សមាគមស្វាយចន្ទីកម្ពុជាសម្តែងការព្រួយបារម្ភការប្រែប្រួលអាកាសធាតុរំខានដល់វិស័យស្វាយចន្ទី

photo_2025-12-04_10-37-22

ភ្នំពេញ៖ ឧស្សាហកម្មស្វាយចន្ទីរបស់កម្ពុជាកំពុងប្រឈមនឹងការរំខានកាន់តែខ្លាំងឡើង ខណៈដែលការប្រែប្រួលអាកាសធាតុបន្តផ្លាស់ប្តូរគំរូអាកាសធាតុ និងប៉ះពាល់ដល់ដំណាំនៅទូទាំងតំបន់ផលិតសំខាន់ៗបង្កឡើងដោយ ព្យុះទីហ្វុងបណ្តាលឱ្យស្វាយចន្ទីលូតលាស់យឺត និងទិន្នផលថយចុះ។

ការវាយតម្លៃរបស់អ្នកជំនាញបង្ហាញថា ភ្លៀងធ្លាក់មិនទៀងទាត់ មេឃស្រទុំ និងព្យុះទីហ្វុងចុងរដូវ បានប៉ះពាល់ខ្លាំងដល់ដំណាំស្វាយចន្ទី ដែលបណ្តាលឱ្យមានការលូតលាស់យឺត និងទិន្នផលថយចុះ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានមួយ ដែលចេញដោយសមាគមស្វាយចន្ទីកម្ពុជា កាលពីថ្ងៃទី១​ ខែធ្នូ ឆ្នាំ២០២៥។

យោងអ្នកជំនាញចន្ទីលើកឡើងថា ឆ្នាំ២០២៥ បានឃើញភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតា ចាប់ពីខែកញ្ញា ដល់ខែវិច្ឆិកា រួមជាមួយនឹងពន្លឺព្រះអាទិត្យតិចរយៈពេលយូរ ដែលប៉ះពាល់ដោយផ្ទាល់ដល់ការលូតលាស់របស់ស្វាយចន្ទី ដោយការបង្កើតពន្លកយឺត ការចេញផ្កាយឺត ទឹកលើដីខ្សាច់-ដីឥដ្ឋ និងស្មៅដុះលើសលប់ក្នុងដំណាក់។

សេចក្តីប្រកាសបានណែនាំថា កសិករនៅក្នុងខេត្តសំខាន់ៗ ដូចជាខេត្តកំពង់ធំ និងខេត្តរតនគិរី គួរប្រុងប្រយ័ត្នចំពោះការខាតបង់ ដែលបង្កឡើងដោយអាកាសធាតុអាក្រក់ រួមទាំងភ្លៀងធ្លាក់ ដែលមិនអាចទាយទុកជាមុនបាន ខ្យល់បក់ខ្លាំង និងសកម្មភាពសត្វល្អិតកើនឡើង។

អ្នកជំនាញបានព្រមានថា បញ្ហាប្រឈមបែបនេះទំនងជាកាន់តែខ្លាំងឡើង ខណៈការប្រែប្រួលអាកាសធាតុកាន់តែមិនទៀតទាត់ នៅក្នុងឆ្នាំខាងមុខ។

ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡូត បានមានប្រសាសន៍ថា ចាប់តាំងពីខែឧសភា ឆ្នាំ២០២៥ មកសមាគមស្វាយចន្ទីកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលចំនួន៤០លើក ដល់កសិករជាង៧៤០០នាក់ មកពី១០ខេត្ត ដោយវគ្គនីមួយៗមានអ្នកចូលរួមជាមធ្យម៩០នាក់ និងផ្តល់អាទិភាពដល់ការរៀនសូត្រជាក់ស្តែង និងផ្អែកលើកសិដ្ឋានជាជាងជំនួយហិរញ្ញវត្ថុ។

លោកបានលើកឡើងថា កំណើនឧស្សាហកម្មត្រូវបានពង្រឹងដោយតំបន់ដាំដុះ និងការនាំចេញដ៏រឹងមាំ ដោយគ្រាប់ស្វាយចន្ទីស្រ់សរបស់កម្ពុជាភាគច្រើននាំចេញទៅកាន់ប្រទេសវៀតណាម បានបរិមាណប្រហែល៩៦០ ០០០ តោន មានតម្លៃជាទឹកប្រាកើប្រហែល ១ ៤ ០០០លានដុល្លារ។

