ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បង្ហាញកំណើនអ្នកមានការងារធ្វើក្នុងស្រុក ឆ្នាំ២០២៥​

643860501_1353512356579008_5025751994059028978_n

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា អ្នកមានការងារធ្វើក្នុងប្រទេសកើនឡើងដល់ប្រមាណ១០,៧លាននាក់ ក្នុងឆ្នាំ២០២៥ ឬកើនឡើងប្រមាណ៨០ម៉ឺននាក់ ធៀបឆ្នាំ២០២៤ ដែលក្នុងនោះវិស័យកសិកម្មមានកម្លាំងពលកម្មប្រមាណ២,៨លាននាក់ វិស័យឧស្សាហកម្មប្រមាណ៣លាននាក់ និងសេវាកម្មប្រមាណ៤,៩លាននាក់។

ក្នុងឱកាសអញ្ជើញក្នុងពិធីបើក “សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦” របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ” នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ឯកឧត្តមរដ្ឋមន្រ្តីក៏មានមោទកភាពផងដែរ ដែលចំនួនសហគ្រាសចុះបញ្ជីបានកើនឡើងដល់ចំនួន៤៦ ៦៤៩សហគ្រាស គឺកើនឡើងចំនួន១ ៨៥១ ដោយមានកម្មករនិយោជិតសរុបប្រមាណ២,២លាននាក់ ឬកើនឡើងចំនួន ៤០១ ៤៧៩នាក់។

ទន្ទឹមនេះ ក្រសួងបានដាក់ចេញនូវវិធានការ ក្នុងការដោះស្រាយការងារជូនបងប្អូនពលករតាមរយៈការពង្រឹងបន្ថែមប្រព័ន្ធឆ្លើយតបបន្ទាន់តាមលេខទូរស័ព្ទ១២៩៧ ដោយមានអ្នកប្រចាំការប្រាំពីរថ្ងៃ ក្នុងមួយសប្តាហ៍ និង២៤ម៉ោង ក្នុងមួយថ្ងៃ និងយុទ្ធនាការ “ខ្មែរជួយរកការងារឱ្យខ្មែរ”, ការដាក់ចេញយុទ្ធនាការផ្សព្វផ្សាយនៅតាមទីសាធារណៈ និងតាមដងផ្លូវ ដោយបានដំឡើងប៉ាណូផ្សព្វផ្សាយ ការដាក់ដំណើរការប្រព័ន្ធស្វែងរកការងារតាមតេឡេក្រាម, ការរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយនាំយកឱកាសការងារ និងវត្តមានតំណាងសហគ្រាស ក្រុមហ៊ុន រោងចក្រ ទៅដល់មូលដ្ឋានឃុំសង្កាត់ របស់បងប្អូនអតីតពលករផ្ទាល់តែម្តង។

គិតត្រឹមឆ្នាំ២០២៥ មានបងប្អូនអតីតពលករខ្មែរមកពីប្រទេសថៃ សរុបប្រមាណ ៦២ម៉ឺននាក់ បានទទួលការងារធ្វើ ដែលជាប្រែក្លាយបញ្ហាប្រឈមទៅជាការបំពេញតម្រូវការកម្លាំងពលកម្មក្នុងប្រទេស ជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ការសម្រេចបាននូវលទ្ធផលការងារដែលទទួលបានការសាទរពីវិស័យឯកជន កម្មករនិយោជិត ប្រជាពលរដ្ឋ និងដៃគូនានារបស់ក្រសួងនាពេលនេះ ឯកឧត្តម ហេង សួរ បញ្ជាក់ថា គឺជាការចូលរួមចំណែកយ៉ាងសកម្មពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានខិតខំបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវ និងបុរេសកម្ម ខណៈក្រសួងបានផ្តល់នូវសេវាការងារជូនប្រជាពលរដ្ឋ វិស័យឯកជន និងបងប្អូនកម្មករនិយោជិត លើកកម្ពស់លក្ខខណ្ឌការងារ និងសុខដុមនីយកម្មវិជ្ជាជីវៈ អនុលោមតាមច្បាប់ស្ដីពីការងារ, ដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ និងអន្តរាគមន៍ដោះស្រាយកូដកម្ម បាតុកម្មក្នុងវិស័យការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។

