ម៉ានីល៖ ម្ហូបប្រចាំតំបន់ កាហ្វេប្រមូលទិញពីកសិករក្នុងស្រុក វិធីសាស្ត្រថែទាំសុខភាពបែបប្រពៃណី និងផលិតផលក្នុងស្រុករបស់ហ្វីលីពីន កំពុងទាក់ទាញចំណាប់អារម្មណ៍ពីប្រតិភូសារព័ត៌មានអន្តរជាតិ ដែលចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ ដោយអាចបង្កើតចំណូលពីការលក់ផលិតផលរបស់សម្រាប់សហគ្រាសក្នុងស្រុក។
គិតត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ក្រសួងទេសចរណ៍ហ្វីលីពីន បានរាយការណ៍ថា មជ្ឈមណ្ឌលសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម បានបង្កើតចំណូលពីការលក់ផលិតផលរបស់កសិករ ចាប់តាំងពីការបើកដំណើរការសាកល្បងកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦។
កម្មវិធីតាំងលក់ផលិផលនេះ ត្រូវបានរៀបចំឡើងដោយក្រសួងទេសចរណ៍ហ្វីលីពីនដោយមានតាំងលក់ផលិតផលជាច្រើន ដើម្បីបង្ហាញពីសក្តានុពលផ្នែកវិស័យទេសចរណ៍ និងអត្តសញ្ញាណវប្បធម៌របស់ប្រទេសហ្វីលីពីន។
ការតាំងបង្ហាញម្ហូបអាហារនេះ ក៏មានការចូលរួមពីចុងភៅល្បីៗ ដែលធ្លាប់ទទួលពានរង្វាន់ឆ្នើមឆ្នាំ២០២៧ផងដែរ។
ប្រតិភូអន្តរជាតិក៏អាចទទួលបានបទពិសោធន៍ផ្នែកថែទាំសុខភាពបែបប្រពៃណីរបស់ហ្វីលីពីន តាមរយៈការម៉ាស្សា ដែលជាវិធីសាស្ត្រម៉ាស្សាព្យាបាលតាមទំនៀមទម្លាប់ព្យាបាលជំងឺរបស់ជនជាតិដើមភាគតិចហ្វីលីពីន។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ហ្វីលីពីន បានមានប្រសាសន៍ថា ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន គឺជាឱកាសបង្ហាញឱ្យសហគមន៍អន្តរជាតិបានស្គាល់ពីស្នាដៃផលិត និងកែច្នៃរបស់ប្រជាជនហ្វីលីពីន៕ (ផាន់ អាណា)





