មានសារៈសំខាន់ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចសហគមន៍តាមរយៈការបង្កើនតម្លៃបន្ថែមលើផលិតផលដែលមានលក្ខណៈពិសេសប្លែកពីគេ ដែលជាតំណាងឱ្យភូមិសាស្ត្រណាមួយនៅក្នុងប្រទេស។

លោកជំទាវបន្ថែមថា ការចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ មិនត្រឹមតែជួយថែរក្សាកេរ្តិ៍ឈ្មោះ និងគុណភាពផលិតផលនៅក្នុងតំបន់ប៉ុណ្ណោះទេ ហើយថែមទាំងបានចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងទេសចរណ៍ថែមទៀតផង ជាពិសេសបានផ្តល់ទំនុកចិត្ត និងសុវត្ថិភាពដល់អ្នកប្រើប្រាស់ទាំងក្នុង និងក្រៅប្រទេស ព្រមទាំងការនាំចេញ។

ទាក់ទិននឹងបញ្ហានេះ លោក ស៊ុយ កុកធាន ប្រធានសមាគមអ្នកដាំស្វាយចន្ទីកំពង់ធំ បានគាំទ្រនៃការលើកឡើងរបសលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាខាងលើនេះ។

លោកថា បណ្តាប្រទេសជឿនលឿនជាច្រើសនៅលើពិភពលោក បានគាំទ្រនូវការប្រើប្រាស់នូវការចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្ត្រនេះ ពីព្រោះនៅក្នុងសៀវភៅបន្ទុកបានចែងយ៉ាងច្បាស់ពីការប្រើប្រាស់ជី ការក្សាទុកនៅទីតាំងមានសុវត្ថិភាព និងអនាម័យខ្ពស់។

លោកបន្ថែមទៀតថា សូម្បីតែ លោកជំទាវ Bridget Collier ភារធារីស្ថានទូតអូស្ត្រាលីបានលើឡើងក្នុងពិធីបើកទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៦ ដោយទទួលស្គាល់ពីសារៈសំខាន់នៃកម្មសិទ្ធិបញ្ញា ក្នុងការជំរុញភាពច្នៃប្រឌិត ការបង្កើតថ្មី និងសក្តានុពលសេដ្ឋកិច្ច នៅក្រសួងពាណិជ្ជកម្មថា ប្រជាជននៅក្នុងប្រទេស្ត្រាលីបានគាំទ្រលើផលិតផល ដែលបានចុះបញ្ជីម៉ាកនេះ ព្រោះវាមានសុត្ថិភាពខ្ពស់។

សូមរំលឹកថា ក្រសួងពាណិជ្ជកម្មកាលពីពេលថ្មីនេះនេះ បានសម្រេចចុះបញ្ជីជាផ្លូវការនូវផលិតផលសក្តានុពលចំនួនបួនមុខបន្ថែមទៀតជា «ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដែលរួមមាន សូត្រមាសភ្នំស្រុក, ក្តាមថ្មកោះកុង,ស្វាយចន្ទីកំពង់ធំ, និងស្វាយឧត្តរមានជ័យ ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ និងបង្កើនទំនុកចិត្តដល់អ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា៕

 


image_2026-05-07_08-30-52
ស្រីលង្កាទទួលបានជំនួយ១,៤លានដុល្លារ ដើម្បីស្តារកសិដ្ឋានបន្លែឡើងវិញ នៅតំបន់ជួបព្យុះស៊ីក្លូន

