ម៉ាឡេស៊ីនឹងកាត់បន្ថយការនាំចូលមើមខ្ទឹមបារាំង៣០​ភាគរយ ត្រឹមឆ្នាំ២០៣០

onions

ក្រុងកូតា បារូ៖ គម្រោងដាំមើមខ្ទឹមបារាំងដោយកសិករ ក្នុងរដ្ឋ កេឡាន់តាន់ (Kelantan) របស់ប្រទេសម៉ាឡេស៊ី ក្រោមការគាំទ្រពីភ្នាក់ងាររដ្ឋាភិបាល ត្រូវបានគេរំពឹងថា នឹងអាចកាត់បន្ថយការនាំចូលមើមខ្ទឹមបារាំងរហូតដល់៣០ភាគរយ នៅត្រឹឆ្នាំ២០៣០ និងអាចជួយពង្រឹងសន្តិសុខស្បៀងរបស់ប្រទេសថែមទៀត។

លោក ឡុកម៉ាន អះម៉ាដ (Luqman Ahmad)  អគ្គលេខាធិការរងនៃក្រសួងកសិកម្ម និងសន្តិសុខស្បៀង ម៉ាឡេស៊ី បានឱ្យដឹងថា បច្ចុប្បន្នប្រទេសម៉ាឡេស៊ីនៅតែនាំចូលមើមខ្ទឹមបារាំងមកផ្គត់ផ្គង់តម្រូវការនៅក្នុងស្រុកស្ទើរតែ១០០ភាគរយ  ក្នុងតម្លៃទឹកនាំចូលស្មើនឹង២១០លានដុល្លារក្នុងមួយឆ្នាំ។

លោកបានបន្តថា ក្រៅពីមើមខ្ទឹមបារាំង ប្រទេសម៉ាឡេស៊ីក៏ប្រឈមនឹងបញ្ហានៃការពឹងផ្អែកលើការនាំចូលផលិតផលពោត និងសាច់ផងដែរ។ ដូច្នេះកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងផលិតកម្មក្នុងស្រុកត្រូវតែធ្វើជាដំណាក់កាល និងរៀបចំឱ្យបានល្អដើម្បីកាត់បន្ថយហានិភ័យនៃការរំខានដល់ការផ្គត់ផ្គង់ស្បៀងអាហារ។

លោកបានបន្ថែមទៀតថា លោកបានទៅពិនិត្យមើលកសិដ្ឋានដាំមើមខ្ទឹមបារាំង ដើម្បីធ្វើជាសាក្សីក្នុងកម្មវិធី គំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលក្នុងការណែនាំឱ្យកសិករដំាមើមខ្ទឹមបារាំង ដែលមានសក្តានុពលខ្ពស់។  ក្នុងឱកាសនោះ លោកបានថ្លែងថា ពេលនេះយើងពឹងផ្អែកទាំងស្រុងលើការនាំចូល ប៉ុន្តែជំហានបន្ទាប់ យើងនឹងការកាត់បន្ថយការនាំចូល និងការបង្កើនសន្តិសុខស្បៀងរបស់យើង។

បើតាមលោក ឡុកម៉ាន អះម៉ាដ ការដាំដំណាំខ្ទឹមបារាំងត្រូវចំណាយពេលប្រហែលពីរខែទើបអាចប្រមូលផលបាន។ ដូច្នេះវាផ្តល់ផលតបស្នងយ៉ាងឆាប់រហ័សដល់កសិករ។ ផ្អែកលើគម្រោងសាកល្បង កសិដ្ឋានទំហំ០,៨ហិកតា អាចបង្កើតចំណូលប្រហែល៩ ០០០ដុល្លារ ក្នុងរដូវប្រមូលផល ដែលនេះបង្ហាញថាដំណាំប្រភេទនេះអាចដាំដុះបាន និងមានសក្តានុពលក្នុងការអភិវឌ្ឍជាលក្ខណៈពាណិជ្ជកម្ម។

លោកថ្លែងទៀតថា «ប្រសិនបើក្នុងរយៈពេលពីរខែ កសិករអាចរកចំណូលបានរហូតដល់៩ ០០០ដុល្លារ នេះគឺជាដំណាំមានផលិតភាពខ្ពស់។ វាមិនត្រឹមតែជួយរដ្ឋាភិបាលកាត់បន្ថយការនាំចូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវប្រភពចំណូល ដែលមានការធានាបន្ថែមទៀតសម្រាប់កសិករផងដែរ»។

