កិច្ចព្រមព្រៀងសកល សម្រេចលុបបំបាត់ថ្នាំពុលសម្លាប់សត្វល្អិត ឈ្មោះ​ គ្លពីរីហ្វុស ប៉ុន្តែមានប្រទេសជាច្រើនសុំប្រើទៀត

image_2025-05-07_14-37-08

ញូវដេលី៖ នៅក្នុងការសម្រេចចិត្តរបស់បណ្តាប្រទេសម្ចាស់ហត្ថលេខីជាច្រើន នៅក្នុងសន្និសីទ នាទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីសប្តាហ៍មុន បានឈានដល់ធ្វើកិច្ចព្រមព្រៀងលុបបំបាត់ការប្រើប្រាស់ថ្នាំពុលសម្លាប់សត្វល្អិត ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស និងបំផ្លាញបរិស្ថាន គឺថ្នាំពុលឈ្មោះ គ្លពីរីហ្វុស (Chlorpyrifos) ផលិតនៅសហរដ្ឋអាម៉េរិក ប៉ុន្តែសម្រាប់ប្រទេសឥណ្ឌា និងប្រទេសមួយចំនួនទៀត សុំប្រើប្រាស់បន្តទៀតសិន ព្រោះមិនទាន់មានថ្នាំពុលថ្មីមកជំនួស។

យោងតាមសារព័ត៌មានរបស់ឥណ្ឌា​ ចេញផ្សាយថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅដំណាក់កាលនេះ​ ប្រទេសឥណ្ឌានឹងបន្តប្រើថ្នាំពុលនេះរយៈពេលយ៉ាងហោចណាស់ប្រាំឆ្នាំទៀត ដើម្បីបាញ់សម្លាប់សត្វល្អិតចង្រៃស៊ីដំណាំជាង១០មុខ ដូចជា ស្រូវ ស្រូវសាលី អំពៅ សណ្តែកសៀង សណ្តែកបារាំង កប្បាស ត្រប់ ខ្ទឹមបារាំង ប៉ោម និងសណ្តែកដី​ ជាដើម។

លើពិភពសព្វថ្ងៃមានប្រទេសជាង៤០ រួមទាំងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានហាមឃាត់ការប្រើប្រាស់ថ្នាំពុលសម្លាប់សត្វល្អិតឈ្មោះ គ្លពីរីហ្វុស នៅលើដំណាំគ្រប់ប្រភេទ។  ចំណែកប្រទេសឥណ្ឌា ក្នុងអំឡុងពេលការចរចា បានដាក់ពាក្យសុំការលើកលែង ដោយលើកហេតុផលពីតម្រូវការចាំបាច់សម្រាប់ការប្រើប្រាស់ថ្នាំពុលនេះ នៅលើដំណាំមួយចំនួន ព្រោះមិនទាន់មានថ្នាំពុលថ្មីអាចជំនួសបាននៅឡើយ។

ប្រទេសឥណ្ឌា រួមជាមួយប្រទេសផ្សេងទៀត ដូចជា រុស្ស៊ី កេនយ៉ា ហ្សំប៊ី ឥណ្ឌូណេស៊ី អារ៉ាប៊ីសាអូឌីត និងកូស្តារីកា ក៏បានសុំការអនុគ្រោះលើកលែងបណ្តោះអាសន្នសិន ដោយលើកហេតុថា ដើម្បីធានាដល់សន្តិសុខស្បៀងរបស់ខ្លួន។

ទោះបីជាប្រទេសឥណ្ឌា និងប្រទេសផ្សេងទៀត អាចបន្តប្រើប្រាស់ថ្នាំពុលប្រភេទនេះ ដើម្បីដោះស្រាយបញ្ហាសត្វល្អិតចង្រៃក៏ដោយ សេចក្តីសម្រេចនៅក្នុងសន្និសីទ នាទីក្រុងហ្សឺណែវ កាលពីសប្តាហ៍មុន នឹងចាប់បង្ខំអ្នកប្រើប្រាស់ថ្នាំពុលនេះ ឱ្យស្វែងរកជម្រើសផ្សេងទៀត មុននឹងឈានចូលដល់ដំណាក់ការលុបបំបាត់ទាំងស្រុងតែម្តង។

