ខ្ទឹមសនាំចូលពីប្រទេសចិន កំពុងក្រឡុកទីផ្សារតំបន់អាម៉េរិកឡាទីន

image_2025-12-01_13-31-45

ទិន្នផលខ្ទឹមសរបស់ប្រទេសប៉េរូ បានកើនឡើងនៅរដូវប្រមូលផលចុងឆ្នាំ២០២៥​នេះ ប៉ុន្តែប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងចំពោះតម្លៃនៅលើទីផ្សារអន្តរជាតិ​​ ដោយសារខ្ទឹមសរបស់ប្រទេសចិន និងការផ្លាស់ប្តូរច្បាប់ទម្លាប់នៅក្នុងទីផ្សារផងដែរ។

យោងតាមអ្នកគ្រប់គ្រងកសិពាណិជ្ជកម្មក្នុងប្រទេសប៉េរូ​ បានឱ្យដឹងថា ទិន្នផលខ្ទឹមសបានកើនឡើងប្រហែល២៥ភាគរយ បើប្រៀបធៀបទៅនឹងទិន្នផលក្នុងឆ្នាំ២០២៤ ដោយសារអាកាសធាតុត្រជាក់ល្អ​ផ្តល់អំណោយផល។

លោកបានមានប្រសាសន៍ថា «តម្លៃខ្ទឹមសនៅដើមរដូវប្រមូលផលក្នុងខែកញ្ញា និងខែតុលា នៅតែល្អសោះ។ ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ អ្វីៗបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ ចាប់ពីចន្លោះខែវិច្ឆិកា និងខែធ្នូ តម្លៃខ្ទឹមសបានធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែការផ្គត់ផ្គង់លើសតម្រូវការនៅក្នុងប្រទេសអាហ្សង់ទីន និងប្រទេសឈីលី ដែលប្រទះអាកាសធាតុអំណោយផល និងផ្តល់ទិន្នផលខ្ពស់។ ការកើនឡើងនៃបរិមាណនេះ បានដាក់សម្ពាធលើទីផ្សារក្នុងតំបន់ ខណៈពេលខ្ទឹមសនាំចូលពីប្រទេសចិនកំពុងតែបញ្ចុះតម្លៃឱ្យកាន់តែទាបថែមទៀត»។

កសិពាណិជ្ជករដដែលនេះ បានមានប្រសាសន៍ទៀតថា​ «ខ្ទឹមសរបស់ប្រទេសចិនបានក្លាយជាតួអង្គបង្ខូចតម្លៃទីផ្សារខ្ទឹម។ ខណៈពេលខ្ទឹមសរបស់ប្រទេសប៉េរូ អាហ្សង់ទីន និងប្រទេសឈីលី អាចលក់ខ្ទឹមសមួយកញ្ចប់ទម្ងន់១០គីឡូក្រាម ក្នុងតម្លៃ២៨ដុល្លារ ២៣ដុល្លារ និង២២ដុល្លារ ស្រាប់តែខ្ទឹមសនាំចូលពីប្រទេសចិនបែរជាលក់ក្នុងតម្លៃត្រឹមតែ១១ដុល្លារប៉ុណ្ណោះ។ គម្លាតតម្លៃដ៏ធំនេះ បានជំរុញឱ្យតម្លៃខ្តឹមលើទីផ្សារអន្តរជាតិធ្លាក់ចុះ និងធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងរបស់ទីផ្សារអាម៉េរិកឡាទីនទាំងមូល។

ប្រទេសប្រេស៊ីល គឺជាទីផ្សារមួយក្នុងចំណោមទីផ្សារ ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយខ្ទឹមសរបស់ចិននេះ។ ប្រទេសអាហ្សង់ទីន ដែលមានផ្ទៃដីដាំខ្ទឹមសប្រហែល១៧ ០០០ហិកតា គឺសម្រាប់លក់ឱ្យទីផ្សារប្រេស៊ីល។ ទោះបីជាយ៉ាងណាក៏ដោយ វិធានការថ្មីមួយ ដែលអនុវត្តដោយរដ្ឋាភិបាលប្រេស៊ីល នៅចុងឆ្នាំ២០២៥នេះ បានអនុគ្រោះដល់ខ្ទឹមសរបស់ចិនតាមរយៈការកាត់បន្ថយពន្ធ និងកំណត់តម្លៃប្រហែល១៧ដុល្លារ ក្នុងមួយកញ្ចប់។ ចំណែកខ្ទឹមសនាំចូលពីប្រទេសចិន អាចលក់បានក្នុងតម្លៃទាបជាងនេះ ហើយនៅតែរក្សាបានប្រាក់ចំណេញយ៉ាងច្រើន។ ផ្ទុយទៅវិញ ខ្ទឹមសនៅតំបន់អាម៉េរិកឡាទីន ដែលមិនមានការឧបត្ថម្ភធន មិនអាចប្រកួតប្រជែងក្នុងកម្រិតតម្លៃទាំងនោះបានទេ។

