កសិករចិញ្ចឹមគោក្នុងប្រទេសអូស្ត្រាលី នឹងរងគ្រោះពីអត្រាពន្ធនាំចូលខ្ពស់ពេករបស់ចិន

images

កង់បេរ៉ា៖ កសិករចិញ្ចឹមគោនៅប្រទេសអូស្ត្រាលី អាចព្រួយបារម្ភចំពោះផលប៉ះពាល់ពីការសម្រេចចិត្តភ្លាមៗរបស់ប្រទេសចិន ក្នុងការដំឡើងពន្ធនាំចូលសាច់គោអូស្ត្រាលីរហូតដល់៥៥ភាគរយ ដែលជាវិធានការថ្មីមួយធ្វើឱ្យឧស្សាហកម្មសាច់គោរបស់អូស្ត្រាលី មានការព្រួយបារម្ភ និងធ្វើឱ្យពាណិជ្ជកម្មមានតម្លៃទឹកប្រាក់រាប់ពាន់លានដុល្លារប្រឈមនឹងហានិភ័យ។

រដ្ឋាភិបាលចិនបានប្រកាសថា ខ្លួននឹងអនុវត្តវិធានការការពារកសិករក្នុងស្រុក តាមរយៈយកពន្ធបន្ថែមលើការនាំចូលសាច់គោពីប្រទេសនានា រួមទាំងអូស្ត្រាលី នៅពេលសាច់នាំចូលនោះច្រើនលើសពីកូតាកំណត់។ ការសម្រេចចិត្តនេះមានគោលបំណងដើម្បីការពារកសិករ និងអ្នកផលិតក្នុងស្រុករបស់ចិន ប៉ុន្តែក្រុមឧស្សាហកម្មសាច់គោអូស្ត្រាលី បានព្រមានថា ការដំឡើងពន្ធនេះអាចធ្វើឱ្យផលិតកម្មសាច់គោរបស់ប្រទេសអូស្ត្រាលីធ្លាក់ចុះ និងធ្វើឱ្យតម្លៃគោរស់ក្នុងកសិដ្ឋានចុះថោកផងដែរ។

ក្រោមការរៀបចំកូតាថ្មីនេះ ប្រទេសអូស្រ្តាលីបានរៀនចំបែងចែកសាច់គោចំនួន២០៥ ០០០តោន ក្រោមកូតានាំចូលសរុប២,៧លានតោនរបស់ចិនសម្រាប់ឆ្នាំ២០២៦។ ការនាំចេញលើសពីកម្រិតកូតាកំណត់នេះនឹងត្រូវបង់ពន្ធគយរហូតដល់៥៥ភាគរយសម្រាប់រយៈពេលបីឆ្នាំខាងមុខ។ ការប៉ាន់ប្រមាណរបស់ឧស្សាហកម្មសាច់គោបង្ហាញថា ការរឹតបន្តឹងនេះអាចកាត់បន្ថយការនាំចេញសាច់គោរបស់អូស្រ្តាលីទៅកាន់ប្រទេសចិនប្រហែលមួយភាគបី បើធៀបនឹងឆ្នាំ២០២៥ ដែលស្មើនឹងការខាតបង់ពាណិជ្ជកម្មប្រចាំឆ្នាំជាង១ ០០០លានដុល្លារ។

អ្នកផលិតសាច់គោប្រណីតប្រភេទ អែងហ្គឹស (Angus) និងសាច់គោជប៉ុន វ៉ែកគ្យូ (Wagyu) ត្រូវបានគេរំពឹងថា នឹងរងផលប៉ះពាល់ខ្លាំងបំផុត ដែលមានន័យថា កសិករចិញ្ចឹមសាច់គោនៅអូស្ត្រាលីជាច្រើននឹងរងផលប៉ះពាល់។ ប្រទេសចិននៅតែជាទិសដៅនាំចេញសាច់គោដ៏មានតម្លៃបំផុតមួយរបស់អូស្ត្រាលី ជាពិសេសសម្រាប់ការកាត់បន្ថយតម្លៃបន្ថែមខ្ពស់ ហើយការរអាក់រអួលណាមួយ ត្រូវបានគេរំពឹងថា នឹងកើតមាននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់។

