សហគមន៍បន្លែមួយកន្លែង នៅស្រុកកញ្ជ្រៀច ខេត្តព្រៃវែង អាចផ្គត់ផ្គង់បន្លែវិលជុំ ដល់តតម្រូវការក្នុងមូលដ្ឋាន

IMG_6339

ព្រៃវែង៖ សហគមន៍បន្លែទួលត្រពាំងស្រស់បំព្រង ស្ថិតនៅក្នុងភូមិត្រពាំងប្រស្រែលិច ឃុំគោកគង់លិច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង បាននឹងកំពុងដាំដុះបន្លែស្លឹក និងបន្លែផ្លែ សរុបទាំងអស់មានប្រមាណ១៤មុខ  សម្រាប់ផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក។

សហគមន៍នេះត្រូវបានបង្កើតឡើងនៅដើមឆ្នាំ២០២១ ដែលមកទល់បច្ចុប្បន្ននេះមានរយៈពេល ប្រាំឆ្នាំ និងមានសមាជិកជាង៨៣គ្រួសារ ព្រមទាំងមានផ្ទៃដីដាំដុះបន្លែជាងបួនហិកតាកន្លះ ដែលជាដីសហគមន៍ផ្ទាល់ ប៉ុន្តែ បើបូករួមជាមួយនឹងដីរបស់សមាជិកថែមទៀត គឺបច្ចុប្បន្ននេះមានជាងប្រាំពីរហិកតា។

លោក អ៊ាត អាត ប្រធានសហគមន៍ទួលត្រពាំងស្រស់បំព្រង បានអះអាងថា ក្រោយធ្វើការដាំដុះបន្លែរយៈពេលជាងប្រាំឆ្នាំកន្លងមកនេះ សហគមន៍របស់លោកអាចផ្គត់ផ្គត់បន្លែស្លឹក និងបន្លែផ្លែដល់ប្រប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន  និងតាមផ្សារនានានៅក្នុងស្រុក។

ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍អនឡាញ ARDB  លោក អ៊ាត អាត បានថ្លែងថា បន្លែងនៅក្នុងសហគមន៍របស់លោក  ក្រោយប្រមូលផលម្តងៗ មិនដែលនៅសល់នោះទេ ព្រោះមានឈ្មួញមកទិញដល់ទីតាំងផ្ទាល់តែម្តង ដោយមិនចាំបាច់ឱ្យសមាជិកសហគមន៍របស់លោកពិបាកស្វែងរកទីផ្សារនោះទេ ព្រមទាំងអាចផ្គត់ផ្គង់វិលជុំបាន។

លោកបានបន្ថែមថា សហគមន៍បន្លែទួលត្រពាំងស្រស់បំព្រង បានជួយរួមចំណែកលើកស្ទួយសេដ្ឋកិច្ច ជីវភាពសមាជិករបស់សហគមន៍បានយ៉ាងល្អប្រសើរ  និងអាចដោះស្រាយលើសម្ភារៈសិក្សារបស់កូនៗរបស់ពួកគេ ជាពិសេសដោះស្រាយជីវភាពប្រចាំថ្ងៃបានដោយរលូន។

សូមបញ្ជាក់ថា សហគមន៍បន្លែទួលត្រពាំងស្រស់បំព្រង បច្ចុប្បន្នកំពុងមានការការដាំបន្លែស្លឹក និងបន្លែផ្លែ មានដូចជា ស្ពៃក្រញាញ់ ស្ពៃតឿ ស្ពៃចង្កឹះ ស្ពៃជើងទា សាឡាត់ ខាត់ណាដើម ចំណែកបន្លែផ្លែមានម្រះ ននោង ត្រឡាច ត្រសក់ផ្អ ត្រសក់ស្រូវ  និងល្ហុងជាដើម៕


image_2026-04-01_09-18-00
ចិនបង្កើនការនាំចេញពូជស្រូវទៅក្រៅប្រទេស ព្រោះមានតម្រូវការច្រើននៅក្នុងតំបន់

