អូស្ត្រាលីគាំទ្រវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​​ ដើម្បីពង្រីកសេវាធ្វើតេស្តសុវត្ថិភាពចំណីអាហារ តាមស្តង់ដារអន្តរជាតិ

photo_2026-02-13_12-44-04

ភ្នំពេញ៖ លោក ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានលើកឡើងថា ការពង្រីកវិសាលភាពនៃការទទួលស្គាល់ការធ្វើតេស្តនៃមន្ទីរពិសោធន៍របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ជួយពង្រឹងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហាររបស់កម្ពុជា និងបង្កើនសមត្ថភាពប្រកួតប្រជែងសម្រាប់អាជីវកម្មកសិចំណីអាហារ។

អូស្ត្រាលីរីករាយក្នុងការគាំទ្រគំនិតផ្តួចផ្តើម ដែលជំរុញឱ្យមានកំណើននាំចេញ ដើម្បីអភិវឌ្ឍបន្ថែមលើវិស័យកែច្នៃកសិផល ដែលមានសក្តានុពលខ្ពស់ និងពង្រឹងសមាហរណកម្មកម្ពុជានៅក្នុងខ្សែចង្វាក់តម្លៃក្នុងតំបន់ និងពិភពលោក។

វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ជាមន្ទីរពិសោធន៍ដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលបានដំឡើងឧបករណ៍ធ្វើតេស្តលើសំណល់ថ្នាំកសិកម្ម ដែលប្រើបច្ចេកវិទ្យាទំនើប និងចុងក្រោយរួមមាន៖ Agilent 6495D Triple Quadrupole LC/MS និង Agilent 7010C Triple Quadrupole GC/MS។

ឧបករណ៍ទាំងពីរនេះមានសមត្ថភាពខ្ពស់ក្នុងការរកឃើញសំណល់ថ្នាំកសិកម្ម ក្នុងកម្រិតទាបបំផុត និងប្រកបដោយភាពជាក់លាក់ ដែលស្របតាមស្តង់ដារអូស្ត្រាលី សហភាពអឺរ៉ុប និងសហរដ្ឋអាម៉េរិក។

អ្នកនាំចេញផលិតផលអាហារកម្ពុជានឹងអាចធ្វើតេស្តសុវត្ថិភាពចំណីអាហារ ដែលទទួលស្គាល់ជាអន្តរជាតិបានកាន់តែទូលំទូលាយនៅក្នុងប្រទេស បន្ទាប់ពីការទទួលស្គាល់សេវាកម្មធ្វើតេស្តថ្មីៗ លើលោហៈធ្ងន់ក្នុងទឹក និងសំណល់ថ្នាំកសិកម្ម ដែលមានក្នុងអង្ករ និងម្រេច នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា  ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី។

សមិទ្ធផលដ៏សំខាន់មួយនេះ មានន័យថា អ្នកផលិតអង្ករ និងម្រេច ដែលជាផលិតផលកសិចំណីអាហារនាំចេញដ៏សំខាន់របស់កម្ពុជា ឥឡូវនេះពួកគេអាចមានជម្រើសធ្វើតេស្តនៅក្នុងប្រទេស ដើម្បីទទួលបានការទទួលស្គាល់តាមស្តង់ដារ ISO/IEC 17025:2017 ដែលការធ្វើតេស្តនេះ អាចជួយកាត់បន្ថយការចំណាយទៅលើការធ្វើតេស្ត និងរយៈពេលរង់ចាំលទ្ធផល ព្រមទាំងកាត់បន្ថយហានិភ័យនៃការចម្លងមេរោគផ្សេងៗកំឡុងពេលផ្ញើសំណាក។

ជាលទ្ធផល វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ឥឡូវនេះអាចផ្តល់សេវាកម្មធ្វើតេស្តវិភាគច្រើនប្រភេទសម្រាប់អ្នកនាំចេញផលិតផលកសិចំណីអាហារ ដែលកំពុងស្វែងរកការធ្វើតេស្ត ដើម្បីបំពេញលក្ខណ្ឌតម្រូវការរបស់ទីផ្សារអន្តរជាតិធំៗ។

