Pressed for time? Stay informed with ARDB TV's newsletters
កោះកុង៖ សហគមន៍អេកូទេសចរណ៍ជីផាត គឺជាសហគមន៍ចំណាស់មួយដែលត្រូវបានបង្កើតឡើងតាំងតែពីឆ្នាំ២០០៧ មានទីតាំងស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង ដែលជាទឹកដីសម្បូរទៅដោយព្រៃភ្នំ មានសក្តានុពលផ្នែកទេសចរណ៍ ជាពិសេសក៏ជាទីកន្លែងដាំដុះដំណាំហូបផ្លែ និងបន្លែបង្ការ ដ៏ទីល្បីល្បាញមួយក្នុងទឹកដីខេត្តកោះកុង។ សហគមន៍អេកូទេសចរណ៍ជីផាត ស្ថិតក្នុងភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង មានចម្ងាយ ១២៦ គីឡូម៉ែត្រពីក្រុងខេមរភូមិន្ទ។ ភ្ញៀវទេសចរជាតិ អន្តរជាតិ អាចធ្វើដំណើរទៅកាន់តំបន់នេះ តាមផ្លូវជាតិលេខ៤៨ ត្រង់ចំណុចផ្លូវបំបែកហួសស្ពានអណ្តូងទឹក ប្រហែលប្រាំគីឡូម៉ែត្រ រួចបន្តដំណើរតាមផ្លូវគ្រួសក្រហមរហូតដល់ភូមិជីផាតតែម្តង។ ក្រៅពីនេះគេក៏អាចធ្វើដំណើរតាមផ្លូវទឹកក៏អាចទៅដល់តំបន់ទេសចរណ៍ជីផាតដូចគ្នា។ បច្ចុប្បន្នសហគមន៍មួយនេះ ក្រៅអំពីការអភិវឌ្ឍវិស័យទេសចរណ៍ក៏នៅមានការអភិវឌ្ឍយ៉ាងល្អនូវការដាំដុះដំណាំកសិកម្មផ្សេងៗជាច្រើន ក្នុងនោះរួមមានទាំងដំណាំហូបផ្លែ ដំណាំជាបន្លែបង្ការ ហើយកំពុងពេញនិយមពីសំណាក់អ្នកទេសចរទិញសម្រាប់បរិភោគ។ លោក ពេជ្រ ឆលួយ រស់នៅភូមិជីផាត បានប្រាប់ឱ្យដឹងថា គាត់បានដាំដំណាំហូបផ្លែនៅក្នុងចម្ការក្រោយផ្ទះជាច្រើនដើម ក្នុងនោះរួមមានដំណាំទុរេន សាវម៉ាវ និងមង្ឃុតជាដើម។ ដំណាំទាំងអស់នេះព គាត់បានដាំរយៈពេលជាងប្រាំពីរឆ្នាំមកនេះ ចាប់ផ្តើមហុចផលបណ្តើរៗ ហើយគាត់អាចលក់បានបន្តបន្ទាប់។ ក្នុងមួយរដូវកាលយ៉ាងហោចណាស់លោក និងភរិយាលក់បានចាប់ពីជាង២ ០០០ ដល់ជាង៣ ០០០ដុល្លារដែរ។ បុរសវ័យជាង៧០ឆ្នាំរូបនេះ បានប្រាប់ដែរថា ដំណាំដាំនៅទឹកដីនេះហុចផលល្អ ដោយមិនចាំបាច់ថែទាំច្រើនទេ។ ពេលនេះមិនថា ជាដើមទុរេន […]
ភ្នំពេញ៖ នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, និងសាជីវកម្មធានាឥណទានកម្ពុជា ដើម្បីផ្តល់ឥណទានគាំទ្រដំណើរការផលិតរបស់សហគមន៍កសិកម្មទំនើបនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានរៀបចំឡើងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដែលធនាគារអភិវឌ្ឍន៍បទ និងកសិកម្ម តំណាងដោយឯកឧត្តម ចាន់ សីហា អគ្គនាយករង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក រីឯក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដោយឯកឧត្តមអនុរដ្ឋលេខាធិការ ឃឹម ហ្វីណង់។ ថ្លែងក្នុងពិធីចុះហត្ថលេខានេះ ឯកឧត្តមអគ្គនាករង បានមានប្រសាសន៍ជម្រាបជូនគណៈអធិបតី និងដៃគូក្នុងអនុស្សរណៈនៃការយោគយល់គ្នាថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ជាធនាគាររដ្ឋបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៨ រហូតមកទល់បច្ចុប្បន្ននេះមានរយៈពេលជិត២៧ឆ្នាំ ដោយមានបេសកកម្មចម្បងក្នុងការផ្តល់ហិរញ្ញប្បទានគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ។ ធនាគារ ARDB បានពង្រីកទំហំ និងវិសាលភាពប្រតិបត្តិការជាបន្តបន្ទាប់ ស្របតាមផែនទីបង្ហាញផ្លូវរយៈពេល១០ឆ្នាំ និងផែនការយុទ្ធសាស្ត្រអាជីវកម្ម […]
