នាយករដ្ឋមន្ត្រីវៀតណាមបញ្ជាឱ្យមានវិធានការរួម ដើម្បីរក្សាស្ថិរភាពផលិតកម្មស្រូវ និងទីផ្សារនាំចេញ

0936-19_37_0460_htx-khiet-tam-thuc-hien-100-co-gioi-hoa-khau-gieo-cay-anh-hd-171517

ហាណូយ៖ យោងតាមការចេញផ្សាយជាផ្លូវការរបស់រដ្ឋាភិបាល បានឱ្យដឹងថា នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ (Pham Minh Chinh) បានអំពាវនាវឱ្យចាត់វិធានការសម្របសម្រួល ដើម្បីធានាបាននូវស្ថិរភាពផលិតកម្ម និងការលក់អង្ករ ចំពេលមានការវិវត្តស្ថានភាពក្នុងស្រុក និងពិភពលោក។

យោងតាមរបាយការណ៍ផ្លូវការ បានបង្ហាញថា សកម្មភាពផលិតកម្ម ពាណិជ្ជកម្ម និងការនាំចេញអង្ករ​របស់​វៀតណាម បានបន្តទទួលបានលទ្ធផលគួរឱ្យពេញចិត្ត។ ទោះបីជាយ៉ាងណាក៏ដោយ ការវិវត្តកាន់តែស្មុគស្មាញ និងមិនអាច​ប៉ាន់​ប្រមាណ​ទុកជាមុនបាន អាចជះឥទ្ធិពលដល់ការផ្គត់ផ្គង់តម្រូវការ និងតម្លៃអង្ករជាសកល។ ចំណែកនៅក្នុងស្រុក ការប្រមូលផលស្រូវនៅតំបន់ដីសណ្ដទន្លេមេគង្គ បាននាំឱ្យតម្លៃទិញស្រូវធ្លាក់ចុះ បើធៀបនឹងរយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២៥កន្លងមកនេះ។

តាមរយៈឯកសារនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន មានភារកិច្ចណែនាំដល់អាជ្ញាធរមូលដ្ឋានឱ្យតាមដាន​យ៉ាងដិត​ដល់នូវការវិវត្តនៃផលិតកម្ម កែលម្អសមត្ថភាពព្យាករណ៍ ពង្រឹងវិធានការទប់ស្កាត់សត្វល្អិតចង្រៃ និងឆ្លើយ​តប​យ៉ាង​សកម្មចំពោះលក្ខខណ្ឌអាកាសធាតុមិនល្អ ដើម្បីការពារដំណាំ និងរក្សាទិន្នផលឱ្យបានគ្រោងទុក ព្រមទាំងកាត់បន្ថយ​ថ្លៃ​ដើម​ផលិតផងដែរ។

ក្រសួងកសិកម្ម និងបរិស្ថាន ត្រូវសម្របសម្រួលជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម សមាគមម្ហូបអាហារ​វៀតណាម សមាគមឧស្សាហកម្មស្រូវ-អង្ករវៀតណាម និងភាគីពាក់ព័ន្ធ ដើម្បីពង្រឹងទំនាក់ទំនងរវាងអាជីវកម្ម និងកសិករ លើក​កម្ពស់ការទិញស្រូវប្រកបដោយបុរេសកម្ម ការកែច្នៃ និងការនាំចេញ និងធានាបាននូវធ្វើពាណិជ្ជកម្ម​អង្ករ​ប្រកប​ដោយ​ស្ថិរភាព។

