ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី១១៤ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប

THN1 copy

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនាឆ្នាំ ២០២៥ ក្រោមប្រធានបទ សិទ្ធិសមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប។

ពិធីប្រារព្ធខួបលើកទី១១៤ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥នេះ គឺមានការអញ្ជើញចូលរួមផងដែរពីឯកឧត្តម ចាន់ សីហា  ឯកឧត្តម ប៉ិច សានី និងឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB ព្រមទាំងប្រធាន អនុប្រធាននាយកដ្ឋាន និងបុគ្គលិកស្ត្រី ដែលរៀបចំឡើងនៅទីស្នាក់ការកណ្តាលរបស់ធនាគារ ARDB ស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

នៅក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍សំណេះសំណាលជាមួយបុគ្គលិកស្ត្រីរបស់ធនាគារ ARDB ដោយគូរបញ្ជាក់អំពីតួនាទីសំខាន់ៗរបស់ស្រ្តី និងឱកាសរបស់ស្រ្តី ទាំងនៅថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេស ការទទួលស្គាល់តម្លៃស្រ្តីជាលក្ខណៈអន្តរជាតិផងដែរ។

ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា បច្បន្ននេះ តួនាទីស្រ្តីមិនត្រឹមតែត្រូវបានលើកតម្កើងប៉ុណ្ណោះទេ ពោលនៅកម្ពុជា តម្លៃស្រ្តី និងសិទ្ធិ មានឱកាសមិនចាញ់បុរសនោះដែរ ទាំងតួនាទីនៅក្នុងស្ថាប័នរដ្ឋ និងវិស័យឯកជន ដែលស្រ្តីមានគុណតម្លៃ និងសិទ្ធិអាចដឹកនាំ និងគ្រប់គ្រងការងារមិនចាញ់បុរសនោះដែរ។

ការប្រារព្ធខួបលើកទី ១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប គឺក្នុងអត្ថន័យបានបញ្ជាក់ថា ស្រ្តី គឺជាឧត្តមភរិយាដ៏ឆ្នើមប្រកបដោយព្រហ្មវិហារធម៌ គុណធម៌ យ៉ាងខ្ជាប់ខ្ជួន តែងតែយកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ តាមរយៈការបរិច្ចាគទ្រព្យសម្បត្តិ ដោយសទ្ធាជ្រះថ្លា និងទឹកចិត្តសប្បុរសធម៌ ដើម្បីកសាងសង្គម ជាតិឱ្យកាន់តែរីកចម្រើន និងរុងរឿងបន្ថែមទៀត៕

    

default
default

 

 


2026-09-24 16.02.02
វៀតណាមមានមហិច្ឆិតាបង្កើតពូជគោថ្មី ដើម្បីប្រកួតជាមួយសាច់គោកូរ៉េ និងសាច់គោជប៉ុន

ហាណូយ៖ វៀតណាមកំពុងបង្កាត់ពូជគោក្នុងស្រុក  ដើម្បីប្រកួតប្រជែងគុណភាពសាច់ជាមួយពូជគោរបស់កូរ៉េ និងពូជគោរបស់ជប៉ុន ដែលល្បីល្បាញនៅលើពិភពលោក។ មន្ត្រីជាន់ខ្ពស់ជំនាញផ្នែកផលិតកម្មសត្វរបស់វៀតណាម បាននិយាយថា គម្រោងបង្កាត់ពូជគោថ្មីនេះ គឺត្រូវធ្វើឡើងដោយការអភិវឌ្ឍហ្សែនរបស់ពូជគោក្នុងស្រុក វៀតណាមហៅថា គោហ្មុង​ (Hmong) ដែលត្រូវបានចិញ្ចឹមដោយជនជាតិភាគតិចមួង រស់នៅតាមតំបន់ភ្នំភាគខាងជើងប្រទេសវៀតណាម។ ពូជគោហ្មុងនេះ ក៏ជាពូជគោក្នុងស្រុករបស់ប្រទេសកម្ពុជាផងដែរ ដែលខ្មែរនិយមហៅថា គោកណ្ដុរកន្លាត ឬគោលឿង​ ភាសាវិទ្យាសាស្ត្រហៅថា ប៊ូស អាំងឌីគូស (Bos Indicus)។ ពូជគោប្រភេទនេះ មានបូសខ្នងតូច កម្ពស់ទាប ស្នែងខ្លី និងមានរោមពណ៌លឿង​ ដែលមានទម្ងន់ច្រើនបំផុតរង្វង់៣០០គីឡូក្រាម ក្នុងមួយក្បាល។ លោក ផាម គឹមសាង (Pham Kim Dang) អគ្គនាយករងទទួលបន្ទុកផលិតកម្មបសុសត្វ និងសុខភាពសត្វរបស់វៀតណាម បាននិយាយ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះថា ការវាយតម្លៃរបស់អ្នកជំនាញអន្តរជាតិលើពូជគោហ្មុង រួមមានលក្ខណៈហ្សែន ទំហំរាងកាយ និងស្ថានភាពរូបរាង បង្ហាញថា ពូជគោនេះមានសក្តានុពលខ្ពស់សម្រាប់ផលិតសាច់គោឱ្យមានគុណភាពខ្ពស់ ប្រហាក់ប្រហែលសាច់គោកូរ៉េ ពូជហាន់វូ (Hanwoo) និងសាច់គោជប៉ុន ពូជវ៉ែគ្យូ (Wagyu) […]