ម៉ានីល៖ ប្រទេសចិនត្រូវបានគេព្យាករថា នឹងនាំចេញពូជស្រូវកាន់តែច្រើននៅឆ្នាំនេះ ដោយសារកំណើន​តម្រូវ​ការពីប្រទេសហ្វីលីពីន និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការបង្កើនផលិតកម្មក្នុងស្រុក ដែលជាម្ហូបអាហារដ៏សំខាន់នៅ​តាមផ្ទះ​ប្រជាជនចិន។ នៅក្នុងរបាយការណ៍មួយរបស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក បានឱ្យដឹងថា ខ្លួននឹងនាំចេញ​គ្រាប់ពូជ​ស្រូវ​របស់​ប្រទេស​ចិននឹងកើនឡើង១០ភាគរយ មានបរិមាណដល់ប្រហែល៣៨ ០០០តោន សម្រាប់ឆ្នាំ២០២៥-២០២៦ ដោយសារ​តែមាន​តម្រូវការច្រើនពីប្រទេសហ្វីលីពីន និងប៉ាគីស្ថាន។ របាយការណ៍ដដែលបាននិយាយថា បរិមាណដ៏ច្រើន ឬស្មើនឹង៨៥ភាគរយនៃការនាំចេញគ្រាប់ពូជស្រូវ កាលពី​ឆ្នាំ២០២៥ មានប្រហែល៣៤ ០០០តោន ត្រូវបានដឹកទៅកាន់ប្រទេសហ្វីលីពីន និងប៉ាគីស្ថាន។ សម្រាប់ប្រទេសហ្វីលីពីន ការទិញពូជស្រូវកូនកាត់កាន់តែខ្ពស់ កំពុងជំរុញឱ្យមានតម្រូវការកាន់តែច្រើនពីប្រទេសចិន ស្របតាមកិច្ចខិតខំប្រឹងប្រែង​របស់​រដ្ឋាភិបាល​ហ្វីលីពីន ក្នុងការជំរុញផលិតកម្មក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើការនាំចូលអង្ករពីបរទេស។ ក្រសួងកសិកម្មសហរដ្ឋអាមេរិក បាននិយាយថា រដ្ឋាភិបាលហ្វីលីពីនបន្តផ្តល់ការឧបត្ថម្ភធនសម្រាប់គ្រាប់ពូជ​ស្រូវ​កូនកាត់ ដែលមានគុណភាពខ្ពស់ ដើម្បីជំរុញផលិតកម្មស្រូវ និងពង្រឹងសន្តិសុខស្បៀង ដែលបានបង្កើតតម្រូវការកាន់តែ​ខ្លាំង​សម្រាប់គ្រាប់ពូជស្រូវកូនកាត់របស់ប្រទេសចិន។ នៅក្នុងឯកសារសង្ខេបនៃគម្រោងរបស់វិទ្យាស្ថានបណ្តុះបណ្តាលកសិកម្មនៃក្រសួងកសិកម្មចិន បាននិយាយថា ពូជស្រូវកូនកាត់ ដែលត្រូវបានបង្កើតឡើងពីពូជមានលក្ខណៈខុសគ្នាតាមហ្សែន និងមានគុណភាពខ្ពស់ ទទួលបានទិន្នផល​ច្រើនជាងពូជស្រូវប្រពៃណីពី១៥ ទៅ២០ភាគរយ។ វិទ្យាស្ថានបណ្តុះបណ្តាលកសិកម្ម បាននិយាយថា គ្រាប់ពូជបែបនេះបានបង្ហាញពីសមត្ថភាព​របស់ពួកគេ​ក្នុងការ​ធ្វើឱ្យប្រសើរឡើងនៅក្រោមលក្ខខណ្ឌមិនល្អដូចជាគ្រោះរាំងស្ងួត និងជាតិប្រៃ ដែលជាការគំរាមកំហែងដល់តំបន់ដាំដុះ​ស្រូវ​នៅទូទាំង​ប្រទេសហ្វីលីពីន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសហ្វីលីពីន បានពឹងលើការនាំចូលជាចម្បង ដោយសារតម្រូវការអង្ករ​នៅតែ​មាន​កម្រិត​ខ្ពស់​ជាងផលិតកម្មស្រូវក្នុងស្រុក។ ប៉ុន្តែ ដូចក្រសួងកសិកម្មសហរដ្ឋអាមេរិកបានកត់សម្គាល់ គំនិតផ្ដួច​ផ្ដើម​នានា ដូចជាមូលនិធិលើកកម្ពស់ការប្រកួតប្រជែងអង្កររបស់រដ្ឋាភិបាល […]

photo_2026-04-03_15-39-10
ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំរបស់ធនាគារ​ ARDB