វិធានការដំឡើងពន្ធនេះ ក៏បានបង្កឱ្យមានការសង្ស័យចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអូស្ត្រាលី និងចិន ដែលត្រូវបានចុះហត្ថលេខា ក្នុងឆ្នាំ២០១៥។ ខណៈពេលប្រទេសនាំចេញសាច់គោផ្សេងទៀត ក៏ត្រូវជាប់កូតាផងដែរ ក្រុមឧស្សាហកម្ម និងសម្ព័ន្ធបក្សប្រឆាំងនៅក្នុងប្រទេសអូស្ត្រាលី បានអះអាងថា វិធានការការពារនេះបំពានលើស្មារតីនៃកិច្ចព្រមព្រៀងនេះ។ ប៉ុន្តែ ប្រទេសចិនបានបញ្ជាក់ថា ខ្លួននឹងផ្អាកផ្នែកខ្លះនៃកិច្ចព្រមព្រៀង ដែលគ្របដណ្ដប់លើសាច់គោ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអូស្ត្រាលី លោក ដុន ហ្វារ៉ែល (Don Farrell) បានមានប្រសាសន៍ថា មន្ត្រីអូស្ត្រាលីបានលើកឡើងពីការព្រួយបារម្ភដោយផ្ទាល់ជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង ហើយបានពណ៌នាការសម្រេចចិត្តនេះថា អយុត្តិធម៌។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “យើងបានបញ្ជាក់យ៉ាងច្បាស់ដល់ប្រទេសចិនថា សាច់គោអូស្ត្រាលីមិនមែនជាហានិភ័យដល់វិស័យសាច់គោរបស់ចិនទេ ហើយយើងរំពឹងថា ត្រូវតែគោរពឋានៈរបស់យើងជាដៃគូកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏មានតម្លៃ។ អូស្ត្រាលី គឺជាប្រទេសធ្វើពាណិជ្ជកម្ម ដែលមានកិច្ចព្រមព្រៀងបណ្តាញពាណិជ្ជកម្មស្ទើរតែ៨០ភាគរយនៃពិភពលោក”។

ចំណែករដ្ឋមន្ត្រីក្រសួងកសិកម្មអូស្ត្រាលី លោកស្រី ជូលី ខូល្លីន (Julie Collins) បានមានប្រសាសន៍ថា រដ្ឋាភិបាលមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីពន្ធគយ ហើយកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយឧស្សាហកម្មសាច់គោ ដើម្បីវាយតម្លៃផលប៉ះពាល់ឱ្យបានច្បាស់លាស់។

លោកស្រីរដ្ឋមន្ត្រីបានមានប្រសាសន៍ថា “យើងនឹងក្រោកឈរជានិច្ច ដើម្បីការពារកសិករ និងអ្នកផលិតរបស់យើង រួមទាំងឧស្សាហកម្មសាច់គោដ៏ល្បីល្បាញរបស់យើង”។

រីឯអ្នកកែច្នៃវេចខ្ចប់សាច់គោអូស្ត្រាលី ក៏បានព្រមានពីផលវិបាកផ្នែកពាណិជ្ជកម្មភ្លាមៗផងដែ ដោយលើកឡើងថា ពន្ធគយដ៏ខ្ពស់របស់ចិននឹងប៉ះពាល់យ៉ាងខ្លាំងដល់អាជីវកម្មរបស់លោក។

លោកបានមានប្រសាសន៍ថា “ប្រហែលមួយភាគបួននៃអាជីវកម្មរបស់យើង ឬស្មើពី២០ ទៅ២៥ភាគរយ ដែលមានទឹកប្រាក់សរុបប្រហែល១០០ដុល្លារ គឺជាអាជីវកម្មនាំចេញទៅប្រទេសចិន”។

លោកបានបន្តថា ការផ្គត់ផ្គង់សាច់គោរបស់លោកអាចបញ្ជូនបន្តទៅកាន់ទីផ្សារនាំចេញផ្សេងទៀត ប៉ុន្តែការផ្លាស់ប្តូរនេះនឹងត្រូវចំណាយអស់ច្រើនណាស់។

នាយកគ្រប់គ្រងក្រុមហ៊ុន សាច់និងសត្វអូស្ត្រាលី (Meat & Livestock Australia-MLA) លោក ម៉ៃឃើល ក្រាវលី (Michael Crowley) បាននិយាយថា ក្រុមហ៊ុនខកចិត្តយ៉ាងខ្លាំងចំពោះការសម្រេចរបស់ប្រទេសចិន ក្នុងការអនុវត្តវិធានការការពារលើការនាំចូលសាច់គោ រួមទាំងសាច់គោអូស្ត្រាលីផងដែរ។

