ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីត្រៀមឆ្លើយតបទៅនឹងភាពមិនច្បាស់លាស់នៃស្ថានភាពហិរញ្ញវត្ថុ និងសេដ្ឋកិច្ចសកល

photo_2026-05-12_16-16-44

​ភ្នំពេញ៖ នៅទីស្នាក់ការកណ្តាល ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាព្រឹកថ្ងៃ​ទី១២ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំធនាគារ ARDB ក្នុងគោលដៅត្រៀមខ្លួន, ក្នុងនាមជាធនាគារគោលនយោបាយ, ដើម្បីឆ្លើយតបទៅនឹងភាពមិនច្បាស់លាស់នៃស្ថានភាពហិរញ្ញវត្ថុនិងសេដ្ឋកិច្ចសកល និងការប្រែប្រួលយ៉ាងឆាប់រហ័សនៃស្ថានភាពភូមិសាស្រ្តនយោបាយក្នុងតំបន់ និងសកល។

នាកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ និងក្នុងស្មារតីបុរេសកម្ម, ឯកឧត្តមបណ្ឌិត កៅ ថាច បានផ្តល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំធនាគារ ARDB នូវខ្លឹមសារបង្កប់ដោយស្មារតីទទួលខុសត្រូវខ្ពស់ មួយចំនួនដូចខាងក្រោម ៖

១)- ក្នុងបរិបទនៃការវិវត្តនៃបច្ចេកវិទ្យាដ៏ឆាប់រហ័ស, ថ្នាក់ដឹកនាំនៃធនាគារ ARDB គួរចាប់យកឱសកាសនៃការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗសម្រាប់ធ្វើអត្ថប្រយោជន៍នីយកម្ម គាំទ្រដល់ប្រតិបត្តិការធនាគារនិងការបម្រើសេវាអតិថិជន ពិសេសតាមរយៈការប្រើប្រាស់បញ្ញាសប្បនិម្មិត (Artificial Intelligence – AI) សំដៅសម្រេចបានគោលដៅជាធនាគារឌីជីថល។

២)- ក្នុងស្ថានភាពនៃភាពមិនច្បាស់លាស់នៃប្រព័ន្ធហិរញ្ញវត្ថុនិងសេដ្ឋកិច្ចសកល និងការប្រែប្រួលយ៉ាងឆាប់រហ័សនៃស្ថានភាពភូមិសាស្រ្តនយោបាយតំបន់ និងសកល, ថ្នាក់ដឹកនាំនៃធនាគារ ARDB នឹងបន្តពង្រឹង និងផ្តោតការយោគយល់ទុកដាក់បន្ថែមលើការកំណត់នូវកត្តាហានិភ័យនៃអាជីវកម្មនីមួយៗ ពិសេសអាជីវកម្មកសិកម្ម ដែលជាចំណុចសំខាន់សម្រាប់ការរៀបចំយន្តការគាំទ្របន្ថែម។

៣)-ថ្នាក់ដឹកនាំនៃធនាគារ ARDB នឹងបន្តការផ្តោតសំខាន់លើការជំរុញកញ្ចប់ហិរញ្ញប្បទានបៃតង ពិសេសក្រោមក្របខណ្ឌ Cambodia Climate Financing Facility (CCFF) ដែលទទួលបានការគាំទ្រពី Green Climate Fund (GCF) ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

៤)- ថ្នាក់ដឹកនាំនៃធនាគារ ARDB នឹងបន្តពង្រឹងការអនុវត្តហិរញ្ញប្បទានត្រីភាគី, ដែលជានវានុវត្តន៍នៃយន្តការផ្តល់ហិរញ្ញប្បទានថ្មី របស់ធនាគារ ARDB។

៥)- ថ្នាក់ដឹកនាំនៃធនាគារ ARDB នឹងបន្តជំរុញឱ្យការអភិវឌ្ឍមូលធនមនុស្ស (បុគ្គលិក) តាមរយៈការបង្កើតនិងចូលរួមវគ្គបណ្តុះបណ្តាល ជាប្រចាំ។

មុននឹងបញ្ចប់នៃកិច្ចប្រជុំនេះ, ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានរំលេចនូវភាពរឹងមាំនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ ARDB ដែលជាធនាគារគោលនយោបាយ និងជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏មានទំនុក និងសុវត្ថិភាពខ្ពស់ ពិសេសប្រាក់បញ្ញើអតិថិជន៕