ការសម្រេចបែបនេះ ត្រូវបានធ្វើឡើងនៅក្នុងសន្និសីទរបស់ភាគីម្ចាស់ហត្ថលេខីលើអនុសញ្ញា ស្តីពីការគ្រប់គ្រងសារធាតុគីមីគ្រោះថ្នាក់ និងកាកសំណល់បំពុលបរិស្ថាន ដែលត្រូវបានរៀបចំឡើង ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងជាសកល។

អ្នកជំនាញ ដែលបាននិងកំពុងតាមដានការវិវឌ្ឍន៍នៃការប្រើប្រាស់ថ្នាំពុលសម្លាប់សត្វល្អិត បានស្វាគមន៍ចំពោះការចុះបញ្ជី ថ្នាំពុល​ គ្លពីរីហ្វុស ចូលក្នុងឧបសម្ព័ន្ធនៃឈ្មោះថ្នាំពុល​ត្រូវលុបបំបាត់តាមអនុសញ្ញា ប៉ុន្តែបានសម្តែងការព្រួយបារម្ភចំពោះការសុំលើកលែងមានច្រើនប្រទេសពេក។

ថ្នាំពុល គ្លពីរីហ្វុស (Chlorpyrifos) ឬហៅមួយបែបទៀតថា គ្លពីរីហ្វុស មេទីល (Chlorpyrifos Methyl) គឺជាថ្នាំសរីរាង្គផូស្វ័រសម្លាប់សត្វល្អិត ដោយប្រើបាញ់លើដំណាំ លើសត្វ បាញ់ក្នុងអគារ និងនៅក្នុងទីកន្លែងផ្សេងទៀត ដើម្បីសម្លាប់សត្វល្អិតចង្រៃជាច្រើនប្រភេទ រួមទាំងកណ្តៀ និងដង្កូវជាដើម។ ថ្នាំពុល គ្លពីរីហ្វុស ត្រូវបានចុះបញ្ជីប៉ាតង់ នៅឆ្នាំ១៩៦៦ ជាកម្មសិទ្ធិផលិតផលរបស់ក្រុមហ៊ុនអាម៉េរិក។

ថ្នាំពុល គ្លពីរីហ្វុស ត្រូវបានចាត់ទុកដោយអង្គការសុខភាពពិភពលោកថា មានគ្រោះថ្នាក់ដល់សុខភាពមនុស្ស។ ការប៉ះពាល់ថ្នាំពុលនេះលើសពីកម្រិតបច្ចេកទេសណែនាំ នឹងបង្កផលប៉ះពាល់លើឥទ្ធិពលសរសៃប្រសាទ នាំឱ្យកើតជំងឺវិកលចរិតជាដើម។ ចំណែកអំឡុងពេលមានផ្ទៃពោះវិញ ថ្នាំពុលនេះអាចបង្កផលប៉ះពាល់ដល់ការលូតលាស់ផ្នែកខួរក្បាលរបស់ទារកក្នុងផ្ទៃ។

នៅចក្រភពអង់គ្លេស ការប្រើប្រាស់ថ្នាំពុល គ្លពីរីហ្វុស ត្រូវបានហាមឃាត់ នៅថ្ងៃទី០១​ ខែមេសា ឆ្នាំ២០១៦ ដោយមានករណីលើកលែងតិចតួចបំផុត។  បើគិតត្រឹមឆ្នាំ២០២០ ថ្នាំពុល គ្លពីរីហ្វុស ត្រូវបានហាមឃាត់ពាសពេញប្រទេសជាសមាជិតសហភាពអឺរ៉ុប ដោយមិនអាចប្រើប្រាស់ថ្នាំពុលនេះបានទៀតទេ។

ចំណែកនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ទីភ្នាក់ងារការពារបរិស្ថានរបស់សហរដ្ឋអាមេរិក បានប្រកាសហាមឃាត់ការប្រើប្រាស់ថ្នាំពុល គ្លពីរីហ្វុស លើដំណាំទាំងអស់​ នៅក្នុងសហរដ្ឋអាមេរិក៕

 