លោកសាស្រ្តាចារ្យ អង់ដ្រេ ស្ពីហ្សែល (André Spiegel) នាយកនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានមានប្រសាសន៍ថា «សមិទ្ធផលនេះបង្ហាញពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់យើង ក្នុងការផ្តល់សេវាមន្ទីរពិសោធន៍ ដែលមានគុណភាពខ្ពស់។ វាជួយពង្រឹងសមត្ថភាពរបស់យើង ក្នុងការការពារសុខភាពសាធារណៈ លើកកម្ពស់សុវត្ថិភាពចំណីអាហារ និងគាំទ្រវិស័យកសិចំណីអាហាររបស់កម្ពុជា ដែលអនុលោមតាមស្តង់ដារជាតិ និងអន្តរជាតិ ព្រមទាំងផ្តល់ជាប្រយោជន៍ទៅដល់អ្នកផលិត និងអ្នកប្រើប្រាស់ក្នុងស្រុក»។

លោកសាស្រ្តាចារ្យ បានថ្លែងអំណរគុណទៅដល់រដ្ឋាភិបាលអូស្ត្រាលី តាមរយៈ ភាពជាដៃគូកម្ពុជា អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ ចំពោះការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស។

គិតត្រឹមចុងឆ្នាំ២០២៥ មន្ទីរពិសោធន៍បរិស្ថាន និងសុវត្ថិភាពអាហារនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានការទទួលស្គាល់ជាផ្លូវការតាមស្តង់ដារ អន្តរជាតិ ISO/IEC 17025:2017 សម្រាប់៖ ទី១៖ ការធ្វើតេស្តមីក្រូជីវសាស្ត្រក្នុងអាហារ និងទឹក ទី២៖ ការធ្វើតេស្តលោហៈធ្ងន់ក្នុងទឹក និងទី៣៖ ការធ្វើតេស្តសំណល់ថ្នាំកសិកម្មក្នុងអាហារ ដូចជាម្រេច និងអង្ករ។ ការពង្រីកសេវាកម្មធ្វើតេស្តលើសំណល់ថ្នាំកសិកម្មក្នុងគ្រាប់ស្វាយចន្ទី ផ្លែឈើ និងដំណាំផ្សេងៗបន្ថែមទៀត នឹងគ្រោងធ្វើឡើងក្នុងឆ្នាំ២០២៦៕


image_2026-04-20_10-16-47
បម្រាមនាំចេញរបស់អ៊ីរ៉ង់ធ្វើឲ្យមានវិបត្តិស្បៀងអាហារ និងអតិផរណាឡើងខ្ពស់ នៅអាហ្វហ្គានីស្ថាន

