ប្រពៃណីបូតស្រូវរបស់ជនជាតិដើមភាគតិច នៅតែរក្សាបានខ្ជាប់ខ្ជួនរហូតបច្ចុប្បន្ន

photo_2025-12-22_10-51-24

ដោយ ជិន​ ម៉ាដេប៉ូ

មណ្ឌលគិរី៖ គិតរហូតមកដល់ពាក់កណ្តាលខែធ្នូនេះបងប្អូនជនជាតិដើមភាគតិច ព្នងច្រូតកាត់ស្ទើររួចរាល់អស់ទៅហើយ ជាមួយនឹងទិន្នផលស្រូវឆ្នាំនេះល្អប្រសើរ ដោយសារតែកត្តាភ្លៀងធ្លាក់ និងអាកាសធាតុអំណោយផលផង។

តាមរយៈការដាំដុះស្រូវនេះដែរ បើទោះបីឈានដល់បច្ចុប្បន្នវិទ្យាសាស្រ្តរីកចម្រើន និងពលរដ្ឋកម្ពុជាភាគច្រើនបានងាកមកប្រើប្រាស់ការច្រូតកាត់បែបសម័យថ្មី ដោយប្រើទាំងម៉ាស៊ីនច្រូតកាត់ ម៉ាស៊ីនបោកបែនក្តី តែប្រជាពលរដ្ឋដែលជាជនជាតិភាគតិចព្នង រស់នៅខេត្តមណ្ឌលគិរី នៅតែជ្រើសរើសប្រើប្រាស់ប្រពៃណីបូតស្រូវដូនតា ដោយរក្សាប្រពៃណីនេះមិនឱ្យបាតបង់ឡើយ។

ការប្រមូលផលស្រូវតាមការបូតជំនួសការច្រូតនឹងកណ្តៀវ ឬម៉ាស៊ីនច្រូតស្រូវនោះទោះយឺតយាវបន្តិចតែក៏ពួកគាត់នៅតែរក្សាប្រពៃណីឥតបោះបង់ដែរ ព្រោះថា វាផ្តល់ភាពងាយស្រួលសម្រាប់ពួកគាត់។

លោក ស្រេវ ផែត ប្រធានសហគមន៍ជនជាតិដើមភាគតិចព្នង រស់នៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានប្រាប់ ARDBឱ្យដឹងថា៖ នាដើមខែធ្នូ កន្លងមកប្រជាកសិករជនជាតិភាគតិចរស់ក្នុងភូមិរបស់លោក បានប្រមូលផលស្រូវរួចរាល់អស់ហើយ។ ក្នុងចំណោមនេះ ពួកគាត់ភាគច្រើនធ្វើស្រែសម្រាប់ទុកហូបចុក ក្នុងក្រុមគ្រួសារ មិនបានធ្វើក្នុងទ្រង់ទ្រាយធំសម្រាប់លក់ទេ។ សម្រាប់ស្រូវដែលពួកគាត់ធ្វើនោះជាស្រូវកន្ទុយដំរី ដោយក្នុងចំណោមនេះ ពួកគាត់ច្រើនប្រើប្រាស់វិធីសាស្រ្តបូតស្រូវដោយដៃរួចដាក់កាផា ស្ពាយទៅកាន់ផ្ទះសម្បែងមុនហាល ហើយបុកជាអង្ករសម្រាប់ទុកបរិភោគ។ លក្ខណៈសាមញ្ញបែបនេះងាយស្រួលសម្រាប់ស្ថានភាពគ្រួសាររបស់ពួកគាត់។

ទោះបីយ៉ាងណាក្តី លោក ស្រេវ ផាត បានប្រាប់ឱ្យដឹងដែរថា សម្រាប់ពលរដ្ឋមួយចំនួនទៀតពួកគាត់ក៏ជ្រើសរើសប្រើកណ្តៀវសម្រាប់ច្រូតកាត់ដែរ ពីព្រោះបានលឿន និង ងាយស្រួលចំណេញពេលវេលាតិច។ សម្រាប់អង្ករវិញពួកគាត់យកទៅកិននៅរោងម៉ាស៊ីន មិនបានបុកដោយដៃទៀតទេ។

