វៀតណាម និងចិន ចុះហត្ថលេខាលើពិធីសារសម្រាប់នាំចេញផ្លែខ្នុរស្រស់

mit

ហាណូយ៖ យោងតាមក្រសួងកសិកម្ម និងបរិស្ថាន​ បានឱ្យដឹងថា វៀតណាម និងចិន​​ បានចុះហត្ថលេខាលើពិធីសារមួយ ដែលអនុញ្ញាតឱ្យនាំចេញផ្លែខ្នុរស្រស់របស់វៀតណាមទៅកាន់ទីផ្សារចិន។ ពិធីសារនេះត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងអំឡុងពេលកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន វៀតណាម និងអនុប្រធានរដ្ឋបាលគយចិន។

កិច្ចព្រមព្រៀងនេះ ប្រារព្ធឡើងបន្ទាប់ពីពិធីសារចំនួនបួនផ្សេងទៀត ត្រូវបានចុះហត្ថលេខានៅក្នុងឆ្នាំ២០២៥នេះ ដែលគ្របដណ្តប់លើការនាំចេញផ្លែម្ទេស និងផ្លែប៉ាសិន ទៅកាន់ទីផ្សារប្រទេសចិន។ ក្នុងអំឡុងកិច្ចពិភាក្សាទ្វេភាគី រដ្ឋបាលគយចិន បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបើកទីផ្សារសម្រាប់ផលិតផលកសិកម្មវៀតណាម ស្របពេលវៀតណាមបានបញ្ជាក់ពីចេតនារបស់ខ្លួនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម និងបរិស្ថាន។

កន្លងមក ផ្លែខ្នុរស្រស់វៀតណាម ត្រូវបាននាំចេញទៅកាន់ប្រទេសចិនតាមរយៈបណ្តាញផ្សេងៗ។ ចំណែកក្រោមពិធីសារថ្មីនេះ ការនាំចេញនឹងត្រូវធ្វើឱ្យមានស្តង់ដារត្រឹមត្រូវដើម្បីបំពេញតាមភូតគាមអនាម័យ និងគុណភាពរបស់ប្រទេសចិន។

យោងតាមក្រសួងកសិកម្មវៀតណាម គេរំពឹងថា ពិធីសារថ្មីនេះនឹងកាត់បន្ថយហានិភ័យផ្នែកពាណិជ្ជកម្ម និងគាំទ្រដល់ការពង្រីកផលិតកម្មផ្លែខ្នុរ ក្រោមការអនុវត្តកសិកម្មល្អ។ កិច្ចព្រមព្រៀងនេះក៏ត្រូវបានគេរំពឹងថានឹងជួយដល់ការអភិវឌ្ឍដំណើរការកែច្នៃ​ ដើម្បីបង្កើនតម្លៃបន្ថែម និងធ្វើឱ្យប្រាក់ចំណូលរបស់អ្នកដាំខ្នុរមានស្ថេរភាពផងដែរ។

ការនាំចេញផ្លែឈើ និងបន្លែរបស់ប្រទេសវៀតណាម ទទួលបានចំនួនជិតដល់៧,១ ពាន់លានដុល្លារ ​ក្នុងរយៈពេលដប់ខែដំបូងនៃឆ្នាំ២០២៥ ដែលកើនឡើងចំនួន១៥,១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

ប្រទេសចិននៅតែជាច្រកនាំចេញផលិតផលកសិកម្មធំជាងគេសម្រាប់វៀតណាម ដែលមានបរិមានផ្គត់ផ្គង់ចំនួន៦២,៩ភាគរយ។ ក្រសួងកសិកម្មវៀតណាមរំពឹងថា ពិធីសារថ្មីនេះនឹងជួយពង្រឹងសន្ទុះនាំចេញនាពេលបច្ចុប្បន្ន និងគាំទ្រដល់គោលដៅនាំចេញផ្លែឈើ និងបន្លែរបស់ប្រទេសវៀតណាមឱ្យបានចំណូលចំនួន៨,៥ពាន់លានដុល្លារ សម្រាប់រយៈពេលមួយឆ្នាំ។