តាមរយៈការសម្រេចបាននូវលទ្ធផលការងារគួរជាទីមោទនៈនាពេលនេះ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកយ៉ាងសកម្មពីសំណាក់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី-ខេត្ត កងកម្លាំងមានសត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និយោជក សហជីព កម្មករនិយោជិត អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ ក្នុងការធ្វើឱ្យវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈកាន់តែមានភាពរីកចម្រើន ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងទស្សនវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍទីផ្សារការងារមានលក្ខខណ្ឌការងារល្អប្រសើរ ក៏ដូចជាផ្តោតលើការលើកកម្ពស់សុខុមាលភាពកម្មករនិយោជិត ទាំងក្នុង និងក្រៅប្រព័ន្ធ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់សកម្មភាពធុរកិច្ចប្រកបដោយភាពរស់រវើក និងការវិនិយោគប្រកបដោយចីរភាព បើទោះជាក្នុងបរិការណ៍សកលលោកឆ្នាំ២០២៥ ដែលពោរពេញដោយភាពមិនប្រាកដប្រជា និងការប្រែប្រួលភូមិសាស្ត្រនយោបាយយ៉ាងគំហុក កម្ពុជាមិនត្រឹមតែឈរជើងយ៉ាងរឹងមាំក្នុងរលកនៃវិបត្តិសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញនូវភាពធន់ចំពោះមុខការរំលោភបំពានអធិបតេយ្យភាព និងបូរណភាពទឹកដីពីសំណាក់យោធាថៃនៅតាមបណ្តោយព្រំដែន៕


image_2026-09-11_15-44-36
កូរ៉េជ្រើសយកខ្ទឹមស និងខ្ទឹមបារាំង ជាមុខទំនិញដំបូងគេ សម្រាប់ប្រព័ន្ធរក្សាស្ថិរភាពតម្លៃកសិផល

សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានជ្រើសរើសយកខ្ទឹមស និងខ្ទឹមបារាំង ជាមុខទំនិញដំបូងគេបង្អស់ សម្រាប់ប្រព័ន្ធរក្សាស្ថិរភាពតម្លៃកសិផល ដោយសម្រេចផ្តល់សំណងចំពោះភាពខុសគ្នានៃតម្លៃរហូតដល់៨០ភាគរយ នៃតម្លៃលក់ដុំ ប្រសិនបើតម្លៃកសិផលជាមធ្យមធ្លាក់ចុះក្រោមតម្លៃគោល។ ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ របស់កូរ៉េខាងត្បូង បានប្រកាសថា ខ្លួនបានជួបប្រជុំលើកទី១ នៃគណៈកម្មាធិការពិគ្រោះយោបល់ ស្តីពីស្ថិរភាពតម្លៃកសិផល កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងសេអ៊ូល។ ប្រព័ន្ធស្ថិរភាពតម្លៃកសិផល គឺជាយន្តការថ្មីមួយ ដែលរដ្ឋាភិបាលកូរ៉េផ្តល់ការគាំទ្រទាំងស្រុង ឬមួយផ្នែក ចំពោះភាពខុសគ្នារវាងតម្លៃគោលសម្រាប់កសិផល និងតម្លៃនៅលើទីផ្សារ នៅពេលតម្លៃកសិផលជាមធ្យមធ្លាក់ចុះក្រោមតម្លៃគោល។ សម្រាប់ឆ្នាំ២០២៦នេះ ខ្ទឹមស និងខ្ទឹមបារាំង ត្រូវបានជ្រើសរើសជាមុខទំនិញគំរូដំបូងគេបង្អស់ ដោយសារតម្លៃ និងបរិមាណផលិតកម្មរបស់កសិផលទាំងពីរមុខនេះ មានការប្រែប្រួលខ្លាំងទៅតាមស្ថានភាពដំណាំ។ កូរ៉េគ្រោងបន្ថែមមុខទំនិញកសិផលជារៀងរាល់ឆ្នាំ ដោយពិចារណាលើឥទ្ធិពលរបស់វា ចំពោះរបបអាហាររបស់ប្រជាជនកូរ៉េ ដោយកំណ់តប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ និងតម្រូវការជាមុន ព្រមទាំងលទ្ធភាពទទួលបានទិន្នន័យថ្លៃដើមផលិតកម្មច្បាស់លាស់។ តម្លៃគោលត្រូវបានកំណត់នៅត្រឹម៨០ភាគរយនៃតម្លៃលក់ដុំ រួមទាំងថ្លៃចំណាយក្នុងការគ្រប់គ្រងកសិកម្ម ហើយរាប់បញ្ចូលថ្លៃពលកម្មរបស់កសិករផ្ទាល់ទាំងស្រុង ឬមួយផ្នែកផងដែរ។ តម្លៃជាមធ្យម ត្រូវគណនាផ្អែកលើតម្លៃកសិផលក្នុងរដូវប្រមូលផល របស់ដំណាំនីមួយៗ ហើយរាប់បញ្ចូលតម្លៃនៃផលិតផលគ្រប់កម្រិតគុណភាព គឺគុណភាពខ្ពស់ មធ្យម និងទាប។ សម្រាប់មុខទំនិញ ដែលមានការប្រែប្រួលតម្លៃខ្លាំង ទំហំនៃការគាំទ្រនឹងត្រូវបង្កើនជាដំណាក់កាលៗ […]

image_2026-09-11_15-28-31
ប្រជាជនឥណ្ឌាជាង១០១លាននាក់ កើតជំងឺទឹកនោមផ្អែម សង្ស័យមកពីបរិភោគមីកញ្ចប់ និងភេសជ្ជៈផ្អែម

