ការនាំចេញស្រូវបានវិលទៅរកប្រក្រតីភាពឡើងវិញ បន្ទាប់ពីបុណ្យចូលឆ្នាំចិន-វៀតណាមត្រូវបានបញ្ចប់

photo_2025-02-04_12-30-31

ភ្នំពេញ៖ យោងតាម ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់​និងនេសាទបានឲ្យដឹងថា ការនាំចេញស្រូវបានវិលទៅរកប្រក្រតីភាពឡើងវិញ បន្ទាប់ពីបុណ្យចូលឆ្នាំចិន-វៀតណាមត្រូវបានបញ្ចប់ទំហំនាំចេញស្រូវនាពេលបច្ចុប្បន្ន គិតជាមធ្យមស្ថិតក្នុងចន្លោះពី២០០០០-២៥០០០តោនក្នុងមួយថ្ងៃ ដែលជាបរិមាណប្រហាក់ប្រហែលគ្នានឹងមុនពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំ និងខ្ពស់ជាងមធ្យមភាគនៃបរិមាណប្រចាំកាលពីដើមខែមករា ឆ្នាំ២០២៥ ដែលមានទំហំត្រឹមតែ១០០០០តោនក្នុងមួយថ្ងៃ។

ទោះបីជាថ្លៃស្រូវអូអឹមស្ថិតក្នុងរង្វង់៨០០៛ ដដែលក៏ដោយ តែស្ថានភាពបែបនេះបានជួយកាត់បន្ថយសម្ពាធថ្លៃស្រូវនៅទីវាល និងជួយឱ្យមិនមានការរាំងស្ទះទីផ្សារលក់ចេញរបស់បងប្អូនកសិករយើងផងដែរ។

បើតាមអ្នកនាំពាក្យក្រសួងកសិកម្ម​បញ្ជាក់ថា គោលដៅចុងក្រោយនៃការជំរុញពូជស្រូវយុទ្ធសាស្ត្ររបស់យើងគឺដើម្បីធ្វើពិពិធកម្មទីផ្សារ កាត់បន្ថយការពឹងផ្អែកលើពូជស្រូវតែមួយប្រភេទហួសហេតុពេក និងបង្កើនប្រសិទ្ធភាពនៃកិច្ចអន្តរាគមន៍តាមរយៈគោលនយោបាយរបស់យើង មិនទៅទៅហាមឃាត់បងប្អូនកសិករយើងមិនឱ្យប្រើប្រាស់ពូជស្រូវណាមួយនោះទេ។

បន្ថែមពីនេះ ដរាបណាកម្ពុជានៅតែគោរពគោលការណ៍សេដ្ឋកិច្ចទីផ្សារ តុល្យភាពនៃបរិមាណផ្គត់ផ្គង់និងតម្រូវការនឹងអនុញ្ញាតឱ្យថ្លៃស្រូវអាចធ្វើនិយ័តកម្មដោយខ្លួនឯង ដោយយើងមិនចាំបាច់បារម្ភថាកសិករងាកទៅដាំពូជស្រូវប្រភេទណាច្រើនជ្រុលពេកនោះទេ។ ទោះជាយ៉ាងណា ការជំរុញពូជស្រូវយុទ្ធសាស្ត្ររបស់កម្ពុជានៅតែមានភាពចាំបាច់ខ្លាំងនៅពេលនេះ។


image_2026-03-23_09-41-34
អារ៉ាប៊ីសាអូឌីតហាមនាំចូលសាច់បក្សី ដើម្បីទប់ស្កាត់ការឆ្លងជំងឺផ្តាសាយបក្សី