លោកសង្កត់ធ្ងន់ទៀតថា  ការដាំខ្ទឹមបារាំងក៏កំពុងត្រូវបានអនុវត្តនៅរដ្ឋ សាបះ (Sabah) នៅលើផ្ទៃដីប្រហែលប្រាំបីហិកតា និងមានដាំនៅរដ្ឋ ប៉ាហាំង (Pahang) ជាជំហានដំបូង មុនពេលនឹងពង្រីកទៅកាន់រដ្ឋផ្សេងទៀត អាស្រ័យលើភាពសមស្របនៃដី និងការផ្គត់ផ្គង់គ្រាប់ពូជបានល្អ។

លោក ឡុកម៉ាន អះម៉ាដ បានបន្ថែមថា គម្រោងសាកល្បងដាំខ្ទឹមបារាំងនៅក្នុងកេឡាន់តាន់ នឹងសន្សំបានគ្រាប់ពូជ ដើម្បីចែកចាយដល់កសិករផ្សេងទៀត ដោយមានការគាំទ្រផ្នែកស្រាវជ្រាវ និងការផ្ទេរបច្ចេកវិទ្យា ដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្ម ម៉ាឡេស៊ី ខណៈភ្នាក់ងារអនុវត្តដូចជានាយកដ្ឋានកសិកម្ម និងអង្គការកសិករ នឹងពង្រីកការអនុវត្តក្នុងវិស័យនេះ ដើម្បីធានាថា គំនិតផ្តួចផ្តើមនេះផ្តល់អត្ថប្រយោជន៍ដល់វិស័យកសិចំណីអាហាររបស់ប្រទេសម៉ាឡេស៊ី៕


images (3)
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឥណ្ឌា-សហភាពអឺរ៉ុប បង្កក្តីបារម្ភពីកម្រិតសំណល់ថ្នាំសម្លាប់សត្វល្អិត

ញូវដេលី៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលស្នើឡើងដោយឥណ្ឌាជាមួយសហភាពអឺរ៉ុប អាចបង្កើនសម្ពាធលើអ្នកនាំចេញផលិតផលកសិកម្ម ព្រោះសហភាពអឺរ៉ុបកំពុងរកវិធានការរឹតបន្តឹងសំណល់ថ្នាំសម្លាប់សត្វល្អិត នៅលើផលិតផលនាំចូលពីប្រទេសឥណ្ឌា។ យោងតាមរបាយការណ៍នេះ សហភាពអឺរ៉ុបកំពុងស្នើឱ្យឈប់យោគយល់ចំពោះទំនិញនាំចូលមានផ្ទុក សំណល់ថ្នាំសម្លាប់សត្វល្អិត ដែលបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបមិនអនុញ្ញាតជាដាច់ខាត។ វិធានការនេះនឹងដាក់កម្រិតកំណត់សំណល់ថ្នាំសម្លាប់សត្វល្អិតអតិបរមាតាមលំនាំដើមចំនួន០,០១ភាគរយក្នុងមួយលាន នៅលើផលិតផលកសិកម្មនាំចូល ដែលសូម្បីតែស្តង់ដារម្ហូបអាហារអន្តរជាតិ (Codex Alimentarius) ក៏អនុញ្ញាតឱ្យមានកម្រិតកំណត់ខ្ពស់ជាងនេះបន្តិចក៏ដោយ។ កន្លងមកថ្មីៗនេះ ក្រុមហ៊ុននាំចេញរបស់ឥណ្ឌាបានប្រឈមមុខនឹងការបដិសេធរួចមកហើយ​​​ ពីសហគមន៍អឺរ៉ុប ដោយសារកម្រិតសំណល់ថ្នាំសម្លាប់សត្វល្អិត ការចម្លងរោគបាក់តេរី និងដុះផ្សិត កង្វះវិញ្ញាបនបត្រ និងការដាក់ស្លាកសញ្ញា។ យោងតាមអង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា បញ្ហាមិន​មែន​ថ្នាំ​សម្លាប់សត្វល្អិតមាន៨១ភាគរយនៃការបដិសេធទាំងនេះ ចំណែកការរកឃើញសំណល់ថ្នាំសម្លាប់សត្វល្អិតមានត្រឹមតែ១៩ភាគរយប៉ុណ្ណោះ។ របាយការណ៍ដដែលនេះ បាននិយាយទៀតថា សហភាពអឺរ៉ុបបានចេញសេចក្តីជូនដំណឹងអំពីសុវត្ថិភាពចំណីអាហារចំនួន៣៦៥ដង ជំទាស់នឹងផលិតផលឥណ្ឌា ដែលបណ្តាលឱ្យមានការបដិសេធមិនឱ្យនាំចូល ធ្វើឱ្យពាណិជ្ជករឥណ្ឌាបង្ខចិត្តប្រមូលមកវិញ ដើម្បីបំផ្លាញចោល និងបង្កើនការត្រួតពិនិត្យលើការនាំចូលមកក្នុងប្រទេសឥណ្ឌាផងដែរ។ ផលិតផលទាំងនោះ រួមមាន គ្រាប់ល្ង ផ្លែម្ទេស ស្លឹកកន្ទ្រោក​ ផ្លែពោតបារាំង និងផលិតផលរុក្ខជាតិមួយចំនួនផ្សេងទៀត ឥឡូវនេះ ត្រូវឆ្លងកាត់ការត្រួតពិនិត្យជាក់ស្តែង និងការធ្វើតេស្តនៅមន្ទីរពិសោធន៍ពី២០ភាគរយ ទៅ​៥០ភាគរយ នៃទំនិញឥណ្ឌានាំចូលទីផ្សារសហភាពអឺរ៉ុប។ របាយការណ៍នេះ ក៏បានកត់សម្គាល់ផងដែរថា ផលិតផលស្បៀងអាហារនាំចូលចូលប្រទេសឥណ្ឌា គឺស្ថិតក្រោមការធ្វើតេស្ត និងការត្រួតពិនិត្យតិចជាងការនាំចេញរបស់ឥណ្ឌា ទៅកាន់ទីផ្សារក្រៅ​ប្រទេស។ របាយការណ៍នេះ […]