លោកបានប្រាប់បន្ថែមថា ក្រៅពីធ្វើស្រែចម្ការ មុខរបររបស់បងប្អូនជនជាតិព្នង ដូចជាដាំដំឡូង ដាំបន្លែ នោះពួកគាត់ក៏មានចិញ្ចឹមសត្វផ្សេងៗ មានចិញ្ចឹមមាន់ ចិញ្ចឹមជ្រូក ចិញ្ចឹមគោក្របី ដែលតាមរយៈវិស័យកសិកម្មបុរាណនេះ ពួកគាត់អាចផ្គត់ផ្គង់ជីវភាព សម្រាប់បន្តការសិក្សាកូនចៅរបស់ពួកគាត់រៀងៗខ្លួន។ ជាងនេះទៅទៀត បងប្អូនជនជាតិដើមភាគតិចព្នង នៅតែថែរក្សាប្រពៃណីទំនៀមទម្លាប់របស់ពួកគាត់ តាំងពីបុរាណយូរលង់មកហើយមួយទៀតនោះ គឺទាំងការដាំដុះដំណាំរូមផ្សំ និងការធ្វើស្រែចម្ការវិលជុំជាដើម។

​លោក ថុល វីរៈ ជនជាតិដើមភាគតិចព្នង រស់នៅភូមិពូរ៉ាង បានប្រាប់ថា ក្នុងមួយឆ្នាំលោកធ្វើស្រែបានស្រូវប្រមាណ១តោ​ន។ ក្នុងការច្រូតកាត់ លោកអនុវត្តទាំងប្រើវិធីបុរាណដោយបូតស្រូវ និងឆ្នាំខ្លះប្រញាប់បានច្រូតកាត់ដោយកណ្តៀវ​ ដើម្បីធ្វើយ៉ាងណាឱ្យទាន់ស្រូវទុំ។ សម្រាប់អង្ករដាំបាយវិញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយលោកពុំសូវទំនេរក៏បានប្រើម៉ាស៊ីនកិនស្រូវជំនួសការបុកដោយដៃ។ ទោះយ៉ាងណាការបុកអង្ករដោយត្បាល់លោកមិនបោះបង់ឡើយ។

​​ អ្នកស្រី ស្រេវ អេត រស់នៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង នេះដែរបានឱ្យដឹងថា ការបូតស្រូវតាមប្រពៃណីជនជាតិដើមភាគតិច គឺជាវិធីសាស្រ្តមួយ ដែលរូបអ្នកស្រីបានអនុវត្តតាមឪពុកម្តាយ។ វិធីនេះមិនត្រឹមតែងាយស្រួលទេ តែវាក៏ផ្តល់ភាពរហ័សសម្រាប់ការច្រូតកាត់សម្រាប់រូបគាត់ និងក៏ដូចជាអ្នកភូមិ។

ទោះបីយ៉ាងណាក្តី អ្នកស្រីបានប្រាប់ថា វិធីប្រមូលផលស្រូវដោយប្រពៃណីបូត ត្រូវការចំណាយពេលច្រើនថ្ងៃ ប៉ុន្តែវាជាការរក្សាប្រពៃណីតាំងពីដូនតា ដើម្បីបន្តដល់កូនចៅជំនាន់ក្រោយៗ។

ទាក់ទិនក្នុងរឿងនេះ លោក ខៀវ សំណាង ទីប្រឹក្សាផ្នែកលើកម្ពស់ជីវភាពគ្រួសារសហគមន៍មូលដ្ឋានរបស់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS)បានឱ្យដឹងថា គម្រោងរេដបូកមានគោលបំណងសំខាន់ គឺជួយដល់បងប្អូនកសិករ ដែលមានចំនួន២១ភូមិ នៅស្រុកកែវសីមា ឱ្យមានមុខរបរបង្កើតចំណូល និងមានការងារធ្វើ។ ក្នុងការបង្កើតមុខរបរចិញ្ចឹមមាន់នេះគម្រោងមិនត្រឹមជួយថ្នាំ ចំណី សំណាញ់ និងបង្កើតទ្រុងឱ្យទេ នៅជួយផ្នែកបច្ចេកទេស ពិធីព្យាបាលមាន់ឈឺដើម្បីឱ្យការចិញ្ចឹមទទួលជោគជ័យទៀតផង។

