បម្រាមនាំចេញធ្វើឱ្យតម្លៃផ្លែប៉េងប៉ោះ ក្នុងប្រទេសម៉ារ៉ុក ចុះថោកយ៉ាងខ្លាំង

image_2026-04-30_14-03-00

រ៉ាបាត៖ ការរឹតត្បិតលើការនាំចេញផ្លែប៉េងប៉ោះ ជាពិសេសទៅកាន់ទីផ្សារអាហ្វ្រិក រួមជាមួយនឹងការបញ្ចប់នៃរយៈពេលកូតានាំចូលរបស់សហភាពអឺរ៉ុប បានធ្វើឱ្យតម្លៃធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងទីផ្សារក្នុងស្រុករប

ស់ប្រទេសម៉ារ៉ុក ដែលការសម្រេចចិត្តនេះ ដើម្បីធ្វើឱ្យទីផ្សារក្នុងស្រុកមានស្ថិរភាព បន្ទាប់ពីផុតរដូវប្រមូលផល។

កសិករដាំដំណាំប៉េងប៉ោះ បាននិយាយថា ការរឹតបន្តឹងលើការនាំចេញផ្លែប៉េងប៉ោះរបស់ប្រទេសម៉ារ៉ុកក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានធ្វើឱ្យតម្លៃធ្លាក់ចុះនៅក្នុងទីផ្សារក្នុងស្រុក។

កសិករដាំប៉េងប៉ោះបាននិយាយថា ថ្ងៃនេះ ប៉េងប៉ោះមួយប្រអប់មានទម្ងន់៣០គីឡូក្រាម មានតម្លៃប្រហែល១០ដុល្លារ ឬប្រហែល០,៣៥ដុល្លារ ក្នុងមួយគីឡូក្រាម ដែលបង្ហាញឱ្យឃើញពីការធ្លាក់ចុះតម្លៃជិតពាក់កណ្តាល។ កាលពី១៥ ថ្ងៃមុនមានបម្រាម តម្លៃប៉េងប៉ោះកំពុងកើនឡើងរហូតដល់មួយដុល្លារ ក្នុងមួយគីឡូក្រាម ហើយលក់ដុំបានតម្លៃ០,៩៧ដុល្លារ ក្នុងមួយគីឡូក្រាម។

ការធ្លាក់ចុះយ៉ាងខ្លាំងនេះ ដោយសារការបញ្ឈប់ជាបណ្តោះអាសន្ននូវការនាំចេញផ្លែប៉េងប៉ោះទៅកាន់ប្រទេសក្នុងតំបន់អាហ្វ្រិក ដែលជាវិធានការមួយគេជូនដំណឹងដោយផ្ទាល់មាត់ប្រាប់អ្នកដាំ  ហើយទន្ទឹមនឹងនោះដែរ ការនាំចេញទៅកាន់សហភាពអឺរ៉ុបក៏បានធ្លាក់ចុះ បន្ទាប់ពីបញ្ចប់រយៈពេលនាំចូលតាមកូតាអនុគ្រោះ។

ជាធម្មតា ក្នុងអំឡុងពេលនេះ កូតាសម្រាប់នាំចូលផ្លែប៉េងប៉ោះម៉ារ៉ុក នៅទីផ្សារអឺរ៉ុប គឺអស់ហើយ។ ចាប់ពីពេលនោះមក រាល់ការនាំចេញផ្លែប៉េងប់ោះទៅកាន់សហភាពអឺរ៉ុប គឺត្រូវបង់ពន្ធគយទាំងអស់។ សហភាពអឺរ៉ុបអនុវត្តប្រព័ន្ធកូតាអត្រាពន្ធ ដែលការនាំចេញលើសពីកម្រិតកូតាកំណត់ត្រូវបង់ពន្ធបន្ថែម។

ក្រៅពីសក្ដានុពលនៃការនាំចេញ ផលិតកម្មប៉េងប៉ោះរបស់ប្រទេសម៉ារ៉ុក ក៏បានរងផលប៉ះពាល់ដោយជំងឺ និងលក្ខខណ្ឌអាកាសធាតុអាក្រក់ រួមជាមួយនឹងភ្លៀងធ្លាក់យូរ ដែលបង្កឱ្យមានជំងឺផ្សិតធ្វើឱ្យដំណាំប៉េងប៉ោះផ្តល់ទិន្នផលទាប។

ចំណែកកសិករម្នាក់ទៀត បានបញ្ជាក់ពីការបញ្ឈប់ការនាំចេញទៅកាន់ទីផ្សារអាហ្វ្រិក រីឯការនាំចេញទៅកាន់អឺរ៉ុបមិនទាន់ផ្អាកនោះទេ។ អាជ្ញាធរមូលដ្ឋានបានណែនាំអ្នកដាំប៉េងប៉ោះមិនឱ្យនាំចេញទៅកាន់ទីផ្សារអាហ្វ្រិក ដើម្បីរក្សាស្ថិរភាពតម្លៃក្នុងស្រុក និងធានាសន្តិសុខស្បៀង។

លោកក៏បានចង្អុលបង្ហាញពីផលប៉ះពាល់យូរអង្វែងដោយសារព្យុះ ដែលបានវាយប្រហារលើតំបន់ដាំដុះធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ផ្ទះកញ្ចក់ដាំប៉េងប៉ោះ និងរំខានដល់ការដាំដុះ។

លោកបាននិយាយថា ការជួសជុលផ្ទះកញ្ចក់ខូចដោយសារខ្យល់ព្យុះ​ គឺជារឿងពិបាកដោយសារអ្នកដាំមិនអាចរ៉ាប់រងថ្លៃដើមទាំងអស់បានទេ។ ស្ថានភាពកាន់តែស្មុគស្មាញដោយកង្វះសម្ភារៈចាំបាច់ ក៏ដូចជាកង្វះខាតកម្លាំងពលកម្មជំនាញ ដើម្បីធ្វើការជួសជុលផ្ទះកញ្ចក់ឡើងវិញ៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