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាព្រឹកថ្ងSទី៣ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំខែ ដើម្បីពិនិត្យ និងពិភាក្សាអំពី វឌ្ឍនភាពការងារសំខាន់ៗប្រចាំខែរបស់ធនាគារ  ដែលអនុវត្តស្របតាមផែនការសកម្មភាពប្រចាំឆ្នាំ គួបផ្សំជាមួយនឹងការកំណត់ទិសដៅការងារបន្ទាប់ និងសិក្សាពីបញ្ហាប្រឈមសំខាន់ៗ ព្រមទាំងដើម្បីស្វែងរកដំណោះស្រាយសមស្របក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ។ ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូ បានផ្តល់អនុសាសន៍ល្អៗជាច្រើន ក្នុងគោលបំណងជំរុញ និងបង្កើនប្រសិទ្ធភាពការងារដើម្បីរួមចំណែកជួយដល់កសិករ និងសេដ្ឋកិច្ចសង្គម បន្ថែមទៀត។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ  នៅទីស្នាក់ការកណ្តាលរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)៕

image_2026-03-25_15-07-50
តម្លៃជីះអ៊ុយរ៉េលើពិភពលោកឡើងថ្លៃដល់៧៥០ដុល្លារ ក្នុងមួយតោន ដោយសារសង្គ្រាមអ៊ីរ៉ង់

អង់ការ៉ា៖ ការបិទច្រកសមុទ្រហ័រមុស (Hormuz) មិនឱ្យវានាឆ្លងកាត់ក្នុងអំឡុងសង្គ្រាមអ៊ីរ៉ង់ កំពុងធ្វើឱ្យការផ្គត់ផ្គង់ជីលើពិភពលោកធ្លាក់ចុះ ហើយជំរុញឱ្យតម្លៃអ៊ុយរ៉េកើនឡើង៥៦ភាគរយ ក្នុងមួយខែ និងដាក់សម្ពាធដោយផ្ទាល់លើតម្លៃម្ហូបអាហារ ខណៈពេលតម្លៃធាតុចូលកសិកម្មកាន់តែឡើងខ្ពស់ បង្ខំឱ្យកសិករចំណាយ​កាន់តែច្រើន ឬកាត់បន្ថយការប្រើប្រាស់ជីសម្រាប់ដំំណាំរបស់ខ្លួន។ តម្លៃជីអ៊ុយរ៉េបានឡើងពី៤៨២ដុល្លារ ក្នុងមួយតោន កាលពីថ្ងៃទី២៧ ខែកុម្ភៈ ដល់៧៥០ដុល្លារ នៅចុងខែមីនា ខណៈពេលការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រហ័រមុស ដែលជាសរសៃឈាមយ៉ាងសំខាន់សម្រាប់ពាណិជ្ជកម្មជី ត្រូវបានផ្អាកទាំងស្រុង។ ប្រហែលមួយភាគបីនៃពាណិជ្ជកម្មជីដឹកតាមសមុទ្រ និងជិតពាក់កណ្តាលនៃការនាំចេញជីអ៊ុយរ៉េ ពឹង​​​ផ្អែកលើផ្លូវទឹកនេះ ត្រូវប្រែប្រួលភ្លាមនៅក្នុងតម្លៃ និងដំណើរការផ្គត់ផ្គង់។ តួនាទីស្នូលរបស់ឈូងសមុទ្រក្នុងការផ្គត់ផ្គង់ជី បានរងផលប៉ះពាល់គឺភ្លាមៗ និងកាន់តែរីករាលដាល។ បើយោងតាមទិន្នន័យ បានឱ្យដឹងថា ឧបសគ្គនៃការដឹកជញ្ជូនជីតាមច្រកហ័រមុស ត្រូវបានគេប៉ាន់ប្រមាណថា បានកាត់បន្ថយខ្សែសង្វាក់ផ្គត់ផ្គង់ជីលើសកលលោកចំនួន៣៣ភាគរយ។ ការនាំចេញប្រចាំឆ្នាំមានបិរមាណចំនួន២២លានតោន នៃជីអ៊ុយរ៉េពីតំបន់មជ្ឈឹមបូព៌ា ត្រូវផ្អាកទាំងស្រុង ខណៈពេលប្រហែល ៤៦ភាគរយនៃការផ្គត់ផ្គង់ជីលើសកលលោក អាស្រ័យលើអ្នកផលិតនៅតំបន់ឈូងសមុទ្រ។ ជាមួយនឹងប្រហែល២០ភាគរយ នៃពាណិជ្ជកម្មជីឆ្លងកាត់ច្រកសមុទ្រ ការរាំងស្ទះកំពុងរំខានដល់ចំណែកដ៏ធំនៃលំហូរជាសកល ខណៈពេលមានការដំឡើងថ្លៃដើមដឹកជញ្ជូន និងពេលវេលាដឹកជញ្ជូនផងដែរ។ វិបត្តិនៃការផ្គត់ផ្គង់កំពុងប៉ះពាល់ទាំងការដឹកជញ្ជូន និងការផលិត។ ការផលិតជីពឹងផ្អែកយ៉ាងខ្លាំងលើឧស្ម័នធម្មជាតិ ដែលមានរហូតដល់៩០ភាគរយ នៃថ្លៃដើមផលិតកម្ម។ នៅពេលដំណើរការផ្គត់ផ្គង់ឧស្ម័នត្រូវបានរំខាន រោងចក្រនៅទូទាំងតំបន់សំខាន់ៗត្រូវបង្ខំឱ្យបិទទ្វារឈប់ផលិតជី។ ក្រុមហ៊ុននៅប្រទេសកាតា បានផ្អាកដំណើរការផលិតឧស្ម័ន និងបានបញ្ឈប់ប្រតិបត្តិការនៅរោងចក្រផលិតជីអ៊ុយរ៉េ ដែលផ្គត់ផ្គង់១៤ភាគរយនៃតម្រូវការពិភពលោក។ […]