Oplus_16908288
អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ

ដោយ ហៃ ស៊ីណា អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់រាជរដ្ឋាភិបាល ខេត្តបាត់ដំបង-ពោធិ៍សាត់៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះតាមដាន និងវាយតម្លៃប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ ARDB នៅរោងម៉ាស៊ីនកែច្នៃអង្ករ អង្គរបាយ័ន និងរោងម៉ាស៊ីនកិនស្រូវ ធី.អិម.ខេ ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ និងក្រុមហ៊ុន អៀង ហ៊ាង អ៉ីមផត អិចផត ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងបេសកកម្មនៃការចុះពិនិត្យកន្លែងស្តុកស្រូវ និងឡសម្ងួតរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ថា ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលសូមលើកទឹកចិត្តដល់បណ្តារោងម៉ាស៊ីនកិនស្រូវក្នុងស្រុកត្រូវរួមគ្នាបង្កើនការទិញស្រូវពីកសិករចាប់ពីពេលនេះទៅឲ្យអស់លទ្ធភាព និងតម្លៃសមរម្យ ជាពិសេសចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបម្រើដល់ការនាំចេញ។ លើសពីនេះទៅទៀត រោងម៉ាស៊ីនក្នុងស្រុកគួរដល់ពេលវេលាពិនិត្យលើការវិនិយោគរួមគ្នាជាឧស្សាហកម្មកែច្នៃអង្ករដ៏ធំមួយ ដែលមានសមត្ថភាពគ្រប់គ្រាន់ កុំពឹងលើលក់ចុងអង្ករ កន្ទក់ និងអង្កាមដែលកិនជាអង្ករហើយត្រូវវិលចូលទៅឧស្សាហកម្មក្នុងស្រុកវិញ ដើម្បីអាចឈានដល់ការប្រកួតប្រជែងលើទីផ្សារជាមួយប្រទេសជិតខាងយើង តាមរយៈកាត់បន្ថយថ្លៃដើមផលិតឲ្យកាន់តែទាប។ ជាចុងក្រោយនៃការចុះពិនិត្យរោងម៉ាស៊ីនកិនស្រូវក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យរួចមក […]

Oplus_16908288
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំជាមួយរោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចញ ដើម្បីក្តាប់ពីវឌ្ឍនភាពវិស័យស្រូវអង្ករ និងហិរញ្ញប្បទានគាំទ្រ

ដោយ ហៃ ស៊ីណា បាត់ដំបង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម  (ARDB) នាថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំជាមួយរោងម៉ាស៊ីនកិនស្រូវមកពីខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ និងខេត្តបាត់បង ដើម្បីក្តាប់ពីវឌ្ឍនភាពវិស័យស្រូវអង្ករ និងហិរញ្ញប្បទានគាំទ្រដល់ការប្រមូលទិញស្រូវពីកសិករឲ្យអស់លទ្ធភាព និងមានតម្លៃសមរម្យ។ កិច្ចប្រជុំនេះរៀបចំឡើងនៅស្នាក់ការធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សាខាខេត្តបាត់ដំបង ដែលមានការចូលរួមពីឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករ និងលោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករ រោងម៉ាស៊ីនកិនស្រូវ និងតំណាងក្រុមហ៊ុននាំអង្ករចេញសរុបជាង២០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច មានប្រសាសន៍ក្នុងឱកាសនេះថា ការជួបជុំថ្ងៃនេះ គឺដើម្បីពិនិត្យវឌ្ឍនភាពនៃការប្រមូលទិញស្រូវ និងជំរុញការសម្រេចគោលដៅនាំចេញអង្ករ១លានតោន ដែលជាមាសសរបស់កម្ពុជាយើង ដែល១៦ឆ្នាំនេះ ថ្វីបើជួបនឹងបញ្ហាស្មុគស្មាញច្រើន ដែលគ្រប់គ្នាត្រូវតែដឹង និងទទួលស្គាល់ ព្រោះកាលនោះមិននឹកស្មានតម្លៃស្រូវធ្លាក់ចុះមិនសមហេតុផល នៅឆ្នាំ២០១៦ តែធាតុពិត យើងបានដោះស្រាយរួច។ បញ្ហាពេលនោះ គឺយើងអត់មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដូចជាឃ្លាំង ឡសម្ងួតនៅឡើយ […]

