ទីផ្សារផ្លែឈើចិន ប្រឈមនឹងការផ្គត់ផ្គង់លើសលប់ និងការធ្លាក់ថ្លៃ នៅឆ្នាំ២០២៦នេះ

image_2026-02-26_08-13-45

ចិន៖ វិស័យផ្លែឈើរបស់ប្រទេសចិន កំពុងប្រឈមមុខនឹងការផ្គត់ផ្គង់លើសលប់យ៉ាងច្រើនសម្បើម ដោយអ្នកដាំដុះ និងពាណិជ្ជករ បានរាយការណ៍ពីការលំបាកក្នុងការផ្លាស់ប្តូរបរិមាណ ទោះបីជាមានការកាត់បន្ថយតម្លៃយ៉ាងច្រើនក៏ដោយ។

នៅទូទាំងផ្សារបោះដុំ តូបលក់តាមដងផ្លូវ និងតំបន់ផលិតកែច្នៃ បានឱ្យដឹងថា ផ្លែឈើជាច្រើនប្រភេទ រួមមានផ្លែឈើរី ម្នាស់ ស្ត្របឺរី ទំពាំងបាយជូរ ឪឡឹក និងផ្លៃក្រូច នៅតែមិនទាន់លក់ចេញនៅឡើយដោយសារអ្នកប្រើប្រាស់កាន់តែមិនសូវចង់ទិញ។

ក្រុមផលិតករ និងពាណិជ្ជករ បានរាយការណ៍ថា ស្តុកកំពុងប្រមូលផ្លែឈើ ទោះបីជាមានការកាត់បន្ថយតម្លៃម្តងហើយម្តងទៀតក៏ដោយ។ អ្នកដាំខ្លះ បាននិយាយថា តំបន់ដែលធ្លាប់ដាំដុះក្នុងតម្លៃខ្ពស់ បែរជាទទួលបានប្រាក់ចំណេញទាប ដោយសារខ្វះការស្រូបយកពីទីផ្សារ។

កសិករម្នាក់ បាននិយាយថា “ផ្លែក្រូចពោធិសាត់ មួយឡានទម្ងន់៣៣តោន មិនមានតម្លៃស្មើនឹងទូរស័ព្ទស្មាតហ្វូនពីរគ្រឿងផង”។

ចំណែកកសិករម្នាក់ទៀត បានលើកឡើងពីសម្ពាធតម្លៃ ដែលកំពុងកើនឡើង ដោយកត់សម្គាល់ថា ការថែទាំងដើមឈើហូបផ្លែចាស់ៗចំនួន៥០០ដើម ត្រូវចំណាយលុយជាង៣០ ០០០យន់ ក្នុងមួយឆ្នាំ ឬប្រហែល៤ ២០០ដុល្លារ ហើយត្រូវការកម្មករពេញម៉ោងយ៉ាងហោចណាស់ចំនួនបីនាក់។

លោកបាននិយាយទៀតថា “យើងមិនអាចរកប្រាក់ចំណេញបានទេ សូម្បីថ្លៃដើមក៏ស្រង់មិនបានផង។ យើងនៅតែខាតលុយទេ”។

រីឯអ្នកលក់ផ្លែឈើម្នាក់ បាននិយាយថា អ្នកចូលរួមក្នុងទីផ្សារបង្ហាញថា រដូវកាលបច្ចុប្បន្នបានកំណត់តម្លៃ ដែលមិនធ្លាប់មានពីមុនមក។ មិនដែលមានមួយឆ្នាំបែបនេះទេ។

វីដេអូចែកចាយលើបណ្តាញសង្គម បានបង្ហាញពីផ្លែឈើតាំងតាមតូបគរលើគ្នាដោយសារលក់មិនដាច់ ដោយអ្នកលក់ម្នាក់ បាននិយាយថាផ ផ្លែឈើទាំងអស់សុទ្ធតែលក់មិនដាច់ ហើយនៅសល់ចោល គ្មាននរណាត្រូវការសោះតែម្តង។ ការប្រមូលផលផ្លែឈើនៅឆ្នាំនេះ ពិតជារញ៉េរញ៉ៃណាស់។

ការធ្លាក់ថ្លៃនេះ អាចមើលឃើញក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ដែលជាទម្លាប់ត្រូវមានតម្រូវការផ្លែឈើច្រើនបំផុត។ ពាណិជ្ជករនៅក្នុងទីក្រុងនានា រួមទាំងទីក្រុងប៉េកាំង និងក្រុងសៀងហៃ បានរាយការណ៍ពីទីផ្សារស្ងាត់ជ្រងុំ និងការធ្លាក់ចុះតម្លៃបន្លែ។