លោក ខៀវ សំណាង បានឱ្យដឹងដែរថា ក្នុងគម្រោងរេដបូកនេះបានចាប់ផ្តើមឱ្យប្រជាកសិករចិញ្ចឹមមាន់ ដាំបន្លែ តាំងពីឆ្នាំ២០២២ រហូតមកដល់ពេលនេះ មាន២១ភូមិ ដែលគម្រោងរេដបូកបានជួយដល់កសិករ។ សម្រាប់នៅខេត្តមណ្ឌលគិរីនេះ មានស្រុកចំនួន៤ ដែលគម្រោងរេដបូកបានជួយ។ សម្រាប់ការចិញ្ចឹមសត្វ មានចិញ្ចឹមមាន់ ចិញ្ចឹមត្រី ចិញ្ចឹមគោ ចិញ្ចឹមជ្រូក ។ ក្រៅពីនេះក៏មានការដាំបន្លែ ដូចជាដាំត្រកួន ដាំត្រសក់ សណ្តែកកួរ ឆៃថាវ ការ៉ុត ជាដើម។

ឯកឧត្តម ងិន សុវិមាន  អភិបាលរងខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ការងារវិស័យកសិកម្មត្រូវបានរដ្ឋបាលខេត្តយកចិត្តទុកដាក់ក្នុងការចូលរួមអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី។សម្រាប់នៅខេត្តមណ្ឌលគិរី ក៏មានសក្តានុពលទៅលើការដាំដុះបន្លែបង្ការ និងផ្លែឈើហូបផ្លែ។ លើសពីនេះ សម្រាប់ស្ពៃក្តោប កាហ្វេ ផាសិន និងផ្លែប៊័រ នៅខេត្ត មណ្ឌលគិរី ល្បីឈ្មោះថា មានរសជាតិឆ្ងាញ់ពិសា។

គួរបញ្ជាក់ថា ជនជាតិដើមភាគតិចព្នង នៅភូមិពូរ៉ាងនេះ មានសមាជិកប្រមាណ ១៤០គ្រួសារ ឬស្មើនឹង៤៤៣នាក់។ អ្នកភូមិភាគច្រើនកាន់សាសនាព្រះសែន ដែលរួមមានការសែនព្រេន គោរពអារក្ខអ្នកតា និងព្រលឹងដូនតាជាដើម។ ក្រៅពីនេះ ពួកគាត់ក៏មានអ្នកកាន់សាសនាព្រះពុទ្ធ និងគ្រិស្តសានាមួយចំនួនផងដែរ។ សម្រាប់ការធ្វើស្រែចម្ការវិលជុំ ដាំដំឡូង និងចិញ្ចឹមសត្វ គឺជាមុខរបរស្នូលរបស់ពួកគាត់ តាំងពីដូនតារៀងរហូតមកដល់បច្ចុប្បន្ន៕


image_2026-11-02_15-02-28
ថ្លៃដើមផលិតធ្វើឱ្យម្ហូបអាហារ និងភេសជ្ជៈ នៅក្នុងប្រទេសជប៉ុនបន្តឡើងថ្លៃ

