របាយការណ៍ព្រមានថា ព្រិលធ្លាក់នៅភ្នំហិមាល័យ បានថយចុះជាង ២០ភាគរយ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល២៣ឆ្នាំកន្លងមក

shutterstock-347564906

អន្តរជាតិ៖ អ្នកវិទ្យាសាស្ត្រព្រមានថា ព្រិលធ្លាក់នៅតំបន់ភ្នំ ហ៊ីនដូ កូស(Hindu Kush) បានឈានដល់កម្រិតទាបបំផុតក្នុងរយៈពេល២៣ឆ្នាំកន្លងមកនេះ បង្កឱ្យប៉ះពាល់ដល់មនុស្សជិត២ពាន់លាននាក់ដែលពឹងផ្អែកលើទឹក មានប្រភពមកពីជួរភ្នំនេះ។

ទីភ្នាក់ងារព័ត៌មាន AFP រាយការណ៍ពីទីក្រុងអ៊ីស្លាម៉ាបាត់( Islamabad) ប្រទេសប៉ាគីស្ថាន នៅថ្ងៃទី២២ ខែមេសា ដោយយោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលអន្តរជាតិសម្រាប់អភិវឌ្ឍន៍ភ្នំរួមបញ្ចូលគ្នា បានបញ្ជាក់ថា “ភ្នំហិណ្ឌូ គូស ហិមាល័យ” ដែលលាតសន្ធឹងពីប្រទេសអាហ្វហ្គានីស្ថានដល់ប្រទេសមីយ៉ាន់ម៉ា បរិមាណព្រិលដែលបានធ្លាក់មកលើដីគឺទាបជាងធម្មតា២៣,៦ភាគរយ ជាកម្រិតទាបបំផុតមិនធ្លាប់មានអស់កាលជាង២០ឆ្នាំកន្លងមក។

របាយការណ៍ដដែល បាននិយាយថា និន្នាការនេះបានបន្តសម្រាប់ឆ្នាំទី៣ និងគំរាមកំហែងដល់សន្តិសុខទឹករបស់ប្រជាជនជិត២ពាន់លាននាក់ ហើយក៏នាំឱ្យមានការថយចុះនៃបរិមាណទឹកទន្លេផងដែរ។ ដែលការណ៍នេះនាំឱ្យមានការពឹងផ្អែកលើទឹកក្រោមដី និងការកើនឡើងនៃហានិភ័យគ្រោះរាំងស្ងួត។

ប្រទេសជាច្រើននៅក្នុងតំបន់ បានចេញការព្រមានអំពីគ្រោះរាំងស្ងួត ជាពិសេសនឹងប៉ះពាល់ដល់ការប្រមូលផលលើវិស័យកសិកម្ម និងការទទួលបានទឹកនាពេលអនាគត នេះរួមបញ្ចូលទាំងហានិភ័យនៃរលកកំដៅយូរ កាន់តែក្តៅ និងញឹកញាប់ជាងមុន។

ប្រទេស​វៀតណាម​បង្កើន​គោលដៅផលិតថាមពលដើរដោយ​ខ្យល់ និង​ថាមពល​ព្រះអាទិត្យ ដើម្បីឆ្លើយតប​នឹង​តម្រូវការ​អគ្គិសនី ដែលរួមមានសមាជិកមកពីរដ្ឋាភិបាលអាហ្វហ្គានីស្ថាន បង់ក្លាដែស ប៊ូតាន ចិន ឥណ្ឌា មីយ៉ាន់ម៉ា នេប៉ាល់ និងប៉ាគីស្ថាន កំពុងអំពាវនាវដល់សមាជិករបស់ខ្លួនដែលពឹងផ្អែកលើអាងទន្លេសំខាន់ៗចំនួន១២ ក្នុងតំបន់ឱ្យសហការគ្នាដើម្បីអភិវឌ្ឍការគ្រប់គ្រងទឹក រៀបចំសម្រាប់ការពារគ្រោះរាំងស្ងួត បង្កើតប្រព័ន្ធព្រមានជាមុន និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់។

របាយការណ៍​ក៏​បាន​ព្រមាន​ដែរ​ថា «​អាង​ទន្លេមេគង្គ និង​ទន្លេ​សាល់​វី​ន​( Salween River)» ជា​ទន្លេ​ដ៏សំខាន់​មួយ​ ដែល​មាន​ប្រភព​ទឹកមកពី​ព្រិល​នៃ​ភ្នំ​ហិមាល័យ​ប្រមាណពាក់កណ្តាល​នៃ​ទឹកកក​បាន​ទទួលបាត់បង់​៕


photo_2026-11-03_15-49-47 (3)
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញពិនិត្យ និងស្វែងយល់ វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ

ដោយ ឡុង សារេត ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោនៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដឹកនាំសហការី ក្រុមការងារបច្ចេកទេសសមាគមបណ្តាញកសិករតេជោ ចុះពិនិត្យ និងសិក្សាស្វែងយល់ នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ នៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល, ឯកឧត្តមបណ្ឌិត បានពិនិត្យទីតាំងចិញ្ចឹមមាន់ពង មាន់សាច់ ទីតាំងចិញ្ចឹមកង្កែប,ទីតាំងចិញ្ចឹមត្រី និងទីតាំងចិញ្ចឹមជ្រូក។ លើសពីនេះឯកឧត្តមបណ្ឌិត អញ្ជើញពិនិត្យនៅតាមអគារសិក្សាផងដែរ៕

delicious-display-of-roasted-duck-in-restaurant-2026-09-23-05-51-06-utc
ហុងកុងផ្អាកនាំចូលផលិតផលសត្វស្លាបពីអាម៉េរិក ក្រោយផ្ទុះជំងឺផ្តាសាយបក្សី

ហុងកុង៖ អាជ្ញាធរសុវត្ថិភាពចំណីអាហាររបស់ហុងកុង បានប្រកាសកាលពីថ្ងៃទី២ ខែវិច្ឋិកាថា ខ្លួននឹងផ្អាកការនាំចូលសាច់បសុបក្សី និងផលិតផលបសុបក្សីពីតំបន់មួយចំនួន ក្នុងរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ដោយសារមានការផ្ទុះជំងឺផ្តាសាយបក្សី។ មជ្ឈមណ្ឌលសុវត្ថិភាពចំណីអាហារ នៃនាយកដ្ឋានអនាម័យចំណីអាហារ និងបរិស្ថានរបស់រដ្ឋបាលតំបន់រដ្ឋបាលពិសេសហុងកុង បានណែនាំដល់អ្នកប្រកបអាជីវកម្មឱ្យផ្អាកការនាំចូលសាច់បសុបក្សី និងផលិតផលបសុបក្សី រួមទាំងស៊ុត ពីតំបន់ខាងលើជាបន្ទាន់ ដើម្បីការពារសុខភាពសាធារណៈនៅក្នុងទីក្រុងហុងកុង។ មជ្ឈមណ្ឌលសុវត្ថិភាពចំណីអាហារបានឱ្យដឹងថា ការសម្រេចចិត្តនេះធ្វើឡើងដោយផ្អែកលើសេចក្តីជូនដំណឹងពីអង្គការពិភពលោកសម្រាប់សុខភាពសត្វ អំពីការផ្ទុះជំងឺផ្តាសាយបក្សី នៅក្នុងតំបន់នោះ។ មជ្ឈមណ្ឌលសុវត្ថិភាពចំណីអាហារ បានទាក់ទងទៅអាជ្ញាធរសហរដ្ឋអាម៉េរិក ពាក់ព័ន្ធនឹងបញ្ហានេះ ហើយនឹងតាមដានយ៉ាងដិតដល់នូវព័ត៌មានចេញផ្សាយរបស់អង្គការពិភពលោកសម្រាប់សុខភាពសត្វ និងអាជ្ញាធរពាក់ព័ន្ធ អំពីការផ្ទុះជំងឺនេះ។ អ្នកនាំពាក្យមជ្ឈមណ្ឌលសុវត្ថិភាពចំណីអាហារបានមានប្រសាសន៍ថា អាជ្ញាធរនឹងចាត់វិធានការសមស្របទៅតាមស្ថានការណ៍វិវត្តជាក់ស្តែង៕ (ផាន់ អាណា)

photo_2026-11-03_13-03-23
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី​ ស្វែងយល់សិប្បកម្ម​កែច្នៃជលផល នៅស្រុកសន្ទុក​ ខេត្តកំពង់ធំ

ដោយ ឡុង សារេត ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុកជាអគ្គនាយកធនាគារ​អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធាន​សមាគម​បណ្តាញកសិករតេជោ បាន​ដឹកនាំសហការី ចុះពិនិត្យ និងសិក្សា​ស្វែងយល់​ “សិប្បកម្ម​កែច្នៃ​ផលិតផលជលផល​​ ចាវ សួស្តី” ដែលស្ថិត​នៅ​ក្នុង​ស្រុកស្ទោង ខេត្តកំពង់ធំ​ នារសៀលថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២៦។ ​​តំណាងសិប្បកម្មកែច្នៃផលិតផលជលផល​ “ចាវ សួស្តី” បានឱ្យដឹងថា សិប្បកម្មនេះបានបង្កើតឡើងនៅឆ្នាំ​២០២២ ហើយគិតមកដល់សព្វថ្ងៃនេះ ក្រៅពីកែច្នៃផលិតផលប្រកបដោយគុណភាពស្តង់ដារហើយនោះ​ សិប្បកម្ម​មួយនេះក៏ជាកន្លែង​ផ្តល់ការបណ្តុះបណ្តាលជំនាញកែច្នៃ​​ដល់ពលរដ្ឋក្នុងស្រុកជាបន្តបន្ទាប់ផងដែរ​។ ​សិប្បកម្ម​មាន​ធ្វើប្រហុកត្រីរ៉ស់​ ម្ស៉ៅប្រហុកត្រីឆ្ដោ ម្ស៉ៅត្រីប្រម៉ា និងត្រីងៀត​ ហើយ​រាល់ផលិតផល​ទាំងអស់​មានជាង​៨០ភាគរយ បានចុះបញ្ជីបញ្ជក់ផលិតផល​នតាមស្តង់ដារ​។ រាល់ផលិតផល​ទាំងអស់ ដែល​ធ្វើនៅសិប្បកម្ម​នេះ មិនត្រឹមតែគោរពតាមស្តង់ដារសុវត្ថិភាព​ចំណីអាហារទេ ​ប៉ុន្តែ​សិប្បកម្ម​ក៏បាន​​រៀបចំពេលវេលា​សម្រាប់​សិស្ស​ចូលមក​រៀនសូត្រ ​ទទួលបានចំណេះដឹងត្រឹមត្រូវ ហើយអាចថ្ងៃក្រោយក្លាយជាកន្លែងបណ្តុះបណ្តាល​សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ​។​បើតាម​តំណាងសិប្បកម្មកែច្នៃផលិតផលជលផលខាងលើ បានអះអាងថា ផលិតផលកែច្នៃ​របស់ខ្លួន នៅ​មិន​ទាន់មានឈ្មោះ​ល្បី​ខ្លាំងនោះ​ទេ ប៉ុន្តែ​​ម្ស៉ៅប្រហុក ​និងម៉្សៅ​ត្រីប្រម៉ា ​​មកដល់សព្វថ្ងៃនេះមានការទទួលស្គាល់ច្រើន​។ ​សិប្បកម្ម​ក៏​មានបណ្តាញផ្នែកលក់នៅតាមបណ្តាខេត្ត​ទូទាំងប្រទេសផងដែរ​៕

