អគ្គនាយកធនាគារ ARDB ជំរុញឱ្យកសិករនៅពោធិ៍សាត់ចិញ្ចឹមជ្រូកកណ្តុរ ដើម្បីបង្កើនចំណូលគ្រួសារ និងធានាទីផ្សារដោយក្រុមហ៊ុន Little Duckling

photo_2026-02-23_19-30-19 (2)

ពោធិ៍សាត់៖ រសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦, ឯកឧត្ដម​បណ្ឌិត កៅ ថាច ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាកសិករជាអតីតយុទ្ធជន និងសមាជិកនៃសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។

កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងលោក ពៅ សំណាង ប្រធានក្រុមប្រឹក្សាភិបាលនៃសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង ព្រមទាំងមានអ្នកចូលរួមសរុបប្រមាណ ១០០នាក់។

1-ក្នុងជំនួបដ៏មានសារៈសំខាន់ជាមួយបងប្អូន គឺមានគោលបំណងដើម្បីជំរុញគម្រោងចិញ្ចឹមជ្រូកកណ្តុរ ដោយផ្តល់ជូន បច្ចេកទេសថ្មី និងទីផ្សារច្បាស់លាស់ក្នុងឱកាសនោះ ឯកឧត្ដម​បណ្ឌិត​ប្រតិភូ​ បានលើកទឹកចិត្តយ៉ាងខ្លាំងដល់កសិករឱ្យងាកមកចាប់អារម្មណ៍លើ “ការចិញ្ចឹមជ្រូកកណ្តុរ” ដោយលោកបានពន្យល់ពីអត្ថប្រយោជន៍ និងបច្ចេកទេសថែទាំ ដែលអាចផ្តល់ផលចំណេញខ្ពស់។ អ្វីដែលពិសេសនោះគឺមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន Little Duckling ដែលនឹងជួយជ្រោមជ្រែងលើ៖

-ការសាងសង់ទ្រុង៖ រៀបចំទ្រុងខ្នាតស្តង់ដារជូនកសិករប្រមាណជាង១០០គ្រួសារ។

-ការផ្តល់ពូជ៖ ផ្តល់មេពូជជ្រូកកណ្តុរចំនួន២៤ក្បាល ក្នុងមួយគ្រួសារដើម្បីចាប់ផ្តើម។

– ការធានាទីផ្សារ៖ ក្រុមហ៊ុនបានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រមូលទិញជ្រូកកណ្តុរពីកសិករវិញទាំងអស់។

​ឯកឧត្ដម​បណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា “ខ្ញុំជឿជាក់ថា គម្រោងនេះនឹងលេចរូបរាងឡើងពេញលេញនៅក្នុងខែមីនាខាងមុខនេះ ហើយវានឹងក្លាយជាគំរូសម្រាប់ពង្រីកវិសាលភាពឱ្យកាន់តែធំថែមទៀតនាពេលអនាគត”។

2- ទស្សនកិច្ចកសិដ្ឋានចិញ្ចឹមគោនៅខេត្តកំពង់ឆ្នាំងឆ្លៀតក្នុងឱកាសនោះផងដែរ, ឯកឧត្ដម​បណ្ឌិត​ប្រតិភូ​ និងសហការី ក៏បាន អញ្ជើញទៅទស្សនកិច្ចនៅកសិដ្ឋានចិញ្ចឹមគោរបស់ក្រុមហ៊ុន ឌីភី ម្ចាស់ចម្ការ  ដែលមានទីតាំងនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដើម្បីសិក្សាស្វែងយល់បន្ថែមពីសង្វាក់ផលិតកម្មកសិកម្ម។

គួរបញ្ជាក់ថា នេះគឺជាសកម្មភាពដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់ជីវភាពកសិករខ្មែរ ស្របតាមទិសដៅ “ខ្មែរជួយខ្មែរ” និង “គាំទ្រផលិតផលក្នុងស្រុក”៕


photo_2026-02-24_12-53-11 (3)
ឯកឧត្តមបណ្ឌិត កៅ ថាច ចុះពង្រឹងខ្សែចង្វាក់ផលិតកម្មស្រូវអង្ករ និងជំរុញសក្ដានុពលកសិឧស្សាហកម្ម នៅខេត្តបាត់ដំបង

