គយ និងឆ្មាំព្រំដែន អាម៉េរិក ប្រឹងបង្ក្រាបអំពើរត់ពន្ធស៊ុតមាន់ទា ខ្លាំងជាងបង្ក្រាបគ្រឿងញៀន

image_2025-03-24_13-57-33

អាម៉េរិក៖​ មន្ត្រីគយ និងឆ្មាំការពារព្រំដែនរបស់សហរដ្ឋអាម៉េរិក ក្នុងមួយថ្ងៃៗ បានឆ្មក់ចាប់រឹបអូសពងមាន់ពងទាខុសច្បាប់​រាប់លានគ្រាប់​ ដែលក្រុមឈ្មួញបានរត់ពន្ធឆ្លងដែនចូលពីប្រទេសជិតខាង គឺសកម្មជាងការបង្ក្រាបគ្រឿងញៀនខុសច្បាប់។

យោងតាមការផ្សាយរបស់​ទូរទស្សន៍​​ CNBC បានឲ្យដឹងថា នៅក្នុងខែមីនា ដើមឆ្នាំ២០២៥នេះ ភ្នាក់ងារល្បាតតាមព្រំដែន បានរាយការណ៍ពីករណីរត់ពន្ធស៊ុតមាន់ទាដោយខុសច្បាប់ បានកើនឡើងរហូត១៥៨ភាគរយ គឺជាអត្រាកើនឡើងយ៉ាងខ្លាំង​បើធៀបនឹងរយៈពេលដូចគ្នា កាលពីក្នុងឆ្នាំ២០២៤​។

ការកើនឡើងនៃការឆ្មក់ចាប់រឹបអូសស៊ុតមាន់ទារត់ពន្ធខុសច្បាប់ទាំងអស់នេះ​ កើតឡើងនៅពេលសហរដ្ឋអាម៉េរិកកំពុងតែប្រយុទ្ធប្រឆាំងនឹងការផ្ទុះជំងឺផ្តាសាយបក្សី ដែលបានបំផ្លិចបំផ្លាញឧស្សាហកម្មបសុបក្សី និងបណ្តាលឱ្យមានការកើនឡើងនៃតម្លៃស៊ុត និងការខ្វះស៊ុតនៅក្នុងហាងមួយចំនួន។

ភ្នាក់ងារគយ និងឆ្មាំព្រំដែន​ បាននិយាយថា អ្នកធ្វើដំណើរឆ្លងដែនត្រូវបានហាមឃាត់មិនឱ្យនាំយកស៊ុតស្រស់ សាច់មាន់ឆៅ ឬសត្វស្លាបរស់ពីប្រទេសម៉ិកស៊ិក ចូលទៅក្នុងទឹកដីសហរដ្ឋអាម៉េរិកបានឡើយ ​ដោយសារខ្លាចឆ្លងជំងឺផ្តាសាយបក្សី។

ពួកមន្ត្រីបានព្រមានថា ការនាំចូលផលិតផលបុសសក្សី បើទោះបីជាមានតម្លៃថោកក៏ដោយ វាមានហានិភ័យផ្នែកសុខភាព ដែលអាចនាំឆ្លងជំងឺផ្តាសាយបក្សី និងអាចធ្វើឱ្យមានបញ្ហាកាន់តែធ្ងន់ធ្ងរ។

យោងតាមស្ថិតិរបស់ក្រសួងកសិកម្មរបស់សហរដ្ឋអាម៉េរិក បានឱ្យដឹងថា​ ការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីបានបង្កផលប៉ះពាល់ដល់បក្សីរាប់លានក្បាលនៅក្នុងសហរដ្ឋអាម៉េរិក ដែលធ្វើឱ្យតម្លៃស៊ុត និងសាច់បក្សីឡើងថ្លៃកប់ពពក។

តម្លៃជាមធ្យមស៊ុតមាន់ទាមួយសាក់ចំនួន១០គ្រាប់ បានកើនឡើងរហូតដល់៨,៦៤ដុល្លារ ចំណែកទីផ្សារខ្លះឡើងថ្លៃដល់១០ដុល្លារ នៅដើមខែមីនានេះ គឺឡើងថ្លៃច្រើនជាងបួនដង។