កាប៊ុល៖ ក្រោយផ្ទុះសង្គ្រាមរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល-អាម៉េរិក  រដ្ឋាភិបាលក្រុងតេហេរ៉ង់បានហាមឃាត់ការនាំចេញផលិតផលស្បៀងអាហារ និងទំនិញកសិកម្ម រហូតបណ្ដាលឱ្យទីផ្សារអាហ្វហ្គានីស្ថានរងផលប៉ះពាល់ខ្លាំង ដោយពាណិជ្ជកម្មជាមួយប៉ាគីស្ថានក៏កំពុងត្រូវបានរាំងស្ទះក្នុងពេលដូចគ្នា។ អ្នកជំនាញសេដ្ឋកិច្ចបាននិយាយថា ប្រទេសអាហ្វហ្គានីស្ថានពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលពីអ៊ីរ៉ង់ ដើម្បីបំពេញតម្រូវការស្បៀងអាហារ និងផលិតផលកសិកម្ម។ ការរឹតត្បិតណាមួយអាចបង្កើនតម្លៃ និងបង្កើតភាពខ្វះខាតទំនិញសំខាន់ៗ ប្រសិនបើការហាមឃាត់នេះបន្តអូសបន្លាយនឹងកាន់តែបង្កើតសម្ពាធសេដ្ឋកិច្ចលើប្រជាពលរដ្ឋ ជាពិសេសគ្រួសារ ដែលមានប្រាក់ចំណូលទាប។ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រុមអ្នកជំនាញបានផ្តល់អនុសាសន៍ថា ក្រុមតាលីបង់ត្រូវផ្តល់អាទិភាពលើការពង្រីកពាណិជ្ជកម្មជាមួយប្រទេសអាស៊ីកណ្តាល និងរក្សាផ្លូវពាណិជ្ជកម្មជាមួយប្រទេសផ្សេងទៀតឱ្យបើកចំហ ដើម្បីទប់ស្កាត់ការខ្វះខាត និងការប្រែប្រួលតម្លៃយ៉ាងខ្លាំងនៅក្នុងទីផ្សារ។ លោក គុតប៊ូឌីន យ៉ាគូប៊ី (Qutbuddin Yaqubi) អ្នកជំនាញសេដ្ឋកិច្ចបានចាត់ទុកថា ការបញ្ឈប់ការនាំចេញរបស់អ៊ីរ៉ង់ គឺជារឿងគួរឱ្យព្រួយបារម្ភសម្រាប់អាហ្វហ្គានីស្ថាន។ ប្រសិនបើអនុវត្តនឹងនាំឲ្យទីផ្សាររបស់ប្រទេសអាហ្វហ្គានីស្ថានប្រឈមមុខនឹងកង្វះទំនិញ និងការកើនតម្លៃ នឹងបង្កឱ្យមានភាពក្រីក្រកាន់តែច្រើន។ ការពឹងផ្អែកលើការនាំចូល និងផលិតកម្មក្នុងស្រុកមិនទាន់គ្រប់គ្រាន់ អាចបង្កើនសម្ពាធសេដ្ឋកិច្ច និងប៉ះពាល់ដល់ជីវភាពគ្រួសាររបស់ប្រជាជន។ ចំណែកអ្នកជំនាញសេដ្ឋកិច្ចម្នាក់ទៀត បានបញ្ជាក់ថា ការរាំងខ្ទប់ការនាំចេញ និងការរាំងស្ទះពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន គឺជាសញ្ញាផ្អែកដល់សេដ្ឋកិច្ច។ នៅក្នុងប្រព័ន្ធសេដ្ឋកិច្ច ដែលមានប្រាក់ចំណូលថេរ និងអត្រាអត់ការងារធ្វើច្រើន ការរាំងស្ទះក៏អាចបង្កើនតម្លៃទំនិញក្នុងស្រុកផងដែរ។ លោកបានព្រមានថា ប្រសិនបើសង្គ្រាមនៅតែបន្ត អតិផរណានឹងកើតឡើងជាក់ជាមិនខាន ជាពិសេសនៅក្នុងវិស័យស្បៀងអាហារ និងប្រេងឥន្ធនៈ ដែលជាចំណែកធំបំផុតនៃការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃនៅអាហ្វហ្គានីស្ថាន។ លោកពន្យល់ថា យើងជាប្រទេសនាំចូលស្បៀងអាហារ ឱសថ […]

image_2026-04-20_09-27-39
អតិផរណាស្បៀងអាហាររបស់អង់គ្លេសនឹងឡើងដល់១០ភាគរយ ដោយសារតែសង្គ្រាមអ៊ីរ៉ង់