លោកបានមានប្រសាសន៍ថា​ “ក្រុមហ៊ុន សាច់និងសត្វអូស្ត្រាលី បានសម្តែងការខកចិត្តជំនួសឱ្យឧស្សាហកម្មសាច់គោអូស្ត្រាលី បន្ទាប់ពីក្រសួងពាណិជ្ជកម្មចិន បានប្រកាសដាក់ចេញវិធានការការពារលើការនាំចូលសាច់គោ រួមទាំងសាច់គោអូស្ត្រាលីផងដែរ។ អូស្ត្រាលីបានចូលរួមយ៉ាងខ្ជាប់ខ្ជួនជាមួយចិន ក្នុងដំណើរការស៊ើបអង្កេត ដោយបញ្ជាក់យ៉ាងច្បាស់នៅគ្រប់ឱកាសថា ការនាំចេញរបស់យើងមិនមែនជាមូលហេតុប៉ះពាល់ដល់វិស័យសាច់គោក្នុងស្រុករបស់ចិននោះទេ។ យើងក៏បានរំលឹកចិនពីជំហររបស់អូស្ត្រាលីក្នុងនាមជាដៃគូពាណិជ្ជកម្មសេរី ដែលគួរឱ្យទុកចិត្ត និងសង្ឃឹមថា ចិននឹងបន្តគោរពកិច្ចព្រមព្រៀងនេះ”។

លោក ម៉ៃឃើល ក្រាវលី បានបញ្ជាក់ថា ប្រទេសចិននៅតែជាទីផ្សារដ៏សំខាន់សម្រាប់សាច់គោអូស្ត្រាលី ប៉ុន្តែលោកបានព្រមានថា ពន្ធគយថ្មីនឹងមានផលវិបាកពិតប្រាកដ។

លោកបានមានប្រសាសន៍ទៀតថា ចិននៅតែជាទីផ្សារដ៏សំខាន់សម្រាប់សាច់គោអូស្ត្រាលី ហើយពន្ធនេះនឹងប៉ះពាល់ដល់អតិថិជនរបស់យើងនៅក្នុងប្រទេសចិនយ៉ាងខ្លាំង។ ក្រុមការងារទីផ្សារប្រចាំក្រុមហ៊ុនរបស់លោកលោកកំពុងធ្វើការជាមួយអ្នកនាំចូលរបស់ចិនរួចហើយ ខណៈវិធានការនេះត្រូវបានដាក់ចេញ។

លោក ម៉ៃឃើល ក្រាវលី បានបញ្ជាក់ថា “ក្រុមហ៊ុន សាច់និងសត្វអូស្ត្រាលី ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការនាំចូលសាច់គោទៅកាន់ទីផ្សារ និងធ្វើទីផ្សារសាច់គោអូស្ត្រាលីនៅលើសកលលោក រួមទាំងការរក្សាវត្តមានដ៏រឹងមាំនៅក្នុងប្រទេសចិន ដើម្បីគាំទ្រដល់ទំនាក់ទំនងពាណិជ្ជកម្ម និងលើកកម្ពស់សាច់គោអូស្ត្រាលី។​ ខណៈពេលវិធានការការពាររបស់ចិននេះនឹងជះឥទ្ធិពលដល់អ្នកផ្គត់ផ្គង់សាច់គោធំៗទាំងអស់ទៅកាន់ប្រទេសចិន មិនត្រឹមតែអូស្ត្រាលីប៉ុណ្ណោះទេ យើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលអូស្ត្រាលី និងដៃគូឧស្សាហកម្ម ដើម្បីដឹងច្បាស់អំពីវិធានការនេះ និងស្វែងរកលទ្ធផលល្អបំផុតសម្រាប់កសិករចិញ្ចឹមគោអូស្ត្រាលី”៕


image_2026-09-11_15-44-36
កូរ៉េជ្រើសយកខ្ទឹមស និងខ្ទឹមបារាំង ជាមុខទំនិញដំបូងគេ សម្រាប់ប្រព័ន្ធរក្សាស្ថិរភាពតម្លៃកសិផល

សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានជ្រើសរើសយកខ្ទឹមស និងខ្ទឹមបារាំង ជាមុខទំនិញដំបូងគេបង្អស់ សម្រាប់ប្រព័ន្ធរក្សាស្ថិរភាពតម្លៃកសិផល ដោយសម្រេចផ្តល់សំណងចំពោះភាពខុសគ្នានៃតម្លៃរហូតដល់៨០ភាគរយ នៃតម្លៃលក់ដុំ ប្រសិនបើតម្លៃកសិផលជាមធ្យមធ្លាក់ចុះក្រោមតម្លៃគោល។ ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ របស់កូរ៉េខាងត្បូង បានប្រកាសថា ខ្លួនបានជួបប្រជុំលើកទី១ នៃគណៈកម្មាធិការពិគ្រោះយោបល់ ស្តីពីស្ថិរភាពតម្លៃកសិផល កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងសេអ៊ូល។ ប្រព័ន្ធស្ថិរភាពតម្លៃកសិផល គឺជាយន្តការថ្មីមួយ ដែលរដ្ឋាភិបាលកូរ៉េផ្តល់ការគាំទ្រទាំងស្រុង ឬមួយផ្នែក ចំពោះភាពខុសគ្នារវាងតម្លៃគោលសម្រាប់កសិផល និងតម្លៃនៅលើទីផ្សារ នៅពេលតម្លៃកសិផលជាមធ្យមធ្លាក់ចុះក្រោមតម្លៃគោល។ សម្រាប់ឆ្នាំ២០២៦នេះ ខ្ទឹមស និងខ្ទឹមបារាំង ត្រូវបានជ្រើសរើសជាមុខទំនិញគំរូដំបូងគេបង្អស់ ដោយសារតម្លៃ និងបរិមាណផលិតកម្មរបស់កសិផលទាំងពីរមុខនេះ មានការប្រែប្រួលខ្លាំងទៅតាមស្ថានភាពដំណាំ។ កូរ៉េគ្រោងបន្ថែមមុខទំនិញកសិផលជារៀងរាល់ឆ្នាំ ដោយពិចារណាលើឥទ្ធិពលរបស់វា ចំពោះរបបអាហាររបស់ប្រជាជនកូរ៉េ ដោយកំណ់តប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ និងតម្រូវការជាមុន ព្រមទាំងលទ្ធភាពទទួលបានទិន្នន័យថ្លៃដើមផលិតកម្មច្បាស់លាស់។ តម្លៃគោលត្រូវបានកំណត់នៅត្រឹម៨០ភាគរយនៃតម្លៃលក់ដុំ រួមទាំងថ្លៃចំណាយក្នុងការគ្រប់គ្រងកសិកម្ម ហើយរាប់បញ្ចូលថ្លៃពលកម្មរបស់កសិករផ្ទាល់ទាំងស្រុង ឬមួយផ្នែកផងដែរ។ តម្លៃជាមធ្យម ត្រូវគណនាផ្អែកលើតម្លៃកសិផលក្នុងរដូវប្រមូលផល របស់ដំណាំនីមួយៗ ហើយរាប់បញ្ចូលតម្លៃនៃផលិតផលគ្រប់កម្រិតគុណភាព គឺគុណភាពខ្ពស់ មធ្យម និងទាប។ សម្រាប់មុខទំនិញ ដែលមានការប្រែប្រួលតម្លៃខ្លាំង ទំហំនៃការគាំទ្រនឹងត្រូវបង្កើនជាដំណាក់កាលៗ […]

image_2026-09-11_15-28-31
ប្រជាជនឥណ្ឌាជាង១០១លាននាក់ កើតជំងឺទឹកនោមផ្អែម សង្ស័យមកពីបរិភោគមីកញ្ចប់ និងភេសជ្ជៈផ្អែម