photo_2026-07-27_10-51-58
អូស្ត្រាលីគាំទ្រការកែច្នៃម្ហូបអាហារនៅកម្ពុជា ដើម្បីពង្រឹងសន្តិសុខស្បៀង និងបង្កើនប្រាក់ចំណូលសហគមន៍នេសាទ

ដោយ នៅ  ស៊ីវុត្ថា ភ្នំពេញ៖ រដ្ឋាភិបាលអូស្ត្រាលីកំពុងគាំទ្រការអភិវឌ្ឍឧស្សាហកម្មកែច្នៃម្ហូបអាហារនៅកម្ពុជា ដើម្បីពង្រឹងសន្តិសុខស្បៀង កាត់បន្ថយការពឹងផ្អែកលើការនាំចូល និងបង្កើនប្រាក់ចំណូលដល់សហគមន៍អ្នកនេសាទ តាមរយៈការពង្រីកទីផ្សារសម្រាប់វត្ថុធាតុដើមផលិតក្នុងស្រុក។ យោងតាមស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានឱ្យដឹងថា កម្ពុជានៅតែនាំចូលផលិតផលអាហារមួយចំនួន រួមមានទឹកដោះគោស្រស់ មីកញ្ចប់ គ្រឿងទេស និងទឹកជ្រលក់។ ដូច្នេះ​ ដើម្បីរួមចំណែកកាត់បន្ថយការពឹងផ្អែកលើការនាំចូល អូស្ត្រាលីកំពុងធ្វើការជាមួយសហគ្រាសក្នុងស្រុក ដើម្បីពង្រីកការផលិត និងកែច្នៃអាហារក្នុងប្រទេស ព្រមទាំងពង្រឹងភាពធន់នៃប្រព័ន្ធស្បៀងអាហារ។ ជាផ្នែកមួយនៃកិច្ចសហការនេះ អូស្ត្រាលីបានគាំទ្រសហគ្រាសផលិតទឹកត្រី  ទឹកស៊ីអ៊ីវ លាង ឡេង ក្នុងការបង្កើតរោងចក្រកែច្នៃទឹកជ្រលក់ថ្មី ដែលនឹងបង្កើនតម្រូវការគ្រុំចំពុះទា ជាវត្ថុធាតុដើមសំខាន់សម្រាប់ផលិតទឹកជ្រលក់។ តាមការប៉ាន់ប្រមាណរបស់គម្រោង តម្រូវការគ្រុំចំពុះទានឹងកើនឡើងពីប្រមាណ៧២តោន ទៅជាង៩៥០តោនក្នុងមួយឆ្នាំ។ ការកើនឡើងនេះ ត្រូវបានរំពឹងថា នឹងជួយបង្កើនប្រាក់ចំណូលដល់គ្រួសារយ៉ាងហោចណាស់ ៤០០គ្រួសារ នៅក្នុងសហគមន៍នេសាទពាមក្រសោប ខេត្តកោះកុង ដែលប្រជាពលរដ្ឋជាច្រើនពឹងផ្អែកលើធនធានសមុទ្រសម្រាប់ជីវភាពរស់នៅ។ ក្រៅពីការគាំទ្រការកែច្នៃ អូស្ត្រាលីក៏កំពុងជួយភ្ជាប់ផលិតផល ដែលផលិតនៅកម្ពុជា ទៅកាន់បណ្តាញចែកចាយ និងផ្សារទំនើបធំៗនៅទូទាំងប្រទេស។ វិធានការនេះមានគោលបំណងពង្រីកទីផ្សារសម្រាប់ផលិតផលក្នុងស្រុក បង្កើនការប្រើប្រាស់ផលិតផលផលិតនៅកម្ពុជា និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសក្នុងស្រុក។ អ្នកជំនាញផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ច យល់ឃើញថា ការកែច្នៃផលិតផលកសិកម្ម និងជលផលនៅក្នុងប្រទេស គឺជាកត្តាសំខាន់ក្នុងការបង្កើនតម្លៃបន្ថែមលើវត្ថុធាតុដើម បង្កើតការងារ និងបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋនៅតំបន់ជនបទ។ […]