រីយ៉ាដ៖ អាជ្ញាធរចំណីអាហារ និងឱសថ របស់ប្រទេសអារ៉ាប៊ីសាអូឌីត បានចេញបម្រាមលើការនាំចូលសាច់សត្វបក្សីឆៅ និងស៊ុតពីជាង៤០ប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺផ្តាសាយបក្សី ដែលវិធានការនេះធ្វើឲ្យអ្នកនាំចេញនៅតាមបណ្តាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាមួយចំនួនអះអាងថា អាចជះឥទ្ធិពលអវិជ្ជមានដល់អាជីវកម្មរបស់ពួកគេ។ តាមរយៈការដាក់ចេញបម្រាមនេះ ប្រទេសដែលរងផលប៉ះពាល់រួមមានប្រទេសឥណ្ឌា ចិន អាល្លឺម៉ង់ និងប្រទេសឥណ្ឌូនេស៊ី ខណៈពេលការរឹតត្បិតនេះ ត្រូវបានអនុវត្តចំពោះប្រទេសចំនួន១៦ផ្សេងទៀតរួចហើយ រួមមានសហរដ្ឋអាមេរិក បារាំង និងកាណាដា ជាដើម។ យោងតាមសេចក្តីរាយការណ៍នៅក្នុងស្រុក បានឱ្យដឹងថា ប្រទេសអារ៉ាប៊ីសាអូឌីតនាំចូលសាច់សត្វបក្សីច្រើនជាងគេពីប្រទេសប្រេស៊ីលប្រហែល៧០ភាគរយ ក្នុងឆ្នាំ២០២៥។ ជាមួយគ្នានេះ ប្រទេសអេមីរ៉ាតអារ៉ាប់រួម រុស្ស៊ី អ៊ុយក្រែន និងប្រទេសអេហ្ស៊ីប ក៏ស្ថិតក្នុងចំណោមប្រទេសផ្គត់ផ្គង់សាច់បក្សីផងដែរ។ បើយោងតាមទិន្នន័យផ្លូវការរបស់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា​​ តាមរយៈក្រសួងបរិស្ថាន ទឹក និងកសិកម្ម របស់ប្រទេសអារ៉ាប៊ីសាអូឌីត ផលិតកម្មសាច់សត្វបក្សីក្នុងប្រទេសមានបរិមាណជាង១,៣១លានតោន ក្នុងមួយឆ្នាំៗ។ គ្រាន់តែនៅក្នុងឆ្នាំ២០២៣ មានបរិមាណប្រហែល១,១លានតោន។ ទោះបីជាយ៉ាងណា វិធានការបែបនេះរបស់ប្រទេសអារ៉ាប៊ីសាអូឌីត បានបង្កឲ្យមានការរិះគន់ពីប្រទេសជិតខាងមួយចំនួន។ លោក អាប់ដែល អាហ្ស៊ីស អែលសាយ៉េត (Abdel Aziz El-Sayed) សមាជិកសភាពាណិជ្ជកម្មទីក្រុងគែរ ប្រទេសអេហ្ស៊ីប បានសួរពីហេតុផលនៃការដាក់បញ្ចូលប្រទេសអេហ្ស៊ីបក្នុ ងបញ្ជីរឹតត្បិតនៃការនាំចូលនេះផលិតផលសាចើបក្សីនេះ ដោយលោកបានបញ្ជាក់ថា […]

image_2026-03-19_13-38-51
ឥណ្ឌានាំចេញផ្លែចេកចុះបញ្ជីស្លាកសញ្ញាសម្គាល់ភូមិសាស្ត្រទៅកាន់កោះម៉ាល់ឌីវ