690207828_1490031869584694_2692935071539495481_n
អភិបាលខេត្តកំពង់ចាម ជំរុញឱ្យសហគមន៍ទុរេនស្រុកស្ទឹងត្រង់ បង្កើតស្លាកសញ្ញាសម្គាល់ផលិតផល ដើម្បីពង្រឹងកេរ្តិ៍ឈ្មោះលើទីផ្សារ

ដោយ នៅ ស៊ីវុត្ថា កំពង់ចាម៖ ដើម្បីលើកកម្ពស់តម្លៃកសិផលក្នុងស្រុក និងទប់ស្កាត់ការក្លែងបន្លំប្រភេទទុរេនពីតំបន់ផ្សេងៗ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានណែនាំដល់បងប្អូនប្រជាកសិករ និងសហគមន៍ដាំទុរេនក្នុងស្រុកស្ទឹងត្រង់ឱ្យរួបរួមគ្នាបង្កើតជា “ស្លាកសញ្ញាសម្គាល់ផលិតផល” ឱ្យបានច្បាស់លាស់។ ការថ្លែងបែបនេះក្នុងឱកាសឯកឧត្តមអភិបាលខេត្ត បានអញ្ជើញពិនិត្យមើល និងជួបសំណេះសំណាលប្រជាពលរដ្ឋក្នុងសហគមន៍ទុរេនបែកអន្លូង ស្ថិតនៅឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាពេលថ្មីៗនេះ។ ឯកឧត្តម អ៊ុន ចាន់ដា បានសង្កត់ធ្ងន់ថា ទុរេនស្រុកស្ទឹងត្រង់ គឺជាកសិផលដែលមានសក្តានុពលខ្ពស់ និងមានរសជាតិឆ្ងាញ់ពិសា ដែលទទួលស្គាល់ដោយអ្នកបរិភោគទូទៅ។ ទោះជាយ៉ាងណា កន្លងមកមានការយកឈ្មោះទុរេនស្ទឹងត្រង់ទៅប្រើប្រាស់លើទុរេន ដែលនាំចូលពីក្រៅតំបន់ ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងតម្លៃទីផ្សារពិតប្រាកដ។ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ក្រុមសហគមន៍ ជំរុញឱ្យសហគមន៍សហការជាមួយមន្ទីរជំនាញ ដើម្បីបង្កើតស្លាកសញ្ញាសម្គាល់ ដែលបញ្ជាក់ពីប្រភពដើម “ទុរេនស្ទឹងត្រង់”។ ណែនាំឱ្យមានការប្រើប្រាស់  QR Code បិទលើផ្លែទុរេននីមួយៗ ដើម្បីឱ្យអតិថិជនងាយស្រួលស្កេនពិនិត្យប្រភពចម្ការ។ ត្រូវប្រកាន់ខ្ជាប់នូវការដាំដុះតាមគោលការណ៍កសិកម្មដើម្បីធានាសុវត្ថិភាពដល់អ្នកបរិភោគ។ នាឱកាសនេះដែរ បងប្អូនកសិករនៅក្នុងសហគមន៍ទុរេនស្រុកស្ទឹងត្រង់ បានសម្តែងនូវការសប្បាយរីករាយ និងគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ណែនាំនេះ ហើយសន្យានឹងខិតខំរៀបចំរចនាសម្ព័ន្ធសហគមន៍ឱ្យកាន់តែរឹងមាំ ដើម្បីប្រែក្លាយទុរេនស្ទឹងត្រង់ ឱ្យក្លាយជាម៉ាកសញ្ញាកសិកម្មដ៏លេចធ្លោមួយប្រចាំខេត្តកំពង់ចាម៕

Fertilizer-to-become-billion-dollar-export-item
ចិនរឹតបន្តឹងការត្រួតពិនិត្យតាមព្រំដែន ដើម្បីទប់ស្កាត់ការនាំចេញជី

