ក្រុមហ៊ុនឧកញ៉ា ម៉ុង ឬទ្ធី ចំណាយប្រាក់ខ្ទង់លានដុល្លារ លើការប្រមូលទិញវត្ថុធាតុដើមក្នុងស្រុកកែច្នៃជាចំណីសត្វ

photo_2025-02-06_14-23-53


photo_2026-11-11_14-28-27 (2)
មៀនប៉ៃលិន​​​ស្រស់​​​​៩០តោន​​​ ផ្គត់ផ្គង់ទៅ​ក្រុមហ៊ុន៤ សម្រាប់កែច្នៃ និង​នាំចេញទៅចិន​​

ដោយ ឡុង សារេត ភ្នំពេញ៖ សហគមន៍កសិកម្មទំនើប​មៀនប៉ៃលិន​ ដែលទើបតែបង្កើតឡើងនៅដើមឆ្នាំ​២០២៦ បានចាប់ផ្តើម​ប្រមូលផល​ផ្លែមៀនប៉ៃលិន​លើកដំបូង​ ចាប់ពីខែកញ្ញា រហូតដល់​ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បាន​៩០តោន​​ ផ្គត់ផ្គង់ទៅ​ក្រុមហ៊ុន​ចំនួន៤​សម្រាប់កែច្នៃ​ និងនាំចេញផ្លែមៀនស្រស់ទៅប្រទេស​ចិន​។​​ អ្នកស្រី ជា លាភ អនុប្រធានក្រុមប្រឹក្សាភិបាល​​សហគមន៍កសិកម្មទំនើបមៀនប៉ៃលិន បានឱ្យដឹង​ថា សមាជិករបស់សហគមន៍បាន​ប្រមូលផលផ្លែមៀនស្រស់ និងផ្គត់ផ្គង់ដល់ក្រុមហ៊ុន​ចំនួន​៤ ក្នុងនោះមាន​ក្រុមហ៊ុនឆាយណា ជីនវ័រយាន,ក្រុមហ៊ុនវិផា ហ៊្រ្វូត ត្រេឌីង,ក្រុមហ៊ុនពេជ្រចិន្ដា ហ៊្រ្វូត ប្រូដាកសិន និងក្រុមហ៊ុន ប៊ុនធឿន វ៉ាយប៊ីធី ជាមួយនិងតម្លៃ​ចន្លោះពី២ ៨០០ ទៅ​៣ ៥០០រៀល ​ក្នុងមួយគីឡូក្រាម​។ អ្នកស្រីបានឱ្យដឹងថា សហគមន៍កសិកម្មទំនើបមៀនប៉ៃលិន ត្រូវបាន​បង្កើតឡើងនៅខែមករា​ ឆ្នាំ២០២៦ ហើយ​រហូតមកដល់សព្វថ្ងៃនេះ​មានសមាជិក​ប្រមាណ​៩២នាក់ មានផ្ទៃដីដាំមៀនប៉ៃលិនចំនួន​៣ ០០០ហិកតា​ ​ហើយការផលិតមៀនប៉ៃលិននៅក្នុងឆ្នាំ​ដំបូង​នេះ​​ ហាក់មានភាពយឺតយាវ​ដោយសារបញ្ហាដើមទុន​ ។​ ទាក់ទងនិង​ដើមទុន​សម្រាប់​ផលិតមៀនប៉ៃលិន​, អ្នកស្រី ជា លាភ បានបញ្ជាក់ឱ្យដឹងថា សហគមន៍​ត្រូវការផ្តល់ទុនជូនកសិករ ដែលជាសមាជិក​មាន៣ដំណាក់កាល​។ ទី១ ចាប់ពីការថែទាំមៀនដំបូង​​រហូតដល់ចេញផ្កា, ​ទី​២ចាប់ពីមៀន​ចេញផ្កា ក្តឹប​ […]

897081865_1667230135198505_6338960293684099129_n
រោងម៉ាស៊ីនចំនួន១៤០ ជាសមាកជិកសហព័ន្ធស្រូវអង្ករកម្ពុជា សម្រុកទិញស្រូវផ្ការំដួលពីកសិករ​