ទន្ទឹមនឹងនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវត្រួតពិនិត្យ និងព្យាករណ៍យ៉ាងដិតដល់នូវសកម្មភាពនាំចេញ តម្រូវការប្រើប្រាស់ និងតម្លៃស្បៀងអាហារ នៅក្នុងទីផ្សារក្នុងតំបន់ និងពិភពលោក ដើម្បីអាចគ្រប់គ្រងប្រតិបត្តិការជួញដូរ និងនាំចេញអង្ករប្រកបដោយភាពបត់បែន និងបង្កើនប្រសិទ្ធភាពនៃការនាំចេញ។ ក្រសួងក៏នឹងដឹកនាំក្រុមអធិការ​កិច្ច​អន្តរ​ស្ថាប័ន ដើម្បីត្រួតពិនិត្យលទ្ធកម្ម និងសកម្មភាពជួញដូរអង្ករ ដោយជួយធានាបាននូវតម្លាភាពទីផ្សារ និងអនុលោម​តាម​បទប្បញ្ញត្តិ​អំពីកាតព្វកិច្ចស្តុកស្រូវ។

ការជំរុញពាណិជ្ជកម្មនឹងត្រូវបានពង្រឹងបន្ថែមទៀត ដើម្បីពង្រីកការនាំចេញទៅកាន់ទីផ្សារធំៗ និងមាន​សក្ដានុពល​ខ្ពស់ ដោយធ្វើពិពិធកម្មទិសដៅនាំចេញ និងកាត់បន្ថយការពឹងផ្អែកលើអ្នកនាំចូលបែបប្រពៃណីជាបណ្តើរៗ។ ក្រសួងក៏នឹង ណែនាំអំពីពេលវេលាសមស្របនៃការនាំចេញ ដើម្បីបង្កើនភាពប្រកួតប្រជែងតម្លៃ ព្រមទាំងជំរុញការប្រើប្រាស់​អង្ករ​ក្នុងស្រុក និងធ្វើពិពិធកម្មផលិតផលអង្ករសម្រាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។

ក្រសួងហិរញ្ញវត្ថុវៀតណាម មានភារកិច្ចត្រួតពិនិត្យការប្រែប្រួលថ្លៃ និងដាក់ចេញនូវវិធានការរក្សាលំនឹងទីផ្សារ​ក្នុង​ដែន​សមត្ថកិច្ចរបស់ខ្លួន។ ក្រសួងនឹងសិក្សាលើដំណោះស្រាយ ដើម្បីបន្ធូរបន្ថយថ្លៃដឹកជញ្ជូន និងថ្លៃនាំចេញ ក្នុង​បរិបទ​ដែលថ្លៃដឹកជញ្ជូនលើសកលលោកកំពុងកើនឡើង ពិចារណាលើគោលនយោបាយគាំទ្រសម្រាប់អ្នកនាំចេញអង្ករ សម្រប​សម្រួល​ការបង្វិលសងពន្ធ និងការជម្រះបញ្ជីគយ និងរៀបចំផែនការលទ្ធកម្មបម្រុងស្រូវ-អង្ករជាតិសមស្រប ដើម្បីជួយ​រក្សាស្ថិរភាពតម្លៃក្នុងស្រុក។

ចំណែកធនាគារជាតិនៃប្រទេសវៀតណាម បានណែនាំដល់គ្រឹះស្ថានផ្តល់ឥណទានក្នុងការផ្តល់មូលធនគ្រប់គ្រាន់​ក្នុងអត្រាការប្រាក់សមរម្យ ដើម្បីគាំទ្រដល់សហគ្រាសទិញស្រូវ ជាពិសេសក្នុងអំឡុងពេលប្រមូលផលធំ។ គោល​នយោបាយ​ឥណទានអនុគ្រោះក៏នឹងត្រូវបានសិក្សាផងដែរ សម្រាប់អាជីវកម្ម ដែលមានសមត្ថភាពស្តុកទុក និងលទ្ធកម្ម​រឹងមាំ ដើម្បីជំរុញការស្តុកទុកបណ្តោះអាសន្នសម្រាប់កសិករ។