files+news+20532+1453747571
រយៈពេលបីខែដើមឆ្នាំ​២០២៦ កម្ពុជាបាននាំចេញអង្ករ៣៦១  ៥៧៨តោន គិតជាទឹកប្រាក់​បចំនួន២០៧,៥៤លានដុល្លារ

ភ្នំពេញ៖ ក្នុងរយៈពេល៣ខែ នៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករបានចំនួន៣៦១ ៥៧៨តោន​ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៥៨ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៥៦ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន៣១ បានបរិមាណអង្ករចំនួន៩៨ ០៧៥តោន គិតជាទឹកប្រាក់ចំនួន ៦៨.១៦​ លានដុល្លារ។ ការនាំចេញទៅកាន់ប្រទេសចិន ​និងហុងកុង ចំនួន៨៩ ២១៥តោន គិតជាទឹកប្រាក់ចំនួន៥៦,៣៨លានដុល្លារ ទៅកាន់ប្រទេសក្នុងអាស៊ានចំនួនប្រាំប្រទេស បានបរិមាណចំនួន ១៤៥ ៧៧១តោន​ គិតជាទឹកប្រាក់ចំនួន៥៦,៣៥លានដុល្លារ និងទៅកាន់គោលដៅ១៨ប្រទេសផ្សេងទៀត មានអាហ្វ្រិក   មជ្ឈឹមបូព៌ា អាមេរិក  កាណាដា  អូស្ត្រាលី  និងប្រទេសនូវែលហ្សេឡង់ បានចំនួន២៨ ៥១៧តោន គិតជាទឹកប្រាក់ចំនួន២៦​​​​​​​​​​​​​​​​​​,៦៥លានដុល្លារ។ ចំពោះប្រភេទអង្ករ ដែលបាននាំចេញ មានអង្ករក្រអូបចំនួន៦០,១២ភាគរយ ប្រភេទអង្ករសគ្រាប់វែង១៦,១៦ភាគរយ អង្ករចំហុយ១,៥៥ភាគរយ  អង្ករសរីរាង្គចំនួន០,៨៨ភាគរយ អង្ករបាក់គ្រប់ប្រភេទ២១,០៩ភាគរយ និងអង្ករផ្សេងៗចំនួន០,២ភាគរយ។ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវសើមចំនួន២ ០០០ ៦០០តោន គិតជាទឹកប្រាក់ប៉ាន់ប្រមាណបានចំនួន៤៣៣,២៣លានដុល្លារ៕

កាលវិភាគផ្សព្វផ្សាយ