E103Q6B8
រុស្ស៊ីលុបចោលបម្រាមនាំចូលដំឡូងបារាំងពីប៉ាគីស្ថាន ដោយសារគ្មានបញ្ហាភូតគាមអនាម័យ

អ៊ីស្លាម៉ាបាដ៖ មន្ត្រីពាណិជ្ជកម្មប៉ាគីស្ថានប្រចាំទីក្រុងមូស្គូ បាននិយាយកាលពីសប្តាហ៍មុនថា ប្រទេសរុស្ស៊ីបានលុបចោលការរឹតបន្តឹងលើការនាំចូលដំឡូងបារាំង ពីប្រទេសប៉ាគីស្ថាន ដោយអនុញ្ញាតឱ្យអ្នកនាំចេញជាង១០០នាក់ ចាប់ផ្តើមការដឹកជញ្ជូនដំឡូងឡើងវិញ ចាប់ពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ បន្ទាប់ពីបានពិនិត្យច្បាស់លាស់​អំពីប្រព័ន្ធត្រួតពិនិត្យភូតគាមអនាម័យរបស់ប៉ាគីស្ថាន។ សេចក្តីសម្រេចលុបចោលការហាមឃាត់នេះ ត្រូវបានជូនដំណឹងជាផ្លូវការដល់ក្រសួងសន្តិសុខស្បៀងអាហារជាតិ និងការស្រាវជ្រាវរបស់ប៉ាគីស្ថាន។ ប៉ុន្តែសេវាសហព័ន្ធរុស្ស៊ីសម្រាប់បសុព្យាបាល និងភូតគាមអនាម័យ បានរារាំងអ្នកនាំចេញប៉ាគីស្ថានពីរនាក់ មិនឱ្យនាំចេញដំឡូងបារាំងចូលទៅក្នុងទីផ្សាររុស្ស៊ី ដោយសារពួកគេខ្វះអនុលោមភាពតាមស្តង់ដារភូតគាមអនាម័យ។ យោងតាមលិខិតរបស់មន្ត្រីពាណិជ្ជកម្ម សេវាសហព័ន្ធរុស្ស៊ីសម្រាប់បសុព្យាបាល និងភូតគាមអនាម័យ បានជូនដំណឹងដល់អាជ្ញាធរប៉ាគីស្ថានថា ការនាំចូលដំឡូងបារាំងពីប្រទេសប៉ាគីស្ថាននឹងត្រូវបានអនុញ្ញាត អាស្រ័យលើការធានាដែលផ្តល់ដោយក្រសួងការពាររុក្ខជាតិរបស់ប៉ាគីស្ថាន។ អាជ្ញាធររុស្ស៊ីបាននិយាយថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីការពិនិត្យឡើងវិញនូវបញ្ជីឈ្មោះអ្នកនាំចេញដំឡូងបារាំងរបស់ប៉ាគីស្ថាន និងបរិមាណនាំចេញ ដែលបានគ្រោងទុក។ ទោះបីជាយ៉ាងណាក៏ដោយ ខ្លួនបានហាមអ្នកនាំចេញពីរនាក់ ដោយចោទប្រកាន់ថា ពួកគេបានរំលោភលើតម្រូវការដាក់ឱ្យនៅដាច់ដោយឡែកផ្នែកភូតគាមអនាម័យនៃរដ្ឋសមាជិកសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ក្នុងពេលផ្គត់ផ្គង់ដំឡូងបារាំងទៅប្រទេសរុស្ស៊ី កាលពីក្នុងឆ្នាំ២០២៥។ អាជ្ញាធររុស្ស៊ី ក៏បានរំលឹកផងដែរថា ខ្លួនបានអនុញ្ញាតឱ្យពីអ្នកនាំចេញដំឡូងបារាំថប៉ាគីស្ថានចំនួនបីនាក់ ដោយគិតចាប់ពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦។ បេសកកម្មពាណិជ្ជកម្មរបស់ប៉ាគីស្ថានបានស្នើសុំក្រសួងសន្តិសុខស្បៀង ដើម្បីធានាបាននូវការអនុវត្តសេចក្តីសម្រេចរបស់រុស្ស៊ី។ ប្រទេសប៉ាគីស្ថានបានលើកឡើងពីការហាមឃាត់នេះជាមួយសេវាសហព័ន្ធសម្រាប់ការត្រួតពិនិត្យសត្វល្អិត និងភូតគាមអនាម័យ កាលពីខែកុម្ភៈ ដោយបានដាក់ជូននូវកំណត់ត្រាស្ថានភាពសត្វល្អិត និងរបាយការណ៍រោគវិនិច្ឆ័យរបស់មន្ទីរពិសោធន៍ ដែលបញ្ជាក់ពីអវត្តមាននៃសត្វល្អិត និងភ្នាក់ងារបង្កជំងឺនៅក្នុងដំណាំដំឡូង។ ចំណែកអាជ្ញាធរអភិវឌ្ឍន៍ពាណិជ្ជកម្មប៉ាគីស្ថាន និងក្រុមអភិវឌ្ឍន៍ និងនាំចេញសាកវប្បកម្មប៉ាគីស្ថាន បានរៀបចំកិច្ចប្រជុំរវាងអ្នកជំនួញប៉ាគីស្ថាន […]