ដោយប្រកួតប្រជែងមិនឈ្នះខ្ទឹមសចិន ប្រទេសអាហ្សង់ទីន និងប្រទេសឈីលី បានប្តូរទីផ្សាររបស់ខ្លួន ដោយនាំចេញខ្ទឹមសទៅកាន់ប្រទេសម៉ិកស៊ិក ដែលជាទីផ្សាររបស់ខ្ទឹមសប្រទេសប៉េរូ។  នៅក្នុងឆ្នាំ២០២៥នេះ ជាង៨៥ភាគរយនៃការនាំចេញខ្ទឹមសរបស់ប្រទេសប៉េរូ គឺទៅកាន់ប្រទេសម៉ិកស៊ិក ស្របពេលមានតម្រូវការខ្ពស់នៅសហរដ្ឋអាម៉េរិក អឺរ៉ុប និងអាស៊ី ហើយត្រូវប្រកួតប្រជែងជាមួយខ្ទឹមសនាំចូលពីប្រទេសចិនដដែល។ ទោះបីជាយ៉ាងណាក៏ដោយ លោកបានព្រមានថា «ទីផ្សារក្នុងប្រទេសម៉ិកស៊ិក មានបញ្ហាប្រឈមមួយចំនួនផងដែរ គឺការកើនឡើងនៃការរត់ពន្ធខ្ទឹមសរបស់ចិន ដែលនាំចូលមកក្នុងតម្លៃទាបជាងតម្លៃនៅលើទីផ្សារ ដែលបង្កឱ្យមានការធ្លាក់តម្លៃបន្ថែមទៀត»។

ចំណែកការដឹកជញ្ជូនវិញ លោកបានគូសបញ្ជាក់ថា ការដឹកតាមសមុទ្រទៅកាន់ប្រទេសម៉ិកស៊ិក​ ត្រូវចំណាយពេលប្រហែលប្រាំពីរថ្ងៃ ដោយមកដល់លឿនជាងខ្ទឹមសឈីលី ឬអាហ្សង់ទីន។ ទោះបីជាយ៉ាងណាក៏ដោយ ការផ្គត់ផ្គង់លើសតម្រូវការក៏បង្កឱ្យមានការប្រកួតប្រជែងខ្លាំង និងធ្វើឱ្យតម្លៃខ្ទឹមសគ្មានស្ថេរភាព។

ក្រុមហ៊ុននាំចេញខ្ទឹមសនៅតំបន់អាម៉េរិកឡាទីន បានបង្កើនបរិមាណប្រហែល៣០ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤ ហើយបានចាប់ផ្តើមដឹកជញ្ជូនខ្ទឹមសទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ដែលមានតម្លៃបន្ថែមខ្ពស់ និងប៉ះពាល់តិចតួច។

នៅពេលរដូវបុណ្យណូអែលខិតជិតមកដល់ អ្នកផ្គត់ផ្គង់ខ្ទឹមសទាំងអស់កំពុងព្យាយាមលក់ផលិតផលរបស់ខ្លួន​ឱ្យបានលឿន ប៉ុន្តែអ្នកគ្រប់គ្រងបានព្រមានថា ខ្ទឹមសនៅតែបន្តធ្លាក់តម្លៃជារៀងរាល់ថ្ងៃ ដែលឆ្លុះបញ្ចាំងពីស្ថានភាពស្មុគស្មាញនៅក្នុងទីផ្សារ ដែលគ្របដណ្ដប់ដោយខ្ទឹមសនាំចូលពីប្រទេសចិន និងមានតម្លៃទាបជាងគេ៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