នៅក្នុងឆ្នាំ២០២៥នេះ ឧស្សហកម្មនាំចេញផ្លែឈើរបស់វៀតណាមទៅកាន់ប្រទេសចិន បានជួបវិបត្តិធ្ងន់ធ្ងររហូតបោះចោលផ្លែឈើរាប់សែនតោន បន្ទាប់ពីរដ្ឋបាលគយចិនធ្វើតេស្តរកសំណល់សារធាតុថ្នាំគីមី ដែលបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស។

ចាប់តាំងពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥រហូតមក កន្លែងធ្វើតេស្តរកសារធាតុគីមីពុលលើផ្លែទុរេនទាំងអស់ នៅក្នុងប្រទេសវៀតណាម ត្រូវបិទចោលទាំងអស់ ហើយឈប់ត្រួតពិនិត្យផ្លែទុរេន និងឈប់ចេញវិញ្ញាបនបត្រអនុញ្ញាតឱ្យនាំចេញ។

ការបិទចោលមន្ទីរពិសោធន៍ទាំងនេះ បានបណ្តាលឱ្យកកស្ទះផ្លែទុរេននៅតាមឃ្លាំងស្តុក តាមបណ្តោយផ្លូវដឹកជញ្ជូន និងនៅជិតច្រកព្រំដែននាំចេញទៅកាន់ប្រទេសចិន។​ ចំណែកក្រុមហ៊ុនជាច្រើនបានឈប់ប្រមូលទិញផ្លែទុរេន ដូច្នេះធ្វើឱ្យតម្លៃបានធ្លាក់ចុះយ៉ាងខ្លាំង ហើយកសិករកំពុងតែព្រួយគ្មានអ្នកទិញ ធ្វើឱ្យផ្លែទុរេនរបស់ខ្លួនត្រូវទុំរលួយចោលនៅក្នុងចម្ការរ។

សមាគមអ្នកកដាំទុរេនវៀតណាម បានព្រមានថា «ក្នុងស្ថានភាពបែបនេះមិនត្រឹមតែប៉ះពាល់ដល់កសិកររាប់ពាន់នាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចធ្វើឱ្យខូចកេរ្តិ៍ឈ្មោះឧស្សាហកម្មទុរេន និងមុខមាត់ជាតិរបស់វៀតណាមផងដែរ»។

កាលពីពេលថ្មីៗកន្លងមកនេះ អាជ្ញាធរមូលដ្ឋានរបស់វៀតណាម បានចាប់ខ្លួនបុរសពីរនាក់ ពីបទរត់ពន្ធសារធាតុគីមីពុលពីប្រទេសថៃ ដើម្បីប្រើសម្រាប់បន្ទុំផ្លែទុរេន និងរក្សាទុកផ្លែទុរេនឲ្យបានយូរ ដោយមានតម្លៃជាទឹកប្រាក់ជិតសរុប១០០០លានដុង ឬស្មើនឹង៣,៩លានដុល្លារ។ បុរសជាប់ចោទទាំងពីរនាក់ ដែលជាជនជាតិវៀតណាមដូចគ្នា ធ្លាប់បានផ្គត់ផ្គង់ និងចែកចាយសារធាតុគីមីខុសច្បាប់ បង្កគ្រោះថ្នាក់ដល់សុខភាព។​

ឥឡូវនេះ រដ្ឋបាលគយចិន បានតម្រូវឱ្យវៀតណាមធ្វើតេស្តរកសារធាតុគីមីពុលនៅលើផ្លែឈើ ដូចជាសារធាតុគីមីឈ្មោះ កាដមីញ៉ូម (Cadmium) អាចបង្កផលប៉ះពាល់ដល់តម្រងនោម និងសួត ចំណែកសារធាតុគីមី ​ឈ្មោះ អូរ៉ាមីនអូ  (Auramine O) អាចបង្កឱ្យកើតជំងឺមហារីកដល់អ្នកទទួលទាន៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