ប្រជាជន​អាស៊ី​លែងចង់ទិញ​ទំនិញ​កសិកម្ម​របស់​សហរដ្ឋ​អាមេរិក ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម

LA7WKNP3J5M57FZEMLXZEKY5CI

សិង្ហបុរី៖ អតិថិជននៅទ្វីបអាស៊ីកំពុងតែនាំគ្នាកាត់បន្ថយការបញ្ជាទិញទំនិញផ្នែកកសិកម្មរបស់សហរដ្ឋអាមេរិក បន្ទាប់ពីរដ្ឋាភិបាលអាម៉េរិក ដំឡើងថ្លៃចូលចតនាវា ចេញពីប្រទេសចិន និងដំឡើងពន្ធនាំចូលលើដៃគូពាណិជ្ជកម្មសំខាន់ៗ បង្កឱ្យមានភាពមិនប្រាកដប្រជា និងធ្វើឲ្យប្រទេសដទៃទៀងលែងចង់ទិញផលិតផលអាមេរិក។

យោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​ រ៉យទ័រ បានឱ្យដឹងថា ប្រទេសចិន ដែលបានសងសឹកនឹងការយកពន្ធ៣៤ភាគរយ លើទំនិញរបស់សហរដ្ឋអាមេរិក គឺជាអ្នកនាំចូលធំបំផុតនៃផលិតផលកសិកម្មរបស់សហរដ្ឋអាមេរិក ខណៈបណ្តាប្រទេសនៅអាស៊ីផ្សេងទៀត រួមទាំងប្រទេសជប៉ុន កូរ៉េខាងត្បូង និងប្រទេសថៃ​ ក៏អ្នកទិញបរិមាណដ៏ច្រើននូវស្រូវសាលី ពោត និងសណ្តែកសៀងរបស់សហរដ្ឋអាមេរិក។

ផែនការរបស់លោកប្រធានាធិបតី ដូណាល់​ ត្រាំ (Donald Trump) ក្នុងការស្តារឡើងវិញនូវការសាងសង់កប៉ាល់របស់សហរដ្ឋអាមេរិក ដោយប្រើថ្លៃសេវាកំពង់ផែរហូតដល់១,៥លានដុល្លារលើកប៉ាល់ដែលមានជាប់ពាក់ព័ន្ធជាមួយប្រទេសចិន​ បានបង្ខំអ្នកនាំចេញឱ្យស្វែងរកកប៉ាល់ ដែលមិនមែនជារបស់ចិន។ ផ្ទុយទៅវិញ ផែនការរបស់លោកប្រធានាធិបតី ដូណាល់​ ត្រាំ បានជំរុញឱ្យតម្លៃដឹកជញ្ជូនកើនឡើង  និងធ្វើឱ្យតម្រូវការទំនិញកសិកម្មរបស់សហរដ្ឋអាមេរិកធ្លាក់ចុះ។

លោក ជេ​ អូណែល (Jay O’Neil) ទីប្រឹក្សាផ្នែកដឹកជញ្ជូននៅរដ្ឋ កាន់សាស់ (Kansas) បាននិយាយថា ផែនការរបស់លោកប្រធានាធិបតី ដូណាល់​ ត្រាំ ធ្វើឱ្យសហរដ្ឋអាមេរិកឥឡូវនេះក្លាយជាគោលដៅ ដែលមិនគួរឱ្យទាក់ទាញសម្រាប់ជាងពាក់កណ្តាលនៃនាវាពិភពលោក។

លោកបាននិយាយថា ម្ចាស់នាវា និងប្រតិបត្តិករ មានការស្ទាក់ស្ទើរក្នុងការផ្តល់ទិន្នន័យដល់កំពង់ផែសហរដ្ឋអាមេរិកសម្រាប់ខែមេសា ឧសភា និងមិថុនា ដោយសារតែថ្លៃសេវាចូលចតកំពុងតែឡើងពេក។

ក្រុមពាណិជ្ជករ បាននិយាយថា បញ្ហាប្រឈមនៃការដឹកជញ្ជូន និងភាពមិនប្រាកដប្រជានៃសង្គ្រាមពាណិជ្ជកម្មទំនងជាបន្ថែមតម្លៃគោលលើសណ្តែកសៀង និងស្រូវសាលី របស់អាម៉េរិក នាពេលអនាគត ដែលកំពុងតែធ្លាក់ចុះអស់រយៈពេលជាច្រើនខែរួចមកហើយ។

