ការដំឡើងពន្ធនាំចូលផលិតផលកសិកម្ម នឹងធ្វើឲ្យអ្នកលក់ដំឡើងតម្លៃដែរ ជនរងគ្រោះ គឺពលរដ្ឋអាម៉េរិក

អន្តរជាតិ៖ ប្រជាពលរដ្ឋអាម៉េរិក នឹងចំណាយលុយថែមទៀតលើមុខទំនិញនាំចូលពីប្រទេសធំៗបី ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចដំឡើងពន្ធនាំចូលទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ជាពិសេសតម្លៃម្ហូបអាហារតែម្តង។

យោងតាមការផ្សាយរបស់ CNN បានឲ្យដឹងថា ការដំឡើងពន្ធនាំចូលនេះ មានការលើកលែងតិចតួចសម្រាប់ផលិតផលផ្នែកថាមពលមួយចំនួនរបស់ប្រទេសកាណាដា ចំណែកឯផលិតផលស្ទើរទាំងអស់ ដែលសហរដ្ឋអាម៉េរិកនាំចូលត្រូវជាប់ពន្ធយ៉ាងហោចណាស់២០ភាគរយ សម្រាប់ផលិតផលរបស់ប្រទេសចិន និង២៥ភាគរយសម្រាប់ផលិតផលរបស់ប្រទេសម៉ិកស៊ិក និងប្រទេសកាណាដា។

ប្រជាពលរដ្ឋអាម៉េរិក អាចមិនចាប់មានអារម្មណ៍ពីផលប៉ះពាល់ភ្លាមៗនោះទេ ប៉ុន្តែការដំឡើងពន្ធនាំចូលនឹងបង្កឲ្យមានការដំឡើងតម្លៃស្ទើរគ្រប់មុខទំនិញ ជាពិសេសដោយសារទំនិញជាង៤០ភាគរយ ដែលអាម៉េរិកបាននាំចូលកាលពីឆ្នាំមុន គឺមានប្រភពមកពីបណ្តាប្រទេសទាំងបីខាងលើនេះ។

ប្រទេសម៉ិកស៊ិក និងប្រទេសកាណាដា គឺជាអ្នកផ្គត់ផ្គង់ផ្នែកចំណីអាហារសំខាន់ៗ ជាច្រើនប្រភេទសម្រាប់ប្រជាពលរដ្ឋអាម៉េរិក។  ឧទាហរណ៍ជាក់ស្តែង ប្រទេសម៉ិកស៊ិក គឺជាអ្នកផ្គត់ផ្គង់ផ្លែឈើ និងបន្លែធំជាងគេទៅកាន់សហរដ្ឋអាម៉េរិក ចំណែកប្រទេសកាណាដា នាំមុខគេក្នុងការនាំចេញគ្រាប់ធញ្ញជាតិ សត្វរស់ សាច់ និងផលិតផលជាច្រើនទៀត។ ជាពិសេស ផលិតផលកសិកម្មមានប្រភពពីប្រទេសម៉ិកស៊ិក និងប្រទេសកាណាដា អាចមានតម្លៃថ្លៃជាងសម្រាប់អ្នកប្រើប្រាស់ និងទទួលទាន។

ការដំឡើងពន្ធរបស់លោក ដូណាល់ ត្រាំ លើទំនិញម៉ិកស៊ិក នឹងបង្ខំឱ្យក្រុមហ៊ុននាំចូល និងអ្នកលក់រាយនៅក្នុងសហរដ្ឋអាម៉េរិក ដំឡើងថ្លៃផ្លែឈើ និងបន្លែ នាពេលខាងមុខឆាប់ៗនេះ។

បើយោងតាមក្រសួងកសិកម្មសហរដ្ឋអាម៉េរិក បានឲ្យដឹងថា  ទោះបីសហរដ្ឋអាម៉េរិកនាំចេញទំនិញកសិកម្មច្រើនជាងការនាំចូលក៏ដោយ ក៏តម្លៃនៃការនាំចូលពីក្រៅប្រទេសវិញ បានកើនឡើងលឿនជាងការនាំចេញ ក្នុងទសវត្សរ៍កន្លងមកនេះ។ លើសពីនេះ ការប្រែប្រួលអាកាសធាតុ បានធ្វើសហរដ្ឋអាម៉េរិកងាកទៅពឹងផ្អែកលើប្រទេសដូចជាម៉ិកស៊ិក ដែលអាកាសធាតុអំណោយផលសម្រាប់ដំណាំបន្លៃ និងផ្លែឈើ៕