រីឯគណៈកម្មាធិការប្រជាជនខេត្តក្រុង ត្រូវត្រួតពិនិត្យផលិតកម្មស្រូវក្នុងស្រុកឱ្យបានដិតដល់ និងគ្រប់គ្រង​ការដាំដុះ​ប្រកបដោយភាពបត់បែន ដើម្បីសម្រេចបាន ឬលើសពីផែនការគ្រោងទុក ដោយធានាឱ្យបាន​នូវអនុលោមភាព​តាមស្តង់ដារបច្ចេកទេស និងសុវត្ថិភាពចំណីអាហាររបស់វៀតណាម ក៏ដូចជាទីផ្សារនាំចូល។

អាជ្ញាធរមូលដ្ឋានក៏ត្រូវបានណែនាំឱ្យពង្រឹងការគ្រប់គ្រងទីផ្សារ បង្កើនការត្រួតពិនិត្យ និងត្រួតពិនិត្យសកម្មភាព​ជួញដូរ​របស់សហគ្រាស និងពាណិជ្ជករសំខាន់ៗ និងទប់ស្កាត់ការទម្លាក់ថ្លៃ ការកេងចំណេញ និងការប្រកួត​ប្រជែង​មិនស្មើភាពគ្នា។

បន្ថែមពីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ ក៏បានចាត់តាំងថ្នាក់ដឹកនាំសមាគម​ស្បៀង​អាហារ​វៀតណាម សមាគមឧស្សាហកម្មស្រូវ-អង្ករវៀតណាម ក្រុមហ៊ុនសាជីវកម្មម្ហូបអាហារវៀតណាមខាងជើង ក្រុមហ៊ុន​សាជីវកម្ម​ម្ហូប​អាហារវៀតណាមខាងត្បូង និងសហគ្រាសនាំចេញអង្ករ ឱ្យបង្កើនការប្រមូលទិញស្រូវ ជាពិសេស​នៅតាមតំបន់ផលិតកម្មសំខាន់ៗ នៅតាមតំបន់ដីសណ្តទន្លេមេគង្គ ដោយលើកទឹកចិត្តឱ្យបង្កើនសមត្ថភាពស្តុក និងកែច្នៃ​ជាអតិបរមា សម្រាប់ការស្តុកទុកជាបណ្តោះអាសន្ន ដើម្បីគាំទ្រដល់ស្ថិរភាពទីផ្សារ ព្រមទាំងលើកកម្ពស់ការតាមដាន ការព្យាករណ៍ និងការចែករំលែកព័ត៌មានទីផ្សារ ដើម្បីកែតម្រូវយុទ្ធសាស្ត្រអាជីវកម្មឱ្យបានទាន់ពេលវេលា ស្របតាម​ការវិវត្តនៃទីផ្សារក្នុងស្រុក និងនៅលើពិភពលោក៕

 


image_2026-09-11_15-44-36
កូរ៉េជ្រើសយកខ្ទឹមស និងខ្ទឹមបារាំង ជាមុខទំនិញដំបូងគេ សម្រាប់ប្រព័ន្ធរក្សាស្ថិរភាពតម្លៃកសិផល

សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានជ្រើសរើសយកខ្ទឹមស និងខ្ទឹមបារាំង ជាមុខទំនិញដំបូងគេបង្អស់ សម្រាប់ប្រព័ន្ធរក្សាស្ថិរភាពតម្លៃកសិផល ដោយសម្រេចផ្តល់សំណងចំពោះភាពខុសគ្នានៃតម្លៃរហូតដល់៨០ភាគរយ នៃតម្លៃលក់ដុំ ប្រសិនបើតម្លៃកសិផលជាមធ្យមធ្លាក់ចុះក្រោមតម្លៃគោល។ ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ របស់កូរ៉េខាងត្បូង បានប្រកាសថា ខ្លួនបានជួបប្រជុំលើកទី១ នៃគណៈកម្មាធិការពិគ្រោះយោបល់ ស្តីពីស្ថិរភាពតម្លៃកសិផល កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងសេអ៊ូល។ ប្រព័ន្ធស្ថិរភាពតម្លៃកសិផល គឺជាយន្តការថ្មីមួយ ដែលរដ្ឋាភិបាលកូរ៉េផ្តល់ការគាំទ្រទាំងស្រុង ឬមួយផ្នែក ចំពោះភាពខុសគ្នារវាងតម្លៃគោលសម្រាប់កសិផល និងតម្លៃនៅលើទីផ្សារ នៅពេលតម្លៃកសិផលជាមធ្យមធ្លាក់ចុះក្រោមតម្លៃគោល។ សម្រាប់ឆ្នាំ២០២៦នេះ ខ្ទឹមស និងខ្ទឹមបារាំង ត្រូវបានជ្រើសរើសជាមុខទំនិញគំរូដំបូងគេបង្អស់ ដោយសារតម្លៃ និងបរិមាណផលិតកម្មរបស់កសិផលទាំងពីរមុខនេះ មានការប្រែប្រួលខ្លាំងទៅតាមស្ថានភាពដំណាំ។ កូរ៉េគ្រោងបន្ថែមមុខទំនិញកសិផលជារៀងរាល់ឆ្នាំ ដោយពិចារណាលើឥទ្ធិពលរបស់វា ចំពោះរបបអាហាររបស់ប្រជាជនកូរ៉េ ដោយកំណ់តប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ និងតម្រូវការជាមុន ព្រមទាំងលទ្ធភាពទទួលបានទិន្នន័យថ្លៃដើមផលិតកម្មច្បាស់លាស់។ តម្លៃគោលត្រូវបានកំណត់នៅត្រឹម៨០ភាគរយនៃតម្លៃលក់ដុំ រួមទាំងថ្លៃចំណាយក្នុងការគ្រប់គ្រងកសិកម្ម ហើយរាប់បញ្ចូលថ្លៃពលកម្មរបស់កសិករផ្ទាល់ទាំងស្រុង ឬមួយផ្នែកផងដែរ។ តម្លៃជាមធ្យម ត្រូវគណនាផ្អែកលើតម្លៃកសិផលក្នុងរដូវប្រមូលផល របស់ដំណាំនីមួយៗ ហើយរាប់បញ្ចូលតម្លៃនៃផលិតផលគ្រប់កម្រិតគុណភាព គឺគុណភាពខ្ពស់ មធ្យម និងទាប។ សម្រាប់មុខទំនិញ ដែលមានការប្រែប្រួលតម្លៃខ្លាំង ទំហំនៃការគាំទ្រនឹងត្រូវបង្កើនជាដំណាក់កាលៗ […]

image_2026-09-11_15-28-31
ប្រជាជនឥណ្ឌាជាង១០១លាននាក់ កើតជំងឺទឹកនោមផ្អែម សង្ស័យមកពីបរិភោគមីកញ្ចប់ និងភេសជ្ជៈផ្អែម