រដ្ឋកាណាតាកា៖ ប្រទេសឥណ្ឌា បានសម្រេចដឹកជញ្ជូនតាមផ្លូវអាកាសលើកដំបូងនូវផលិតផលផ្លែចេក ដែលបានដាក់ស្លាកសញ្ញាសម្គាល់ភូមិសាស្ត្រ ពីរដ្ឋកាណាតាកា (Karnataka) ទៅកាន់ប្រទេសម៉ាល់ឌីវ ដែលការនាំចេញនេះ គឺជាលើកទីមួយហើយសម្រាប់ផលិតផលសាកវប្បកម្មរបស់រដ្ឋនេះ។ ការដឹកជញ្ជូន រួមមានចេក ណានចាងឌូ រ៉ាសាបាល (Nanjangudu Rasabale) និងក្រូចឆ្មារឥណ្ឌា ដែលផលិតផលទាំងនេះ ត្រូវបានចុះបញ្ជីក្រោមប្រព័ន្ធសម្គាល់ភូមិសាស្ត្ររបស់ប្រទេសឥណ្ឌា ហើយត្រូវបានភ្ជាប់ទៅនឹងតំបន់ដាំដុះជាក់លាក់ណាមួយ នៅក្នុងរដ្ឋកាណាតាកា ស្ថិតនៅភាគខាងត្បូងប្រទេសឥណ្ឌា។ ការនាំចេញនេះ ត្រូវបានសម្របសម្រួលដោយអាជ្ញាធរអភិវឌ្ឍន៍ការនាំចេញផលិតផលស្បៀងអាហារកែច្នៃ និងកសិកម្ម ដោយមានការសម្របសម្រួលជាមួយក្រសួងសាកវប្បកម្ម រដ្ឋាភិបាលនៃរដ្ឋ កាណាតាកា និងក្រុមប្រឹក្សាស្រាវជ្រាវកសិកម្មឥណ្ឌា។ ការនាំចេញនេះត្រូវបានរៀបចំឡើងជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីគាំទ្រដល់ការចូលរួមរបស់កសិករនៅក្នុងបណ្តាញនាំចេញ និងដើម្បីកែលម្អលទ្ធភាពចូលទៅកាន់ទីផ្សារអន្តរជាតិ សម្រាប់ផលិតផលជាក់លាក់ក្នុងតំបន់។ ការដឹកជញ្ជូនតាមផ្លូវអាកាសត្រូវបានបញ្ជូនពីប្រទេសឥណ្ឌា ទៅកាន់ប្រទេសម៉ាល់ឌីវ ដែលឆ្លុះបញ្ចាំងពីភាពសមស្របនៃផលិតផលទាំងនេះ សម្រាប់ផ្លូវនាំចេញឆ្លងកាត់រយៈពេលខ្លី។ ការដឹកជញ្ជូននេះ រួមមានផលិតផលបន្លែ និងផ្លែឈើស្រស់ៗ ដែលនឹងចែកចាយទៅកាន់ទីផ្សារដោយផ្ទាល់តែម្តងបន្ទាប់ពីដឹកទៅដល់គោលដៅប្រទេសនាំចូល។ យោងតាមដៃគូគម្រោង បានឱ្យដឹងថា គំនិតផ្តួចផ្តើមនេះត្រូវបានបង្កើតជាផ្នែកមួយនៃការងារកាន់តែទូលំទូលាយ ដែលមានគោលបំណងផ្សារភ្ជាប់ផលិតផលសម្គាល់ភូមិសាស្ត្រ ដែលបានចុះបញ្ជីជាមួយនឹងតម្រូវការក្រៅប្រទេស។ កិច្ចសហការនេះ ផ្តោតលើការអនុលោមតាមពិធីសារនាំចេញ ការសម្របសម្រួលនៅទូទាំងស្ថាប័ន និងអនុលោមតាមតម្រូវការទីផ្សារគោលដៅ។ រដ្ឋកាណាតាកា ដែលស្ថិតភាគខាងត្បូងប្រទេសឥណ្ឌាមានព្រំដែនជាប់សមុទ្រ ផ្តល់ជូននូវផលិតផលសាកវប្បកម្ម ដែលជាផលិតផលសម្គាល់ភូមិសាស្ត្រជាច្រើនប្រភេទ ហើយការនាំចេញបង្ហាញពីការប្រើប្រាស់ការដឹកជញ្ជូនតាមផ្លូវអាកាស សម្រាប់ទំនិញមានបរិមាណតិច […]

photo_2026-03-20_11-18-24 (6)
សហព័ន្ធស្រូវអង្ករកម្ពុជា និងការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំនូវែលហ្សេឡង់ ចុះ MOU ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត កៅ ថាច

អូក្លិន-នូវែលហ្សេឡង់៖ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ក្រោមការសម្របសម្រួល និងគាំទ្រយ៉ាងពេញទំហឹងពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាប្រវត្តិសាស្ត្រត្រូវបានប្រារព្ធឡើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មស្រូវអង្ករ និងការវិនិយោគរវាងកម្ពុជា និងប្រទេសនូវែលហ្សេឡង់។ ពិធីចុះហត្ថលេខាដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងរវាងឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) និងលោក ឃួយ ម៉ៃខល ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសនូវែលហ្សេឡង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)។ គោលបំណង និងខ្លឹមសារសំខាន់នៃកិច្ចសហប្រតិបត្តិការ ការចុះហត្ថលេខាលើ MOU នាពេលនេះ មានគោលបំណងចម្បងក្នុងការជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសនូវែលហ្សេឡង់ ព្រមទាំងបង្កើតនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរព័ត៌មានទីផ្សារ និងការតភ្ជាប់ទំនាក់ទំនងរវាងពាណិជ្ជករនៃប្រទេសទាំងពីរ។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតបានផ្តល់អនុសាសន៍សំខាន់ៗដល់ភាគីទាំងពីរ ជាពិសេសការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសនូវែលហ្សេឡង់ ដូចខាងក្រោម៖ • ការពង្រឹងការងារ៖ ត្រូវខិតខំបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការទាក់ទាញវិនិយោគិនឱ្យមកវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា។ • ប្រសិទ្ធភាពការងារ៖ ត្រូវអនុវត្តតាមខ្លឹមសារនៃ MOU នេះឱ្យមានប្រសិទ្ធភាពបំផុត ដើម្បីនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចពិតប្រាកដជូនដល់មាតុភូមិ និងលើកកម្ពស់មុខមាត់កម្ពុជាលើឆាកអន្តរជាតិ។ • តួនាទីជាស្ពានចម្លង៖ ត្រូវដើរតួនាទីយ៉ាងសកម្មជា […]