ពាណិជ្ជករ នៅប្រទេសសិង្ហបុរី ដែលលក់គ្រាប់ធញ្ញជាតិ របស់អាមេរិកមកកាន់ទ្វីបអាស៊ី បាននិយាយថា «រហូតមកដល់ពេលនេះ អ្នកនាំចូលភាគច្រើន មិនចង់ឃើញហានិភ័យនៃការនាំចូលពីសហរដ្ឋអាមេរិកទេ។  តម្លៃដឹកជញ្ជូនបានកើនឡើង ហើយមានភាពមិនប្រាកដប្រជាច្រើនចំពោះសង្រ្គាមពាណិជ្ជកម្ម»។

ពន្ធរបស់សហរដ្ឋអាមេរិកលើប្រទេសរាប់សិប បានចូលជាធរមាន​ កាលពីថ្ងៃទី៩ ខែមេសា រួមទាំងពន្ធ១០៤ភាគរយដ៏ធំលើទំនិញចិន សូម្បីតែប្រធានាធិបតីបានរៀបចំសម្រាប់ការចរចាជាមួយប្រទេសមួយចំនួនក៏ដោយ។

ប្រទេសក្នុងទ្វីបអាស៊ីទិញស្រូវសាលី និងពោតប្រហែល៣៥ភាគរយ ដឹកជញ្ជូនទូទាំងពិភពលោក។  សម្រាប់សណ្តែកសៀង ប្រទេសចិន ទិញជាង៦០ភាគរយ នៃបរិមាណអ្នកទិញនៅទូទាំងពិភពលោក។

ក្រុមពាណិជ្ជករ បាននិយាយទៀតថា ខណៈពេលដែលអ្នកនាំចូលគ្រាប់ធញ្ញជាតិអាស៊ីផ្សេងទៀតតើនឹងសងសឹកប្រឆាំងនឹងពន្ធរបស់សហរដ្ឋអាមេរិកដែរ ឬទេ​ ខណៈភាពមិនច្បាស់លាស់នៃសង្គ្រាមពាណិជ្ជកម្មកំពុងតែធ្វើឱ្យមានការលំបាកដល់ការទិញ។

ក្រុមពាណិជ្ជករបាននិយាយទៀតថា «យើងកំពុងព្យាយាមផ្លាស់ប្តូរនាវាសម្រាប់ទំនិញ ដែលយើងបានកក់ទុកមុនដើម្បីផ្គត់ផ្គង់ស្រូវសាលីរបស់សហរដ្ឋអាមេរិក ទៅកាន់តំបន់អាស៊ីអាគ្នេយ៍។ យើងត្រូវបង់ថ្លៃដឹកជញ្ជូនខ្ពស់ជាងមុនដើម្បីទទួលបាននាវា ដែលមិនមែនជារបស់ចិន។ ដូច្នេះសម្រាប់ពេលនេះ គ្រាប់ធញ្ញជាតិរបស់សហរដ្ឋអាមេរិកលែងសូវមានន័យហើយ»។

អ្នកទិញស្រូវសាលីរបស់សហរដ្ឋអាមេរិក ដូចជាប្រទេសជប៉ុន និងកូរ៉េខាងត្បូង ត្រូវបានគេរំពឹងថានឹងបន្តទិញទំនិញរបស់អាមេរិក ទោះបីជាយ៉ាងណាក៏ដោយ ពួកគេអាចនឹងទិញពោត និងសណ្តែកសៀងមួយចំនួនពីអ្នកផ្គត់ផ្គង់នៅទ្វីបអាមេរិកខាងត្បូង និងតំបន់សមុទ្រខ្មៅ។

ពាណិជ្ជករសិង្ហបុរី បានបន្តនិយាយថា «គិតត្រឹមពេលនេះ ការទិញផលិតផលអាមេរិកស្ទើរតែឈប់ទាំងស្រុងហើយ។ ប៉ុន្តែបើគិតទីថ្ងៃខាងមុខ យើងរំពឹងថា ប្រទេសជប៉ុន និងកូរ៉េខាងត្បូងនឹងបន្តទទួលយកស្រូវសាលីរបស់សហរដ្ឋអាមេរិក»៕


photo_2026-08-14_12-28-38 (3)
ឯកឧត្តមបណ្ឌិត កៅ ថាច អំពាវនាវឲ្យកសិករនៅខេត្តព្រះវិហារចូលរួមជាមួយសមាគមបណ្តាញកសិករតេជោ ដើម្បីធ្វើជាស្ពានភ្ជាប់ទៅរកប្រភពទុន ទីផ្សារ និងចំណេះដឹងបច្ចេកទេសកសិកម្ម

ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ បានអំពាវនាវឲ្យកសិករនៅខេត្តព្រះវិហារ ចូលរួមជាមួយសមាគមបណ្តាញកសិករតេជោ ដើម្បីដោះស្រាយកង្វល់លើវិស័យកសិកម្ម និងធ្វើជាស្ពានភ្ជាប់ទៅកាន់ប្រភពទុន ទីផ្សារ និងចំណេះដឹងបច្ចេកទេសកសិកម្ម។ ការអំពាវនាវរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងឱកាសដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅក្រុងព្រះវិហារ និងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដែលមានការចូលរួមពីឯកឧត្តម អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ តំណាង ឯកឧត្តម គឹម រីទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ លោក ប៉ុក ងួន អភិបាលក្រុងព្រះវិហារ លោក ឃីន រស្មី អភិបាលស្រុកត្បែងមានជ័យ ក្រុមការងារសមាគមបណ្តាញកសិករតេជោ មន្ត្រីជំនាញកសិកម្ម មន្ត្រីរដ្ឋបាលក្រុង-ស្រុក មន្ត្រីកសិកម្មឃុំ-សង្កាត់ សមាគមកសិករ និងប្រជាពលរដ្ឋសរុបប្រមាណ៤៥០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងប្រាប់កសិករថា ការជួបជុំនៅថ្ងៃនេះ ដើម្បីពិភាក្សា និងស្តាប់បញ្ហាពិតរបស់ប្រជាកសិករ ហើយរួមគ្នាស្វែងរកដំណោះស្រាយនៃការធ្វើកសិកម្មឲ្យមានប្រសិទ្ធភាព […]

photo_2026-08-14_08-34-27
តម្លៃកង្កែបសាច់​នៅលើទីផ្សារ​ក្នុងស្រុក មិនទាន់​ផ្តល់ក្តីសង្ឃឹម​ឡើងវិញ ដល់​​អ្នក​ចិញ្ចឹម​​