2026-09-24 15.47.42
ភូមាចែកជីឱ្យកសិករ ដើម្បីបង្កើនទិន្នផលស្រូវរដូវវស្សា តែត្រូវសងរដ្ឋវិញជាស្រូវ

ណៃព្យីដោ៖ កសិករដាំដំណាំស្រូវ នៅក្នុងប្រទេសភូមា បានទទួលជីពីរដ្ឋាភិបាលរបស់ខ្លួន ដើម្បីបង្កើនទិន្នផលស្រូវរដូវវស្សា ស្របពេលការប្រែប្រួលអាកាសធាតុ និងបាតុភូតធម្មជាតិ កំពុងតែគម្រាមកំហែងដល់ផលិតកម្មកសិកម្ម។ អាជ្ញាធរមូលដ្ឋានរបស់ប្រទេសភូមា បានចែកចាយជីដល់កសិករនៅតាមតំបន់គោលដៅដាំដុះរបស់ខ្លួន ដោយក្នុងមួយគ្រួសារទទួលបានជីអ៊ុយរ៉េទម្ងន់ជាង១០០គីឡូក្រាមសម្រាប់ដីស្រែទំហំមួយហិកតា សម្រាប់រដូវបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២៦-២០២៧នេះ។ មន្ត្រីភូមា បានប្រាប់កសិកររបស់ខ្លួនថា សម្រាប់ការទូទាត់សងរដ្ឋវិញ គឺកសិករត្រូវសងជាទម្ងន់ស្រូវប្រមូលបាននៅពេលប្រមូលផល ប៉ុន្តែមិនបានបញ្ជាក់ថា តើជី១០០គីឡូក្រាម ត្រូវសងជាស្រូវប៉ុន្មានគីឡូក្រាមឡើយ។  ចំណែកកសិករនៅក្នុងតំបន់ បានឲ្យដឹងថា ជីអ៊ុយរ៉ាដែលរដ្ឋចែកចាយឱ្យ ត្រូវយកទៅប្រើប្រាស់ឱ្យមានប្រសិទ្ធភាពបំផុតក្នុងពេលបង្កបង្កើនផលស្រូវរដូវវស្សា ដើម្បីទទួលបានទិន្នផលខ្ពស់។ កាលពីដើមខែមីនា ឆ្នាំ២០២៦នេះ រដ្ឋាភិបាលភូមានបានបញ្ជាទិញជី និងថ្នាំសម្លាប់សត្វល្អិត សរុបជិតពីរលានតោនពីបរទេស សម្រាប់ផ្គត់ផ្គង់ដល់កសិករក្នុងស្រុក សម្រាប់បង្កបង្កើនផលស្រូវរដូវវស្សា។ ប្រទេសភូមាបាននាំចូលជីពីបរទេសជាង១លានតោន ក្នុងចន្លោះថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ និងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីបានចែកចាយជីអស់ជាង៩៨ម៉ឺនតោន សម្រាប់ការបង្កបង្កើនផលនាពេលកន្លងមក ហើយនៅសល់ជីក្នុងស្តុកជាង៣០ម៉ឺនតោនសម្រាប់ត្រៀមបម្រុង។ នេះបើយោងរបាយការណ៍របស់សមាគមសហគ្រិនផលិតជី ពូជ និងថ្នាំសម្លាប់សត្វល្អិតរបស់ភូមា។ កន្លងមក រដ្ឋាភិបាលភូមា បានចែកចាយចែកជី ពូជ និងថ្នាំសម្លាប់សត្វល្អិតដល់កសិករតាមប្រព័ន្ធឥណទានរបស់រដ្ឋ ដោយត្រូវសងប្រាក់ក្រោយពេលប្រមូលផល រវាងខែសីហា និងខែកញ្ញា ជារៀងរាល់ឆ្នាំ៕ (ផាន់ អាណា)