បាត់ដំបង៖ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យដោយផ្ទាល់នូវខ្សែចង្វាក់ផលិតកម្មកែច្នៃស្រូវអង្ករ របស់រោងម៉ាស៊ីនកិនស្រូវ ឡាយ សែ (City Rice) ដែលស្ថិតក្នុងភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។ ការចុះបំពេញបេសកកម្មនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តខ្ពស់របស់ ARDB ក្នុងនាមជាសេនាធិការផ្នែកហិរញ្ញវត្ថុដ៏សំខាន់របស់រាជរដ្ឋាភិបាល ដើម្បី៖ – ពង្រឹងទំនុកចិត្ត៖ បង្ហាញពីការយកចិត្តទុកដាក់ចំពោះម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងសហគ្រាសកែច្នៃ ក្នុងការជំរុញការប្រមូលទិញស្រូវពីប្រជាកសិករ។ – ស្ថិរភាពតម្លៃ៖ តាមដានស្ថានភាពទីផ្សារជាក់ស្តែង ដើម្បីធានាថា ខ្សែចង្វាក់ផលិតកម្មដំណើរការទៅដោយរលូន ជួយរក្សាលំនឹងតម្លៃស្រូវ និងលើកកម្ពស់ជីវភាពកសិករក្នុងតំបន់។ – ការគាំទ្រហិរញ្ញប្បទាន៖ ពិនិត្យលទ្ធភាពក្នុងការផ្តល់ឥណទាន និងទុនបង្វិល ដើម្បីពង្រីកសមត្ថភាពស្តុកទុក និងការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ឯកឧត្តមបណ្ឌិត កៅ ថាច, ARDB មិនត្រឹមតែជាស្ថាប័នផ្តល់ប្រាក់កម្ចីប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូយុទ្ធសាស្ត្រដែលតែងតែ៖ 1- ចុះផ្ទាល់ដល់មូលដ្ឋាន៖ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងតម្រូវការជាក់ស្តែងរបស់វិស័យឯកជន។ 2- […]

photo_2026-02-03_09-30-12
គម្រោងចម្ការម្រេចលក្ខណគ្រួសារកសិទេសចរណ៍ចូលរួម​ជំរុញដល់ការលក់ផលិតផលកសិកម្ម​កែច្នៃ​នៅតាមតំបន់​

​ដោយ អៀវ ឈៀងនី ភ្នំពេញ៖ ក្រោយបង្កើតឡើងក្នុងឆ្នាំ២០១៣ ឡា ផ្លេនថេសិន (La Plantation) បានប្រែក្លាយពីគម្រោងចម្ការម្រេចលក្ខណគ្រួសារទៅជាតំបន់ កសិទេសចរណ៍កសិកម្មដ៏មានប្រជាប្រិយភាព នាំទេសចរណ៍ចូលដល់ក្នុងចម្ការផ្ទាល់ជារៀងរាល់ថ្ងៃ ជាង ៣០០នាក់ ។ កសិទេសចរណ៍នេះ បានចូលរួមជំរុញដល់ការលក់ផលិតផលកសិកម្មកែច្នៃ បង្កើតបានការងារ និងគាំទ្រដល់សហគមន៍។ លោក យុត លីណា មគ្គុទ្ទេសក៏ទេសចរណ៍ប្រចាំនៅ ឡា ផ្លេនថេសិន ​បានឱ្យដឹងថា ឡា ផ្លេនថេសិន ​ មានទីតាំងស្ថិតនៅឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។ ជាធម្មតា មគ្គុទ្ទេសក៏ទេសចរណ៍ បាននាំភ្ញៀវទេសចរបរទេសពី១៥០នាក់ ទៅ២០០នាក់ ធ្វើដំណើរទេសចរណ៍ចូលចម្ការផ្ទាល់ ខណៈមានភ្ញៀវទេសចរក្នុងស្រុកជាច្រើនទៀត ក៏ចូលមកសម្រាក ទទួលទានភេសជ្ជៈ និងរីករាយនឹងទេសភាពចម្ការម្រេចនេះផងដែរ។ លោកបានឱ្យដឹងទៀតថា ក្នុងមួយឆ្នាំៗ ឡា ផ្លេនថេសិន ​បានទាក់ទាញចំនួនភ្ញៀវចូលមកដល់ចម្ការចំនួនប្រមាណជាង ៤ម៉ឺននាក់ឡើងទៅ។ ចម្ការនេះ បានទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកពីអឺរ៉ុប និងអាស៊ី ហើយកន្លងទៅ ក៏បានស្វាគមន៍ភ្ញៀវទេសចរបារាំង អង់គ្លេស អេស្ប៉ាញ អ៊ីតាលី […]

image_2026-02-24_08-11-52
វៀតណាមឈរលេខរៀងទី៤ ពូកែបរិភោគសាច់ជ្រូកច្រើនជាងគេ លើពិភពលោក