ដោយ ឡុង សារេត ភ្នំពេញ៖​ តម្លៃកង្កែបសាច់​នៅលើទីផ្សារគិតមកដល់ថ្ងៃទី​១២ ខែសីហានេះ​ ត្រូវបាន​មើលឃើញថា​ មិនទាន់​មាន​សញ្ញាល្អ​ធ្វើឱ្យកសិករ​ក្នុងស្រុក ដែលជាអ្នកចិញ្ចឹម​អាចលក់បាន​ប្រាក់ចំណេញ​ត្រឡប់មកវិញ​នោះទេ​ បន្ទាប់ពី​សមាគមវារីវប្បករនៅកម្ពុជា ​បាន​អំពាវនាវ​ឱ្យស្ថាប័នពាក់ព័ន្ធ​ចាត់វិធានការទប់ស្កាត់​ពីការធ្លាក់ចុះតម្លៃ​ ​នៅ​ខែមេសា​ ឆ្នាំ២០២៦ ពីតម្លៃជាង​៧ ០០០រៀល​ មក​នៅ​៥ ០០០រៀល ក្នុងមួយគីឡូក្រាម​។ លោក ឡែមផូរ សុថារិទ្ធ ប្រធានគណៈកម្មការប្រតិបត្តិ​សមាគមវារីវប្បករនៅកម្ពុជា បានឱ្យដឹង​ថា តម្លៃកង្កែបសាច់​ដែល​សមាគម​បានចែករំលែក​​នៅលើបណ្តាញទំនាក់ទំនងសង្គម​ កាលពី​ខែ​​កក្កដា​ រហូតមកដល់ថ្ងៃទី​១២ ខែសីហានេះ សមាគម​​​បានធ្វើបច្ចុប្បន្នភាពតម្លៃ​កង្កែបសាច់​ឡើងវិញ​ ដោយ​កង្កែបសាច់​មួយគីឡូ​ក្រាមឡើងថ្លៃបាន​១០០រៀល​ ទៅ​២០០រៀល ចំណែកនៅតាមកន្លែងខ្លះឡើងថ្លៃ​បាន​៣០០រៀល​។​ ស្របពេលតម្លៃកង្កែបសាច់​មានការប្រែប្រួលចន្លោះពី១០០រៀល ទៅ​៣០០រៀល​ ក្នុងមួយគីឡូក្រាម​ក៏ដោយ ប៉ុន្តែ​មិនទាន់ឡើង​ដល់ថ្លៃដើមផលិត​របស់កសិករ​នៅឡើយទេ​​។ ពោលថ្លៃដើមផលិតកង្កែបសាច់មួយគីឡូក្រាម​ កសិករចំណាយពី​៥ ៧០០រៀល ទៅ​៦ ០០០រៀល​ ដូច្នេះដើម្បីអាច​បានប្រាក់ចំណេញ ទាមទារឱ្យកសិករលក់ក្នុងតំម្លៃ​ចាប់ពី​៦ ៥០០រៀលឡើងទៅ ក្នុងមួយគីឡូក្រាម​។​ លោកបន្តថា បច្ចុប្បន្ន​កសិដ្ឋាន​ចិញ្ចឹមកង្កែប ដែលជាសមាជិកសមាគម​នៅសល់​កង្កែប​​ក្នុងស្តុកសរុប​​​ប្រមាណ​១១៥តោន​​​ ព្រោះតម្លៃលក់នៅលើទីផ្សារទាបជាងថ្លៃដើមផលិត។​ ប៉ុន្តែនៅលើទីផ្សារ​មានឈ្មួញ​នាំចូលមកបោះដុំលក់​​ដល់អ្នកប្រើប្រាស់ក្នុងស្រុក ខណៈអ្នកប្រមូលទិញកង្កែប​សាច់ពីកសិករនៅតាមតំបន់​​​បានផ្អាកដោយសារ​លក់មិនបានចំណេញ​។​​​ ប្រធានគណកម្មការប្រតិបត្តខាងលើនេះ បានលើកឡើងទៀត​ថា បើកង្កែបដល់អាយុកាល​ត្រូវលក់ចេញហើយ បែរជាលក់មិនចេញ​ដោយសារតម្លៃទាបនេះ វាធ្វើឱ្យកសិករ​ត្រូវការចំណាយថ្លៃដើមខ្ពស់​។ […]

photo_2026-08-13_17-39-51
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រាប់គន្លឹះសំខាន់ៗដល់កសិករនៅស្រុករវៀង ខេត្តព្រះវិហារអំពីប្រសិទ្ធភាពនៃការធ្វើស្រែ ឬប្តូរមុខដំណាំ ដើម្បីបង្កើនប្រាក់ចំណូល

ដោយ នៅ​ ស៊ីវុត្ថា ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានប្រាប់ដល់កសិករនៅស្រុករវៀង ខេត្តព្រះវិហារឲ្យពិចារណាឡើងវិញពីប្រសិទ្ធភាពនៃការធ្វើស្រែ ប្រសិនបើធ្វើស្រែជាបន្តបន្ទាប់ ហើយមិនទទួលបានផលចំណេញ គួរពិចារណាប្រែក្លាយដីទាំងនេះទៅដាំដំណាំផ្សេងទៀត ដែលមានទីផ្សារសមស្របនឹងស្ថានភាពដី ដើម្បីបង្កើនប្រាក់ចំណូល។ ការរំលឹកដូច្នេះរបស់ឯកឧត្តមបណ្ឌិ កៅ ថាច ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុករវៀង ខេត្តព្រះវិហារ នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ដែលមានការចូលរួមពីឯកឧត្តម អ៊ុក គឹមសាន្ត អភិបាលរងខេត្តព្រះវិហារ ជាតំណាងឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ,លោក មឿង សាខឿន ប្រធានក្រុមប្រឹក្សាស្រុករវៀង លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ព្រមទាំងមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន តំណាងសមាគមកសិករ និងប្រជាពលរដ្ឋ សរុបប្រមាណ៣០០នាក់។ ក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ការធ្វើកសិកម្មត្រូវគិតគូរឱ្យបានច្បាស់អំពីថ្លៃដើមផលិត ទិន្នផល និងប្រាក់ចំណេញមិនគួរធ្វើតាមទម្លាប់នោះទេ។ […]