ញូវដេលី៖ ក្រុមហ៊ុនផលិតឱសថរបស់ដាណឺម៉ាក ឈ្មោះ ណូវ៉ូ ណ័រឌីស (Novo Nordisk) បាននិយាយកាលពីខែកក្កដា ឆ្នាំ២០២៦នេះថា ប្រជាជនឥណ្ឌាជាង១០១លាននាក់ កំពុងរស់នៅជាមួយជំងឺទឹកនោមផ្អែម ខណៈមនុស្ស១៣៦លាននាក់ ផ្សេងទៀតស្ថិតក្នុងស្ថានភាពប្រុងកើតជំងឺទឹកនោមផ្អែម ដោយសង្ស័យថា មកពីបរិភោគអាហារកញ្ចប់មាបតម្លៃថោក។ ក្រោយពីការចេញផ្សាយបែបនេះ រដ្ឋាភិបាលឥណ្ឌាបានចាប់ផ្តើមរឹតបណ្ដឹងការដាក់ស្លាកព្រមានចំពោះសុខភាព នៅលើផលិតផលម្ហូបអាហារមួយចំនួន រហូតបង្កឱ្យមានការជជែកដេញដោលនៅទូទាំងប្រទេស អំពីមូលហេតុប្រជាជនឥណ្ឌាចូលចិត្តបរិភោគអាហារវេចខ្ចប់ស្រាប់ និងតម្លៃថោក ខណៈក្រុមហ៊ុនផលិតអាហារមួយចំនួនបានលក់ផលិតផលដដែល​​​ តែមានជីវជាតិល្អជាងមុន នៅក្នុងទីផ្សារប្រទេសផ្សេង។ យោងតាមក្រុមហ៊ុនស្រាវជ្រាវមួយផ្សេងទៀត បានឱ្យដឹងថា ទីផ្សារអាហារវេចខ្ចប់របស់ឥណ្ឌា ដូចជាមីកញ្ចប់ជាដើម បានកើនឡើងដល់ទឹកប្រាក់ជាង១៣៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៦ គឺកើនឡើងពី១២៩ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ហើយត្រូវបានព្យាករណ៍ថា នឹងកើនដល់ជិត២៤០ពាន់លានដុល្លារ នៅឆ្នាំ២០៣៤។ ជារៀងរាល់ឆ្នាំ អាហារខេចខ្ចប់ស្រាប់ប្រហែល ៦ ពាន់លានកញ្ចប់ ដែលប្រជាជនឥណ្ឌាបរិភោគនៅតាមគ្រួសារ និងតាមតូបលក់អាហារតាមចិញ្ចើមផ្លូវ គឺជាមីឈ្មោះ ម៉ាគ្គីស្រុះទឹកក្តៅ  (Maggi Two-Minute Masala) ដែលផលិតដោយក្រុមហ៊ុនណេស្លេ (Nestlé) របស់ប្រទេសស្វីស។ ដោយសារប្រាក់ចំណូលរបស់គ្រួសារណ្ឌា ទាបជាងមធ្យមភាគលើពិភពលោកច្រើនពេក ប្រជាជនឥណ្ឌាដ៏ច្រើនចូលចិត្តបរិភោគផលិតផលអាហារមានតម្លៃថោក ដូចជា មីកញ្ចប់ម៉ាក ម៉ាគ្គី […]

image_2026-09-11_14-29-48
ស្ទើរគ្រប់ត្រីធូណា អ្នកវិទ្យាសាស្ត្ររកឃើញព្រូននៅក្នុងសាច់វា

