ភ្នំពេញ៖ ក្នុងរយៈពេល៣ខែ នៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករបានចំនួន៣៦១ ៥៧៨តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៥៨ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៥៦ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន៣១ បានបរិមាណអង្ករចំនួន៩៨ ០៧៥តោន គិតជាទឹកប្រាក់ចំនួន ៦៨.១៦ លានដុល្លារ។
ការនាំចេញទៅកាន់ប្រទេសចិន និងហុងកុង ចំនួន៨៩ ២១៥តោន គិតជាទឹកប្រាក់ចំនួន៥៦,៣៨លានដុល្លារ ទៅកាន់ប្រទេសក្នុងអាស៊ានចំនួនប្រាំប្រទេស បានបរិមាណចំនួន ១៤៥ ៧៧១តោន គិតជាទឹកប្រាក់ចំនួន៥៦,៣៥លានដុល្លារ និងទៅកាន់គោលដៅ១៨ប្រទេសផ្សេងទៀត មានអាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី និងប្រទេសនូវែលហ្សេឡង់ បានចំនួន២៨ ៥១៧តោន គិតជាទឹកប្រាក់ចំនួន២៦,៦៥លានដុល្លារ។
ចំពោះប្រភេទអង្ករ ដែលបាននាំចេញ មានអង្ករក្រអូបចំនួន៦០,១២ភាគរយ ប្រភេទអង្ករសគ្រាប់វែង១៦,១៦ភាគរយ អង្ករចំហុយ១,៥៥ភាគរយ អង្ករសរីរាង្គចំនួន០,៨៨ភាគរយ អង្ករបាក់គ្រប់ប្រភេទ២១,០៩ភាគរយ និងអង្ករផ្សេងៗចំនួន០,២ភាគរយ។
ប្រទេសកម្ពុជាក៏បាននាំចេញស្រូវសើមចំនួន២ ០០០ ៦០០តោន គិតជាទឹកប្រាក់ប៉ាន់ប្រមាណបានចំនួន៤៣៣,២៣លានដុល្លារ៕