ចាប់តាំងពីស៊ុតឡើងថ្លៃ សកម្មភាពរត់ពន្ធស៊ុតឆ្លងដែនពីប្រទេសម៉ិកស៊ិក និងពីប្រទេសកាណាដា បានផ្ទុះឡើងយ៉ាងខ្លាំង ខណៈប្រទេសផ្សេងទៀត បានស្នើសុំឱ្យបង្កើនការនាំចេញស៊ុតចូលទៅក្នុងទឹកដីអាម៉េរិក រហូតក្រសួងយុត្តិធម៌អាម៉េរិក ចាប់ផ្តើមបើកការស៊ើបអង្កេតជុំវិញករណីរត់ពន្ធឆ្លងដែននេះ។

ចាប់តាំងពីផ្ទុះជំងឺផ្តាសាយបក្សី កាលពីឆ្នាំ២០២២ សត្វ​បក្សី​ជាង១៦៦លាន​ក្បាល​ ត្រូវ​បាន​សម្លាប់​ចោល​ ដូច្នេះធ្វើឱ្យមានការខ្វះខាតក្នុងការផ្គត់ស៊ុតបក្សី នៅតាមទីផ្សារ។

ដើម្បីដោះស្រាយចំពោះការកើនឡើងនៃថ្លៃដើម ភោជនីយដ្ឋានមួយចំនួន រួមទាំងខ្សែសង្វាក់ផ្គត់ផ្គង់ បានគិតថ្លៃបន្ថែមលើមុខម្ហូបធ្វើពីស៊ុតមាន់ទា។

បន្ទាប់ពីការកើនឡើងថ្លៃខ្ពស់កប់ពពករួចមក ទីបំផុតតម្លៃស៊ុតបានចាប់ផ្តើមធ្លាក់ចុះមកវិញ កាលពីចុងសប្តាហ៍មុន ​ដោយធ្លាក់មកនៅត្រឹម៤,៩០ដុល្លារ ក្នុងមួយសាក់​មានស៊ុត១០គ្រាប់។

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) បានស្ងើចសរសើររដ្ឋមន្ត្រីក្រសួងកសិកម្មថា ធ្វើការរងារបានល្អ ទើបស៊ុតមាន់ទាចុះថ្លៃមកវិញ។​​

ខណៈពេលតម្លៃស៊ុតកើនឡើងនៅក្នុងសហរដ្ឋអាម៉េរិក ចំណែកតម្លៃស៊ុតទាបនៅក្នុងប្រទេសម៉ិកស៊ិក ដូច្នេះនាំឱ្យមានការរត់ពន្ធឆ្លងកាត់ព្រំដែនយ៉ាងគគ្រឹកគគ្រេងបែបនេះ។

ដោយសារស៊ុតមាន់​ទា មានតម្លៃខ្ពស់បែបនេះ​ កាលខែកុម្ភៈ ឆ្នាំ២០២៥នេះ​ ជនឱកាសនិយម មានលួចស៊ុតចំនួនមួយសែនគ្រាប់ ​ដឹកក្នុងរថយន្តមួយគ្រឿងក្នុងរដ្ឋ​ផេនស៊ីលវ៉ានៀ បានធ្វើឱ្យប៉ូលីសអាម៉េរិកប្រកាសអាសន្នដេញតាមរកទល់តែឃើញ​ និងចាប់យកមកវិញ។

យោងតាមប៉ូលីស​ នៅក្នុងរដ្ឋផេនស៊ីលវ៉ានៀ បានឱ្យដឹងថា ស៊ុតនោះមានតម្លៃជាទឹកប្រាក់សរុបប្រហែលបួនម៉ឺនដុល្លារ។

នៅក្នុងសុន្ទរកថា ទៅកាន់សភា កាលពីដើមខែមីនា ឆ្នាំ២០២៥ លោក​ ដូណាល់ ត្រាំ បានស្តីបន្ទោសអតីតប្រធានាធិបតី គឺលោក ចូ​ បាយដិន ថាគ្មានសមត្ថភាពក្នុងគ្រប់គ្រងតម្លៃស៊ុតមាន់ទា៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