ញូវដេលី៖ ក្រុមហ៊ុនផលិតឱសថរបស់ដាណឺម៉ាក ឈ្មោះ ណូវ៉ូ ណ័រឌីស (Novo Nordisk) បាននិយាយកាលពីខែកក្កដា ឆ្នាំ២០២៦នេះថា ប្រជាជនឥណ្ឌាជាង១០១លាននាក់ កំពុងរស់នៅជាមួយជំងឺទឹកនោមផ្អែម ខណៈមនុស្ស១៣៦លាននាក់ ផ្សេងទៀតស្ថិតក្នុងស្ថានភាពប្រុងកើតជំងឺទឹកនោមផ្អែម ដោយសង្ស័យថា មកពីបរិភោគអាហារកញ្ចប់មាបតម្លៃថោក។ ក្រោយពីការចេញផ្សាយបែបនេះ រដ្ឋាភិបាលឥណ្ឌាបានចាប់ផ្តើមរឹតបណ្ដឹងការដាក់ស្លាកព្រមានចំពោះសុខភាព នៅលើផលិតផលម្ហូបអាហារមួយចំនួន រហូតបង្កឱ្យមានការជជែកដេញដោលនៅទូទាំងប្រទេស អំពីមូលហេតុប្រជាជនឥណ្ឌាចូលចិត្តបរិភោគអាហារវេចខ្ចប់ស្រាប់ និងតម្លៃថោក ខណៈក្រុមហ៊ុនផលិតអាហារមួយចំនួនបានលក់ផលិតផលដដែល​​​ តែមានជីវជាតិល្អជាងមុន នៅក្នុងទីផ្សារប្រទេសផ្សេង។ យោងតាមក្រុមហ៊ុនស្រាវជ្រាវមួយផ្សេងទៀត បានឱ្យដឹងថា ទីផ្សារអាហារវេចខ្ចប់របស់ឥណ្ឌា ដូចជាមីកញ្ចប់ជាដើម បានកើនឡើងដល់ទឹកប្រាក់ជាង១៣៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៦ គឺកើនឡើងពី១២៩ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ហើយត្រូវបានព្យាករណ៍ថា នឹងកើនដល់ជិត២៤០ពាន់លានដុល្លារ នៅឆ្នាំ២០៣៤។ ជារៀងរាល់ឆ្នាំ អាហារខេចខ្ចប់ស្រាប់ប្រហែល ៦ ពាន់លានកញ្ចប់ ដែលប្រជាជនឥណ្ឌាបរិភោគនៅតាមគ្រួសារ និងតាមតូបលក់អាហារតាមចិញ្ចើមផ្លូវ គឺជាមីឈ្មោះ ម៉ាគ្គីស្រុះទឹកក្តៅ  (Maggi Two-Minute Masala) ដែលផលិតដោយក្រុមហ៊ុនណេស្លេ (Nestlé) របស់ប្រទេសស្វីស។ ដោយសារប្រាក់ចំណូលរបស់គ្រួសារណ្ឌា ទាបជាងមធ្យមភាគលើពិភពលោកច្រើនពេក ប្រជាជនឥណ្ឌាដ៏ច្រើនចូលចិត្តបរិភោគផលិតផលអាហារមានតម្លៃថោក ដូចជា មីកញ្ចប់ម៉ាក ម៉ាគ្គី […]

image_2026-09-11_14-29-48
ស្ទើរគ្រប់ត្រីធូណា អ្នកវិទ្យាសាស្ត្ររកឃើញព្រូននៅក្នុងសាច់វា