ការដាំដុះស្វាយចន្ទីឥឡូវនេះ បានលាតសន្ធឹងលើផ្ទៃដីជាង៧០០,០០០ ហិកតា នៅទូទាំងប្រទេសកម្ពុជា។

លោកប្រធានសមាគមបានពន្យល់ថា «ជាមួយនឹងការធ្លាក់ចុះតម្លៃស្រូវ នាពេលថ្មីៗនេះ កសិករជាច្រើនយល់ថា វាកាន់តែងាយស្រួលក្នុងការប្តូរទៅដាំដំណាស្វាយចន្ទី ដែលអាចប្រមូលផលបានក្នុងរយៈពេលពីរទៅបីឆ្នាំ។

ការកើនឡើងជាបន្តបន្ទាប់នៃការនាំចេញគ្រាប់ស្វាយចន្ទី បានគូសបញ្ជាក់ពីឥទ្ធិពលកាន់តែខ្លាំងឡើងរបស់ប្រទេសកម្ពុជា នៅក្នុងទីផ្សារគ្រាប់ស្វាយចន្ទីក្នុងតំបន់ ដែលនាំមកនូវឱកាសកាន់តែច្រើនសម្រាប់កសិករ និងជំរុញសេដ្ឋកិច្ចកសិកម្មរបស់ប្រទេស៕


image_2026-07-28_14-17-05
សមាគមវារីវប្បករនៅកម្ពុជា អំពាវនាវដល់ស្ថាប័នពាក់ព័ន្ធឱ្យមានវិធានការបន្ទាន់ ក្រោយពីតម្លៃកង្កែបសាច់ក្នុងស្រុកធ្លាក់ចុះខ្លាំង

ដោយ ឡុង សារេត ភ្នំពេញ៖ យោងតាមសមាគមវារីវប្បករនៅកម្ពុជា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ បានអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធមានវិធានការបន្ទាន់ ព្រោះតម្លៃកង្កែបសាច់មានការធ្លាក់ចុះខ្លាំង ចាប់តាំងពីខែមេសា ឆ្នាំ២០២៦ ពីតម្លៃជាង៧ ០០០រៀល មកដល់៥ ០០០រៀលក្នុងមួយគីឡូក្រាម គិតត្រឹមដើមសប្តាហ៍ទី៣ នៃខែកក្កដា ឆ្នាំ២០២៦។ សមាគមបញ្ជាក់ថា តម្លៃកង្កែបសាច់ធ្លាក់ចុះ ដោយសារអ្នកប្រមូលទិញកង្កែបសាច់ក្នុងស្រុកបានទម្លាក់តម្លៃទៅតាមតម្លៃកង្កែបនាំចូល។ ទាក់ទងនិងការធ្លាក់ចុះតម្លៃកង្កែបសាច់នេះ លោក គង់ គឹមឆាវ អ្នកចិញ្ចឹមកង្កែប និងជាប្រធានក្រុមអ្នកចិញ្ចឹមកង្កែប នៅស្រុកបា្រសាទបាគង ខេត្តសៀមរាប បានយល់ឃើញថា ការធ្លាក់ចុះតម្លៃកង្កែបសាច់នៅក្នុងតំបន់មួយរយៈចុងក្រោយនេះ បណ្តាលមកពីកក្តាធំៗ។ ទី១)ដោយសារការនាំចូលកង្កែបសាច់ច្រើនហួសហេតុពេក ស្របពេលកសិករនៅក្នុងស្រុកចិញ្ចឹមកង្កែបបានច្រើនជាហេតុធ្វើឱ្យតម្លៃធ្លាក់ចុះ។ ទី២) កង្កែកចិញ្ចឹមដោយកសិករក្នុងស្រុក មានរដូវចិញ្ចឹម។ ដូច្នេះការប្រមូលផលមានច្រើនក្នុងពេលដូចគ្នា ធ្វើឱ្យពិបាកក្នុងការផ្គត់ផ្គង់ចូលទីផ្សារ ខណៈពេលនៅក្នុងខេត្តសៀមរាប ខ្សត់ភ្ញៀវទេសចរណ៍ចូលមកកម្សាន្តធ្វើឱ្យការលក់កង្កែបមិនសូវបានច្រើន។ បើយោងតាមលោក គង់ គឹមឆាវ, កាលពីដើមខែកក្កដា កសិករជាសមាជិកចិញ្ចឹមកង្កែបសាច់នៅក្នុងតំបន់លក់បានថ្លៃ៦ ០០០រៀល ហើយសមាជិកខ្លះនៅតំបន់ឆ្ងាយលក់បានថ្លៃប្រមាណ៥ ៥០០រៀល ក្នុងមួយគីឡូក្រាម ហើយតម្លៃនេះសម្រាប់កសិករមិនទទួលបានផលចំណេញនោះទេ។ លុះត្រាតែលក់បានថ្លៃចាប់ពី៦៥០០រៀលឡើងទៅ ទើបរកបានប្រាក់ចំណេញ។ លោកលើកឡើងថា […]