តូក្យូ៖ តម្លៃផលិតផលជិត១ ៥០០មុខ របស់ក្រុមហ៊ុនផលិតម្ហូបអាហារ និងភេសជ្ជៈធំៗចំនួន ១៩៥ នៅក្នុងប្រទេសជប៉ុន គ្រោងនឹងឡើងថ្លៃនៅក្នុងខែវិច្ឆិកា​ ឆ្នាំ២០២៦ ដែលកើនឡើងប្រហែល១០ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីមួយឆ្នាំមុន។ នេះបើតាមក្រុមហ៊ុនស្រាវជ្រាវជប៉ុន។ ចំនួនផលិតផល ដែលនឹងឡើងថ្លៃនេះ បានធ្លាក់ចុះមកនៅក្រោមចំនួន២ ០០០មុខ ក្នុងរយៈពេល៥ខែកន្លងមកនេះ។ ក្នុងចំណោមប្រភេទផលិតផលទាំងនោះ ផលិតផលគ្រឿងទេស និងគ្រឿងផ្សំសម្រាប់ធ្វើម្ហូប ដូចជា ប្រភេទទឹកជ្រលក់ មានចំនួន៦៤៤មុខ ដែលជាចំនួនច្រើនជាងគេ។ បន្ទាប់មក គឺផលិតផលភេសជ្ជៈមានជាតិអាល់កុល និងគ្មានជាតិអាល់កុល ចំនួន៤១៧មុខ។ ក្នុងឆ្នាំ២០២៦នេះ ចំនួនផលិតផលម្ហូបអាហារ និងភេសជ្ជៈ ដែលបានឡើងថ្លៃ ឬគ្រោងនឹងឡើងថ្លៃ មានចំនួនសរុប២០ ៣២៧មុខ ដែលជាចំនួនកើនលើសពីបណ្តាឆ្នាំកន្លងមក។ បុគ្គលិកក្រុមហ៊ុនបាននិយាយថា សម្រាប់ឆ្នាំក្រោយ ការឡើងថ្លៃផលិតអាចនឹងសូវលឿនដូចឆ្នាំនេះទេ ដោយសារក្រុមហ៊ុននានាអាចនឹងគិតបញ្ចូលថ្លៃដើម ដែលកើនឡើងទៅក្នុងតម្លៃផលិតផលរបស់ខ្លួន ជាបណ្តើរៗ ព្រមទាំងវាយតម្លៃយ៉ាងប្រុងប្រយ័ត្នចំពោះប្រតិកម្មរបស់អ្នកប្រើប្រាស់។ ការឡើងថ្លៃមុខទំនិញសំខាន់ៗចាំបាច់នៅក្នុងប្រទេសជប៉ុន នឹងបង្កឱ្យអត្រាអតិថរណាកើនឡើងផងដែរ ស្របពេលតម្លៃស្រូវអង្កររបស់ជប៉ុនមានតម្លៃខ្ពស់កប់ពពក ព្រោះថ្លៃដើមផលិតកើនឡើង ចំណែកកសិករមិនសូវចង់ធ្វើកសិកម្ម៕ (ផាន់ អាណា)

image_2026-11-02_12-27-01
វៀតណាមបន្តបង្ក្រាបចរាចរណ៍សត្វខុសច្បាប់ ចូលទីក្រុងហូជីមិញ

