ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូ និងសប្បុរសជនចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹក៣ ០០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ

photo_2026-01-15_11-13-25

ខេត្តបន្ទាយមានជ័យ-ឧត្តរមានជ័យ៖ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ នេះ ក្នុងស្មារតីខ្មែរជួយខ្មែរ និងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងគ្រាដ៏លំបាក ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល និងលោកជំទាវ ព្រមទាំងសហការី និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស បានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ និងនាំយកអំណោយមនុស្សធម៌ចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្នាក់អាស្រ័យបណ្តោះអាសន្ននៅមណ្ឌលសុវត្ថិភាពចំនួន ៣ទីតាំងផ្សេងគ្នា។

ដំណើរចុះសួរសុខទុក្ខនេះ ធ្វើឡើងក្នុងគោលបំណងជួយសម្រាលទុក្ខលំបាក និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ដែលបានភៀសសឹកចេញពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃ មកកាន់តំបន់សុវត្ថិភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។

នៅក្នុងពិធីសំណេះសំណាលប្រកបដោយមនោសញ្ចេតនា និងក្តីអាណិតអាសូរនេះ ឯកឧត្តមបណ្ឌិត និងក្រុមការងារ បាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់ជូនដល់គ្រួសារភៀសសឹកសរុបចំនួន៣ ០០០ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកា៥០ ០០០រៀល​ ព្រមទាំងការចែកជូនរួមមាន អង្ករសរុប៣តោន, ស៊ុតទា ៣១ ០០០គ្រាប់ និងថ្នាំពេទ្យចំនួន២៤ ០០០គ្រាប់ ដើម្បីជួយសម្រួលដល់ការលំបាកខ្លះៗ របស់បងប្អូន។

គួរបញ្ជាក់ផងដែរថា អំណោយមនុស្សធម៌ដ៏ថ្លៃថ្លានេះ កើតចេញពីការចូលរួមបរិច្ចាគរបស់សប្បុរសជន រួមមាន ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សមាគមខ្មែរញ៉ូហ្សេលេន (Khmer New Zealand Association) ក្រុមការងារយុវជនទទួលបន្ទុកតំបន់៥ នៃប្រទេសអូស្រ្តាលី-នូវេសហ្សេឡង់ និហក្រុមជំនួយការសហគ្រិនវ័យក្មេងតាមបណ្តាខេត្ត ក្រុមទី៦ផងដែរ។

សកម្មភាពនេះបានបង្ហាញយ៉ាងច្បាស់នូវកម្លាំងសាមគ្គីជាតិដ៏រឹងមាំ ដែលប្រជាជនខ្មែរគ្រប់រូប មិនថានៅក្នុង ឬក្រៅប្រទេស តែងតែចេះជួយយកអាសាគ្នា និងមិនទុកឱ្យបងប្អូនណាម្នាក់ឯកោឡើយ ពិសេសក្នុងកាលៈទេសៈ ដែលប្រទេសជាតិត្រូវការការរួបរួមគ្នា៕

 


image_2026-06-04_08-05-19
កោះតៃវ៉ាន់នាំចេញផ្លែឈើក្នុងបរិមាណច្រើនជាលើកដំបូង ទៅកាន់ប្រទេសបារាំង