ដោយ ហៃ ស៊ីណា ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា រោងម៉ាស៊ីនជាសមាជិករបស់ខ្លួនចំនួន ១៤០ក្រុមហ៊ុន​ កំពុងសម្រុកទិញស្រូវផ្ការំដួលរបស់កសិករ​នៅទូទាំងប្រទេស ក្នុងតម្លៃចន្លោះពី១ ០១០ រៀល ដល់១ ១៩០រៀល ទៅតាមខេត្ត និងតំបន់ ។ សហព័ន្ធបានឱ្យដឹងថា គិត​ត្រឹមថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៦ រោងម៉ាស៊ីនកិនស្រូវទាំង ១៤០ ចាប់ផ្តើមទិញស្រូវផ្ការំដួល​ពីប្រជាកសិករនៅទូទាំងប្រទេស​ ។ លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា មានប្រសាសន៍ ​នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះថា  ​​រោងម៉ាស៊ីនទាំង១៤០នោះ គឺ​មានទាំងខ្នាតតូច ខ្នាតមធ្យម និងខ្នាតធំ ដែលជាសមាជិករបស់សហព័ន្ធស្រូវអង្ករកម្ពុជា ។​ លោកបានបន្ថែមថា បច្ចុប្បន្ននេះ រោងម៉ាស៊ីន​ជាសមាជិក​ទាំងអស់​នោះ កំពុង​ទិញស្រូវពីកសិករ​​ក្នុងតម្លៃល្អលើទីផ្សារ ហើយស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល​​ ដែលជំរុញឱ្យ​រក្សាស្ថេរភាពតម្លៃផងដែរ។​​​​ ចំណែកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរូ រ៉ាយស៍ ​​​មានប្រសាសន៍​ថា ក្រុមហ៊ុន​​គ្រោងទិញស្រូវតាមកិច្ចសន្យាចំនួន៤៥ ០០០តោន​​ […]

Screenshot 2026-11-10 150025
បន្លែពី​សហគមន៍កសិកម្មទំនើបស្រុកឯកភ្នំកំពុងទទួលបានតម្លៃល្អ​​​

ភ្នំពេញ៖ ក្រោយពីតំបន់ផលិតបន្លែ​នៅតាម​បណ្តាខេត្ត​រងផលប៉ះពាល់​ពីទឹកជំនន់ ដោយ​​ពុំទាន់អាច​ធ្វើការដាំដុះ​ឬឆ្លើយតប​បានគ្រាប់គ្រាន់ទៅលើ​ទីផ្សារ​ ធ្វើឱ្យតម្លៃបន្លែ​លក់​បាន​ថ្លៃខ្ពស់នៅលើទីផ្សារ តួយ៉ាង​បន្លែ​ដាំនៅក្នុងផ្ទះសំណាញ់របស់សហគមន៍កសិកម្មទំនើប​ស្រូវអង្ករសុវត្ថិភាព​ស្រុកឯកភ្នំខេត្តបាត់ដំបង ថ្លៃ​ពី​៣០០០ទៅ​៣៥០០រៀលក្នុងមួយគីឡូក្រាម​។​ សហគមន៍កសិកម្មទំនើប​ស្រូវអង្ករ​សុវត្ថិភាព​ស្រុកឯកភ្នំ ​មាន​ដាំបន្លែ​ក្នុងផ្ទះសំណាញ់ចំនួន ​៧៨ខ្នង ។ គិតចាប់ពីថ្ងៃទី​​២៦ ខែកញ្ញា​រហូតដល់​ដើមខែវិច្ឆិកាកន្លងមកនេះ សហគមន៍ប្រមូលផល​បន្លែបាន​ប្រមាណ ​៩តោន ដោយក្នុងមួយគីឡូក្រាម​លក់បាន​ថ្លៃចន្លោះពី​៣ ០០០ ទៅ​៣ ៥០០រៀល​។ កញ្ញា អន បូរី អនុប្រធានសហគមន៍កសិកម្មទំនើបស្រូវអង្ករសុវត្ថិភាពស្រុកឯកភ្នំបាន​ឱ្យដឹង​ថា ​នៅក្នុងស្រុកឯកភ្នំទាំងមូល​កន្លងទៅជួបប្រទះ​និងទឹកជំនន់​​ ហើយ​កាប្រមូលផលស្ពៃស​ក្រញាញ់ ស្ពៃតឿ​ ​បោះដុំលក់ទៅឈ្មួញបាន​តម្លៃ​៣ ០០០ ទៅ​៣ ៥០០រៀ​ល។ ចំណែក​ស្ពៃឆៃស៊ីម​លក់បានថ្លៃ​២ ០០០ ទៅ​២ ៨០០រៀលក្នុងមួយគីឡូក្រាម​។​ បច្ចុប្បន្ន​តម្លៃស្ពៃ​ទាំងនេះ​នូវតែរក្សាបាន​ថ្លៃខ្ពស់នៅលើទីផ្សារ​។​ កញ្ញា អន បូរី លើកឡើង​ថា​​ ការផលិតបន្លែនៅក្នុងផ្ទះសំណាញ់ ដើម​ឡើយនៅស្រុកឯកភ្នំ​មានតែ​៦​ខ្នង​ប៉ុណ្ណោះនៅក្នុងភូមិ​។ ប៉ុន្តែ ក្នុងពេលបច្ចុប្បន្ន​​ឃើញ​មាន​ការ​ផ្លាស់ប្តូរ​ពីការដាំបន្លែនៅលើ​ទីវាលមក​ដាំក្នុងផ្ទះសំណាញ់​ច្រើន​​ ដោយសារ​ អាចការពារ​ពីការ​ប្រែប្រួល​អាកាសធាតុបាន​​។​ ជាក់ស្តែង​ចាប់តាំង​ពីសហគមន៍បានចងក្រងជាក្រុមផលិតមក បន្លែនៅក្នុងផ្ទះសំណាញ់ទទួល​បានទិន្នផលល្អ​ ចំណាយដើមទុនតិច​ មិនដូចជាងការដាំបន្លែនៅលើទីវាល​​ រងផលប៉ះពាល់ច្រើន ពីកត្តាសត្វល្អិត កត្តាអាកាសធាតុ៕ ​