2026-09-24 15.37.14
ក្នុងឆ្នាំ២០២៦ តៃវ៉ាន់បង្កើនការនាំចេញផ្លែក្រូចថ្លុង ទៅចិនដីគោក

តៃប៉ិ៖ ការដឹកជញ្ជូនផ្លែឈើពីកោះតៃវ៉ាន់ទៅកាន់ទៅកាន់ទីផ្សារចិនដីគោក កំពុងកើនឡើងយ៉ាងខ្លាំង ខណៈចម្ការដាំដុះ និងទីតាំងវេចខ្ចប់ផលិតផល មានកាន់តែច្រើន ដើម្បីធ្វើឲ្យដំណើរការនាំចេញ និងអ្នកដាំអាចស្វែងរកទីផ្សារ លក់ផលិតផលតាមរដូវកាលផងដែរ។ កសិករតៃវ៉ាន់កំពុងប្រមូលផលផ្លែក្រូចថ្លុង មានសំបកក្រាស់ល្អ និងមានលក្ខណៈសមស្រប អាចរក្សាទុកបានយូរ សម្រាប់ដឹកជញ្ជូនទៅកាន់ទីផ្សារឆ្ងាយៗ។ នៅថ្ងៃទី២៥ ខែសីហា និងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ អាជ្ញាធរចិនបានបន្ថែមចំនួនចម្ការក្រូចថ្លុង និងទីតាំងវេចខ្ចប់នៅក្នុងកោះតៃវ៉ាន់ជាច្រើនទៀត បញ្ចូលទៅក្នុងបញ្ជីមានសិទ្ធិនាំចេញទៅចិនដីគោក។ សមាគមកសិករតៃវ៉ាន់រំពឹងថា ការដឹកជញ្ជូនផ្លែក្រូចថ្លុងទៅកាន់ទីផ្សារចិនដីគោង និងក្រុងហុងកុង អាចកើនឡើងនៅឆ្នាំ២០២៦នេះ។ រៀងរាល់សប្តាហ៍ កប៉ាល់ដឹកទំនិញ បានដឹកផ្លែក្រូចថ្លុងតៃវ៉ាន់ ចូលទីកាន់ទីផ្សារក្នុងខេត្តណានជីង របស់ចិនដីគោក ខណៈអ្នកទិញនៅខេត្តក្វាងទុង និងខេត្តហ្វូជាន ក៏កំពុងចង់ទិញផ្លែក្រូចថ្លុងនាំចូលពីកោះតៃវ៉ាន់ផងដែរ។ កាលពីឆ្នាំ២០២៤ សហគមន៍អ្នកដាំដំណាំហូបផ្លែ នៅកោះតៃវ៉ាន់ បានបង្កើតភាពជាដៃគូជាមួយក្រុមហ៊ុនលក់រាយ នៅចិនដីគោក ដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ ដែលធ្វើការនាំចេញផ្លែឈើពីកោះតៃវ៉ាន់ អាចធ្វើដំណើរតាមកប៉ាល់ពីត៉ៃវ៉ាន់ទៅដល់ទីផ្សារចិន ក្នុងរយៈពេលខ្លីបំផុត ត្រឹមតែជាងមួយសប្តាហ៍ប៉ុណ្ណោះ។ យោងតាមអាជ្ញាធរកសិកម្មតៃវ៉ាន់ ការនាំចេញផលិតផលកសិកម្មរបស់កោះតៃវ៉ាន់ បានធ្លាក់ចុះក្នុងឆមាសទី១ ឆ្នាំ ២០២៦ ដោយសារការនាំចេញទៅសហរដ្ឋអាម៉េរិក និងជប៉ុនធ្លាក់ចុះ។ ផ្ទុយទៅវិញ ការនាំចេញទៅចិនដីគោកបានកើនឡើង៕ (ផាន់ អាណា)