Front
សហគមន៍អភិវឌ្ឍន៍កសិកម្មក្នុងខេត្តកំពង់ឆ្នាំង កៀរគរយុវជន និងកសិករ ស្វែងយល់ពីរបៀបប្រើប្រាស់ប្រព័ន្ធឌីជីថល

ដោយ ញឹក សំអូន កំពង់ឆ្នាំង៖ សហគមន៍អភិវឌ្ឍន៍កសិកម្ម ក្នុងខេត្តកំពង់ឆ្នាំង មានឈ្មោះថា ទឹកហូតមានជ័យក្ដីសង្ឃឹម បានកៀរគរយុវជន និងកសិករចូលរួមសិក្សាស្វែងយល់ពីរបៀបនៃការប្រើប្រាស់ប្រព័ន្ធឌីជីថល តាមរយៈទូរស័ព្ទស្មាតហ្វូន ដើម្បីផ្សព្វផ្សាយពីផលិផលកសិកម្ម និងការប្រើប្រាស់ប្រព័ន្ធស្មាតហ្មូតសម្រាប់ស្រោចស្រពដំណាំ។ អ្នកស្រី រិទ្ធ ចន្ថា ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍អភិវឌ្ឍន៍កសិកម្មទឹកហូតមានជ័យក្ដីសង្ឃឹម បានឱ្យដឹងថា សហគមន៍របស់អ្នកស្រីបានទទួល និងអនុវត្តន៍គម្រោង ស៊ីដ (SEED) ចាប់តាំងពីឆ្នាំ២០២៤មក ដោយមានការគាំទ្រពីគម្រោង ស៊ីដ នៃសមាគមភាពជាដៃគូកម្ពុជាដើម្បីអភិវឌ្ឍន៍ធនធានមនុស្សនៅជនបទ (CamboDHRRA)។ គម្រោងនេះ បានផ្ដោតសំខាន់ទៅលើការចុះបណ្ដុះបណ្ដាលយុវជន និងកសិករ ឱ្យចេះប្រើប្រាស់ប្រព័ន្ធឌីជីថលតាមរយៈទូរស័ព្ទដៃ។ យុវជន និងកសិករ ក្នុងសហគមន៍អភិវឌ្ឍន៍កសិកម្មទឹកហូតមានជ័យក្ដីសង្ឃឹម បានចូលរួមវគ្គបណ្ដុះជាង៤០០នាក់ ដើម្បីសិក្សាស្វែងយល់ឱ្យកាន់តែច្បាស់អំពីរបៀបនៃការប្រើប្រាស់ប្រព័ន្ធឌីជីថលឱ្យមានប្រយោជន៍សម្រាប់ខ្លួនឯង គ្រួសារ និងសហគមន៍។ តាមការសង្កេតរបស់អ្នកស្រីបានឱ្យដឹងថា បច្ចុប្បន្ននេះ យុវជន និងកសិករ ភាគច្រើនបានប្រើប្រាស់ទូរស័ព្ទដៃដើម្បីផ្សព្វផ្សាយផលិតផលកសិកម្មរបស់ខ្លួននៅតាមប្រព័ន្ធបណ្ដាញសង្គម ដែលអាចរកចំណូលបានបន្ថែមទៀតតាមការផ្សព្វផ្សាយរបស់ពួកគេឱ្យអតិថិជននៅទូទាំងប្រទេស បានស្គាល់ពីផលិតផលរបស់ខ្លួនឱ្យកាន់តែទូលំទូលាយ ក្រៅតែពីការដាក់លក់តាមតូប និងលក់តាមផ្សារដោយផ្ទាល់។ បន្ថែមពីនេះ កសិករក៏បានប្រើប្រាស់ស្មាតហ្វូតដើម្បីបញ្ជាប្រព័ន្ធស្រោចស្រប់ដំណាំពីចម្ងាយផងដែរ។ ចំណែកកញ្ញា ព្រឿង សំអាត ជាយុវជននៅឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង […]

កាលវិភាគផ្សព្វផ្សាយ