ឡុងដ៍៖ យោងតាមការព្រមានរបស់អ្នកផលិតម្ហូបអាហារ និងភេសជ្ជៈ បានឱ្យដឹងកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះថា​ ដោយសារតែវិបត្តិសង្គ្រាមអ៊ីរ៉ង់ធ្វើឱ្យតម្លៃម្ហូបអាហាររបស់ប្រទេសអង់គ្លេសនឹងកើនឡើងជិត១០ភាគរយ នៅចុងឆ្នាំ២០២៦នេះ ដែលឡើងលឿនជាងការព្យាករណ៍ពីមុនប្រហែលបីដង។ សហព័ន្ធអាហារ និងភេសជ្ជៈ បាននិយាយថា អតិផរណាអាហារ និងភេសជ្ជៈគ្មានជាតិអាល់កុល ដែលពីមុនរំពឹងថា នឹងថយចុះដល់៣,២ភាគរយ នៅខែធ្នូ ឆ្នាំ២០២៦ ឥឡូវនេះនឹងកើនឡើងលើសពី៩ភាគរយ។ សហព័ន្ធ ដែលមានក្រុមហ៊ុនផលិតអាហារ និងភេសជ្ជៈប្រមាណ១២ ០០០ជាសមាជិក នៅចក្រភពអង់គ្លេស បានសន្មតថា ផ្លូវដឹកជញ្ជូនតាមច្រកសមុទ្រ ហ័រមូស (Hormuz) របស់ប្រទេសអ៊ីរ៉ង់ នឹងបើកឱ្យចរាចរទំនិញឡើងវិញ ហើយវិស័យសំខាន់ៗភាគច្រើន រួមមានវិស័យប្រេង ឧស្ម័ន និងជី នឹងវិលមករកភាពប្រក្រតីវិញក្នុងរយៈពេលមួយឆ្នាំទៀត។ ព្យាករណ៍នេះបានបង្ហាញទៀតថា អតិផរណាស្បៀងអាហារអាចកើនឡើងបន្ថែមទៀតប្រសិនបើការរំខានមានរយៈពេលយូរជាងនេះ ឬការផ្គត់ផ្គង់ថាមពលត្រូវបានរងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ ដែលបង្កឡើងពីហានិភ័យសេដ្ឋកិច្ចពីជម្លោះ រហូតធ្វើឱ្យធនាគារកណ្តាលលុបចោលការកាត់បន្ថយអត្រាការប្រាក់ ហើយរដ្ឋាភិបាលនឹងពិចារណាវិធីជួយអាជីវកម្ម និងអ្នកប្រើប្រាស់។ សហព័ន្ធម្ហូបអាហារ និងភេសជ្ជៈ បាននិយាយថា ឧស្សាហកម្មនេះបានរងផលប៉ះពាល់ពីតម្លៃប្រេង និងឧស្ម័ន ដោយសារតែការប្រើប្រាស់ថាមពលខ្ពស់ និងការពឹងផ្អែកលើខ្សែសង្វាក់ផ្គត់ផ្គង់សកលដ៏ស្មុគស្មាញ។ ខណៈពេលក្រុមហ៊ុនខ្នាតមធ្យម និងខ្នាតធំៗជាច្រើនការពារការប្រែប្រួលតម្លៃថាមពល តាមរយៈកាត់បន្ថយសុពលភាពកិច្ចសន្យា ត្រូវសហព័ន្ធអាហារ និងភេសជ្ជៈ ចាត់ទុកថា […]

photo_2026-04-20_09-28-40
ធនាគារអភិវឌ្ឍន៍អាស៊ី ADB វាយតម្លៃថា វិស័យកសិកម្មនឹង​​ធ្វើឱ្យមានស្ថិរភាពដល់កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា

ដោយ ឡុង សារេត ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ថា ADB ថ្មីៗនេះ បានបង្ហាញការព្យាករណ៍សេដ្ឋកិច្ចកម្ពុជាថានឹងកើនឡើង៤,៥ភាគរយក្នុងឆ្នាំ២០២៦ ប្រសិនបើការរំខានដល់ទីផ្សារទំនិញសកល បង្កឡើងដោយជម្លោះនៅមជ្ឈិមបូព៌ាមិនត្រូវបានអូសបន្លាយ។ យោងតាមរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ខែមេសា ឆ្នាំ២០២៦ ព្យាករថា វិស័យកម្មន្តសាល នឹងនៅតែជាក្បាលម៉ាស៊ីនកំណើនសំខាន់របស់សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២៦ ខណៈដែលទិន្នផលឧស្សាហកម្មត្រូវបានរំពឹងថានឹងកើនឡើង៧,៣ភាគរយ ដោយសារការបញ្ជាទិញសម្លៀកបំពាក់ច្រើនគួរសម និង កំណើននៃការរួមចំណែកពីវិស័យកម្មន្តសាលក្រៅពីវាយនភ័ណ្ឌ ដែលរួមមានគ្រឿងបង្គុំអគ្គិសនី សំបកកង់ និងគ្រឿងសង្ហារឹម។ ដោយឡែកកំណើនមធ្យមនៃវិស័យកសិកម្មត្រូវបានរំពឹងថានឹងបន្តទទួលបាន០,៩ភាគរយ ដែលគាំទ្រដោយតម្រូវការនាំចេញអង្ករ និងគ្រាប់ស្វាយចន្ទី។ ទាក់ទងនិងកំណើននៃវិស័យកសិកម្ម បើទោះជាការរំពឹងថាទទួលបានកំណើនមិនដល់១ភាគរយក៏ដោយ ប៉ុន្តែមន្ត្រីជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ប្រចាំកម្ពុជាបានចាត់ទុកកំណើននៅក្នុងវិស័យមួយបានជួយធ្វើឱ្យមានស្ថិរភាពដល់កំណើនសេដ្ឋកិច្ចកម្ពុជា។ យោងតាមរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ីខាងលើ បានបង្ហាញថាកំណើនវិស័យសេវាកម្មត្រូវបានព្យាករថានឹងធ្លាក់ចុះពី ៣,៤ភាគរយ ក្នុងឆ្នាំ២០២៥ មកនៅត្រឹម២,៣ភាគរយ ក្នុងឆ្នាំ២០២៦ ដោយសារផលប៉ះពាល់នៃការបិទព្រំដែនជាមួយប្រទេសថៃ។ ការវិនិយោគផ្ទាល់ពីបរទេសនៅតែមានភាពរឹងមាំក្នុងឆ្នាំ២០២៥ ជាមួយនឹងការវិនិយោគលើទ្រព្យសកម្មថេរដែលបានអនុម័តកើនឡើង៤៥ភាគរយ ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិន និងការបន្តធ្វើពិពិធកម្មផ្នែកផលិតកម្មដែលមានតម្លៃបន្ថែមតែខ្ពស់។  អតិផរណាត្រូវបានព្យាករថានឹងកើនឡើងដល់២,៨ភាគរយ ជាមធ្យមនៅឆ្នាំ២០២៦ ប្រសិនបើការកើនឡើងនៃថ្លៃទំនិញសកលដោយសារជម្លោះនៅមជ្ឈិមបូព៌ា មិនអូសបន្លាយដល់រាប់ខែ។ ការប៉ះទង្គិចតម្លៃប្រេងឥន្ធនៈដែលអូសបន្លាយពេលយូរអាចបង្កើនថ្លៃដើមនាំចូល និង ជះឥទ្ធិពលអវិជ្ជមានដល់វិស័យ កសិកម្ម ផលិតកម្ម និងទេសចរណ៍។ ឱនភាពសារពើពន្ធត្រូវបានព្យាករថានឹងកើនឡើងបន្ថែមទៀតនៅឆ្នាំ២០២៦ ដោយសារការកើនឡើងនៃការចំណាយ រួមទាំងការគាំទ្រដល់គ្រួសារងាយរងគ្រោះ […]

3e2ef29d5a594202a43d987d1312df56-750
ឥណ្ឌាកំពុងពិភាក្សាជាមួយរុស្ស៊ី បេឡារុស និងម៉ារ៉ុក ដើម្បីជំរុញការនាំចូលជី