ប៉េកាំង៖ មន្ត្រីគយរបស់ប្រទេសចិនកំពុងបង្កើនការត្រួតពិនិត្យនៅតាមព្រំដែន ដើម្បីទប់ស្កាត់ការនាំចេញជីថ្មីរបស់ខ្លួន ខណៈពេលគម្លាតរវាងតម្លៃក្នុងស្រុក និងតម្លៃលើទីផ្សារអន្តរជាតិ បានកើនឡើងខុសគ្នាយ៉ាងខ្លាំង បន្ទាប់ពីមានការរំខានដោយសារការបិទច្រកសមុទ្រហ័រមូស (Hormuz) របស់ប្រទេសអ៊ីរ៉ង់។ យោងតាមទីភ្នាក់ងារព័ត៌មាន រ៉យទ័រ (Reuters) របស់អង់គ្លេស បានចេញផ្សាយដោយដកស្រង់សម្តីពាណិជ្ជករចិន ការនាំចេញស៊ុលហ្វាតអាម៉ូញ៉ូម ដែលជាការនាំចេញជីដ៏ធំបំផុតមួយរបស់ប្រទេសចិន ត្រូវបានហាមឃាត់តាមរយៈសេចក្តីណែនាំក្នុងខែមីនា ឆ្នាំ២០២៦​ ហើយឥឡូវនេះ ជីដ៏សំខាន់នេះស្ថិតនៅក្រោមការត្រួតពិនិត្យរបស់គយចិន ដោយមិនអនុញ្ញាតឱ្យនាំចេញពីក្រៅប្រទេសឡើយ។ ការបង្ក្រាបនេះសកម្មភាពនាំចេញជីនេះ បានចាប់ផ្តើមឡើងដោយមន្ត្រីគយ ប្រចាំការនៅកំពង់ផែទីក្រុង ឈីងតាវ (Qingdao) ភាគខាងកើតប្រទេសចិន បន្ទាប់ពីបានបំបែកសំណុំរឿងករណីអ្នកនាំចេញជីអាម៉ូញ៉ូមស៊ុលហ្វាត ដែលការនាំចេញត្រូវបានហាមឃាត់ ដោយបន្លំថា ជាជីអ៊ុយរ៉េ និងជីប៉ូតាស។ ពាណិជ្ជករម្នាក់ ដែលមានក្រុមហ៊ុនចូលរួមក្នុងវិស័យជីនេះ បាននិយាយថា “ដោយសារតែករណីក្លែងបន្លំនេះហើយ ការនាំចេញជីស៊ុលហ្វាតអាម៉ូញ៉ូមរបស់យើងនាពេលថ្មីៗនេះ ត្រូវឆ្លងកាត់ការត្រួតពិនិត្យតឹងតែងណាស់។” អគ្គរដ្ឋបាលគយចិន នៅទីក្រុងឈីងតាវ មិនអាចទាក់ទងបានទេ ចំណែកអគ្គរដ្ឋបាលគយចិន នៅទីក្រុងប៉េកាំង ក៏មិនបានឆ្លើយតបនឹងសំណួររបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រដែរ។ ប្រទេសចិន គឺជាប្រទេសនាំចេញជីឈានមុខគេមួយរបស់ពិភពលោក ដែលបាននាំចេញគិតជាទឹកប្រាក់ជាង១៣ពាន់លានដុល្លារ កាលពីឆ្នាំ២០២៥ ប៉ុន្តែបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើការនាំចេញ ដើម្បីការពារតម្រូវការកសិករចិន។ កាលពីខែមុន រដ្ឋាភិបាលទីក្រុងប៉េកាំង បានរឹតបន្តឹងការនាំចេញជីជាច្រើនប្រភេទ មុនរដូវបង្កបង្កើនផលនៅនិទាឃរដូវចូលមកដល់ ដោយមានតែផលិតផលជីមានកំណត់ប៉ុណ្ណោះ […]

images
ធនាគារជាតិកម្ពុជានឹងរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំ ដើម្បីលើកកម្ពស់ផលិតកម្មក្នុងស្រុក និងការជំនួសផលិតផលនាំចូលប្រកបដោយចីរភាព