កូឡុំបូ៖ ប្រទេសស្រីលង្កាបានចាប់ផ្តើមស្តារឡើងវិញនូវកសិដ្ឋានដាំបន្លែរបស់ខ្លួន ដែលរងការខូចខាតពីព្យុះស៊ីក្លូន ដោយគ្រោងចំណាយថវិកាប្រហែល១,៤លានដុល្លារ ក្រោមការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី និងអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO)។ ការដាក់ឱ្យអនុវត្តគម្រោងជាផ្លូវការនេះ តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយរវាងតំណាងឧត្តមស្នងការអូស្ត្រាលីប្រចាំប្រទេសស្រីលង្កា និងតំណាងអង្គការស្បៀងអាហារ និងកសិកម្ម ប្រចាំប្រទេសស្រីលង្កា និងកោះម៉ាល់ឌីវ។ គំនិតផ្តួចផ្តើមស្តារកសិដ្ឋានដាំបបន្លែនេះ បន្ទាប់ពីរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរពីព្យុះស៊ីក្លូន ឌីតវ៉ាស (Ditwah) កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ផលិតកម្មកសិកម្ម និងជីវភាពរស់នៅទូទាំងប្រទេសស្រីលង្កា។ តំបន់ខ្ពង់រាបរបស់ស្រីលង្កា ដែលគេស្គាល់ថា ជាទីតាំងដាំដំណាំបន្លែ ដូចជា សណ្តែក ការ៉ុត ខ្ទឹមបារាំង ស្ពៃក្តោប ប៉េងប៉ោះ និងដំឡូង បានរងផលប៉ះពាល់ខ្លាំងបំផុត ធ្វើឱ្យកសិករខ្នាតតូចរាប់ពាន់នាក់នៅក្នុងតំបន់ទាំងនេះ បានបាត់បង់ផលដំណាំ ខ្វះគ្រាប់ពូជ និងអស់ទ្រព្យសម្បត្តិជាច្រើន។ គម្រោងស្តារឡើងវិញនេះត្រូវបានរៀបចំជាកម្មវិធីអន្តរាគមន៍រយៈពេល១២ខែ ក្នុងគោលបំណងស្តារ និងពង្រឹងការធ្វើកសិកម្មដាំបន្លែ ដែលធន់នឹងអាកាសធាតុ ដោយផ្តោតជាពិសេសលើការផ្តល់សិទ្ធិអំណាចដល់កសិករស្ត្រី និងគាំទ្រជនពិការ។ កសិករខ្នាតតូចជាង២៤០០នាក់នឹងទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់តាមរយៈការកែលម្អផលិតកម្មគ្រាប់ពូជ និងបន្តុះពូជដំណាំ ព្រមទាំងទទួលបានជំនួយជាគ្រឿងចក្រខ្នាតតូច ការបណ្តុះបណ្តាល និងការពង្រឹងការតភ្ជាប់ទីផ្សារ។ សមាសធាតុសំខាន់ៗនៃគំនិតផ្តួចផ្តើមនេះ រួមមានការស្ដារឡើងវិញ នូវប្រព័ន្ធគ្រាប់ពូជរបស់កសិករ ដូចសណ្តែក និងដំឡូងជាដើម រួមទាំងការគាំទ្រទាំងប្រព័ន្ធដាំដុះនៅទីវាល និងនៅក្នុងផ្ទះសំណាញ់ […]

image_2026-05-07_07-44-57
ចិននាំចូលផ្លែទុរេនកាន់តែច្រើន ខណៈតម្លៃធ្លាក់ចុះនៅពេលប្រមូលផល