Wise Farmer Holds Beanie, Resting on Sack of Produce in Barn
ម៉ាឡេស៊ីអាចផ្គត់ផ្គង់ស្បៀងដល់តម្រូវការក្នុងស្រុកបានត្រឹម៦ខែ

កូឡាឡាំពួ៖ ម៉ាឡេស៊ីមានសមត្ថភាពផ្គត់ផ្គង់ស្បៀងគ្រប់គ្រាន់សម្រាប់រយៈពេលយ៉ាងតិច៦ខែ ប៉ុន្តែចាំបាច់ ដាក់ចេញវិធានការស្តុកស្បៀងបន្ទាន់នោះទេ ទោះបីមានការព្រួយបារម្ភអំពីការរំខាន ដែលអាចកើតមានដល់ការផ្គត់ផ្គង់ទំនិញចាំបាច់ក៏ដោយ។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត អះម៉ាត់ ហ្សាហ៊ីដ ហាមីឌី (Ahmad Zahid Hamidi) ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ លោកបានមានប្រសាសន៍ថា រដ្ឋាភិបាលម៉ាឡេស៊ី នៅតែបន្តធានាសន្តិសុខស្បៀងជាតិ និងការផ្គត់ផ្គង់ទំនិញចាំបាច់ឱ្យបានគ្រប់គ្រាន់សម្រាប់ប្រជាជនម៉ាឡេស៊ី និងប្រជាជនផ្សេងទៀត ដែលរស់នៅក្នុងប្រទេសម៉ាឡេស៊ី។ លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះ បន្ទាប់ពីចូលរួមកិច្ចប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការម៉ាឡេស៊ី-ចិន លើ លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ប្រទេសម៉ាឡេស៊ី មិនប្រឈមមុខនឹងស្ថានភាពអាសន្ន ដែលតម្រូវឱ្យប្រជាពលរដ្ឋស្តុកទុកសម្ភារប្រើប្រាស់ចាំបាច់ជាមុននោះទេ។ កន្លងមក មានសេចក្តីរាយការណ៍ថា យ៉ាងហោចណាស់ប្រទេសចំនួន៣៣បានចេញគោលការណ៍ណែនាំ ស្តីពីការត្រៀមលក្ខណៈ ដោយលើកទឹកចិត្តឱ្យប្រជាពលរដ្ឋរក្សាទុកស្បៀងអាហារ ទឹកស្អាតសម្រាប់ពិសា និងសម្ភារចាំបាច់ផ្សេងៗ ដើម្បីប្រើប្រាស់ក្នុងគ្រាអាសន្ន។ យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ការចេញសេចក្តីណែនាំទាំងនេះ បណ្តាលមកពីការគំរាមកំហែងជាច្រើន រួមមាន ជម្លោះប្រដាប់អាវុធ អាកាសធាតុប្រែប្រួលខ្លាំង ការដាច់ចរន្តអគ្គិសនី និងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត។ ក្នុងចំណោមប្រទេស ដែលកំពុងបង្កើនយុទ្ធនាការត្រៀមលក្ខណៈទាំងនេះ មានប្រទេសបារាំង និងចក្រភពអង់គ្លេស ដែលបានណែនាំឱ្យគ្រួសារនីមួយៗរក្សាទុកស្បៀងអាហារ និងសម្ភារចាំបាច់សម្រាប់ប្រើប្រាស់យ៉ាងតិច៧២ម៉ោង៕ (ផាន់ អាណា)

កាលវិភាគផ្សព្វផ្សាយ