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នាដើមសប្តាហ៍នេះ បានចេញសេចក្តីជូនដំណឹងមួយ អំពីសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំ លើកទី១៣ ឆ្នាំ២០២៦ ដើម្បីលើកកម្ពស់ផលិតកម្មក្នុងស្រុក និងការជំនួសផលិតផលនាំចូល ដែលជាកម្លាំងចលករជំរុញសកម្មភាពសេដ្ឋកិច្ច ប្រកបដោយចីរភាព ជាពិសេសនៅក្នុងស្ថានភាព ដែលសេដ្ឋកិច្ចពិភពលោកកំពុងតែប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អាទិភាពលើផលិតកម្មក្នុងស្រុក តាមរយៈគំនិតផ្តួចផ្តើមជាច្រើន រួមមានការបណ្តុះបណ្តាលសហគ្រិនភាពដល់សហគ្រាសធុនមីក្រ តូច និងមធ្យម ព្រមទាំងសហគ្រិនស្ត្រី ការធ្វើកំណែទម្រង់ការចុះបញ្ជីអាជីវកម្ម ការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យា និងការដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តជាច្រើនផ្សេងទៀត។ ការកើនឡើងនៃការផលិតក្នុងស្រុកនឹងរួមចំណែកយ៉ាងសំខាន់ដល់ការជំនួសការនាំចូល លើផលិតផលណា ដែលមានវត្ថុធាតុដើម ហើយអាចផលិតក្នុងស្រុកបាន ដែលនឹងបង្កើតការងារ និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។ ទោះបីយ៉ាងណា ការជំរុញផលិតកម្មក្នុងស្រុកនៅតែមានបញ្ហាប្រឈមជាច្រើន ដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធរួមចំណែកដោះស្រាយបន្ថែមទៀត។ ដោយពិនិត្យឃើញពីសារៈសំខាន់នេះ ធនាគារជាតិនៃកម្ពុជានឹងរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចលើកទី១៣ សម្រាប់ឆ្នាំ២០២៦ ក្រោមប្រធានបទគោលស្តីពី “ការលើកកម្ពស់ផលិតកម្មក្នុងស្រុក និងការជំនួសផលិតផលនាំចូលប្រកបដោយចីរភាព”៕  

image_2026-05-11_15-56-30
វៀតណាមឯកភាពនាំចូលសាច់មាន់ឆ្អិនស្រាប់ពីប្រទេសកូរ៉េ ដើម្បីធ្វើស៊ុបយិនស៊ិន

ហាណូយ៖ កូរ៉េនឹងអាចនាំចេញសាច់បក្សីឆ្អិនស្រាប់ទៅកាន់ប្រទេសវៀតណាម បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំងពីរបានព្រមព្រៀងគ្នាក្នុងអំឡុងពេលកិច្ចប្រជុំកំពូល នៅទីក្រុងហាណូយ កាលពីថ្ងៃទី២២​ ខែមេសា ឆ្នាំ២០២៦ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងពង្រីកពាណិជ្ជកម្មទ្វេភាគី។ កិច្ចព្រមព្រៀងរវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង (Lee Jae Myung) និងលោក តូ ឡឹម (To Lam) អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម បានបង្ហាញថា ស៊ុបមាន់យិនស៊ិនបែបប្រពៃណីកូរ៉េ (សាមយេតាង-samgyetang) និងសាច់មាន់បំពងអាចដាក់លក់រួចរាល់នៅក្នុងប្រទេសវៀតណាម ស្របពេលវប្បធម៌ធ្វើម្ហូបកូរ៉េកំពុងពេញនិយមនៅទូទាំងពិភពលោក។ លោក លី ជេម្យុង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដោយលើកឡើងថា ប្រទេសទាំងពីរបានយល់ព្រមលើការនាំចេញទៅវិញទៅមកនៃផលិតផលបសុបក្សី ដែលត្រូវបានចម្អិនដោយកំដៅ។​ កាលពីខែកញ្ញា ឆ្នាំ២០២៥ ប្រទេសកូរ៉េខាងត្បូងបានអនុញ្ញាតឱ្យនាំចូលផលិតផលបែបនេះពីប្រទេសវៀតណាម។ លោកប្រធានាធិបតីបានបន្ថែមថា “យើងនឹងពន្លឿនកិច្ចសហប្រតិបត្តិការដើម្បីពង្រីកពាណិជ្ជកម្មកសិកម្ម និងបសុសត្វ ដោយកិច្ចសហប្រតិបត្តិការបែបនេះនឹងផ្អែកលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីសុខភាពសត្វ និងប្រតិបត្តិការដាក់ឱ្យនៅដាច់ដោយឡែក”។ លោកបានមានប្រសាសន៍ថា ការនាំចេញសាច់បក្សីចម្អិនដោយកំដៅនឹងរួមចំណែកដល់ការពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យកើនទឹកប្រាក់ដល់១៥០ពាន់លានដុល្លារ នៅឆ្នាំ២០៣០ គឺកើនឡើងពី៩៤,៥ពាន់លានដុល្លារ នៅឆ្នាំ២០២៥។ កិច្ចប្រជុំកំពូលនេះ ត្រូវបានរៀបចំឡើងក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់លោក លី ជេម្យុង ទៅកាន់ប្រទេសវៀតណាម។ លោកប្រធានាធិបតី បានរៀបរាប់ពីសមិទ្ធិផលចាប់តាំងពីការបង្កើតទំនាក់ទំនងទ្វេភាគីក្នុងឆ្នាំ១៩៩២ […]

កាលវិភាគផ្សព្វផ្សាយ