ហូជីមិញ៖ អាជ្ញាធរវៀតណាម កាលពីយប់ថ្ងៃទី២៩ ខែតុលា​ ឆ្នាំ២០២៦ បានស្ទាក់ចាប់រថយន្តដឹកជញ្ជូនសត្វ និងផលិតផលសត្វ ចេញពីខេត្តជាប់ប្រទេសកម្ពុជា ឆ្ពោះទៅកាន់ទីក្រុងហូជីមិញ ដោយរកឃើញសត្វទា និងមាន់រស់ មានទម្ងន់សរុបប្រហែល១,៣តោន។ សត្វទា និងមាន់ទាំងអស់ ត្រូវរឹបអូសយកទៅត្រួតពិនិត្យ និងធ្វើតេស្តរកជំងឺផ្តាសាយបក្សី។ អាជ្ញាវៀតណាម​ចាប់ផ្តើមរឹតបន្តឹងសកម្មភាពដឹកជញ្ជូនសត្វចេញពីខេត្តដុងណៃណ ដែលមានព្រំប្រទល់ជាប់ខេត្តត្បូងឃ្មុំ ក្រចេះ និងខេត្តមណ្ឌលគិរី បន្ទាប់ពីបានរកឃើញបទល្មើសចិញ្ចឹម និងលក់ចែកចាយ​ជ្រូករស់ និងសាច់ជ្រូកមានផ្ទុកសារធាតុគីមីហាមឃាត់។ នគរបាលវៀតណាម ក្នុងខេត្តដុងណៃ ដដែលនេះ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ បានបង្ក្រាបបណ្តាញផ្គត់ផ្គង់សាច់ជ្រូកដ៏ធំមួយ ដែលបានលក់ចែកចាយសាច់ជ្រូកងាប់ដោយសារជំងឺឆ្លង ព្រមទាំងរឹបអូសបានសាច់ជ្រូកជិត៤០០តោន ព្រមទាំងចាប់ខ្លួនមនុស្ស៩នាក់។ ក្នុងករណីជួញដូរសត្វ មន្ត្រីនគរបាលវៀតណាម បានឆ្មក់ចូលឆែកឆេរទីតាំង៥កន្លែង ដែលជាប់ពាក់ព័ន្ធនឹងបណ្តាញខុសខ្បាប់នេះ រួមមានទីតាំងប្រមូលទិញ កុងស៊ីកាប់ជ្រូក រោងចក្រផលិតសាច់ក្រក និងតូបលក់សាច់ជ្រូក ជាច្រើនកន្លែងថែមទៀត។ ចាប់តាំងពីឆ្នាំ២០២៤ រហូតមក ក្រុមឈ្មួញវៀតណាម បានប្រមូលទិញជ្រូកឈឺ និងជ្រូកងាប់ពីឈ្មួញកណ្តាល និងពីទីតាំងប្រមូលទិញជ្រូកនានា ហើយបានលក់សាច់ដោយផ្ទាល់ទៅឱ្យអ្នកបរិភោគ ឬផ្គត់ផ្គង់ទៅឱ្យអាជីវកម្មផលិតសាច់ក្រកជ្រូកនៅក្នុងប្រទេសវៀតណាម។ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នគរបាលទីក្រុងហូជីមិញ បានរកឃើញជ្រូករស់ជាង៤ […]

senior-farmer-inspecting-freshly-harvested-potatoe-2026-10-23-16-02-58-utc
ឧស្សាហកម្មដំឡូងបារាំងអាម៉េរិក ស្នើឱ្យប្រធានាធិបតីជួយអន្តរាគមន៍ ដើម្បីបើកទីផ្សារជប៉ុន

វ៉ាស៊ីនតោន៖ ឧស្សាហកម្មដំឡូងបារាំងរបស់សហរដ្ឋអាម៉េរិក កំពុងស្នើសុំឱ្យប្រធានាធិបតី លោក ដូណាល់ ត្រាំ ជួយអន្តរាគមន៍ ដើម្បីធានាបាននូវសិទ្ធិនាំចូលទៅកាន់ទីផ្សារដំឡូងបារាំងស្រស់របស់ប្រទេសជប៉ុន បន្ទាប់ពីការចរចាបានអូសបន្លាយអស់រយៈពេលជាង៣០ឆ្នាំ។ លោក ខេម ឃ្វ័លស៍ (Kam Quarles) នាយកប្រតិបត្តិក្រុមប្រឹក្សាដំឡូងបារាំងជាតិអាម៉េរិក បានមានប្រសាសន៍ថា កិច្ចពិភាក្សារវាងលោកប្រធានាធិបតី ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីជប៉ុន អាចជួយដោះស្រាយការរឹតបន្តឹងពាណិជ្ជកម្មរបស់ជប៉ុន។ លោកបានបញ្ជាក់ថា ការបើកទីផ្សារជប៉ុនអាចបង្កើនតម្លៃនាំចេញផលិតផលកសិកម្មរបស់សហរដ្ឋអាម៉េរិក កើនដល់ទឹកប្រាក់ចំនួន ១៥០ លានដុល្លារ ក្នុងមួយឆ្នាំ។ ក្នុងដំណើរទស្សនកិច្ចនាពេលថ្មីៗនេះ មន្ត្រីជប៉ុនបានបង្ហាញលក្ខខណ្ឌតម្រូវផ្នែកអនាម័យ និងភូតគាមអនាម័យ ដែលអាម៉េរិកចាត់ទុកថា មិនមែនការពិត។ តាមលក្ខខណ្ឌ ដែលបានស្នើឡើង ប្រសិនបើមានបញ្ហាណាមួយពាក់ព័ន្ធនឹងអនាម័យ និងភូតគាមអនាម័យ កើតឡើងនៅក្នុងរដ្ឋ ឬតំបន់ដាំដុះណាមួយរបស់សហរដ្ឋអាម៉េរិក នោះតំបន់ទាំងមូលអាចនឹងត្រូវដកសិទ្ធិនាំចេញដំឡូងបារាំងទៅកាន់ប្រទេសជប៉ុន ដោយមិនគិតថា ការដឹកជញ្ជូនដំឡូងបារាំងនីមួយៗបានបំពេញតាមស្តង់ដារអនាម័យ និងភូតគាមអនាម័យ ឬអត់នោះទេ។ លោកបានលើកឡើងទៀតថា ប្រទេសជប៉ុនខ្លួនឯងក៏មិនអាចបំពេញតាមលក្ខខណ្ឌដូចគ្នានេះបានដែរ ហើយលោកបានសន្និដ្ឋានថា ការព្រួយបារម្ភអំពីការកើនឡើងនៃការប្រកួតប្រជែង អាចជាកត្តាសំខាន់ឆ្លុះបញ្ចាំងពីគោលជំហររបស់ជប៉ុន។ ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក និងការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក កំពុងបន្តកិច្ចខិតខំប្រឹងប្រែងចរចា ដើម្បីទទួលបានសិទ្ធិនាំចូលដំឡូងបារាំងស្រស់ទៅកាន់ទីផ្សារជប៉ុន។ កាលពីដើមឆ្នាំ២០២៦នេះ សមាជិកសភាអាម៉េរិក បានផ្ញើលិខិតមួយច្បាប់ទៅកាន់លោកប្រធានាធិបតី […]