ខេត្តកំពង់ធំ: ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ (ARDB) និងជាសមាជិកយុវជនគណបក្សថ្នាក់កណ្តាល ព្រមទាំងតំណាងសហគ្រិនវ័យក្មេង នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមថ្លែងសុន្ទរកថា នៅក្នុងសិក្ខាសាលាស្តីពីកាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគត ដែលសហការរៀបចំដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងយុវជនគណបក្សថ្នាក់កណ្តាល ផ្នែកសហគ្រិនវ័យក្មេង។ កម្មវិធីគាំទ្រដោយធនាគារ ARDB នេះ មានការអញ្ជើញចូលរួមពីឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាសមាជិកយុវជនគណបក្សថ្នាក់កណ្តាល, ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាសមាជិកគណៈកម្មាធិការកណ្តាលយុវជនគណបក្សថ្នាក់កណ្តាល, ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ និងឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាផងដែរ។ នៅក្នុងសិក្ខាសិលនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា នៅក្នុងសិក្ខាសាលានៅថ្ងៃនេះ ដែលរៀបចំឡើងដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងយុវជនគណបក្សថ្នាក់កណ្តាលផ្នែកសហគ្រិន គឺពិតជាមានសារៈសំខាន់ណាស់ ហើយសូមសម្តែងការកោតសរសើរដល់សហគ្រិនវ័យក្មេង ស្របពេលសេដ្ឋកិច្ចពិភពកំពុងតែមានភាពមិនប្រាកដប្រជា […]
ភ្នំពេញ៖ យោងតាមរបាយការណ៍ស្តីពីស្ថានភាពនៃការនាំចេញផលិតផលដំណាំនៅក្នុងឆមាសទី១ ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ ការនាំចេញផលិតផលដំណាំទៅក្រៅប្រទេស ផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ មានបរិមាណសរុបជាង៧,៨លានតោន ក្នុងនោះផលិតផលដំណាំ ក្រៅពីស្រូវ-អង្ករមានជាង៤,២លានតោន ស្រូវមានជាង៣,១លានតោន និងអង្ករមានជាង៣៨ម៉ឺនតោន ត្រូវបាននាំទៅកាន់គោលដៅ៧៨ប្រទេស ដោយមានការកើនឡើង២៧,៦៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤។ របាយការណ៍ខាងលើ បានគូសបញ្ជាក់ថា «ក្នុងឆមាសទី១ ឆ្នាំ២០២៥ ការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ ដែលទទួលបានពីការនាំចេញផលិតផលដំណាំ (ឯកតាតម្លៃផ្នែកតាមវិក្កយបត្ររបស់អ្នកនាំចេញ)មានជាង២ ៨៧២លានដុល្លារ ហើយក្នុងនោះតម្លៃការនាំចេញផលិតផលដំណាំក្រៅពីស្រូវ-អង្ករមានជាង១ ៩២៦លានដុល្លារ តម្លៃពីការនាំចេញស្រូវមានជាង៦៣៨ លានដុល្លារ និងតម្លៃពីការនាំចេញអង្ករមានជាង៣០៧លានដុល្លារ»។ ចំពោះការនាំចេញផលិតផលដំណាំក្រៅពីស្រូវ-អង្ករទៅប្រទេសថៃ មានជាង២៥៣ លានដុល្លារ ស្មើនឹង៨,៨២ភាគរយ ធៀបនឹងតម្លៃនៃការនាំចេញសរុប។ ដោយឡែក ស្រូវនិងអង្ករពុំមានការនាំចេញទៅប្រទេសថៃនោះទេ។ របាយការដដែលបានលើកឡើងថា ការនាំចេញផលិតផលដំណាំក្នុងឆមាសទី១ ឆ្នាំ២០២៥ ទោះបីមានកំណើនចំនួន២៧,៦៦ភាគរយក៏ពិតមែន តែផលិតផលដំណាំមួយចំនួនមានការថយចុះ ដែលបណ្តាលមកពីមូលហេតុ៖(១)-ការនាំចេញដំឡូងមីស្រស់ថយចុះ ដោយសារប្រជាកសិករបំប្លែងពីដំឡូងមីស្រស់ទៅក្រៀម និងកែច្នៃជាម្សៅ ដើម្បីអាចរក្សាទុកបានយូរ និងមានតម្លៃខ្ពស់។ ជាក់ស្តែង ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ ការនាំចេញដំឡូងមីក្រៀមកើនឡើងចំនួន៥៧,៧៧ភាគរយ […]