អ្នកលក់ម្នាក់ បាននិយាយថា ទៅណាក៏គ្មាននរណានិយាយថា លក់ដូរបានល្អដែរ។ អ្នកដើរផ្សារ បាននិយាយថា ការកាត់បន្ថយការចំណាយក្នុងគ្រួសារ អសន្តិសុខការងារ និងថ្ងៃឈប់សម្រាកតិច កំពុងរួមចំណែកដល់ការកាត់បន្ថយការចំណាយដែរ៕


2
កសិករម្នាក់ប្រែ​ពីការដាំបន្លែទុកគ្រាន់​​បំបាត់ការអផ្សុក​​ ​ក្លាយជា​អ្នកផ្គត់ផ្គង់​បន្លែ​បាន​​ជិតមួយតោនជារៀងរាល់ខែ​

ដោយ ឡុង សារេត​ ភ្នំពេញ​៖ ដោយមាននិស្ស័យ​ស្រលាញ់​វិស័យកសិកម្មលើការ​ដាំបន្លែ​តាំងពីក្មេង​ លោក នៃ ច័ន្ទត្រា​ ​បុគ្គលិក​បម្រើការនៅអង្គការ​​​អន្តរជាតិមួយ ​​ដែលបានសាកល្បង​​រៀបចំ​ដី​ដាំបន្លែ​នៅលើដំបូលផ្ទះរបស់ខ្លួន ​ទុកគ្រាន់ជាការកម្សាន្ត សម្រាប់បំបាត់ការអផ្សុក​ក្រោយពីសម្រាកពីការងារ​ ពេលនេះបាន​ក្លាយខ្លួនជាអ្នកដាំបន្លែ​លើទឹក​ម្នាក់ មានសមត្ថភាព​អាចផ្គត់ផ្គង់​ទៅលើទីផ្សារ​​បាន​​​ជិត​មួយតោន​​នៅក្នុងមួយខែ​​។​ អតីត​បុគ្គលិក​នៃអង្គការអន្តរជាតិខាងលើ​បានឱ្យដឹង​ថា ​​ការ​ដាំបន្លែ​សាកល្បង​ នៅលើដំបូល​ផ្ទះ​​អស់រយៈពេលច្រើនឆ្នាំ​កន្លងមក​ ​​គ្មាន​គោលបំណងធំដុំ​​​អ្វីជាក់លាក់នោះទេ​ គឺដាំ​​គ្រាន់តែចង់​​ទុក​ជាកម្សាន្ត​​បំបាត់ការអផ្សុក​តែប៉ុណ្ណោះ​។ ប៉ុន្តែនៅ​ពេលមួយ​ ​លោកបាន​​​ឃើញ​ការផ្សព្វផ្សាយ​នៅតាមទូរទស្សន៍​អំពីការដាំបន្លែលើទឹក​​មានភាពងាយស្រួល​ជាងការដាំបន្លែលើដី ហើយលោក​​ចាប់អារម្មណ៍​​ចង់ចេះចង់ដឹង ទើប​លោក​បានចំណាយថវិកា​អស់​២៥ដុលា្លរ​ ចូលរៀនវគ្គខ្លី ​អំពីការដាំបន្លែលើទឹក​។​ លោកបានបន្តទៀតថា ក្រោយពីឆ្លងកាត់​ការបណ្តុះបណ្តាល​វគ្គ​ខ្លី​ និងបានសាកល្បង​ដាំបន្លែលើកេះស្នោ​បាន​មួយរយៈពេល​​ឃើញថា ការសាកល្បង​ដាំបន្លែរបស់ខ្លួនមានការលូតលាស់បានល្អហើយ ​លោកបាន​បោះបង់ការដាំបន្លែ​​​រៀបជារង​នៅលើដំបូល​ផ្ទះចេញ​ ដោយជំនួសមកវិញនូវការរៀបចំជាថ្នើរ ដាំបន្លែ​ក្នុងកេះស្នោអស់រយៈពេលជាច្រើនឆ្នាំ ទើបឈាន​ទៅពង្រីក ​និងផ្លាស់ប្តូរ​ទៅដាំបន្លែលើទឹក ឬហៅថា Hydroponicដែលបច្ចុប្បន្ន​​មាន​ចំនួន២៤រង។ បើតាមលោក នៃ ច័ន្ទត្រា,​​ ​ផ្អែកលើការប្រមូលផលបន្លែជាមធ្យម​ពីរថ្ងៃម្តង បើគិតជារួមនៅក្នុងមួយខែ​​ លោកអាចផ្គត់ផ្គង់​បន្លែរបស់ខ្លួនទៅលើទីផ្សារ​បានចន្លោះពី​៥០០ ទៅ​៧០០គីឡូក្រាម​ ហើយនៅខែខ្លះ​បានជិតមួយតោន​។ លោកគូសបញ្ជាក់ថា “តម្លៃបន្លែដែលខ្ញុំដាំនៅលើទឹកសព្វថ្ងៃនេះ វាមិនទាន់ពេញចិត្តយើងចង់បាន​១០០ភាគរយទេ។ ប៉ុន្តែតម្លៃនេះ​យើងអាចទទួលយកបាន បើប្រៀបធៀបទៅនិងកសិករដាំបន្លែនៅតាមទីវាល​ ទោះបីការដាំបន្លែលើទឹកចុះទុនច្រើនបនិ្តច​ក្តី​​ តែការចំណាយ​លើ​កំម្លាំងពលកម្ម​ប្រចាំថ្ងៃ ប្រចាំខែ​ អស់​ប្រាក់​តិចជាងអ្នកដាំបន្លែលើដី​។ ដូច្នេះ​តម្លៃបន្លែ ដែលយើងទទួលបានសព្វថ្ងៃនេះ​ […]