Frog
តម្លៃកង្កែបក្នុងស្រុកងើបមកវិញ ក្រោយដាំក្បាលចុះតាំងតែពីខែមេសា – តម្រូវការក្នុងស្រុក២០តោនមួយថ្ងៃ

ដោយ​ រស្មី ភ្នំពេញ៖ ក្រោយតម្លៃកង្កែបបានធ្លាក់ចុះខ្លាំងដែលធ្វើឱ្យអ្នកចិញ្ចឹមប្រឈមជាមួយការចិញ្ចឹមខាតដើម នៅពេលនេះតម្លៃកង្កែបបានងើបឡើងវិញដោយក្នុងនោះអ្នកចិញ្ចឹមកង្កែបអាចរកប្រាក់ចំណេញ វិញបន្តបន្ទាប់។ តម្លៃកង្កែបក្នុងស្រុកបានងើបឡើងមកវិញ គឺពីជិត៧​ ០០០រៀលឡើងទៅ ក្នុងមួយគីឡូក្រាម បន្ទាប់ពីបានដាំក្បាលចុះរហូតដល់៤ ៥០០រៀលកាលពីខែមេសា និងឧសភា ។ នេះបើយោងតាមការបញ្ជាក់ពីសមាគមវារីវប្បករនៅកម្ពុជា។ សមាគមវារីវប្បករកម្ពុជាបានឱ្យដឹងថាចាប់ពីចុងឆ្នាំ២០២៦នេះ តម្លៃកង្កែបសាច់អាចនឹងបន្តកើនថែមទៀត ដោយសារការផលិតកូនកង្កែបក្នុងរដូវនេះត្រូវការបច្ចេកទេសខ្ពស់។ ទោះបីយ៉ាងណា សមាគមវារីវប្បករកម្ពុជាបានឱ្យដឹងដែរថាតម្លៃកង្កែបក្នុងស្រុក នៅតែរងឥទ្ធិពលពីកង្កែបនៅវៀតណាម ។ ជាមួយគ្នានេះសមាគមវារីវប្បករកម្ពុជាអំពាវនាវឱ្យបិទការលបលួចនាំកង្កែបពីប្រទេសជិតខាងទើបអ្នកចិញ្ចឹមអាចរកប្រាក់ចំណេញ ហើយការចិញ្ចឹមមានស្ថេរភាពសម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក ។ លោក ឡែមភូរ សុថាវរិទ្ធ ប្រធានសមាគមវារីវប្បករនៅកម្ពុជា បានបញ្ជាក់ប្រាប់កសិករ TVថា នាពេលនេះតម្លៃកង្កែបរស់ចិញ្ចឹមក្នុងស្រុកបានឡើងថ្លៃពីជិត៧ ០០០រៀលឡើងទៅ ក្នុងមួយគីឡូក្រាម គឺអ្នកចិញ្ចឹមអាចរកប្រាក់ចំណេញបានហើយ។ លោកបាននិយាយថា បើតម្លៃកង្កែបធ្លាក់ក្រោម៦ ៥០០រៀល នោះអ្នកចិញ្ចឹមនឹងប្រឈមខាតដើម។ លោកបានលើកឡើងដែរថាពេលនេះចំណីកង្កែបបានឡើងថ្លៃពី១៨ ទៅ២៥ភាគរយ ម្ល៉ោះហើយបើមានកង្កែបនាំចូលច្រើននោះធ្វើឱ្យតម្លៃកង្កែបធ្លាក់ចុះធ្វើឱ្យកសិករត្រូវប្រឈមខាតដើម។ ប្រធានសមាគមវារីវប្បករនៅកម្ពុជា បានប្រាប់ដែរថា កម្ពុជាត្រូវការសាច់កង្កែបជាមធ្យម ប្រមាណ២០តោនក្នុងមួយថ្ងៃ ប៉ុន្តែកម្ពុជាផ្គត់ផ្គង់បានត្រឹមតែ១០តោននៅឡើយទេ ហើយបើតម្លៃកង្កែបល្អប្រសើរ ពលរដ្ឋចិញ្ចឹមច្រើនចំនួនផ្គត់ផ្គង់នឹងមានច្រើនជាងនេះ៕​

កាលវិភាគផ្សព្វផ្សាយ