ហាងភេសជ្ជៈមីសឿ បិទសាខាង៤២៨កន្លែង ភាគច្រើននៅវៀតណាម និងឥណ្ឌូណេស៊ី ដើម្បីកែលម្អប្រតិបត្តិការ

image_2026-04-30_11-53-44

ហូជីមិញ៖ ក្រុមហ៊ុនមីសឿ (Mixue) របស់ប្រទេសចិន ដែលជាម្ចាស់ខ្សែសង្វាក់ហាងអាហារ និងភេសជ្ជៈដ៏ធំបំផុតរបស់ពិភពលោក កាលពីឆ្នាំ២០២៥ បានសម្រេចបិទទ្វារហាងរបស់ខ្លួនចំនួន៤២៨ហាង ហើយហាងបានបិទភាគច្រើន មានទីតាំងនៅក្នុងប្រទេសឥណ្ឌូនេស៊ី និងប្រទេសវៀតណាម ដោយសារក្រុមហ៊ុននេះព្យាយាមកែលម្អប្រតិបត្តិការ និងប្រសិទ្ធភាពអាជីវកម្មរបស់ខ្លួនឡើងវិញ។

ក្រុមហ៊ុនតែទឹកដោះគោនេះ មិនបានបង្ហាញពីចំនួនហាងត្រូវបានបិទនៅក្នុងប្រទេសទាំងពីរខាងលើនេះទេ ប៉ុន្តែបាននិយាយនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចុងក្រោយរបស់ខ្លួនថា ខ្លួនបានផ្តោតលើ “ការធ្វើឱ្យប្រសើរឡើងនូវប្រតិបត្តិការរបស់ហាងមានស្រាប់” ដើម្បីគាំទ្រដល់ប្រតិបត្តិការប្រកបដោយនិរន្តរភាព និងមានស្ថិរភាពក្នុងរយៈពេលវែង។”

ប៉ុន្តែ ក្រុមហ៊ុនបានពង្រីកអាជីវកម្មនៅក្នុងប្រទេសមួយចំនួនទៀតដូចជា សហរដ្ឋអាមេរិក និងកាហ្សាក់ស្ថាន ហើយបានបើកហាងដំបូងរបស់ខ្លួននៅក្នុងប្រទេសម៉ាឡេស៊ី និងប្រទេសថៃ ទោះបីជាស្ថិតនៅក្រោមម៉ាកផ្សេងគ្នា គឺឡាក់គី ខាប់ (Lucky Cup) ក៏ដោយ។

គិតត្រឹមចុងឆ្នាំ២០២៥ ហាងមីសឿមានសាខាសរុបចំនួន៥៩ ៨២៣កន្លែង នៅទូទាំងពិភពលោក សាខាចំនូន៥៥​ ៣៥៦កន្លែងមានទីតាំងស្ថិតនៅក្នុងប្រទេសចិនដីគោក។

គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤ ប្រទេសឥណ្ឌូនេស៊ី និងវៀតណាម គឺជាទីផ្សារក្រៅប្រទេសធំជាងគេពីររបស់ហាងមីសឿ ដែលក្នុងនោះមានហាងចំនួន១ ៣០៤ ស្ថិតនៅក្នុងប្រទេសវៀតណាម។

នៅក្នុងប្រទេសវៀតណាម ហាងមីសឿ កំពុងតែប្រឹងកែទម្រង់ពីហាងតូចបែបប្រពៃណីទៅជាហាងធំៗ។ ទីតាំងថ្មីមានបញ្ជររៀបចំធំទូលាយ ហាងបែរមុខទៅផ្លូវធំ ហើយខ្សែសង្វាក់ក៏កំពុងផ្តល់អាទិភាពដល់ទីតាំងសំខាន់ៗផងដែរ។

ហាងមីសឿ បានចូលរកស៊ីក្នុងប្រទេសវៀតណាម នាឆ្នាំ២០១៨ ដោយដំបូងឡើយផ្តោតលើទីក្រុងហាណូយ និងនៅតាមបណ្តាខេត្តភាគខាងជើង ប៉ុន្តែចាប់តាំងពីពេលនោះមកបានពង្រីកខ្លួននៅទូទាំងប្រទេសវៀតណាម។ ផលិតផលសំខាន់ៗរបស់ហាងមីសឿ រួមមានទឹកក្រូចស្រស់ ការ៉េម តែទឹកដោះគោ និងតែផ្លែឈើ ដែលលក់ក្នុងតម្លៃចាប់ពី១០ ០០០ ទៅ ៣០ ០០០ដុង ឬស្មើពី០,៣៨ដុល្លារ ដល់១,១៥ដុល្លារ ក្នុងភេសជ្ជៈមួយកែវ។

សេចក្តីប្រកាសរបស់ហាងមីសឿ បាននិយាយថា ខ្លួនរក្សាតម្លៃលក់ឱ្យនៅទាប ដើម្បីគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន ចាប់ពីការផលិតវត្ថុធាតុដើម និងដឹកជញ្ជូន រហូតដល់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ និងការត្រួតពិនិត្យគុណភាព។

នៅក្នុងរបាយការណ៍ឆ្នាំ២០២៤ បាននិយាយថា ហាងមីសឿ គឺជាកម្លាំងដ៏សំខាន់ក្នុងការកែទម្រង់ទីផ្សារតែទឹកដោះគោរបស់វៀតណាម ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីកផ្នែកភេសជ្ជៈមានតំលៃសមរម្យ និងមានយុទ្ធសាស្ត្រពង្រីកទីផ្សាររបស់ខ្លួន។

ហាងមីសឿ បាននិយាយក្នុងសេចក្តីប្រកាសថា ខ្លួននឹងបន្តពង្រីកវត្តមានរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយលក់សិទ្ធិធ្វើអាជីវកម្មនៅក្នុងតំបន់។

កាលពីឆ្នាំ២០២៥​ ហាងមីសឿ រកប្រាក់ចំណូលឡើងដល់៣៥ភាគរយ កើនទឹកប្រាក់ចំនួន៣៣,៥៦ពាន់លានយន់ ឬស្មើនឹង៤,៩ពាន់លានដុល្លារ និងរកបានប្រាក់ចំណេញសុទ្ធកើនឡើង៣៣ភាគរយ ឬស្មើនឹង៨៦៧លានដុល្លារ៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