អូស្ត្រាលីនឹងលុបចោលពន្ធ១០០ភាគរយ លើការនាចូលទំនិញរបស់ឥណ្ឌា

image_2026-01-08_08-23-59

ញូវដេលី៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌា បានមានប្រសាសន៍ កាលពីពេលថ្មីៗកន្លងមកនេះថា ប្រទេសអូស្ត្រាលីនឹងមិនគិតពន្ធចំពោះការនាំចេញទាំងអស់របស់ឥណ្ឌា ដោយគិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ដូច្នេះថា «ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦​ ប្រទេសអូស្ត្រាលី នឹងមិនគិតពន្ធ១០០ភាគរយ សម្រាប់ការនាំចេញរបស់ឥណ្ឌាទេ។ ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ កិច្ចព្រមព្រៀងនេះ បានផ្តល់នូវកំណើននាំចេញប្រកបដោយចីរភាព ការចូលប្រើប្រាស់ទីផ្សារកាន់តែស៊ីជម្រៅ និងភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែរឹងមាំ ដែលផ្តល់អត្ថប្រយោជន៍ដល់អ្នកនាំចេញរបស់ឥណ្ឌា មានដូចជា សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាកសិករ និងកម្មករផងដែរ»។

ឥណ្ឌា និងអូស្ត្រាលី បានអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ហើយប្រទេសទាំងពីរកំពុងចរចាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចផ្សេងៗទៀត។

កិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម គឺជាកិច្ចព្រមព្រៀង ដែលគ្របដណ្តប់លើបញ្ហាមួយចំនួនទាក់ទងនឹងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយភាគីទាំងពីរកំពុងចូលរួមក្នុងការចរចាសម្រាប់កិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ដែលនឹងមានវិសាលភាពកាន់តែទូលំទូលាយ និងស៊ីជម្រៅ។

យោងតាមលោករដ្ឋមន្ត្រី បានឱ្យដឹងទៀតថា ការនាំចេញរបស់ឥណ្ឌាទៅកាន់ប្រទេសអូស្ត្រាលីបានកើនឡើងចំនួនប្រាំបីភាគរយ ក្នុងឆ្នាំ២០២៤ និង២០២៥ ដែលធ្វើឲ្យតុល្យភាពពាណិជ្ជកម្មរបស់ឥណ្ឌាបានល្អប្រសើរឡើង ដោយមានកំណើនយ៉ាងខ្លាំងនៅក្នុងវិស័យផលិតកម្ម សារធាតុគីមី វាយនភណ្ឌ ផ្លាស្ទិច ឱសថ ផលិតផលប្រេងកាត ត្បូងមានតម្លៃ និងគ្រឿងអលង្ការ។

លោកបានមានប្រសាសន៍ថា «ការនាំចេញកសិឧស្សាហកម្មមានកំណើនយ៉ាងខ្ពស់ រួមជាមួយនឹងការកើនឡើងយ៉ាងខ្លាំងនៃផលិតផលបន្លែ​ និងផ្លែឈើ ផលិតផលសមុទ្រ គ្រឿងទេស និងកំណើនពិសេសនៃផលិតផលកាហ្វេ» របស់ប្រទេសឥណ្ឌា៕


3e2ef29d5a594202a43d987d1312df56-750
ឥណ្ឌាកំពុងពិភាក្សាជាមួយរុស្ស៊ី បេឡារុស និងម៉ារ៉ុក ដើម្បីជំរុញការនាំចូលជី