អន្តរជាតិ៖ នៅពេលអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យសហព័ន្ធ សានិតា កាតារីណា (Santa Catarina) នៃប្រទេសប្រេស៊ីល វិភាគត្រីធូណា ចំនួន៥៣ក្បាល ដែលទើបនេសាទបានថ្មីៗ ក្នុងតំបន់ ពួកគេបានរកឃើញថា ត្រីស្ទើរតែទាំងអស់មានផ្ទុកដង្កូវប៉ារ៉ាស៊ីត។ យោងតាមលទ្ធផលស្រាវជ្រាវ ក្រុមអ្នកស្រាវជ្រាវបានរាប់ឃើញដង្កូវតូចៗ សរុបជាង១ ៦០០ក្បាល។ ដោយប្រើឧបករណ៍មីក្រូទស្សន៍ដ៏មានប្រសិទ្ធភាព ពួកគេបានរកឃើញថា មានតែក្រលៀន និងបេះដូងត្រីប៉ុណ្ណោះ ដែលគ្មានផ្ទុកប៉ារ៉ាស៊ីត។ ចំណែកឯសរីរាង្គផ្សេងទៀតវិញ មានដង្កូវ ឬសញ្ញាបង្ហាញពីកើតដង្កូវស្ទើរតែគ្រប់ទីកន្លែង។ ក្នុងចំណោមត្រីធូណា៥៣ក្បាល គឺ៩៦ភាគរយ មានឆ្លងប៉ារ៉ាស៊ីត។ ពោះវៀនត្រីធូណា គឺជាសរីរាង្គមានឆ្លងប៉ារ៉ាស៊ីតច្រើនជាងគេ បន្ទាប់មកគឺជាលិកាសាច់ដុំ ដែលសំខាន់ជាងគេសម្រាប់មនុស្សយើងហូប ហើយបន្ទាប់មក គឺក្រពះត្រីធូណា។ អ្នកចងក្រងឯកសារបានសន្និដ្ឋានថា «លទ្ធផលទាំងនេះបង្ហាញពីសារៈសំខាន់នៃការត្រួតពិនិត្យផ្នែកអនាម័យ និងសង្កត់ធ្ងន់លើសារៈសំខាន់នៃការវះយកសរីរាង្គខាងក្នុងចេញភ្លាមៗ ដើម្បីចៀសវាងការផ្លាស់ទីរបស់កូនដង្កូវតូចៗពីសរីរាង្គខាងក្នុងទៅកាន់ជាលិកាសាច់ដុំ»។ ការសិក្សានៅប្រទេសប្រេស៊ីលនេះ មានទំហំតូចតាចទេ ដោយសិក្សាត្រឹមតែពេលវេលាមួយប៉ុណ្ណោះ ប៉ុន្តែវាបង្ហាញថា ត្រីធូណានៅតំបន់នេះ ជាទូទៅអាចផ្ទុកប៉ារ៉ាស៊ីត ក្នុងក្រុមធំៗពីរនៃពពួកព្រូនសំប៉ែត ទ្រីប៉ាណូរីនឆា (Trypanorhyncha) និងព្រូនសមុទ្រ អានីសាគិស (Anisakis)។ ប៉ារ៉ាស៊ីត និងត្រីបានវិវត្តរួមគ្នា ដើម្បីរស់នៅជាមួយគ្នាក្នុងមហាសមុទ្ររបស់ពិភពលោក ដូច្នេះ ការរកឃើញប៉ារ៉ាស៊ីតនៅក្នុងត្រីធូណា […]

Oplus_16908288
អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ

ដោយ ហៃ ស៊ីណា អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់រាជរដ្ឋាភិបាល ខេត្តបាត់ដំបង-ពោធិ៍សាត់៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះតាមដាន និងវាយតម្លៃប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ ARDB នៅរោងម៉ាស៊ីនកែច្នៃអង្ករ អង្គរបាយ័ន និងរោងម៉ាស៊ីនកិនស្រូវ ធី.អិម.ខេ ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ និងក្រុមហ៊ុន អៀង ហ៊ាង អ៉ីមផត អិចផត ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងបេសកកម្មនៃការចុះពិនិត្យកន្លែងស្តុកស្រូវ និងឡសម្ងួតរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ថា ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលសូមលើកទឹកចិត្តដល់បណ្តារោងម៉ាស៊ីនកិនស្រូវក្នុងស្រុកត្រូវរួមគ្នាបង្កើនការទិញស្រូវពីកសិករចាប់ពីពេលនេះទៅឲ្យអស់លទ្ធភាព និងតម្លៃសមរម្យ ជាពិសេសចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបម្រើដល់ការនាំចេញ។ លើសពីនេះទៅទៀត រោងម៉ាស៊ីនក្នុងស្រុកគួរដល់ពេលវេលាពិនិត្យលើការវិនិយោគរួមគ្នាជាឧស្សាហកម្មកែច្នៃអង្ករដ៏ធំមួយ ដែលមានសមត្ថភាពគ្រប់គ្រាន់ កុំពឹងលើលក់ចុងអង្ករ កន្ទក់ និងអង្កាមដែលកិនជាអង្ករហើយត្រូវវិលចូលទៅឧស្សាហកម្មក្នុងស្រុកវិញ ដើម្បីអាចឈានដល់ការប្រកួតប្រជែងលើទីផ្សារជាមួយប្រទេសជិតខាងយើង តាមរយៈកាត់បន្ថយថ្លៃដើមផលិតឲ្យកាន់តែទាប។ ជាចុងក្រោយនៃការចុះពិនិត្យរោងម៉ាស៊ីនកិនស្រូវក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យរួចមក […]

កាលវិភាគផ្សព្វផ្សាយ