ញូវដេលី៖ ក្រុមហ៊ុនផលិតឱសថរបស់ដាណឺម៉ាក ឈ្មោះ ណូវ៉ូ ណ័រឌីស (Novo Nordisk) បាននិយាយកាលពីខែកក្កដា ឆ្នាំ២០២៦នេះថា ប្រជាជនឥណ្ឌាជាង១០១លាននាក់ កំពុងរស់នៅជាមួយជំងឺទឹកនោមផ្អែម ខណៈមនុស្ស១៣៦លាននាក់ ផ្សេងទៀតស្ថិតក្នុងស្ថានភាពប្រុងកើតជំងឺទឹកនោមផ្អែម ដោយសង្ស័យថា មកពីបរិភោគអាហារកញ្ចប់មាបតម្លៃថោក។ ក្រោយពីការចេញផ្សាយបែបនេះ រដ្ឋាភិបាលឥណ្ឌាបានចាប់ផ្តើមរឹតបណ្ដឹងការដាក់ស្លាកព្រមានចំពោះសុខភាព នៅលើផលិតផលម្ហូបអាហារមួយចំនួន រហូតបង្កឱ្យមានការជជែកដេញដោលនៅទូទាំងប្រទេស អំពីមូលហេតុប្រជាជនឥណ្ឌាចូលចិត្តបរិភោគអាហារវេចខ្ចប់ស្រាប់ និងតម្លៃថោក ខណៈក្រុមហ៊ុនផលិតអាហារមួយចំនួនបានលក់ផលិតផលដដែល​​​ តែមានជីវជាតិល្អជាងមុន នៅក្នុងទីផ្សារប្រទេសផ្សេង។ យោងតាមក្រុមហ៊ុនស្រាវជ្រាវមួយផ្សេងទៀត បានឱ្យដឹងថា ទីផ្សារអាហារវេចខ្ចប់របស់ឥណ្ឌា ដូចជាមីកញ្ចប់ជាដើម បានកើនឡើងដល់ទឹកប្រាក់ជាង១៣៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៦ គឺកើនឡើងពី១២៩ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ហើយត្រូវបានព្យាករណ៍ថា នឹងកើនដល់ជិត២៤០ពាន់លានដុល្លារ នៅឆ្នាំ២០៣៤។ ជារៀងរាល់ឆ្នាំ អាហារខេចខ្ចប់ស្រាប់ប្រហែល ៦ ពាន់លានកញ្ចប់ ដែលប្រជាជនឥណ្ឌាបរិភោគនៅតាមគ្រួសារ និងតាមតូបលក់អាហារតាមចិញ្ចើមផ្លូវ គឺជាមីឈ្មោះ ម៉ាគ្គីស្រុះទឹកក្តៅ  (Maggi Two-Minute Masala) ដែលផលិតដោយក្រុមហ៊ុនណេស្លេ (Nestlé) របស់ប្រទេសស្វីស។ ដោយសារប្រាក់ចំណូលរបស់គ្រួសារណ្ឌា ទាបជាងមធ្យមភាគលើពិភពលោកច្រើនពេក ប្រជាជនឥណ្ឌាដ៏ច្រើនចូលចិត្តបរិភោគផលិតផលអាហារមានតម្លៃថោក ដូចជា មីកញ្ចប់ម៉ាក ម៉ាគ្គី […]

image_2026-09-11_14-29-48
ស្ទើរគ្រប់ត្រីធូណា អ្នកវិទ្យាសាស្ត្ររកឃើញព្រូននៅក្នុងសាច់វា

អន្តរជាតិ៖ នៅពេលអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យសហព័ន្ធ សានិតា កាតារីណា (Santa Catarina) នៃប្រទេសប្រេស៊ីល វិភាគត្រីធូណា ចំនួន៥៣ក្បាល ដែលទើបនេសាទបានថ្មីៗ ក្នុងតំបន់ ពួកគេបានរកឃើញថា ត្រីស្ទើរតែទាំងអស់មានផ្ទុកដង្កូវប៉ារ៉ាស៊ីត។ យោងតាមលទ្ធផលស្រាវជ្រាវ ក្រុមអ្នកស្រាវជ្រាវបានរាប់ឃើញដង្កូវតូចៗ សរុបជាង១ ៦០០ក្បាល។ ដោយប្រើឧបករណ៍មីក្រូទស្សន៍ដ៏មានប្រសិទ្ធភាព ពួកគេបានរកឃើញថា មានតែក្រលៀន និងបេះដូងត្រីប៉ុណ្ណោះ ដែលគ្មានផ្ទុកប៉ារ៉ាស៊ីត។ ចំណែកឯសរីរាង្គផ្សេងទៀតវិញ មានដង្កូវ ឬសញ្ញាបង្ហាញពីកើតដង្កូវស្ទើរតែគ្រប់ទីកន្លែង។ ក្នុងចំណោមត្រីធូណា៥៣ក្បាល គឺ៩៦ភាគរយ មានឆ្លងប៉ារ៉ាស៊ីត។ ពោះវៀនត្រីធូណា គឺជាសរីរាង្គមានឆ្លងប៉ារ៉ាស៊ីតច្រើនជាងគេ បន្ទាប់មកគឺជាលិកាសាច់ដុំ ដែលសំខាន់ជាងគេសម្រាប់មនុស្សយើងហូប ហើយបន្ទាប់មក គឺក្រពះត្រីធូណា។ អ្នកចងក្រងឯកសារបានសន្និដ្ឋានថា «លទ្ធផលទាំងនេះបង្ហាញពីសារៈសំខាន់នៃការត្រួតពិនិត្យផ្នែកអនាម័យ និងសង្កត់ធ្ងន់លើសារៈសំខាន់នៃការវះយកសរីរាង្គខាងក្នុងចេញភ្លាមៗ ដើម្បីចៀសវាងការផ្លាស់ទីរបស់កូនដង្កូវតូចៗពីសរីរាង្គខាងក្នុងទៅកាន់ជាលិកាសាច់ដុំ»។ ការសិក្សានៅប្រទេសប្រេស៊ីលនេះ មានទំហំតូចតាចទេ ដោយសិក្សាត្រឹមតែពេលវេលាមួយប៉ុណ្ណោះ ប៉ុន្តែវាបង្ហាញថា ត្រីធូណានៅតំបន់នេះ ជាទូទៅអាចផ្ទុកប៉ារ៉ាស៊ីត ក្នុងក្រុមធំៗពីរនៃពពួកព្រូនសំប៉ែត ទ្រីប៉ាណូរីនឆា (Trypanorhyncha) និងព្រូនសមុទ្រ អានីសាគិស (Anisakis)។ ប៉ារ៉ាស៊ីត និងត្រីបានវិវត្តរួមគ្នា ដើម្បីរស់នៅជាមួយគ្នាក្នុងមហាសមុទ្ររបស់ពិភពលោក ដូច្នេះ ការរកឃើញប៉ារ៉ាស៊ីតនៅក្នុងត្រីធូណា […]

