ភ្នំពេញ៖ គីរីកាហ្វេ (Kiri Coffee) គឺជាឈ្មោះប្រេនកាហ្វេរបស់កូនខ្មែរ ដែលស្រឡាញ់ ចូលចិត្ត និងចង់ជួយដល់កសិករដែលដាំដុះកាហ្វេក្នុងស្រុក ដើម្បីឱ្យពួកគាត់មានទីផ្សារ និងបង្កើតការផលិតឱ្យបានកាន់តែច្រើន ដើម្បីកាត់បន្ថយនូវការនាំចូលពីបរទេស។
លោក ជិន ជ័យាបុត្រ ជាវិនិយោគិនខ្មែរ ដែលប្រមូលទិញកាហ្វេពីកសិករនៅខេត្តមណ្ឌលគិរី បានបញ្ជាក់ឱ្យដឹងថា គីរីកាហ្វេ (Kiri Coffee) គឺជាកាហ្វេខ្មែរសុទ្ធ ដាំដុះដោយខ្មែរ រសជាតិខ្មែរ។
លោកបានបញ្ជាក់ថា ក្រុមការងាររបស់លោកបានប្រមូលទិញគ្រាប់កាហ្វេនៅខេត្តមណ្ឌលគិរី មកផលិតកែច្នៃ និងផ្គត់ផ្គង់ដល់បណ្តាហាងកាហ្វេនានាក្នុងតម្លៃសមរម្យ។
នៅឆ្នាំ២០២៥កន្លងទៅ លោកបានប្រមូលទិញគ្រាប់កាហ្វេស្រស់ពីបងប្អូនកសិករខ្មែរ បានបរិមាណជិត៧០០តោន ក្នុងតម្លៃសមរម្យលើទីផ្សារ។
លោកបានរៀបរាប់ទៀតថា «ក្រុមការងារគីរីកាហ្វេធានាផ្គត់ផ្គង់គ្រាប់កាហ្វេសុទ្ធរបស់ខ្មែរ ១០០ភាគរយ ជូនដល់អតិថិជន និងម្ចាស់អាជីវកម្មទាំងអស់។ គ្រាប់កាហ្វេរបស់យើង មិនមែនជាកាហ្វេនាំចូលឡើយ ប៉ុន្តែយើងបានចុះប្រមូលទិញដោយផ្ទាល់ពីកសិករក្នុងខេត្តមណ្ឌលគិរី ដោយផ្តល់ជូននូវតម្លៃទីផ្សារពិតប្រាកដ ដើម្បីចូលរួមលើកកម្ពស់ជីវភាពកសិករក្នុងស្រុក និងគាំទ្រផលិតផលជាតិពិតៗ»។
សហគ្រិនខ្មែររូបនេះ បានបង្ហាញពីចំណុចពិសេស និងអត្ថប្រយោជន៍របស់គីរីកាហ្វេថា ជាកាហ្វេខ្មែរសុទ្ធ ១០០ភាគរយ គ្មានលាយសារធាតុផ្សេងៗ ធានារសជាតិដើម ក្លិនឈ្ងុយ និងរសជាតិដិត ត្រូវប៉ាន់ខ្លាំងសម្រាប់ឆុងកាហ្វេទឹកដោះគោ និងកាហ្វេទឹកកក, គុណភាព និងស្តង់ដារ ការវេចខ្ចប់មានស្តង់ដារត្រឹមត្រូវ រក្សាបាននូវគុណភាពកាហ្វេល្អលេខមួយ និងទំហំចំណុះមានកញ្ចប់ចាប់ពីកន្លះគីឡូក្រាម និងមួយគីឡូក្រាម។
អ្នកវិនិយោគិនខាងលើបន្ថែមថា ចំពោះតម្លៃវីញ គឺសមរម្យ និងប្រូម៉ូសិនពិសេសទិញមួយគីឡូក្រាម ក្នុងតម្លៃដុល្លារ តែបើកុម្ម៉ង់ចាប់ពី២០ គីឡូក្រាមឡើងទៅ តម្លៃត្រឹមតែ ១១ដុល្លារ ក្នុងមួយគីឡូក្រាមប៉ុណ្ណោះ ដោយមានការផ្តល់ជូនពិសេស នូវសេវាដឹកជញ្ជូនដោយមិនគិតថ្លៃ។ ទំនាក់ទំនងកុម្ម៉ង់៖ 071 710 8108 / 081 867 898 / 095 867 898៕