dragon
វៀតណាម កំពុងព្យាយាមពង្រីកការនាំចេញទំនិញកសិផលចូលទីផ្សារមជ្ឈិមបូព៌ា និងអាហ្វ្រិក

ហាណូយ៖ ប្រធានការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំប្រទេសអេមីរ៉ាត អារ៉ាប់រួម បានឱ្យដឹងថា ការនាំចេញទំនិញកសិផលរបស់វៀតណាម ទៅកាន់ប្រទេសអេមីរ៉ាត អារ៉ាប់រួម បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ២០២៦ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ការនាំចេញបន្លែ និងផ្លែឈើ របស់វៀតណាមទៅកាន់តំបន់នេះ ត្រូវបានប៉ាន់ប្រមាណថា មានទំហំទឹកប្រាក់ចំនួនជិត៣៥លានដុល្លារ ធ្លាក់ចុះជិត៤២ភាគរយ គ្រាប់ស្វាយចន្ទីមានទំហំទឹកប្រាក់ចំនួនជាង២៥លានដុល្លារ ធ្លាក់ចុះជាង៧០ភាគរយ ម្រេចមានទំហំទឹកប្រាក់ចំនួនជាង៦លានដុល្លារ ធ្លាក់ចុះជាង៥០ភាគរយ និងអាហារសមុទ្រមានទំហំទឹកប្រាក់ចំនួនប្រមាណជាង១៦លានដុល្លារ ធ្លាក់ចុះជិត៣៤ភាគរយ។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារប្រទេសអេមីរ៉ាត អារ៉ាប់រួម ផលិតបន្លែ និងផ្លែឈើបានត្រឹមតែប្រហែល១០ ឬ១៥ភាគរយនៃតម្រូវការអាហារក្នុងស្រុករបស់ខ្លួន ដោយនៅតែពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលពីបរទេស។ ដូច្នេះ ឱកាសនៅតែមានច្រើនសម្រាប់ផលិតផលកសិកម្មរបស់វៀតណាម ដើម្បីបង្កើនការនាំចេញទៅកាន់ទីផ្សារនៅទីនោះ។ ក្រៅពីនាំចូលទីផ្សារអេមីរ៉ាត អារ៉ាប់រួម ប្រទេសអ៊ីស្រាអែលក៏ត្រូវបានគេចាត់ទុកថា ជាទីផ្សារមួយដ៏មានសក្តានុពលច្រើនសម្រាប់ផលិតផលកសិកម្មវៀតណាមផងដែរ។ ទីប្រឹក្សាពាណិជ្ជកម្មវៀតណាម ប្រចាំប្រទេសអ៊ីស្រាអែល បាននិយាយថា ការនាំចេញផលិតផលកសិកម្មសំខាន់ៗរបស់វៀតណាម ក៏ជាផលិតផល ដែលប្រទេសអ៊ីស្រាអែលត្រូវការនាំចូលយ៉ាងខ្លាំងសម្រាប់ការប្រើប្រាស់ និងបំពេញតម្រូវសង្វាក់ផលិតកម្ម ជាពិសេសផ្នែកចំណីអាហារ គ្រឿងឧបភោគបរិភោគ និងភេសជ្ជៈ។ ផលិតផលគ្រឿងសមុទ្រវៀតណាមបច្ចុប្បន្ន មានចំណែកទីផ្សារប្រហែល១១​ ឬ១៣ភាគរយ នៃការនាំចូលផលិតផលសមុទ្រសរុបរបស់អ៊ីស្រាអែល ដូច្នេះផលិតផលគ្រឿងសមុទ្រវៀតណាមនៅតែមានសក្តានុពលខ្ពស់គួរឱ្យកត់សម្គាល់។ ផលិតផលគ្រឿងសមុទ្រក៏ជាក្រុមផលិតផលមួយ ក្នុងចំណោមកផលិតផលមួយចំនួន ដែលបានរក្សាកំណើនវិជ្ជមានក្នុងអំឡុងពេលបើកដំណើរការនាំចេញក្នុងឆ្នាំ២០២៦។ ទន្ទឹមនឹងតម្រូវការអ្នកប្រើប្រាស់ដ៏រឹងមាំ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកំពុងបង្កើតឧត្តមភាពប្រកួតប្រជែងបន្ថែមទៀត […]