865108367_2193387725394358_3997771815834260043_n
កសិកររងគ្រោះដោយទឹកជំនន់ជាង១ម៉ឺនគ្រួសារ ក្នុងខេត្តបាត់ដំបងទទួលបានពូជស្រូវ និងស្បៀង​​

បាត់ដំបង៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីពិធី “សំណេះសំណាល ចែកពូជស្រូវ និងស្បៀង ដល់កសិកររងផលប៉ះពាល់ដោយសារទឹកជំនន់ ក្នុងខេត្តបាត់ដំបងចំនួន១០ ៧០០ គ្រួសារ។ ក្នុងឱកាសនេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រៀមរៀបចំចែកពូជស្រូវ ពូជបន្លែ និងពូជដំណាំផ្សេងៗទៀត ដើម្បីឱ្យកសិករអាចចាប់ផ្តើមដាំដុះឡើងវិញបានទាន់ពេលវេលា។​ ចំណែក ក្រសួងធនធានទឹក និងឧតុនិយម ត្រូវរៀបចំប្រព័ន្ធស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកឱ្យបានគ្រប់គ្រាន់ ព្រមទាំងត្រៀមលក្ខណៈបម្រុងទុក ដើម្បីជៀសវាងបញ្ហាខ្វះខាតទឹកប្រើប្រាស់​ក្នុងរដូវប្រាំង។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ​​ក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវជួសជុលឡើងវិញ នូវរាល់ផ្លូវខូចដោយទឹកជំនន់ និងត្រូវយកបញ្ហានេះធ្វើជាបទពិសោធក្នុងការសិក្សាសាងសង់ផ្លូវនៅតាមជនបទឱ្យមានភាពរឹងមាំជាប់បានយូរជាងមុន ព្រមទាំងយកចិត្តទុកដាក់ខ្ពស់លើសំណង់ស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកផងដែរ។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល និងអាជ្ញារធរមូលដ្ឋាន នៅជាមួយប្រជាពលរដ្ឋគ្រប់កាល:ទេស: ដោយមិនបោះបង់នរណាម្នាក់ចោលឡើយ។ លើសពីនេះសម្ដេចធិបតី ប្រមុខរាជរដ្ឋាភិបាលក៏បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានចាត់ចែងកម្លាំង និងមធ្យោបាយជួយសង្គ្រោះប្រជាពលរដ្ឋ, […]

កាលវិភាគផ្សព្វផ្សាយ