ចិនរឹតបន្តឹងការត្រួតពិនិត្យតាមព្រំដែន ដើម្បីទប់ស្កាត់ការនាំចេញជី

Fertilizer-to-become-billion-dollar-export-item

ប៉េកាំង៖ មន្ត្រីគយរបស់ប្រទេសចិនកំពុងបង្កើនការត្រួតពិនិត្យនៅតាមព្រំដែន ដើម្បីទប់ស្កាត់ការនាំចេញជីថ្មីរបស់ខ្លួន ខណៈពេលគម្លាតរវាងតម្លៃក្នុងស្រុក និងតម្លៃលើទីផ្សារអន្តរជាតិ បានកើនឡើងខុសគ្នាយ៉ាងខ្លាំង បន្ទាប់ពីមានការរំខានដោយសារការបិទច្រកសមុទ្រហ័រមូស (Hormuz) របស់ប្រទេសអ៊ីរ៉ង់។

យោងតាមទីភ្នាក់ងារព័ត៌មាន រ៉យទ័រ (Reuters) របស់អង់គ្លេស បានចេញផ្សាយដោយដកស្រង់សម្តីពាណិជ្ជករចិន ការនាំចេញស៊ុលហ្វាតអាម៉ូញ៉ូម ដែលជាការនាំចេញជីដ៏ធំបំផុតមួយរបស់ប្រទេសចិន ត្រូវបានហាមឃាត់តាមរយៈសេចក្តីណែនាំក្នុងខែមីនា ឆ្នាំ២០២៦​ ហើយឥឡូវនេះ ជីដ៏សំខាន់នេះស្ថិតនៅក្រោមការត្រួតពិនិត្យរបស់គយចិន ដោយមិនអនុញ្ញាតឱ្យនាំចេញពីក្រៅប្រទេសឡើយ។

ការបង្ក្រាបនេះសកម្មភាពនាំចេញជីនេះ បានចាប់ផ្តើមឡើងដោយមន្ត្រីគយ ប្រចាំការនៅកំពង់ផែទីក្រុង ឈីងតាវ (Qingdao) ភាគខាងកើតប្រទេសចិន បន្ទាប់ពីបានបំបែកសំណុំរឿងករណីអ្នកនាំចេញជីអាម៉ូញ៉ូមស៊ុលហ្វាត ដែលការនាំចេញត្រូវបានហាមឃាត់ ដោយបន្លំថា ជាជីអ៊ុយរ៉េ និងជីប៉ូតាស។

ពាណិជ្ជករម្នាក់ ដែលមានក្រុមហ៊ុនចូលរួមក្នុងវិស័យជីនេះ បាននិយាយថា “ដោយសារតែករណីក្លែងបន្លំនេះហើយ ការនាំចេញជីស៊ុលហ្វាតអាម៉ូញ៉ូមរបស់យើងនាពេលថ្មីៗនេះ ត្រូវឆ្លងកាត់ការត្រួតពិនិត្យតឹងតែងណាស់។”

អគ្គរដ្ឋបាលគយចិន នៅទីក្រុងឈីងតាវ មិនអាចទាក់ទងបានទេ ចំណែកអគ្គរដ្ឋបាលគយចិន នៅទីក្រុងប៉េកាំង ក៏មិនបានឆ្លើយតបនឹងសំណួររបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រដែរ។

ប្រទេសចិន គឺជាប្រទេសនាំចេញជីឈានមុខគេមួយរបស់ពិភពលោក ដែលបាននាំចេញគិតជាទឹកប្រាក់ជាង១៣ពាន់លានដុល្លារ កាលពីឆ្នាំ២០២៥ ប៉ុន្តែបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើការនាំចេញ ដើម្បីការពារតម្រូវការកសិករចិន។ កាលពីខែមុន រដ្ឋាភិបាលទីក្រុងប៉េកាំង បានរឹតបន្តឹងការនាំចេញជីជាច្រើនប្រភេទ មុនរដូវបង្កបង្កើនផលនៅនិទាឃរដូវចូលមកដល់ ដោយមានតែផលិតផលជីមានកំណត់ប៉ុណ្ណោះ ជាពិសេស គឺជីស៊ុលហ្វាតអាម៉ូញ៉ូម មិនអនុញ្ញាតឱ្យនាំចេញជាដាច់ខាត។

ការហាមឃាត់ទាំងនោះ បានធ្វើឱ្យជីឡើងថ្លៃយ៉ាងខ្លាំងនៅលើទីផ្សារអន្តរជាតិ ដែលបង្កឡើងដោយសង្គ្រាមអ៊ីរ៉ង់ ហើយបានរំខានដល់ការដឹកជញ្ជូនជីឆ្លងកាត់ច្រកសមុទ្រហ័រមូស ដែលប្រហែលមួយភាគបីនៃជីអ៊ុយរ៉េ ប្រើប្រាស់លើពិភពលោកត្រូវដឹកចេញពីតំបន់មជ្ឈឹមបូព៌ានេះ។