ញូវដែលី៖ ប្រទេសឥណ្ឌា ដែលជាប្រទេសនាំចូលជីឈានមុខគេ កំពុងពិភាក្សាដើម្បីបង្កើនការទិញជីពីប្រទេសរុស្ស៊ី បេឡារុស និងពីប្រទេសម៉ារ៉ុក ខណៈពេលភាពតានតឹងនៅមជ្ឈិមបូព៌ា និងការរឹតបន្តឹងការនាំចេញជីរបស់ចិន កំពុងតែបង្ក ហានិភ័យនៃការផ្គត់ផ្គង់ មុនរដូវដាំដុះខាងមុខនេះ។ ឥណ្ឌា ដែលវិស័យកសិកម្មជាសសរគ្រឹះសេដ្ឋកិច្ច នាំចូលជីសំខាន់ៗ មានដូចជា ជីអ៊ុយរ៉េ ជីផូស្វាតឌីអាមីញ៉ូម និងផូតាស ព្រមទាំងឧស្ម័នធម្មជាតិ ដែលជាវត្ថុធាតុដើមសំខាន់សម្រាប់ផលិតជីអ៊ុយរ៉េ។ នៅតំបន់មជ្ឈិមបូព៌ា ការផ្គត់ផ្គង់ប្រហែលពាក់កណ្តាលនៃការនាំចូលផូស្វាតឌីអាមីញ៉ូម និងជីអ៊ុយរ៉េ របស់ឥណ្ឌា ដោយប្រទេសអារ៉ាប៊ីសាអូឌីត ជាអ្នកផ្គត់ផ្គង់ជីផូស្វាត ឌីអាមីញ៉ូម ធំបំផុត ខណៈពេលប្រទេសអូម៉ង់ ជាអ្នកផ្គត់ផ្គង់​ជីអ៊ុយរ៉េ​ធំជាងគេបង្អស់។ ប្រភពពីអ្នកស្គាល់បញ្ហានេះ បាននិយាយដោថា «យើងមានស្តុកជីច្រើនជាងឆ្នាំមុន ប៉ុន្តែប្រសិនបើសង្គ្រាមបន្ត​អូស​បន្លាយ​យូរ ស្ថានភាពអាចកាន់តែតានតឹង»។ ឥណ្ឌាកំពុងទាក់ទងជាមួយរុស្ស៊ី និងប្រទេសផ្សេងទៀត ដើម្បីនាំចូលជីមក​ផ្គត់ផ្គង់​បន្ថែមក្នុងរយៈពេលប៉ុន្មានខែខាងមុខ។ លោកបន្ថែមថា ទោះបីជាក្រុមហ៊ុនឥណ្ឌានាំចូលជីដើម្បីបំពេញតម្រូវការរបស់ខ្លួនជាលក្ខណៈបុគ្គលក៏ដោយ ក៏ពួក​គេ​ចរចា​ជាសមូហភាពជាមួយអ្នកផ្គត់ផ្គង់ក្រៅប្រទេស ដោយសារវិស័យនេះមានការគ្រប់គ្រងយ៉ាងតឹងរឹង ហើយរដ្ឋាភិបាល​ផ្តល់ឧបត្ថម្ភធនលើការលក់រាយជូនកសិករ។ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក រ៉ានដៀ ចៃស្វាល់ (Randhir Jaiswal) បាននិយាយថា ប្រទេសឥណ្ឌា​មានវិធីសាស្ត្រចម្រុះក្នុងការនាំចូលជី ហើយបន្តរក្សាទំនាក់ទំនងជាមួយប្រទេសជាច្រើនក្នុងបញ្ហានេះ។ លោកបានបន្ថែមថា នាយកដ្ឋានជី បានចាប់ផ្តើមដេញថ្លៃជាមុន […]

0936-19_37_0460_htx-khiet-tam-thuc-hien-100-co-gioi-hoa-khau-gieo-cay-anh-hd-171517
នាយករដ្ឋមន្ត្រីវៀតណាមបញ្ជាឱ្យមានវិធានការរួម ដើម្បីរក្សាស្ថិរភាពផលិតកម្មស្រូវ និងទីផ្សារនាំចេញ

ហាណូយ៖ យោងតាមការចេញផ្សាយជាផ្លូវការរបស់រដ្ឋាភិបាល បានឱ្យដឹងថា នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ (Pham Minh Chinh) បានអំពាវនាវឱ្យចាត់វិធានការសម្របសម្រួល ដើម្បីធានាបាននូវស្ថិរភាពផលិតកម្ម និងការលក់អង្ករ ចំពេលមានការវិវត្តស្ថានភាពក្នុងស្រុក និងពិភពលោក។ យោងតាមរបាយការណ៍ផ្លូវការ បានបង្ហាញថា សកម្មភាពផលិតកម្ម ពាណិជ្ជកម្ម និងការនាំចេញអង្ករ​របស់​វៀតណាម បានបន្តទទួលបានលទ្ធផលគួរឱ្យពេញចិត្ត។ ទោះបីជាយ៉ាងណាក៏ដោយ ការវិវត្តកាន់តែស្មុគស្មាញ និងមិនអាច​ប៉ាន់​ប្រមាណ​ទុកជាមុនបាន អាចជះឥទ្ធិពលដល់ការផ្គត់ផ្គង់តម្រូវការ និងតម្លៃអង្ករជាសកល។ ចំណែកនៅក្នុងស្រុក ការប្រមូលផលស្រូវនៅតំបន់ដីសណ្ដទន្លេមេគង្គ បាននាំឱ្យតម្លៃទិញស្រូវធ្លាក់ចុះ បើធៀបនឹងរយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២៥កន្លងមកនេះ។ តាមរយៈឯកសារនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន មានភារកិច្ចណែនាំដល់អាជ្ញាធរមូលដ្ឋានឱ្យតាមដាន​យ៉ាងដិត​ដល់នូវការវិវត្តនៃផលិតកម្ម កែលម្អសមត្ថភាពព្យាករណ៍ ពង្រឹងវិធានការទប់ស្កាត់សត្វល្អិតចង្រៃ និងឆ្លើយ​តប​យ៉ាង​សកម្មចំពោះលក្ខខណ្ឌអាកាសធាតុមិនល្អ ដើម្បីការពារដំណាំ និងរក្សាទិន្នផលឱ្យបានគ្រោងទុក ព្រមទាំងកាត់បន្ថយ​ថ្លៃ​ដើម​ផលិតផងដែរ។ ក្រសួងកសិកម្ម និងបរិស្ថាន ត្រូវសម្របសម្រួលជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម សមាគមម្ហូបអាហារ​វៀតណាម សមាគមឧស្សាហកម្មស្រូវ-អង្ករវៀតណាម និងភាគីពាក់ព័ន្ធ ដើម្បីពង្រឹងទំនាក់ទំនងរវាងអាជីវកម្ម និងកសិករ លើក​កម្ពស់ការទិញស្រូវប្រកបដោយបុរេសកម្ម ការកែច្នៃ និងការនាំចេញ និងធានាបាននូវធ្វើពាណិជ្ជកម្ម​អង្ករ​ប្រកប​ដោយ​ស្ថិរភាព។ ទន្ទឹមនឹងនេះ ក្រសួងសេដ្ឋកិច្ច […]