643860501_1353512356579008_5025751994059028978_n
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បង្ហាញកំណើនអ្នកមានការងារធ្វើក្នុងស្រុក ឆ្នាំ២០២៥​

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា អ្នកមានការងារធ្វើក្នុងប្រទេសកើនឡើងដល់ប្រមាណ១០,៧លាននាក់ ក្នុងឆ្នាំ២០២៥ ឬកើនឡើងប្រមាណ៨០ម៉ឺននាក់ ធៀបឆ្នាំ២០២៤ ដែលក្នុងនោះវិស័យកសិកម្មមានកម្លាំងពលកម្មប្រមាណ២,៨លាននាក់ វិស័យឧស្សាហកម្មប្រមាណ៣លាននាក់ និងសេវាកម្មប្រមាណ៤,៩លាននាក់។ ក្នុងឱកាសអញ្ជើញក្នុងពិធីបើក “សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦” របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ” នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ឯកឧត្តមរដ្ឋមន្រ្តីក៏មានមោទកភាពផងដែរ ដែលចំនួនសហគ្រាសចុះបញ្ជីបានកើនឡើងដល់ចំនួន៤៦ ៦៤៩សហគ្រាស គឺកើនឡើងចំនួន១ ៨៥១ ដោយមានកម្មករនិយោជិតសរុបប្រមាណ២,២លាននាក់ ឬកើនឡើងចំនួន ៤០១ ៤៧៩នាក់។ ទន្ទឹមនេះ ក្រសួងបានដាក់ចេញនូវវិធានការ ក្នុងការដោះស្រាយការងារជូនបងប្អូនពលករតាមរយៈការពង្រឹងបន្ថែមប្រព័ន្ធឆ្លើយតបបន្ទាន់តាមលេខទូរស័ព្ទ១២៩៧ ដោយមានអ្នកប្រចាំការប្រាំពីរថ្ងៃ ក្នុងមួយសប្តាហ៍ និង២៤ម៉ោង ក្នុងមួយថ្ងៃ និងយុទ្ធនាការ “ខ្មែរជួយរកការងារឱ្យខ្មែរ”, ការដាក់ចេញយុទ្ធនាការផ្សព្វផ្សាយនៅតាមទីសាធារណៈ និងតាមដងផ្លូវ ដោយបានដំឡើងប៉ាណូផ្សព្វផ្សាយ ការដាក់ដំណើរការប្រព័ន្ធស្វែងរកការងារតាមតេឡេក្រាម, ការរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយនាំយកឱកាសការងារ និងវត្តមានតំណាងសហគ្រាស ក្រុមហ៊ុន រោងចក្រ ទៅដល់មូលដ្ឋានឃុំសង្កាត់ […]

photo_2026-02-27_09-07-41 (2)
​សហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ រំពឹងទិន្នផលនឹងកើនជាង៤០០តោននៅក្នុងឆ្នាំនេះ