តៃប៉ិ៖ កោះតៃវ៉ាន់បាននាំចេញផ្លែឈើស្រស់ជាលើកដំបូងក្នុងទ្រង់ទ្រាយធំទៅកាន់ប្រទេសបារាំង បន្ទាប់ពីបានបំពេញតាមលក្ខខណ្ឌតម្រូវនៃការនាំចូល និងការដាក់ឱ្យនៅដាច់ពីគេរបស់សហភាពអឺរ៉ុប។ ផ្លែឈើត្រូវបាននាំចេញនេះមានបរិមាណសរុបចំនួនប្រាំមួយតោន រួមមានស្វាយ ផ្លែគូលេន និងផ្លែស្រកានាគ ដោយដឹកទៅឱ្យផ្សារលក់ដុំមួយកន្លែង ស្ថិតនៅក្បែរទីក្រុងប៉ារីស ប្រទេសបារាំង។ ថ្លែងក្នុងពិធីជូនដំណើរនាំចេញនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានឱ្យដឹងថា ការនាំចេញផ្លែឈើស្រស់របស់កោះតៃវ៉ាន់ទៅកាន់តំបន់អឺរ៉ុបនាពេលកន្លងមក មានបរិមាណតិចតួចនៅឡើយ តែការនាំចេញលើកនេះបង្ហាញពីការចាប់ផ្តើមពង្រីកលទ្ធភាពនាំផ្លែឈើស្រស់ចូលទៅកាន់ទីផ្សារអឺរ៉ុប។ ចំណែកក្រុមហ៊ុននាំចេញ បាននិយាយថា ការដឹកជញ្ជូននេះ ដើម្បីផ្គត់ផ្គង់តាមការបញ្ជាទិញរបស់ផ្សារលក់ដុំផលិតផលស្រស់ៗធំជាងគេរបស់ប្រទេសបារាំង។ ទីផ្សារនេះរួមមានអាជីវកម្ម និងការផ្គត់ផ្គង់ភោជនីយដ្ឋាន សណ្ឋាគារ និងអ្នកលក់រាយជាង១ ២០០កន្លែង។ យោងតាមអ្នកនាំចេញ បានឱ្យដឹងថា ការដឹកជញ្ជូនផ្លែឈើស្រស់ទៅកាន់ប្រទេសបារាំងតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការរវាងអ្នកដាំដុះ និងអ្នកប្រមូលទិញ ដើម្បីអនុលោមតាមស្តង់ដារផលិតកម្មរបស់សហភាពអឺរ៉ុប និងការដាក់ឱ្យនៅដាច់ពីគេ ដើម្បីពិនិត្យមើលសត្វល្អិត។ កោះតៃវ៉ាន់ក៏បានបង្កើតមជ្ឈមណ្ឌលភស្តុភារកម្មសម្រាប់ខ្សែសង្វាក់ត្រជាក់អន្តរជាតិ ដើម្បីគាំទ្រដល់ការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។ ក្រសួងកសិកម្មតៃវ៉ាន់ បាននិយាយថា កាលពីខែមិថុនាឆ្នាំមុន សហភាពអឺរ៉ុបបានឯកភាពចំពោះការនាំចូលផ្លែត្របែក និងផ្លែស្វាយរបស់តៃវ៉ាន់ទៅកាន់រដ្ឋជាសមាជិកសហភាពអឺរ៉ុបទាំងអស់ បន្ទាប់ពីការចរចា និងការរៀបចំបច្ចេកទេស។ ការនាំចូលផ្លែគូលេន និងផ្លែស្រកានាគរបស់តៃវ៉ាន់ ត្រូវបានសហភាពអឺរ៉ុបឯកភាពកាលពីខែកុម្ភៈ ឆ្នាំ២០២៦។ យោងតាមក្រសួងដដែលនេះ បទប្បញ្ញត្តិរបស់សហភាពអឺរ៉ុបរួមមានលក្ខខណ្ឌតម្រូវ ដែលគ្របដណ្ដប់លើការគ្រប់គ្រងចម្ការ ការគ្រប់គ្រងសត្វល្អិត និងការដឹកជញ្ជូនតាមខ្សែចង្វាក់ត្រជាក់បន្ទាប់ប្រមូលផលរួច។ កាលពីដើមឆ្នាំ២០២៦នេះ កោះតៃវ៉ាន់បាននាំចេញផ្លែក្រូចថ្លុង ផ្លែក្រូចឃ្វិច និងផ្លែពុទ្រាស្រស់ […]

photo_2026-06-04_10-46-26
កម្ពុជា-ចិន ចុះពិធីសារបើកផ្លូវនាំចេញផលិតផលសាច់គោ និងមៀនស្ងួត ពីកម្ពុជាទៅកាន់ទីផ្សារចិន

