អាម៉េរិកបិទច្រកព្រំដែនភាគខាងត្បូង មិនឱ្យនាំចូលសត្វពាហនៈ ដើម្បីទប់ស្កាត់ការឆ្លងមេរោគពីសត្វរបោម

image_2025-05-13_10-08-34

អាមេរិក៖ រដ្ឋាភិបាលអាម៉េរិករបស់លោក ដូណាល់ ត្រាំ កំពុងតែដាក់បម្រាមហាមឃាត់ជាបណ្តោះអាសន្ននូវការនាំចូលគោ ក្របី និងសេះ តាមបណ្ដោយព្រំដែនភាគខាងត្បូង ដោយសារការរីករាលដាលយ៉ាងឆាប់រហ័សនៃមេរោគបង្កឡើងដោយសត្វរបោម។

យោងតាមការចេញផ្សាយលើបណ្តាញព័ត៌មាន បានឱ្យដឹងថា​ រដ្ឋមន្ត្រីក្រសួងកសិកម្មសហរដ្ឋអាមេរិក លោកស្រី ប្រូក រ៉ូល្លីន ​(Brooke Rollins) កាលពីថ្ងៃទី១១​ ខែឧសភា ឆ្នាំ២០២៥ បានប្រកាសអំពីការបិទព្រំដែនជាបណ្តោះអាសន្ននេះ ដើម្បីទប់ស្កាត់ការឆ្លងមេរោគបង្កឡើងរបោម​ ដែលខាំ ហើយពងដាក់សត្វគោក្របី។

លោកស្រីបានសរសេរប្រកាសនៅលើបណ្តាញសង្គមថា “ដោយសារតែការគំរាមកំហែងពីសត្វរបោម ខ្ញុំកំពុងប្រកាសពីការផ្អាកនាំចូលសត្វគោរស់ សេះ និងគោព្រៃ ឆ្លងកាត់តាមច្រកព្រំដែនភាគខាងត្បូងរបស់សហរដ្ឋអាមេរិក ដោយចាប់អនុវត្តភ្លាមៗតែម្តង។  នាពេលកន្លងមក​ សត្វល្អិតដ៏សាហាវនេះ បានលុកលុយទឹកដីអាមេរិក ហើយត្រូវចំណាយពេលអស់៣០ឆ្នាំ ដើម្បីស្តារឧស្សាហកម្មចិញ្ចឹមសត្វគោរបស់យើងឡើងវិញ។ ករណីនេះមិនអាចបណ្តោយឱ្យកើតឡើងម្តងទៀតឡើយ”។

ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក  បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ករណីផ្ទុះជំងឺដំបូង​ ដែលបង្កឡើងដោយសត្វរបោមនៅក្នុងប្រទេសម៉ិកស៊ិក ត្រូវបានជូនដំណឹងដល់សហរដ្ឋអាមេរិក ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។

សេចក្តីប្រកាសព័ត៌មាននេះ​ បាននិយាយទៀតថា មេរោគនឹងកើតឡើងនៅសត្វរបោមខាំ ហើយពងដាក់ បង្កើតជាដង្កូវនៅក្នុងសាច់គោ​ ដែលបង្កគ្រោះថ្នាក់រហូតធ្វើឱ្យគោងាប់តែម្តង។ ប្រភេទសត្វ​ ដែលអាចឆ្លងមរោគប្រភេទនេះ រួមមាន សត្វឆ្កែឆ្មា គោក្របី សត្វព្រៃ សត្វស្លាប ប៉ុន្តែកម្រឆ្លងមកមនុស្សណាស់។

យោងតាមក្រសួងកសិកម្ម​ បានឱ្យដឹងទៀតថា ​​ នាពេលថ្មីៗកន្លងមកនេះ សត្វរបោមចង្រៃនេះ​ ត្រូវគេប្រទះឃើញនៅក្នុងកសិដ្ឋានចិញ្ចឹមគោមួយកន្លែង ក្នុងតំបន់ដាច់ស្រយ៉ាលស្ថិតនៅភាគខាងត្បូងសហរដ្ឋអាម៉េរិក​។

សហរដ្ឋអាមេរិក និងម៉ិកស៊ិក កំពុងតែសហការគ្នា ដើម្បីកម្ចាត់សត្វរបោមនេះ មុនពេលពួកវាហើរទៅកាន់ព្រំដែន រវាងប្រទេសទាំងពីរ។

ក្រសួងកសិកម្មអាម៉េរិក បាននិយាយបញ្ជាក់ថា ក្រុមត្រួតពិនិត្យសុខភាពសត្វ និងរុក្ខជាតិរបស់ភ្នាក់ងារគយ និងឆ្មាំការពារព្រំដែនរបស់សហរដ្ឋអាមេរិក កំពុងតែរឹតបន្តឹងការនាំចូលសត្វរស់ ដែលមានប្រភពមកពីប្រទេសម៉ិចស៊ិក។

សហរដ្ឋអាមេរិក និងម៉ិកស៊ិក កំពុងតែប្រើវិធីសាស្រ្តបីយ៉ាងដើម្បីកម្ចាត់សត្វរបោមចង្រៃនេះ ដែលរួមមានការឃ្លាំមើលតាមវាល ការអប់រំ និងការផ្សព្វផ្សាយ ដើម្បីការពារ ព្យាបាល និងទប់ស្កាត់ឱ្យបានទាន់ពេលវេលា។  វិធីសាស្រ្តនេះ ក៏រួមបញ្ចូលផងដែរនូវការគ្រប់គ្រងចលនារបស់សត្វ ដើម្បីកំណត់ការឆ្លងរាលដាលនៃមេរោគដ៏សាហាវនេះ។

ករណីផ្ទុះមេរោគសង្កូវក្នុងសាច់គោរស់ បង្កឡើងដោយសត្វរបោមនេះ​ មិនមែនទើបតែកើតឡើងជាលើកទីមួយទេ នៅក្នុងសហរដ្ឋអាម៉េរិក។

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរាតត្បាត បាននិយាយថា សត្វរបោមចង្រៃប្រភេទនេះ បានកើតឡើងនៅសហរដ្ឋអាមេរិក ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ និងនៅម៉ិកស៊ិក ក្នុងទសវត្សរ៍ឆ្នាំ១៩៧០។ ចំណែកការលុបបំបាត់មេរោគដង្កូវដ៏សាហាវនេះ បានចំណាយប្រាក់រាប់ពាន់លានដុល្លារ និងចំណាយពេលអស់ជាច្រើនឆ្នាំ៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