IMG_1781
ការមានអណ្តូងទឹកបានទាំងប្រើប្រាស់ប្រចាំថ្ងៃ និងទុកស្រោចដំណាំ ជាពិសេសសម្រាប់នារដូវក្តៅខ្លាំងនាឆ្នាំនេះ

ដោយ រស្មី ភ្នំពេញ៖ អណ្តូងទឹកប្រើដោយប្រព័ន្ធស្វ័យប្រវត្តិសូឡា ដែលប្រជាពលរដ្ឋរស់នៅតាមទីជនបទកំពុងប្រើប្រាស់នោះកំពុងដើរតួនាទីយ៉ាងសំខាន់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងក៏ដូចជាសម្រាប់ស្រោចដំណាំតាមផ្ទះសម្បែង ដែលជាផ្នែកមួយជួយសម្រាលដល់ការចំណាយទិញទឹកគេប្រើប្រាស់។ អណ្តូងទឹកធំចំនួនពីរ ដែលជាអណ្តូងទឹកដើរដោយបច្ចេកវិទ្យាសម័យថ្មីនេះ ស្ថិតនៅភូមិបាដេស ឃុំសំរោង ស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់។ អណ្តុងទាំងនេះ បានផ្តល់ទឹកចំណុះ១០ ០០០លីត្រ នៃគម្រោងរេដបូកភ្នំសំកុស បានជួយដល់កសិករសម្រាប់ការប្រើប្រាស់នារដូវក្តៅខ្លាំង ជាពិសេសបាតុភូតអាកាសធាតុក្តៅខ្លាំង មហាអែលនីញ៉ូ​​ (Super El Niño)ក្នុងឆ្នាំ២០២៦ ដែលអាចនឹងរុញច្រានសីតុណ្ហភាពភពផែនដីឱ្យហក់ឡើងខ្ពស់បំផុតមិនធ្លាប់មាន។ បាតុភូតនេះកំពុងគ្រប់ដណ្តប់លើប្រទេសមួយចំនួនលើពិភពលោក ក្នុងនេះប្រទេសកម្ពុជាក៏កំពុងទទួលរងផលប៉ះពាល់ជាបន្តបន្ទាប់ផងដែរ។ គួរបញ្ជាក់ថា អណ្តូងទឹកស្អាតទាំងពីរកន្លែងនេះ ដោយក្នុងនេះមួយកន្លែងត្រូវបានកសាងឡើងក្នុងឆ្នាំ២០២៣ និងមួយកន្លែងទៀតត្រូវបានកសាងឡើងក្នុងឆ្នាំ២០២៥។ អ្នកស្រី ធួន ស្រីអូន រស់នៅភូមិតាដេស ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានបញ្ជាក់ប្រាប់ ARDB ថាទឹកអណ្តូងទាំងនេះកំពុងបានជួយមិនត្រឹមតែប្រើប្រាស់ប្រចាំថ្ងៃទេ តែវាបានកំពុងជួយស្រោចដំណាំ ដូចជាបន្លែ ដើមឈើហុបផ្លែខ្លះៗក្បែរផ្ទះ ជាពិសេសការចិញ្ចឹមសត្វដោយប្រើទឺកអណ្តុងទាំងនេះ មិនបាច់ចំណាយថវិកាលើការប្រើប្រាស់ទឹកដូចមុនទៀត។ ស្រ្តីវ័យ៤០ឆ្នាំរូបនេះ បានប្រាប់ដែរថា ក្រោយពេលមានការគាំទ្រសាងសង់អណ្តូងទឹកស្អាត នៅក្នុងមូលដ្ឋាន ប្រជាពលរដ្ឋមានប្រភពទឹកគ្រប់គ្រាន់ និងអនុញ្ញាតឱ្យសហគមន៍អាចពង្រីកការដាំដុះដំណាំ បង្កើនសកម្មភាពកសិកម្ម និងការចិញ្ចឹមសត្វ ដែលជួយបង្កើតប្រាក់ចំណូលបន្ថែមដល់គ្រួសារ។ លោក ហឿន […]

images (3)
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឥណ្ឌា-សហភាពអឺរ៉ុប បង្កក្តីបារម្ភពីកម្រិតសំណល់ថ្នាំសម្លាប់សត្វល្អិត