ហាណូយ ៖ ប្រទេសវៀតណាម នៅដើមឆ្នាំ២០២៦នេះ បានជាប់ចំណាត់ថ្នាក់លេខរៀងទី៤ នៅលើពិភពលោក សម្រាប់តម្រូវការសាច់ជ្រូកក្នុងចំណោមប្រជាជនវៀតណាម យកទៅធ្វើជាម្ហូបអាហារប្រចាំថ្ងៃ ដែលប្រជាជនវៀតណាមម្នាក់បរិភោគសាច់ជ្រូកកាន់តែច្រើនឡើងៗ ក្នុងរយៈពេលបីឆ្នាំជាប់ៗគ្នា។ យោងតាមសន្ទស្សន៍តម្លៃអ្នកប្រើប្រាស់របស់ប្រទេសវៀតណាម បានឱ្យដឹងថា តម្រូវការសាច់ជ្រូករបស់ពលរដ្ឋវៀតណាមបានកើនឡើងជាបន្តបន្ទាប់រៀងរាល់ឆ្នាំ ដែលជាមធ្យមក្នុងមនុស្សម្នាក់បរិភោគសាច់ជ្រូលរហូតដល់៣០គីឡូក្រាម ក្នុងឆ្នាំ២០២១ និងកើនដល់៣៧គីឡូក្រាម ក្នុងឆ្នាំ២០២៤ និងកើនដល់៣៩គីឡូក្រាម ក្នុងឆ្នាំ២០២៥។ ចំណែករបាយការណ៍ចេញថ្មីរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បាន​ឱ្យដឹងថា បច្ចុប្បន្ន បរិមាណសាច់ជ្រូកនៅក្នុងប្រទេសវៀតណាមស្មើនឹង៦៣ភាគរយ ក្នុងចំណោមផលិតផលសាច់សត្វសរុប ដែលប្រជាជនវៀតណាមបរិភោគ។ ប្រការនេះ បានធ្វើឱ្យប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់លេខរៀងទី៤ នៅលើពិភពលោក និងនាំមុខគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ខាងយកសាច់ជ្រូកធ្វើជាអាហារ។ បើតាមប្រភពដដែល នៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ត្រូវបានគេរំពឹងថា  តម្រូវការសាច់ជ្រូកបានកើនឡើងប្រហែលពី១០ ទៅ១៥ ភាគរយ។ ទាក់ទិននឹងបញ្ហានេះ ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានឱ្យដឹងថា វិស័យចិញ្ចឹមសត្វនៅក្នុងប្រទេសវៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ មានអត្រាកំណើនដ៏រឹងមាំ និងអាចផលិតសាច់សរុប៨,៦លានតោន ក្នុងនោះសាច់ជ្រូកមានចំនួន៥,៤លានតោន ដែលគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី។ លោក ផាម គឹមសាង (Pham Kim Dang) អនុប្រធាននាយកដ្ឋានបសុព្យាបាល […]

photo_2026-02-24_08-09-15 (4)
ឯកឧត្ដមបណ្ឌិត កៅ ថាច ចុះពិនិត្យវឌ្ឍនភាពខ្សែចង្វាក់ផលិតកម្មស្រូវ-អង្ករ នៅខេត្តពោធិ៍សាត់ ដើម្បីពង្រឹងប្រសិទ្ធភាពហិរញ្ញប្បទានរដ្ឋ

ពោធិ៍សាត់៖ នាល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦, ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញចុះពិនិត្យផ្ទាល់នូវខ្សែចង្វាក់ផលិតកម្មស្រូវ-អង្ករ របស់រោងម៉ាស៊ីនកិនស្រូវពីរកន្លែង គឺរោងម៉ាស៊ីនកិនស្រូវ ភួ គុកកី និងរោងម៉ាស៊ីនកិនស្រូវ តុង ហុង ដែលមានទីតាំងស្ថិតនៅឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្ដមបណ្ឌិតបានពិនិត្យយ៉ាងហ្មត់ចត់លើគ្រប់ដំណាក់កាលនៃផលិតកម្ម រាប់ចាប់តាំងពីសកម្មភាពការប្រមូលទិញស្រូវពីប្រជាកសិករ, បច្ចេកទេសនៃការសម្ងួត និងការស្តុកទុកក្នុងឃ្លាំង ព្រមទាំងដំណើរការកិនកែច្នៃ ការវេចខ្ចប់តាមស្តង់ដារ និងការត្រៀមនាំចេញ។ សូមបញ្ជាក់ផងដែរថា, រោងម៉ាស៊ីនកិនស្រូវទាំងពីរខាងលើ គឺជាអតិថិជនរបស់ធនាគារ ARDB ដែលទទួលបានហិរញ្ញប្បទានតាមរយៈធនាគារ ARDB ដើម្បីពង្រីកសមត្ថភាពផលិតកម្ម និងរក្សាស្ថិរភាពតម្លៃស្រូវជូនកសិករ។ តាមរយៈសកម្មភាពចុះផ្ទាល់នេះ បានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីតួនាទីដ៏សំខាន់របស់ធនាគារ ARDB រួមមាន៖ 1- ជាប្រតិបត្តិករផ្តល់ឥណទាន ដែលមានការប្រាក់ទាប ដើម្បីជួយដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវឱ្យមានទុនបង្វិល និងទុនវិនិយោគ គ្រប់គ្រាន់សម្រាប់ប្រមូលទិញស្រូវពីកសិករក្នុងរដូវប្រមូលផល។ 2- ការបញ្ចេញហិរញ្ញប្បទានទាន់ពេលវេលា របស់ ARDB បានជួយទប់ស្កាត់ការបង្អាប់តម្លៃពីឈ្មួញកណ្តាល និងធានាថា កសិករទទួលបានតម្លៃសមរម្យសម្រាប់ទិន្នផលរបស់ពួកគេ។ […]

កាលវិភាគផ្សព្វផ្សាយ