Oplus_16908288
អគ្គនាយកធនាគារ ARDB ចុះពិនិត្យ និងវាយតម្លៃបរិមាណស្តុកទុកស្រូវ កិនកែច្នៃនៅតាមរោងម៉ាស៊ីនស្រូវ ក្នុងខេត្តបាត់ដំបង

ដោយ ហៃ ស៊ីណា បាត់ដំបង ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម  (ARDB), ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាល, លោក លន់ យ៉េង អគ្គលេខាធិការ សហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងសហការី នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះពិនិត្យ និងវាយតម្លៃបរិមាណស្តុកស្រូវ នៅតាមបណ្តារោងម៉ាស៊ីនកិនស្រូវ ក្នុងខេត្តបាត់ដំបង ដើម្បីបម្រើការនាំចេញ។ ដំណើរទស្សនកិច្ច និងស្វែងយល់ នៅតាមរោងម៉ាស៊ីនកិនស្រូវ ក្នុងខេត្តបាត់ដំបងរបស់ឯកឧត្តមបណ្ឌិត កៅ ថាច រួមមានក្រុមហ៊ុន Signature Rice ដែលកំពុងសិក្សាគម្រោងហិរញ្ញប្បទានបៃតង, រោងម៉ាស៊ីនកិនស្រូវ ស៊ីវ ឡាយ កំពុងប្រមូលទិញស្រូវរង្វង់១០ម៉ឺនតោនសម្រាប់កិនកែច្នៃនាំចេញ និងរោងម៉ាស៊ីនកិនស្រូវ ឡាយ សែ ស្ថិតនៅក្នុងស្រុកថ្មគោល និងស្រុកមង្គលបុរី ខេត្តបាត់ដំបង។ ក្នុងដំណើរចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ និងការប្រមូលទិញស្រូវពីកសិករនៅរោងម៉ាស៊ីនកិនស្រូវខាងលើ […]

IMG_20260911_175137_236
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំសហការី ចុះពិនិត្យមើលប្រសិទ្ធភាពការប្រើប្រាស់ហិរញ្ញប្បទានរបស់ធនាគារ ARDB នៅរោងម៉ាស៊ីនកិនស្រូវចំនួន៣ទីតាំងស្ថិត ក្នុងខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដំណើរដោយឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងសហការីនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះត្រួតពិនិត្យនិងស្វែងយល់អំពីដំណើរការប្រមូលទិញស្រូវ និងស្តុកទុករបស់រោងម៉ាស៊ីនកិនស្រូវចំនួន៣កន្លែងផ្សេងៗគ្នាស្ថិតស្រុកសន្ទុក ខេត្តកំពង់ធំ។ ក្នុងដំណើរចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ និងការប្រមូលទិញស្រូវពីកសិករនៅរោងម៉ាស៊ីនកិនស្រូវខាងលើ គឺក្នុងគោលបំណងតាមដានអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលជាធនាគារគោលនយោបាយរបស់រាជរដ្ឋាភិបាល ផ្តោតលើវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ។ រោងម៉ាស៊ីនកិនស្រូវទី១ ដែលឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យនេះ គឺរោងម៉ាស៊ីន BRM ស្ថិតនៅស្រុកសន្ទុក ទី២ រោងម៉ាស៊ីនកិនស្រូវអេមរុរ៉ាយស៍ (Amru Rice) ស្ថិតនៅស្រុកស្ទោង និងទី៣ រោងម៉ាស៊ីនកិនស្រូវ ១៦៨៨ ខេត្តកំពង់ធំ។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានចុះផ្ទាល់ពិនិត្យ​មើលសកម្មភាពច្រូតកាត់ប្រភេទស្រូវចំប៉ីស ដែលផលិតដោយរោងម៉ាស៊ីនកិនស្រូវ BRM ក្នុងផ្ទៃដី៣០០ ហិកតា ទិន្នផល៤តោនក្នុង១ហិកតា។ បន្ទាប់មកទៀត ឯកឧត្តមបណ្ឌិត និងប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា […]

កាលវិភាគផ្សព្វផ្សាយ