ដោយ រស្មី  ភ្នំពេញ៖ ប្រទេសកម្ពុជា និងប្រទេសចិន បានចុះហត្ថលេខាលើពិធីសារចំនួនពីរ ស្តីពីលក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យ សម្រាប់ការនាំចេញផលិតផលសាច់គោ និងផ្លែមៀនសម្ងួតពីកម្ពុជាទៅកាន់ទីផ្សារចិន។ ព្រមមួយគ្នានេះ ភាគីទាំងពីរក៏បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យចត្តាឡីស័កដំណាំ និងបសុសត្វ និងការនាំចេញ-នាំចូលចំណីអាហារ ដែលមានសុវត្ថិភាពផងដែរ។ ពិធីចុះហត្ថលេខានេះ ត្រូវធ្វើឡើងក្នុងជំនួបទ្វេភាគី រវាងឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ ស៊ុន ម៉ីជុន  (Sun Meijun) រដ្ឋមន្ត្រក្រសួងអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦។ នេះជាការចុះហត្ថលេខាលើពិធីសាររវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន។  ថ្លែងក្នុងពិធីនេះឯកឧត្តម ឌិត ទីណា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការផ្នែកកសិពាណិជ្ជកម្មកម្ពុជា-ចិន ដែលកំពុងផ្តល់លទ្ធផលផ្លែផ្កាជាបន្តបន្ទាប់។ ភាគីទាំងពីរបាននិងកំពុងសហការគ្នាពន្លឿននីតិវិធីចាំបាច់នានា ជាពិសេសការចុះបញ្ជីជាមួយអគ្គរដ្ឋបាលគយចិន និងការរៀបចំពិធីសារអនាម័យ និងភូតគាមអនាម័យ ដើម្បីបើកផ្លូវឱ្យកសិផលកម្ពុជាអាចចូលទីផ្សារចិនកាន់តែងាយស្រួល។ សូមបញ្ជាក់ផងដែរថា ពិធីសារលក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យ ឬហៅកាត់ថា SPS គឺជាយន្កការព្រមព្រៀងគ្នាបើកទីផ្សារដ៏សំខាន់មួយសម្រាប់ភាគីទាំងពីរ។ ពិធីសារលក្ខខណ្ឌតម្រូវអនាម័យ […]

photo_2026-06-04_10-57-14 (9)
រោងម៉ាស៊ីនកិនស្រូវ និងកសិករ ចាត់ទុកកម្ចីឥណទានពីធនាគារ ARDBបានរួមចំណែកយ៉ាងច្រើនក្នុងការរក្សាស្ថេរភាពតម្លៃ និងពង្រីកការដាំដុះ

ភ្នំពេញ៖ រោងម៉ាស៊ីនកិនស្រូវក្នុងស្រុក និងកសិករខ្មែរ ដែលជាអ្នក​ផលិតស្រូវ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦នេះ បាន​ចាត់ទុកថា កម្ចីឥណទានពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)កន្លងទៅបានរួមចំណែកយ៉ាងធំនៅក្នុងវិស័យកសិកម្ម តាមរយៈការផ្តល់ឥណទាន​​ជាប្រាក់កម្ចីដល់វិស័យស្រូវអង្ករទាំងមូលក្នុងអត្រាការប្រាក់ទាប។ លោកឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បាន​ថ្លែងថា  កន្លងមកវិស័យឯកជនមានការលំបាកច្រើនរឿងប្រាក់កម្ចី ជួនកាលកសិករខ្ចីលុយក្នុងអត្រាការប្រាក់ខ្ពស់រហូតដល់១៨ ទៅ២០ភាគរយ ក្នុងមួយឆ្នាំ ប៉ុន្តែចាប់តាំងពីឆ្នាំ២០១៦ និងឆ្នាំ២០១៧ នៅពេលស្រូវមានការចុះថោកខ្លាំង គឺមានវត្តមានធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានជួយអន្តរាគមន៍ភ្លាមៗ តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ដែលរាជរដ្ឋាភិបាលជួយជ្រោមជ្រែងផ្តល់ទុនបន្ថែមយកទៅទិញស្រូវ។ លោកឧកញ៉ា បាន​លើកឡើងទៀត​ថា ធនាគារ ARDB តាមរយៈកញ្ចប់ថវិការបស់រាជរដ្ឋាភិបាល គឺមានអត្រាការប្រាក់ទាបនេះហើយ ​ទើបខាងរោងម៉ាស៊ីនទាំងអស់ បានជួយដល់ការប្រមូលទិញស្រូវពីកសិករឱ្យអស់លទ្ធភាព ទោះបីជាស្រូវពុំទាន់​មានទីផ្សារក៏ដោយ ប៉ុន្តែបានជួយឲ្យតម្លៃស្រូវមានស្ថេរភាពឡើងវិញ។ សម្រាប់អ្នកស្រី ឈឺន សុភាសី ប្រធានសហគមន៍ស្រូវនាងអំ ខេត្តសៀមរាបបានទទូលស្គាល់ថា សមាជិកសហគមន៍របស់អ្នកស្រី បានប្រើប្រាស់កម្ចីពីធនាគារ ARDB ដើម្បីពង្រីកអាជីវកម្មកសិកម្ម និងការដាំដុះរបស់ខ្លួន ព្រោះធនាគារផ្តល់ជូនអត្រាការប្រាក់សមរម្យ និងមានកម្មវិធីកម្ចីពិសេសសម្រាប់វិស័យកសិកម្ម។ អ្នកស្រីបានអះអាងថា ការផ្តល់កម្ចីរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម  […]