ក្វាងទុង៖ កាលពីចុងសប្តាហ៍មុនផ្លែទុរេនស្រស់ជាង៦ ៣០០តោន បាននាំចូលមកដល់កំពង់ផែក្នុងទីក្រុងក្វាងចូវ ខេត្តក្វាងទុង ដោយផ្ទុកលើនាវាដឹកទំនិញចំនួនបីគ្រឿង ប្រើពេល២៤ម៉ោងទើបដឹកមកដល់ ខណៈពេលរដូវប្រមូលផលធំចាប់ផ្តើម​ ក្នុងពេលឆាប់ៗខាងមុខនេះ។ ផ្លែទុរេនទាំងអស់នេះផ្ទុកក្នុងកុងតឺន័រចំនួន៣៥៦ទូ ទទួលបានការអនុញ្ញាតពីគយ និងចាប់ផ្តើមចែកចាយពាសពេញបណ្តាខេត្តតាមឈូងសមុទ្រ ក្រុងហុងកុង និងក្រុងម៉ាកាវ។ ការដឹកជញ្ជូនផ្លែទុរេនខាងលើនេះ ទទួលបានការអនុញ្ញាតដោយគ្មានការត្រួតពិនិត្យឡើយ ហើយលើកដាក់ទៅលើរថយន្តដឹកទំនិញ ដែលចតរងចាំនៅចំណតសម្រាប់ដឹកចេញភ្លាមៗ ខណៈពេលអ្នកការត្រួតពិនិត្យត្រូវធ្វើតាខ្សែសង្វាក់ត្រជាក់ ដែលប្រតិបត្តិការចាប់ផ្តើមក្នុងរយៈពេលដប់នាទីនៃការមកដល់។ ទូផ្លែទុរេនណា ដែលទទួលបានការអនុញ្ញាតពីគយ អាចដឹកចេញទៅដល់ទីផ្សារលក់ដុំ នាក្រុងក្វាងចូវ ក្នុងរយៈពេលយ៉ាងយូរពីរម៉ោង។ ចាប់តាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦​ មន្ត្រីនៅគយកំពង់ផែក្នុងទីក្រុងក្វាងចូវ បានត្រួតពិនិត្យផ្លែទុរេនស្រស់ដែលនាំចូលជាង៩ ៥០០តោន។ កំពង់ផែនេះបន្តពង្រីកតួនាទីរបស់ខ្លួនជាមជ្ឈមណ្ឌលភាគខាងត្បូងប្រទេសចិន សម្រាប់ផ្លែឈើនាំចូល ខណៈពេលបរិមាណនាំចូលចាប់ផ្តើម ក្នុងអំឡុងពេលប្រមូលផលនៅតាមបណ្តាប្រទេសក្នុងភូមិភាគអាស៊ីអាគ្នេយ៍។ ការនាំចូលផ្លែទុរេនក្នុងបរិមាណធំ ក៏កំពុងដឹកតាមផ្លូវដែកផងដែរ។ ផ្លូវដែកចិន-ឡាវ បានដឹកជញ្ជូនផ្លែទុរេននាំចូលចំនួន៥០ ៣០០តោន ចាប់តាំងពីថ្ងៃទី១ ខែមករា គឺកើនឡើងជាង៩៤ភាគរយ បើធៀបនឹងឆ្នាំ២០២៥។ នៅថ្ងៃទី២៣ ខែមេសា ផ្លែទុរេនចំនួន៣ ៦៦១តោន បានដឹកមកដល់កំពង់ផែផ្លូវដែក បន្ទាប់ពីបានឆ្លងកាត់ការត្រួតពិនិត្យនៅច្រកព្រំដែន។ ចំណែកនៅទីក្រុង​ ឆេងទូ (Chengdu) មជ្ឈមណ្ឌលចែកចាយផ្លែទុរេនមួយបានបើកដំណើរការ ដើម្បីគាំទ្រដល់ការដឹកជញ្ជូនតាមផ្លូវគោក […]

photo_2026-05-07_19-51-45
តំណាងធនាគារ ARDBអនុញ្ញាតឱ្យគណៈប្រតិភូគ្រឹះស្ថានប្រព័ន្ធទូទាត់អន្តរធនាគារឆ្លងដែន (CIPS) ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB បានអនុញ្ញាតឱ្យគណៈប្រតិភូគ្រឹះស្ថានប្រព័ន្ធទូទាត់អន្តរធនាគារឆ្លងដែន (Cross-Border Interbank Payment System-CIPS) នៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ លោក ថៃឡី វ៉ាន (Tailei Wan) អនុប្រធាននាយកប្រតិបត្តិ CIPS ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពី ឯកឧត្ដម ប៉ិច សានី អគ្គនាយករងនៃធនាគារ ARDB និងប្រធាននាយកដ្ឋានពាក់ព័ន្ធមួយចំនួនផងដែរ។ កិច្ចពិភាក្សានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា (MOU) កាលពីឆ្នាំ២០២៥ និងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការចូលរួមបង្កើនទំហំពាណិជ្ជកម្មកម្ពុជា-ចិន ដោយទូទាត់ជារូបិយប័ណ្ណ ផ្លូវការរបស់ចិន Renminbi- RBM តាមរយៈប្រព័ន្ធទូទាត់ប្រាក់ឆ្លងដែន (CIPS) ដោយមានធនាគារពាណិជ្ជកម្ម និងឧស្សាហកម្មចិន សាខាភ្នំពេញ (Industrial and Commercial Bank of […]

image_2026-04-30_14-08-07
ឥណ្ឌាបន្ធូរបន្ថយលក្ខខណ្ឌលើការនាំចេញអង្ករទៅកាន់ប្រទេសមួយចំនួននៅអឺរ៉ុប