ញូវដេលី៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលស្នើឡើងដោយឥណ្ឌាជាមួយសហភាពអឺរ៉ុប អាចបង្កើនសម្ពាធលើអ្នកនាំចេញផលិតផលកសិកម្ម ព្រោះសហភាពអឺរ៉ុបកំពុងរកវិធានការរឹតបន្តឹងសំណល់ថ្នាំសម្លាប់សត្វល្អិត នៅលើផលិតផលនាំចូលពីប្រទេសឥណ្ឌា។ យោងតាមរបាយការណ៍នេះ សហភាពអឺរ៉ុបកំពុងស្នើឱ្យឈប់យោគយល់ចំពោះទំនិញនាំចូលមានផ្ទុក សំណល់ថ្នាំសម្លាប់សត្វល្អិត ដែលបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបមិនអនុញ្ញាតជាដាច់ខាត។ វិធានការនេះនឹងដាក់កម្រិតកំណត់សំណល់ថ្នាំសម្លាប់សត្វល្អិតអតិបរមាតាមលំនាំដើមចំនួន០,០១ភាគរយក្នុងមួយលាន នៅលើផលិតផលកសិកម្មនាំចូល ដែលសូម្បីតែស្តង់ដារម្ហូបអាហារអន្តរជាតិ (Codex Alimentarius) ក៏អនុញ្ញាតឱ្យមានកម្រិតកំណត់ខ្ពស់ជាងនេះបន្តិចក៏ដោយ។ កន្លងមកថ្មីៗនេះ ក្រុមហ៊ុននាំចេញរបស់ឥណ្ឌាបានប្រឈមមុខនឹងការបដិសេធរួចមកហើយ​​​ ពីសហគមន៍អឺរ៉ុប ដោយសារកម្រិតសំណល់ថ្នាំសម្លាប់សត្វល្អិត ការចម្លងរោគបាក់តេរី និងដុះផ្សិត កង្វះវិញ្ញាបនបត្រ និងការដាក់ស្លាកសញ្ញា។ យោងតាមអង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា បញ្ហាមិន​មែន​ថ្នាំ​សម្លាប់សត្វល្អិតមាន៨១ភាគរយនៃការបដិសេធទាំងនេះ ចំណែកការរកឃើញសំណល់ថ្នាំសម្លាប់សត្វល្អិតមានត្រឹមតែ១៩ភាគរយប៉ុណ្ណោះ។ របាយការណ៍ដដែលនេះ បាននិយាយទៀតថា សហភាពអឺរ៉ុបបានចេញសេចក្តីជូនដំណឹងអំពីសុវត្ថិភាពចំណីអាហារចំនួន៣៦៥ដង ជំទាស់នឹងផលិតផលឥណ្ឌា ដែលបណ្តាលឱ្យមានការបដិសេធមិនឱ្យនាំចូល ធ្វើឱ្យពាណិជ្ជករឥណ្ឌាបង្ខចិត្តប្រមូលមកវិញ ដើម្បីបំផ្លាញចោល និងបង្កើនការត្រួតពិនិត្យលើការនាំចូលមកក្នុងប្រទេសឥណ្ឌាផងដែរ។ ផលិតផលទាំងនោះ រួមមាន គ្រាប់ល្ង ផ្លែម្ទេស ស្លឹកកន្ទ្រោក​ ផ្លែពោតបារាំង និងផលិតផលរុក្ខជាតិមួយចំនួនផ្សេងទៀត ឥឡូវនេះ ត្រូវឆ្លងកាត់ការត្រួតពិនិត្យជាក់ស្តែង និងការធ្វើតេស្តនៅមន្ទីរពិសោធន៍ពី២០ភាគរយ ទៅ​៥០ភាគរយ នៃទំនិញឥណ្ឌានាំចូលទីផ្សារសហភាពអឺរ៉ុប។ របាយការណ៍នេះ ក៏បានកត់សម្គាល់ផងដែរថា ផលិតផលស្បៀងអាហារនាំចូលចូលប្រទេសឥណ្ឌា គឺស្ថិតក្រោមការធ្វើតេស្ត និងការត្រួតពិនិត្យតិចជាងការនាំចេញរបស់ឥណ្ឌា ទៅកាន់ទីផ្សារក្រៅ​ប្រទេស។ របាយការណ៍នេះ […]

កាលវិភាគផ្សព្វផ្សាយ