images (3)
អ្នកជំនាញពន្យល់ពីមូលហេតុសាច់គោអូស្ត្រាលី ថោកជាងសាច់គោកាណាដា

កាណាដា៖ ខណៈពេលសាច់គោនាំចូលពីប្រទេសអូស្ត្រាលី មានតម្លៃធូរថ្លៃជាង ដែលធ្វើឲ្យអ្នកទិញងាយស្រួលសម្រេចចិត្តរើសដាក់ក្នុងកន្ត្រកទិញអីវ៉ាន់ជាងសាច់គោ ដែលផលិតនៅក្នុងប្រទេសកាណាដា ដូច្នេះអ្នកជំនាញផ្នែកសាច់គោម្នាក់ ប្រចាំខេត្តសាស្កាតឈីវ៉ាន់ (Saskatchewan) ប្រទេសកាណាដា បានផ្តល់ជាមតិ និងការពិចារណាខ្លះៗសម្រាប់អ្នកប្រើប្រាស់។ លោក ជេហ្វ្រី យោហ្គា (Jeffrey Yorga) អតីតប្រធានសមាគមអ្នកចិញ្ចឹមសត្វ ខេត្តសាស្កាតឈីវ៉ាន់ បានលើកឡើងថា ទីផ្សារសាច់គោ គឺជាទីផ្សារសកល ប៉ុន្តែវាមិនមែនមានន័យថា សាច់គោទាំងអស់សុទ្ធតែមានគុណភាពដូចគ្នានោះទេ។ ភាពខុសគ្នានៃតម្លៃរវាងផលិតផលទាំងពីរនេះ មិនសូវពាក់ព័ន្ធនឹងចម្ងាយនៃការដឹកជញ្ជូនផ្លូវឆ្ងាយនោះទេ ប៉ុន្តែវាអាស្រ័យទៅលើគុណភាព នៃសាច់គោផ្ទាល់តែម្តង។ លោកបាននិយាយថា សាច់គោអូស្ត្រាលី មិនដូចសាច់គោមកពីខេត្តអាល់ប៊ឺតា (Alberta) ឬសាច់គោផ្សេងទៀត ដែលផលិតនៅក្នុងប្រទេសកាណាដានោះទេ។ សាច់គោមកពីអូស្ត្រាលីខ្លះមិនមានការវាយតម្លៃចំណាត់ថ្នាក់ច្បាស់លាស់ឡើយ ដូច្នេះអ្នកទិញមិនអាចប្រាកដប្រជាពីគុណភាពនៃសាច់ដែលពួកគេកំពុងទិញ ដូចជាការទិញសាច់គោរបស់កាណាដានោះទេ។ ទោះបីជាមើលទៅវាជាសាច់ដុំដូចគ្នា ប៉ុន្តែគុណភាពមិនដូចគ្នាទេ ដូច្នេះយើងមិនអាចយកវាមកប្រៀបធៀបស្មើគ្នាបានឡើយ។ លោកបានពន្យល់បែបនេះថា​ សាច់គោនាំចូលពីអូស្ត្រាលីភាគច្រើន គឺបានមកពីគោស៊ីស្មៅធម្មតាៗ មិនមានការផ្ទៀងផ្ទាត់អាយុកាលរបស់សត្វច្បាស់លាស់ ហើយក៏មិនមានការបំប៉នចំណីឲ្យបានត្រឹមត្រូវមុនពេលសម្លាប់យកសាច់នោះដែរ គឺមិនទាន់បំប៉នឱ្យគ្រប់ស្តង់ដារនៅឡើយទេ។ អ្នកជំនាញផ្នែកសាច់គោរូបនេះបានអះអាងថា សាច់គោប្រចាំប្រទេសកាណាដា​ គឺស្ថិតនៅកម្រិត AAA គឺមានឈ្មោះល្បីលើទីផ្សារពិភពលោក។ វាជាផលិតផលខុសគ្នាស្រឡះ។ សាច់គោរបស់កាណាដា ត្រូវបានបែងចែកចំណាត់ថ្នាក់គុណភាពច្បាស់ៗដូចជា កម្រិត អេវ័ន […]

កាលវិភាគផ្សព្វផ្សាយ