ញូវដែលី៖ ប្រទេសឥណ្ឌា ដែលជាប្រទេសនាំចូលជីឈានមុខគេ កំពុងពិភាក្សាដើម្បីបង្កើនការទិញជីពីប្រទេសរុស្ស៊ី បេឡារុស និងពីប្រទេសម៉ារ៉ុក ខណៈពេលភាពតានតឹងនៅមជ្ឈិមបូព៌ា និងការរឹតបន្តឹងការនាំចេញជីរបស់ចិន កំពុងតែបង្ក ហានិភ័យនៃការផ្គត់ផ្គង់ មុនរដូវដាំដុះខាងមុខនេះ។ ឥណ្ឌា ដែលវិស័យកសិកម្មជាសសរគ្រឹះសេដ្ឋកិច្ច នាំចូលជីសំខាន់ៗ មានដូចជា ជីអ៊ុយរ៉េ ជីផូស្វាតឌីអាមីញ៉ូម និងផូតាស ព្រមទាំងឧស្ម័នធម្មជាតិ ដែលជាវត្ថុធាតុដើមសំខាន់សម្រាប់ផលិតជីអ៊ុយរ៉េ។ នៅតំបន់មជ្ឈិមបូព៌ា ការផ្គត់ផ្គង់ប្រហែលពាក់កណ្តាលនៃការនាំចូលផូស្វាតឌីអាមីញ៉ូម និងជីអ៊ុយរ៉េ របស់ឥណ្ឌា ដោយប្រទេសអារ៉ាប៊ីសាអូឌីត ជាអ្នកផ្គត់ផ្គង់ជីផូស្វាត ឌីអាមីញ៉ូម ធំបំផុត ខណៈពេលប្រទេសអូម៉ង់ ជាអ្នកផ្គត់ផ្គង់​ជីអ៊ុយរ៉េ​ធំជាងគេបង្អស់។ ប្រភពពីអ្នកស្គាល់បញ្ហានេះ បាននិយាយដោថា «យើងមានស្តុកជីច្រើនជាងឆ្នាំមុន ប៉ុន្តែប្រសិនបើសង្គ្រាមបន្ត​អូស​បន្លាយ​យូរ ស្ថានភាពអាចកាន់តែតានតឹង»។ ឥណ្ឌាកំពុងទាក់ទងជាមួយរុស្ស៊ី និងប្រទេសផ្សេងទៀត ដើម្បីនាំចូលជីមក​ផ្គត់ផ្គង់​បន្ថែមក្នុងរយៈពេលប៉ុន្មានខែខាងមុខ។ លោកបន្ថែមថា ទោះបីជាក្រុមហ៊ុនឥណ្ឌានាំចូលជីដើម្បីបំពេញតម្រូវការរបស់ខ្លួនជាលក្ខណៈបុគ្គលក៏ដោយ ក៏ពួក​គេ​ចរចា​ជាសមូហភាពជាមួយអ្នកផ្គត់ផ្គង់ក្រៅប្រទេស ដោយសារវិស័យនេះមានការគ្រប់គ្រងយ៉ាងតឹងរឹង ហើយរដ្ឋាភិបាល​ផ្តល់ឧបត្ថម្ភធនលើការលក់រាយជូនកសិករ។ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក រ៉ានដៀ ចៃស្វាល់ (Randhir Jaiswal) បាននិយាយថា ប្រទេសឥណ្ឌា​មានវិធីសាស្ត្រចម្រុះក្នុងការនាំចូលជី ហើយបន្តរក្សាទំនាក់ទំនងជាមួយប្រទេសជាច្រើនក្នុងបញ្ហានេះ។ លោកបានបន្ថែមថា នាយកដ្ឋានជី បានចាប់ផ្តើមដេញថ្លៃជាមុន […]

កាលវិភាគផ្សព្វផ្សាយ