Screenshot 2026-07-27 111101
គោពូជក្នុងស្រុកកំពុងធ្លាក់ថ្លៃ នៅក្នុងខែកក្កដា ឆ្នាំ២០២៦នេះ

ដោយ ឡុង សារេត ភ្នំពេញ៖ តម្លៃគោក្នុងស្រុកដល់ខែកក្កដាឆ្នាំ២០២៦នេះបានកំពុងមានការធ្លាក់ថ្លៃគួរឱ្យកត់សម្គាល់ បើប្រៀបធៀបកាលពីដើមឆ្នាំ។ លោក ហួត លាង ម្ចាស់កសិដ្ឋានចិញ្ចឹមគោធំមួយ នៅភូមិតារាម ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា សព្វថ្ងៃនេះការដើរប្រមូលទិញគោសំបកមកបំប៉នយកសាច់លក់ចេញទៅវិញ វាមិនពិបាកនោះទេ ព្រោះគោនាំចូលមកពីខាងក្រៅមានច្រើន។  តែបើនិយាយពីគោខ្មែរ ឬគោពូជក្នុងស្រុក គឺមានការពិបាកនៅពេលអនាគត ប្រសិនបើកសិករក្នុងស្រុកមិនពង្រឹងការចិញ្ចឹមមេគោយកកូនឡើងវិញទេ វាអាចដាច់ពូជគោខ្មែរ។ បើតាមលោក ហួត លាង, គោក្នុងស្រុកលក់បានតម្លៃខ្ពស់ ប៉ុន្តែក្នុងមួយរយៈពេលចុងក្រោយនេះ បានធ្លាក់ចុះមកវិញ ដោយសារឈ្មួញដើរប្រមូលទិញតែគោ ពូជនាំចូលមកពីខាងក្រៅ ជាងគោចិញ្ចឹមដោយកសិករក្នុងស្រុក។ លោកបន្តថា  “សម្រាប់កសិដ្ឋានខ្ញុំ ប្រមូលទិញគោសំបកជាប្រភេទគោពូជក្នុងស្រុក ហើយកាលពីប៉ុន្មានខែដើមឆ្នាំ មួយគីឡូគោរស់ថ្លៃ១២ ៥០០រៀលទៅ ១៣ ០០០រៀល។ តែចូលមកដល់ខែកក្កដានេះ បានធ្លាក់ថ្លៃនៅត្រឹម១១ ០០០រៀល”។ ចំណែកលោក ចៅ មឹងឈីង ម្ចាស់កសិដ្ឋានប្រមូលទិញគោសំបកយកមកបំប៉ននៅភូមិអន្លុងរុន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង បានឱ្យដឹងថា កាលពីដើមឆ្នាំ កសិដ្ឋានរបស់លោកបានប្រមូលទិញគោពីកសិករនៅក្នុងតំបន់មានប្រមាណ១០០ក្បាល។ សម្រាប់តម្លៃគោរស់មួយគីឡូថ្លៃ១០ ៥០០រៀល […]

កាលវិភាគផ្សព្វផ្សាយ