image_2026-04-03_11-19-05 copy
យុវជនជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការអភិវឌ្ឍសហគមន៍កសិកម្មឱ្យរីកចម្រើន

ដោយ ញឹក សំអូន កំពង់ឆ្នាំង៖ អ្នកស្រី រិទ្ធ ចន្ថា ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មទឹកហូតមានជ័យក្ដីសង្ឃឹម  បានលើកឡើងថា ការធ្វើកសិកម្មនៅក្នុងសហគមន៍ ដែលមានការចូលរួមពីយុវជន នឹងមានការអភិវឌ្ឍបានលឿន មានភាពរីកចម្រើន អាចរក្សាស្ថេរភាពស្បៀងអាហារនៅក្នុងសហគមន៍ និងប្រទេសជាតិ។ ដោយសារយុវជនមានឱកាសរៀនបានច្រើនជាងមនុស្សចាស់ ពួកគេអាចធ្វើដំណើរបានឆ្ងាយ មានចក្ខុវិស័យវែងឆ្ងាយ និងអាចរៀនស្វែងយល់ពីបច្ចេកវិទ្យាឌីជីថល។ អ្វីដែលសំខាន់ទៀតនោះ យុវជនអាចបន្តវេនពីមនុស្សចាស់បាន និងអាចដឹកនាំអភិវឌ្ឍន៍នៅក្នុងសហគមន៍របស់ពួកគេបានល្អទៀតផង។ យុវជនទាំងអស់ត្រូវងាកមកគិតដើម្បីផ្សារភ្ជាប់ខ្លួនជាមួយសហគមន៍កសិកម្ម ដែលជាផ្នែកមួយអាចជួយដល់សេដ្ឋកិច្ច ហើយក៏ជាកន្លែងផលិតស្បៀងអាហារដល់ប្រទេសរបស់ខ្លួនឯងផងដែរ។ អ្នកស្រីប្រធានក្រុមប្រឹក្សាភិបាលសហគមន៍បានលើកឡើងបែបនេះ រួចបន្តថា «ប៉ុន្តែនៅក្នុងសហគមន៍បើមិនមានកម្លាំងមនុស្សចាស់ជួយជំរុញយុវជនឱ្យស្រឡាញ់ខាងវិស័យកសិកម្ម នោះវិស័យកសិកម្មពិតពិបាកជាមិនខាន»។ ដើម្បីដឹកនាំសមាជិកសហគមន៍កសិកម្មទឹកហូតមានជ័យក្ដីសង្ឃឹម អ្នកស្រី រិទ្ធ ចន្ថា បានរៀបចំផែនការយុទ្ធសាស្រ្តរយៈពេលប្រាំឆ្នាំ ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០​។ ផែនការនេះក៏មានទាក់ទងជាមួយនឹងការពង្រឹងសមត្ថភាពទៅដល់យុវជន ដើម្បីបណ្ដុះយុវជនឱ្យក្លាយជាអ្នកដឹកនាំ យុវជនអាចក្លាហានបញ្ចេញមតិយោបល់របស់ខ្លួននៅតាមកម្មវិធីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ជួយលើកកម្ពស់ស្រ្តីឱ្យមានភាពក្លាហានអាចប្រកបរបរ អាជីវកម្មមួយច្បាស់លាស់ និងអាចរកបា្រក់ចំណូលផ្គត់ផ្គង់គ្រួសារបានក្នុងកម្រិតមធ្យម។ អ្នកស្រីបានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៨ សហគមន៍នឹងមានដីមួយកន្លែង ដែលជាទីតាំងមួយសម្រាប់បណ្ដុះបណ្ដាលដល់យុវជននៅក្នុងសហគមន៍របស់ខ្លួន។ អ្នកស្រីបានផ្ញើសារទៅកាន់យុវជនទាំងអស់ថា ការធ្វើការងារជាមួយសហគមន៍ នឹងជួយបង្រៀនពួកគេឱ្យចេះការងារបានច្រើនទាំងរបៀបរស់នៅប្រចាំថ្ងៃ ការទំនាក់ទំនងមនុស្សជុំវិញខ្លួន និងចេះរៀបចំផែនការជីវិតរបស់ពួកគេ។ អ្នកស្រី  រិទ្ធ ចន្ថា […]