តម្លៃជីអ៊ុយរ៉េ ក្នុងស្រុករបស់ប្រទេសចិននៅតែទាបជាងកម្រិតសកល ដោយសាររឹតបន្តឹងការនាំចេញ និងប្រព័ន្ធផលិតកម្មជីដើរដោយធ្យូងថ្ម ដែលបង្កើតគម្លាតតម្លៃដ៏ធំមួយ រហូតធ្វើឱ្យជីអ៊ុយរ៉េ នាំចេញទទួលបានប្រាក់ចំណេញខ្ពស់ ប្រសិនបើមានការអនុញ្ញាត។

ការនាំចេញជីអ៊ុយរ៉េរបស់ចិនត្រូវបានគ្រប់គ្រងដោយប្រព័ន្ធកូតា។ ជាធម្មតា រដ្ឋាភិបាលទីក្រុងប៉េកាំងរង់ចាំមើលថា តើមានអតិរេកជីសល់នៅក្នុងខែឧសភាដែរឬទេ មុននឹងវាយតម្លៃថា តើអាចនាំចេញទៅបរទេសបានដោយរបៀបណា។

កាលពីឆ្នាំ២០២៥ ប្រទេសចិនបាននាំចេញជីអ៊ុយរ៉េចំនួន៤,៩លានតោន ដែលទាបជាងទម្លាប់នាំចេញពី៥ ទៅ ៥,៥លានតោន ដែលជាធម្មតាមានបរិមាណប្រហែល១០ភាគរយ នៃការនាំចេញជីនៅលើសកលលោក។

បើយោងតាមការប៉ាន់ប្រមាណ បានឱ្យដឹងថា ការបន្ថយនាំចេញជីរបស់ចិននេះ មានកម្រិតជិតពាក់កណ្តាលនៃការនាំចេញជី កាលពីឆ្នាំ២០២៥ ដែលមានបរិមាណរហូតដល់៤០លានតោន។

អ្នកវិភាគបាននិយាយថា ប្រទេសចិនរឹតត្បិតការផ្គត់ផ្គង់ជីទៅក្រៅប្រទេសជាជាងជួយសង្គ្រោះក្នុងអំឡុងពេលមានការរឹតត្បិតជាសកល។ ការរឹតត្បិតការនាំចេញជីរបស់ចិនដោយសារតែតម្រូវការក្នុងស្រុក ដើម្បីការពារដល់សន្តិសុខ ស្បៀងអាហារ និងការពារទីផ្សារក្នុងស្រុកឱ្យរួចផុតពីការឡើងថ្លៃ។

វិធានការទប់ស្កាត់របស់រដ្ឋាភិបាលទីក្រុងប៉េកាំង ដូចគ្នានឹងវិធានការ កាលពីសប្តាហ៍មុនក្នុងការហាមឃាត់ការនាំចេញប្រេងឥន្ធដោយសាររងការរំខានពីសង្គ្រាមក្នុងការនាំចូលវត្ថុធាតុដើម និងធ្វើឱ្យតម្លៃឡើងកាន់តែខ្ពស់នៅជុំវិញពិភពលោក។

តម្លៃជីអ៊ុយរ៉េអន្តរជាតិ បានកើនឡើងប្រហែល៤០ភាគរយលើសកម្រិតមុនសង្គ្រាមអ៊ីរ៉ង់។ នៅក្នុងប្រទេសចិន តម្លៃជីអ៊ុយរ៉េឡើងជិតដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល១០ខែកន្លងមក។

ជីគឺចាំបាច់សម្រាប់ការលូតលាស់របស់រុក្ខជាតិ និងទិន្នផលដំណាំ។ តម្លៃជីឡើងខ្ពស់អាចនាំឱ្យការប្រើប្រាស់ថយចុះ ឬកសិករអាចប្តូរទៅដាំដំណាំដែលត្រូវការជីតិច។ បើយោងតាមទិន្នន័យមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ កាលពីឆ្នាំមុន ប្រទេសចិនបាននាំចេញជីទៅកាន់ប្រទេសប្រេស៊ីល និងឥណ្ឌូនេស៊ី។ សម្រាប់ប្រទេសឥណ្ឌាវិញ នាំចូលជីចិនប្រហែល ១៦ភាគរយប៉ុណ្ណោះ។

បើយោងតាមការវិភាគទិន្នន័យគយចិន បានឱ្យដឹងថា ចន្លោះពីពាក់កណ្តាលទៅ៨០ភាគរយនៃការនាំចេញទាំងនោះ ត្រូវបានរឹតត្បិត។ ចំណែកក្រុមហ៊ុនជី នៅទីក្រុងញូវដែលី បាននិយាយដោយយោងទៅលើការរឹតបន្តឹងនេះ អ្នកទិញសង្ឃឹមថា ប្រទេសចិននឹងជួយបំពេញបន្ថែមលើតម្រូវផ្គត់ផ្គង់ជីនៅលើទីផ្សារ៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