ដោយ នៅ ស៊ីវុត្ថា ត្បូងឃ្មុំ៖  កញ្ញា ពេជ្រ ចាន់ធឿន ប្រធានផ្នែកទីផ្សារនៃសហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ ស្ថិតក្នុងឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានដាក់ក្តីរំពឹងថា នៅឆ្នាំ២០២៦នេះ ការប្រមូលទិន្នផលម្រេចនៅក្នុងសហគមន៍របស់កញ្ញា នឹងកើនឡើងដល់ជាង៤០០តោន ដោយសារទទួលបានសមាជិកថ្មីៗចូលរួមជាមួយសហគមន៍ច្រើន។ កញ្ញាបានប្រាប់ទូរទស្សន៍ ARDBកាលថ្មីៗនេះ​ថា សម្រាប់ឆ្នាំ២០២៥ កន្លងមកនេះ ការប្រមូលទិន្នផលម្រេចរបស់សហគមន៍បានប្រមាណ២៦០តោន ដោយក្នុងនោះ សហគមន៍បានចុះកិច្ចសន្យាទិញ-លក់ជាមួយក្រុមហ៊ុនពីរ  ប៉ុន្តែ ក្រុមហ៊ុនទាំងនេះ បានផ្អាកការបញ្ជាទិញ ដែលធ្វើឱ្យសហគមន៍បានលក់ចេញបានត្រឹមតែ៦៨តោនតែប៉ុណ្ណោះ។ កញ្ញាបន្ថែមទៀតថា សម្រាប់ម្រេចនៅសេសសល់ទាំងប៉ុន្មានត្រូវបានកសិករក្នុងសហគមន៍ បានលក់ទៅឱ្យឈ្មួញខាងក្រៅ។ ចំពោះជាការរំពឹងទុកសម្រាប់ឆ្នាំ២០២៦នេះ សហគមន៍នឹងអាចប្រមូលទិន្នផលប្របានមាណ៤០០តោន ព្រោះ បច្ចុប្បន្នសហគមន៍មានផ្ទៃដីសម្រាប់ដាំដុះ ប្រមាណ១៣៤ហិកតា មានសមាជិកសរុប៨៧នាក់។ កញ្ញា ពេជ្រ ចាន់ធឿន បានបន្តថា កន្លងទៅសហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ មានផលិតផលម្រេចខ្មៅតែមួយមុខសម្រាប់ផ្គត់ផ្គង់ទីផ្សារ ប៉ុន្តែចូលមកដល់បច្ចុប្បន្ននេះ សហគមន៍បានស្រាវជ្រាវទៅលើតម្រូវការទីផ្សារ ដោយបានកែច្នៃជាម្រេចជ្រក់  និងមានការវេចខ្ចប់ម្រេចខ្ចីលក់ ដោយធ្វើយ៉ាងណាឱ្យម្រេច ដែលបានផលិតបានអាចប្រើប្រាស់បានច្រើនបែប ដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារ។ ​បើតាមសាររបស់អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម  រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្ដម ឃឹម […]

photo_2026-02-25_15-53-18 (5)
សមាគមវារីវប្បករកម្ពុជា ប្រជុំប្រចាំឆ្នាំអំពីអាជីវកម្ម ការកសាងបណ្តាញយុទ្ធសាស្រ្តអាជីវកម្ម និងផែនការ ឆ្នាំ២០២៦ 

ភ្នំពេញ៖ សមាគមវារីវប្បករនៅកម្ពុជា បានបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន និងសិក្ខាសាលាស្តីពីការជំរុញអនុវត្តវារីវប្បកម្មល្អ ដែលមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅភោជនីយដ្ឋានទន្លេបាសាក់២។ នៅក្នុងកិច្ចប្រជុំនេះ ក៏មានការជជែកស្វែងយល់ពីអាជីវកម្ម ការកសាងបណ្តាញ និងយុទ្ធសាស្រ្តអាជីវកម្ម និងផែនការប្រចាំឆ្នាំ២០២៦ ធ្វើបច្ចុប្បន្នភាពរបស់សមាគម លើកទិសដៅ និងនិរន្តភាព ដែលមានការចូលរួមពីតំណាងសមាគមប្រចាំខេត្ត និងសមាជិកក្រុមបច្ចេកទេសចំនួន១៨០នាក់។ សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំនេះ​ បានជំរុញការអនុវត្តវារីវប្បកម្មល្អ ដោយមានមតិស្វាគមន៍ និងបទបង្ហាញផ្សេងៗពីអ្នកចូលរួមមានលោក ថាយ សុមុនី ជាប្រធាននាយកដ្ឋានអភិវឌ្ឍវារីវប្បកម្ម លោក យន់ សុវណ្ណារិទ្ធិ ប្រធានក្រុមប្រឹក្សាភិបាលសមាគមវារីវប្បករនៅកម្ពុជា លោក សាក់ សម្បត្តិ តំណាងសមាគមសណ្ដែកសៀងអាម៉េរិក នៅកម្ពុជា (ASA) និងលោក ឡែមផូរ សុថាវរិទ្ធិ នាយកប្រតិបត្តិសមាគមវារីវប្បករនៅកម្ពុជា។ នៅក្នុងកិច្ចប្រជុំមានរយៈពេលពីរថ្ងៃនេះដែរ ក៏មានការដាក់ស្តង់របស់សមាគមវារីវប្បករ  ដើម្បីបង្ហាញពីសមិទ្ធផល និងផលិតផលត្រីងៀតរបស់សមាគមដល់អ្នកចូលរួម ក្នុងនោះធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)  ក៏មានស្តង់ដាក់បង្ហាញពីផលិតផលសំខាន់ៗរបស់ធនាគារផងដែរ៕

កាលវិភាគផ្សព្វផ្សាយ