image_2026-04-03_09-15-21
សហរដ្ឋអាម៉េរិកសម្លឹងមើលលទ្ធភាពនាំចូលកសិផលទៅកាន់ទីផ្សារហ្វីលីពីន

ម៉ានីល៖ ក្រសួងកសិកម្មសហរដ្ឋអាម៉េរិកនឹងដឹកនាំបេសកកម្មពាណិជ្ជកម្មទៅកាន់ប្រទេសហ្វីលីពីន នៅខែមេសា ឆ្នាំ២០២៦នេះ ដើម្បីពង្រីកលទ្ធភាពនាំចូលទៅកាន់ទីផ្សារហ្វីលីពីនសម្រាប់កសិករ អ្នកចិញ្ចឹមសត្វ និងអ្នកផលិតជនជាតិ​អាម៉េរិក រួមទាំងមន្ត្រីក្រសួងកសិកម្មសរុបយ៉ាងហោចណាស់៥៨នាក់ ដើម្បីស្វែងយល់ពីសក្តានុពលទីផ្សារហ្វីលីពីន។ ក្រសួងកសិកម្មសហរដ្ឋអាម៉េរិកបានកត់សម្គាល់ថា ប្រទេសហ្វីលីពីន គឺជាទីផ្សារធំជាងគេទី១០ សម្រាប់ផលិតផល​កសិកម្ម និងម្ហូបអាហាររបស់សហរដ្ឋអាម៉េរិក ដែលជាមធ្យមមានតម្លៃ៣,៤ពាន់លានដុល្លារក្នុងការនាំចេញប្រចាំឆ្នាំ ក្នុង​រយៈ​ពេលប្រាំឆ្នាំកន្លងមកនេះ។ ក្រសួងបាននិយាយកាលពីថ្ងៃទី៣០ ខែមីនាថា បេសកកម្មដែលនឹងត្រូវធ្វើឡើង ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ គឺដើម្បីអនុវត្តតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់មួយ ដែលបានចរចាដោយ​ប្រធានាធិបតី​អាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីខែកក្កដា ឆ្នាំ២០២៥ ដោយបានបើកឱកាសថ្មីសម្រាប់ការ​នាំ​ចេញ​ផលិតផលកសិកម្មរបស់សហរដ្ឋអាម៉េរិកទៅកាន់ប្រទេសហ្វីលីពីន។ ស្ថានទូតអាម៉េរិកនៅទីក្រុងម៉ានីល កាលពីថ្ងៃទី១ ខែមេសា បានផ្សព្វផ្សាយបន្តនូវសេចក្តីប្រកាស​របស់ក្រសួង​កសិកម្ម​សហរដ្ឋអាម៉េរិក អំពីផែនការបំពេញទស្សនកិច្ចនេះ។ អនុរដ្ឋមន្ត្រីអាម៉េរិកទទួលបន្ទុកកិច្ចការពាណិជ្ជកម្ម និងកសិកម្មបរទេស លោកស្រី មីសែល បេគើរីង (Michelle Bekkering) នឹងដឹកនាំគណៈប្រតិភូធុរកិច្ចកសិកម្ម សមាគមពាណិជ្ជកម្ម និងតំណាងមកពីក្រសួងកសិកម្មអាម៉េរិក​សរុប​ចំនួន៥៨នាក់ ដើម្បីស្វែងសក្តានុពលទីផ្សារកសិផលរបស់ប្រទេសហ្វីលីពីន។ លោកស្រីបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រសួងកសិកម្មសហរដ្ឋអាម៉េរិកប្តេជ្ញាធ្វើឱ្យកសិករ អ្នកចិញ្ចឹម​សត្វ និងកសិពាណិជ្ជករអាម៉េរិកទទួលបានទីផ្សាររឹងមាំ និងឱកាសសមស្របនៅបរទេស។ លោកស្រីបានមានប្រសាសន៍ទៀតថា […]

កាលវិភាគផ្សព្វផ្សាយ