Oplus_16908288
អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ

ដោយ ហៃ ស៊ីណា អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់រាជរដ្ឋាភិបាល ខេត្តបាត់ដំបង-ពោធិ៍សាត់៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះតាមដាន និងវាយតម្លៃប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ ARDB នៅរោងម៉ាស៊ីនកែច្នៃអង្ករ អង្គរបាយ័ន និងរោងម៉ាស៊ីនកិនស្រូវ ធី.អិម.ខេ ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ និងក្រុមហ៊ុន អៀង ហ៊ាង អ៉ីមផត អិចផត ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងបេសកកម្មនៃការចុះពិនិត្យកន្លែងស្តុកស្រូវ និងឡសម្ងួតរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ថា ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលសូមលើកទឹកចិត្តដល់បណ្តារោងម៉ាស៊ីនកិនស្រូវក្នុងស្រុកត្រូវរួមគ្នាបង្កើនការទិញស្រូវពីកសិករចាប់ពីពេលនេះទៅឲ្យអស់លទ្ធភាព និងតម្លៃសមរម្យ ជាពិសេសចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបម្រើដល់ការនាំចេញ។ លើសពីនេះទៅទៀត រោងម៉ាស៊ីនក្នុងស្រុកគួរដល់ពេលវេលាពិនិត្យលើការវិនិយោគរួមគ្នាជាឧស្សាហកម្មកែច្នៃអង្ករដ៏ធំមួយ ដែលមានសមត្ថភាពគ្រប់គ្រាន់ កុំពឹងលើលក់ចុងអង្ករ កន្ទក់ និងអង្កាមដែលកិនជាអង្ករហើយត្រូវវិលចូលទៅឧស្សាហកម្មក្នុងស្រុកវិញ ដើម្បីអាចឈានដល់ការប្រកួតប្រជែងលើទីផ្សារជាមួយប្រទេសជិតខាងយើង តាមរយៈកាត់បន្ថយថ្លៃដើមផលិតឲ្យកាន់តែទាប។ ជាចុងក្រោយនៃការចុះពិនិត្យរោងម៉ាស៊ីនកិនស្រូវក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យរួចមក […]

កាលវិភាគផ្សព្វផ្សាយ