2026-09-24 15.25.44
រដ្ឋាភិបាលហ្វីលីពីនផ្តល់ជំនួយ៦៨លានដុល្លារ សម្រាប់ស្បៀងអាហារដល់ប្រជាជនក្រីក្រ

ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន បានចែកចាយជំនួយ និងសេវាកម្មកសិកម្ម ដែលមានតម្លៃជាង៦លានដុល្លារ ដល់ប្រជាកសិករជាង៥៤ម៉ឺននាក់ តាមរយៈកម្មវិធីចែកស្បៀងអាហាររបស់រដ្ឋាភិបាលភិបាល។ ការអនុវត្តកម្មវិធីនៅទូទាំងប្រទេសនេះ រួមមានការគាំទ្រដល់វិស័យស្រូវអង្ករ ពោត ដំណាំមានតម្លៃខ្ពស់ បសុសត្វ និងជលផល។ កញ្ចប់ជំនួយនេះ ក៏រួមបញ្ចូលកម្មវិធីស្បៀងអាហាររបស់រដ្ឋាភិបាល ដែលផ្តល់លទ្ធភាពឲ្យប្រជាជនងាយរងគ្រោះ អាចទទួលបានអង្ករមានតម្លៃថោក ត្រឹម២០ប៉េសូហ្វីលីពីន ឬស្មើនឹង១ ២៩០រៀលខ្មែរ ក្នុងមួយគីឡូក្រាម។ អង្ករនេះបានមកពីអង្ករក្នុងស្តុករបស់អាជ្ញាធរស្បៀងអាហារជាតិហ្វីលីពីន ដែលបានទិញពីកសិករដាំស្រូវក្នុងស្រុក។ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា ជំនួយនេះមានគោលបំណងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់កសិករ។ លោកបានមានប្រសាសន៍ដូច្នេះថា «យើងចង់ធានាថា កសិកររបស់យើងទទួលបានការគាំទ្រតាមតម្រូវការ ដើម្បីផលិតបានទិន្នផលកាន់តែខ្ពស់ រកចំណូលបានកាន់តែច្រើន និងកសាងជីវភាពប្រកបដោយសុវត្ថិភាព និងមានស្ថិរភាពជាងមុន»។ កម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភនេះ ត្រូវបានដាក់ឲ្យអនុវត្តជាលើកដំបូងនៅឆ្នាំ២០២៤ ក្រោមគោលគំនិតនាំសេវាកម្ម និងជំនួយរបស់រដ្ឋាភិបាលឲ្យកាន់តែខិតជិតសហគមន៍ក្រីក្រ តាមរយៈកិច្ចសហការសម្របសម្រួលរវាងស្ថាប័នជាតិ និងរដ្ឋបាលមូលដ្ឋាន។ សម្រាប់ក្រសួងកសិកម្ម កញ្ចប់ថវិកាជំនួយមានទឹកប្រាក់ចំនួន៦៨លានដុល្លារនេះ ធ្វើឲ្យជំនួយរបស់រដ្ឋាភិបាលបានទៅដល់ដៃកសិករ អ្នកនេសាទ និងអ្នកងាររងគ្រោះនៅតាមទីតំបន់ជនបទ មានដូចជាធាតុចូលកសិកម្ម និងការគាំទ្រផលិតកម្ម រហូតដល់ការចូលដំណើរការទីផ្សារ និងកម្មវិធីបង្កើនប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពប្រជាជនហ្វីលីពីនក្រីក្រ៕ […]

កាលវិភាគផ្សព្វផ្សាយ