ញូវដេលី៖ ប្រទេសឥណ្ឌាបានអនុញ្ញាតឱ្យនាំចេញអង្ករបាស្មាទី និងអង្ករក្រៅពីអង្ករបាស្មាទី ទៅកាន់ប្រទេសក្នុងសហភាពអឺរ៉ុបមួយចំនួន ដោយមិនចាំបាច់មានវិញ្ញាបនបត្រត្រួតពិនិត្យជាកាតព្វកិច្ច ជាពិសេសទីភ្នាក់ងារត្រួតពិនិត្យការនាំចេញត្រូវអនុវត្តក្នុងរយៈពេលប្រាំមួយខែ។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាភិបាលឥណ្ឌា កាលពីសប្តាហ៍មុនបានបញ្ជាក់ថា លក្ខខណ្ឌតម្រូវនៃវិញ្ញាបនបត្រត្រូវបានកំណត់ចំពោះរដ្ឋជាសមាជិកសហភាពអឺរ៉ុបមួយចំនួន ដូចជាចក្រភពអង់គ្លេស អ៊ីស្លង់ លិចតិនស្តាញ ន័រវែស និងប្រទេសស្វីស ដោយបន្ថែមថា ប្រទេសអឺរ៉ុបផ្សេងទៀតទាំងអស់ ត្រូវបានលើកលែងចំពោះលក្ខខណ្ឌតម្រូវនេះសម្រាប់រយៈពេល ប្រាំមួយខែ។ កាលពីដើមខែកក្កដា ឆ្នាំ២០២៥ ក្រសួងហិរញ្ញវត្ថុរបស់ឥណ្ឌា បានសម្រេចដំឡើងពន្ធ២០ភាគរយលើអង្ករនាំចេញទៅក្រៅប្រទេស ក្នុងគោលបំណងគ្រប់គ្រងអង្ករ និងធានាបាននូវសន្តិសុខស្បៀងក្នុងប្រទេស។ យោងតាមសារាចរណែនាំ​ ដែលចេញដោយក្រសួងសេដ្ឋកិច្ចឥណ្ឌា បានឱ្យដឹងថា ពន្ធលើការនាំចេញត្រូវអនុវត្តចំពោះអង្ករសម្រិត រួមទាំងអង្ករសម្គាល់ភូមិសាស្ត្រ និងប្រភេទអង្ករផ្សេងទៀត ដែលស្ថិតក្នុងចំណាត់ថ្នាក់ត្រូវជាប់ពន្ធរបស់អាជ្ញាធរគយ ដូចជាអង្ករសម្រិត ឬអង្ករសម្រូប។ ការកែប្រែអត្រាពន្ធលើអង្ករនាំចេញនេះ កើតឡើងប៉ុន្មានខែបន្ទាប់ពីរដ្ឋាភិបាលឥណ្ឌាបានបន្ធូរបន្ថយការរឹតបន្តឹងកាលពីពេលមុន ដែលកាលពីក្នុងខែតុលា ឆ្នាំ២០២៣ រដ្ឋាភិបាលឥណ្ឌាបានលុបចោលបម្រាមនាំចេញអង្ករ ដែលបានអនុវត្តចាប់តាំងពីខែកញ្ញា ឆ្នាំ២០២២ ខណៈពេលបន្តហាមឃាត់លើការនាំចេញអង្ករបាក់។  នៅថ្ងៃដដែលនោះ បម្រាមក៏បានកាត់បន្ថយពន្ធគយលើអង្ករសម្រិតពី១ភាគរយ មកនៅត្រឹមកម្រិតសូន្យភាគរយ ហើយថែមទាំងបានដកការកម្រិតតម្លៃអប្បបរមាត្រូវតែមានតម្លៃ៤៩០ដុល្លារក្នុងមួយតោន លើការនាំចេញអង្ករសម្រិត។  ការផ្លាស់ប្តូរទាំងនេះត្រូវបានអនុម័តបន្ទាប់ពីកិច្ចប្រជុំកម្រិតខ្ពស់ថ្នាក់អន្តរក្រសួងរបស់ប្រទេសឥណ្ឌា។ ការកែប្រែបម្រាមនាពេលនោះ ត្រូវបានគេរាយការណ៍ថា ដើម្បីបន្ធូរបន្ថយបញ្ហាលើការខ្វះឃ្លាំងសម្រាប់រក្សាទុកអង្កររបស់ឥណ្ឌា។ ប្រទេសឥណ្ឌាបានកែប្រែបម្រាមជាលើកដំបូង នៅក្នុងខែកញ្ញា ឆ្នាំ២០២២ ដែលបានរឹតបន្តឹងការនាំចេញអង្ករសម្រិត ហើយហាមឃាត់ការនាំចេញអង្ករបាក់។  […]

កាលវិភាគផ្សព្វផ្សាយ