image_2026-06-04_07-37-56
ចិនបើកទីផ្សារសម្រាប់បន្លែស្ងួត នាំចូលពីប្រទេសអ៊ូសបេគីស្ថាន

តាស្កិន៖ ទីភ្នាក់ងារការពារ និងចត្តាឡីស័ករុក្ខជាតិ បានរាយការណ៍ថា ប្រទេសអ៊ូសបេគីស្ថានទទួលបានការអនុញ្ញាតឱ្យនាំចូលបន្លែស្ងួតចំនួនដប់ប្រភេទទៅកាន់ទីផ្សារប្រទេសចិន។ កិច្ចព្រមព្រៀងឱ្យនាំចូលនេះ ត្រូវបានសម្រេចក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់តំណាងនៃប្រទេសអ៊ូសបេគីស្ថាន ទៅកាន់ប្រទេសចិន នៅដើមខែឧសភា ឆ្នាំ២០២៦នេះ។ ឥឡូវនេះ ក្រុមហ៊ុននាំចេញរបស់ប្រទេស អ៊ូសបេគីស្ថាន អាចផ្គត់ផ្គង់បន្លែស្ងួត មានដូចជាខ្ទឹមស ខ្ទឹមបារាំង មើមយ៉េន ការ៉ុត ប៉េងប៉ោះ ឆៃថាវ និងបន្លែផ្សេងៗទៀត សម្រាប់នាំចូលទៅកាន់ទីផ្សារប្រទេសចិន។ ដើម្បីនាំចូលផលិតផលកសិកម្មទៅក្នុងប្រទេស ក្រុមហ៊ុនអ៊ូសបេគីស្ថានត្រូវតែចុះបញ្ជីឈ្មោះទំនិញ នៅក្នុងប្រទេសចិន។ លើសពីនេះ ទំនិញត្រូវតែបំពេញតាមលក្ខខណ្ឌចាំបាច់ ស្តីពីសុវត្ថិភាពចំណីអាហារ មានវិញ្ញាបនបត្រភូតគាមអនាម័យ និងមិនមានសត្វល្អិតចង្រៃ។ ក្រុមហ៊ុនអ៊ូសបេគីស្ថានអាចទាក់ទងភ្នាក់ងារ ដើម្បីដាក់បញ្ចូលក្នុងបញ្ជីឈ្មោះនេះ។ យោងតាមគណៈកម្មាធិការស្ថិតិ បានឱ្យដឹងថា ចំណូលពាណិជ្ជកម្មរវាងអ៊ូសបេគីស្ថាន និងចិន បានកើនលើសពី៤,៦ពាន់លានដុល្លារ នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៦នេះ។ បើគិតពីក្នុងខែមករា ដល់ខែមីនា ឆ្នាំ២០២៥ តួលេខទឹកប្រាក់នាំចេញនេះមានចំនួនត្រឹមតែ៣ ០០០លានដុល្លារ។ គិតត្រឹមដើមខែមេសា ឆ្នាំ២០២៦ ប្រទេសអ៊ូសបេគីស្ថាន បាននាំចេញផ្លែឈើ និងបន្លែចំនួន៣៤០ ០០០តោន ហើយបើគិតជាទឹកប្រាក់នៃការនាំចេញ មានចំនួនជាង៣១៧លានដុល្លារ។ ការនាំចេញភាគច្រើនមានបន្លែចំនួន១៤៨,២ពាន់តោន ផ្លែឈើមានចំនួន៧៥,២ពាន់តោន និងផលិតផលកសិកម្មប្រភេទផ្សេងទៀត មានចំនួន៨៨ពាន់តោន។ […]

កាលវិភាគផ្សព្វផ្សាយ