អន្តរជាតិ៖ នៅពេលអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យសហព័ន្ធ សានិតា កាតារីណា (Santa Catarina) នៃប្រទេសប្រេស៊ីល វិភាគត្រីធូណា ចំនួន៥៣ក្បាល ដែលទើបនេសាទបានថ្មីៗ ក្នុងតំបន់ ពួកគេបានរកឃើញថា ត្រីស្ទើរតែទាំងអស់មានផ្ទុកដង្កូវប៉ារ៉ាស៊ីត។ យោងតាមលទ្ធផលស្រាវជ្រាវ ក្រុមអ្នកស្រាវជ្រាវបានរាប់ឃើញដង្កូវតូចៗ សរុបជាង១ ៦០០ក្បាល។ ដោយប្រើឧបករណ៍មីក្រូទស្សន៍ដ៏មានប្រសិទ្ធភាព ពួកគេបានរកឃើញថា មានតែក្រលៀន និងបេះដូងត្រីប៉ុណ្ណោះ ដែលគ្មានផ្ទុកប៉ារ៉ាស៊ីត។ ចំណែកឯសរីរាង្គផ្សេងទៀតវិញ មានដង្កូវ ឬសញ្ញាបង្ហាញពីកើតដង្កូវស្ទើរតែគ្រប់ទីកន្លែង។ ក្នុងចំណោមត្រីធូណា៥៣ក្បាល គឺ៩៦ភាគរយ មានឆ្លងប៉ារ៉ាស៊ីត។ ពោះវៀនត្រីធូណា គឺជាសរីរាង្គមានឆ្លងប៉ារ៉ាស៊ីតច្រើនជាងគេ បន្ទាប់មកគឺជាលិកាសាច់ដុំ ដែលសំខាន់ជាងគេសម្រាប់មនុស្សយើងហូប ហើយបន្ទាប់មក គឺក្រពះត្រីធូណា។ អ្នកចងក្រងឯកសារបានសន្និដ្ឋានថា «លទ្ធផលទាំងនេះបង្ហាញពីសារៈសំខាន់នៃការត្រួតពិនិត្យផ្នែកអនាម័យ និងសង្កត់ធ្ងន់លើសារៈសំខាន់នៃការវះយកសរីរាង្គខាងក្នុងចេញភ្លាមៗ ដើម្បីចៀសវាងការផ្លាស់ទីរបស់កូនដង្កូវតូចៗពីសរីរាង្គខាងក្នុងទៅកាន់ជាលិកាសាច់ដុំ»។ ការសិក្សានៅប្រទេសប្រេស៊ីលនេះ មានទំហំតូចតាចទេ ដោយសិក្សាត្រឹមតែពេលវេលាមួយប៉ុណ្ណោះ ប៉ុន្តែវាបង្ហាញថា ត្រីធូណានៅតំបន់នេះ ជាទូទៅអាចផ្ទុកប៉ារ៉ាស៊ីត ក្នុងក្រុមធំៗពីរនៃពពួកព្រូនសំប៉ែត ទ្រីប៉ាណូរីនឆា (Trypanorhyncha) និងព្រូនសមុទ្រ អានីសាគិស (Anisakis)។ ប៉ារ៉ាស៊ីត និងត្រីបានវិវត្តរួមគ្នា ដើម្បីរស់នៅជាមួយគ្នាក្នុងមហាសមុទ្ររបស់ពិភពលោក ដូច្នេះ ការរកឃើញប៉ារ៉ាស៊ីតនៅក្នុងត្រីធូណា […]

Oplus_16908288
អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ

ដោយ ហៃ ស៊ីណា អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់រាជរដ្ឋាភិបាល ខេត្តបាត់ដំបង-ពោធិ៍សាត់៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះតាមដាន និងវាយតម្លៃប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ ARDB នៅរោងម៉ាស៊ីនកែច្នៃអង្ករ អង្គរបាយ័ន និងរោងម៉ាស៊ីនកិនស្រូវ ធី.អិម.ខេ ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ និងក្រុមហ៊ុន អៀង ហ៊ាង អ៉ីមផត អិចផត ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងបេសកកម្មនៃការចុះពិនិត្យកន្លែងស្តុកស្រូវ និងឡសម្ងួតរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ថា ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលសូមលើកទឹកចិត្តដល់បណ្តារោងម៉ាស៊ីនកិនស្រូវក្នុងស្រុកត្រូវរួមគ្នាបង្កើនការទិញស្រូវពីកសិករចាប់ពីពេលនេះទៅឲ្យអស់លទ្ធភាព និងតម្លៃសមរម្យ ជាពិសេសចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបម្រើដល់ការនាំចេញ។ លើសពីនេះទៅទៀត រោងម៉ាស៊ីនក្នុងស្រុកគួរដល់ពេលវេលាពិនិត្យលើការវិនិយោគរួមគ្នាជាឧស្សាហកម្មកែច្នៃអង្ករដ៏ធំមួយ ដែលមានសមត្ថភាពគ្រប់គ្រាន់ កុំពឹងលើលក់ចុងអង្ករ កន្ទក់ និងអង្កាមដែលកិនជាអង្ករហើយត្រូវវិលចូលទៅឧស្សាហកម្មក្នុងស្រុកវិញ ដើម្បីអាចឈានដល់ការប្រកួតប្រជែងលើទីផ្សារជាមួយប្រទេសជិតខាងយើង តាមរយៈកាត់បន្ថយថ្លៃដើមផលិតឲ្យកាន់តែទាប។ ជាចុងក្រោយនៃការចុះពិនិត្យរោងម៉ាស៊ីនកិនស្រូវក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យរួចមក […]

កាលវិភាគផ្សព្វផ្សាយ