កាល​ពី​ឆ្នាំ​មុន សហរដ្ឋ​អាម៉េរិក​បាន​នាំ​ចូល​កសិផល ក្នុងទំហំទឹកប្រាក់​ចំនួន៤៦ពាន់​លាន​ដុល្លារ​ពី​ប្រទេស​ម៉ិកស៊ិក  ក្នុង​នោះ​រួម​មាន​បន្លែ​ស្រស់​តម្លៃ៨,៣ពាន់​លាន​ដុល្លារ ស្រាបៀរ៥,៩ពាន់​លាន​ដុល្លារ និង​ស្រា​ចំនួន៥ពាន់​លាន​ដុល្លារ។ ដូច្នេះ ការដំឡើងពន្ធនាំចូលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ លើផលិតផលនាំចូលពីប្រទេសម៉ិកស៊ិក កាណាដា និងមកពីប្រទេសចិន នឹងធ្វើឲ្យតម្លៃម្ហូបអាហារ ដែលមានពីប្រទេសទាំងនេះ និងនៅទូទាំងពិភពលោក ឡើងថ្លៃជាក់ជាមិនខាន៕

 


images
ឥណ្ឌូណេស៊ី គ្រោងចុះកិច្ចព្រមព្រៀងទិញស្រូវសាលីពីអាម៉េរិកក្នុងទឹកប្រាក់១,២ពាន់ដុល្លារ ដើម្បីបន្ធូរបន្ថយអត្រាឡើងពន្ធ

ហ្សាការតា៖ សមាគមរោងម៉ាស៊ីនកិនម្សៅរបស់ប្រទេសឥណ្ឌូណេស៊ី នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីនាំចូលស្រូវសាលីរបស់អាម៉េរិក យ៉ាងហោចណាស់មួយលានតោនក្នុងមួយឆ្នាំ សម្រាប់រយៈពេលប្រាំឆ្នាំខាងមុខ ក្នុងតម្លៃជាទឹកប្រាក់ចំនួន១,២ពាន់លានដុល្លារ ដើម្បីចៀសវាងការយកពន្ធដ៏អាក្រក់បំផុតរបស់ប្រធានាធិបតីអាម៉េរិក លោក​ ដូណាល់ ត្រាំ (Donald Trump)។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឥណ្ឌូណេស៊ី លោក អៀឡាងហ្គា ហាតាតូ​ (Airlangga Hartarto) បានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង អាអេហ្វប៉េ (AFP) កាលពីសប្តាហ៍មុនថា រដ្ឋាភិបាលទីក្រុងហ្សាការតានឹងបង្កើនការនាំចូលកសិផលពីសហរដ្ឋអាម៉េរិក ដើម្បីជៀសវាងការយកពន្ធកាន់តែតឹងរ៉ឹង និងកាន់តែច្រើន ដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បាននិយាយថា នឹងចូលជាធរមាននៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥នេះ ប្រសិនបើមិនមានកិច្ចព្រមព្រៀងថ្មីណាមួយ។ ចំណែកប្រធានសមាគមរោងម៉ាស៊ីនកិនម្សៅឥណ្ឌូណេស៊ី បាននិយាយកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ដូច្នេះថា «យើងមានកិច្ចព្រមព្រៀងរួចហើយរវាងទិញស្រូវសាលីចំនួនមួយលានតោន នៅឆ្នាំ២០២៦ ដល់ឆ្នាំ២០២៣០»។ លោក​បាននិយាយ​បន្តទៀត​ថា កិច្ច​ព្រម​ព្រៀង​ដែល​មាន​តម្លៃជាទឹកប្រាកើ​ប្រមាណ ២៥០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ​នឹង​ត្រូវ​ចុះ​ហត្ថលេខា​នៅ​ទីក្រុង​ហ្សាការតា នៅ​ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥​។ លោកបានមានប្រសាសន៍ថា «នៅក្នុងបរិបទនៃការចរចារលើអត្រាពន្ធលើប្រទេសឥណ្ឌូណេស៊ី យើងជាអាជីវកម្មឯកជនរួមគ្នាជាមួយអាជីវកម្មឯកជនរបស់អាម៉េរិក បានយល់ព្រមចុះកិច្ចព្រមព្រៀងមួយជាមួយគ្នា»។ លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃទី៦ […]

b1f6b8fd34e2d0ca4ccb420e6bc26373
ជប៉ុនយករោងបោះពុម្ពកាសែតដ៏ល្បី ធ្វើជារោងបណ្ដុះផ្សិតវិញម្តង ព្រោះលែងមានកាសែតបោះពុម្ពទៀតហើយ

តូក្យូ៖ ដោយសារការបោះពុម្ពផ្សាយរបស់កាសែតបាននឹងកំពុងធ្លាក់ចុះយ៉ាងខ្លាំង ហើយប្តូរទៅរកប្រព័ន្ធផ្សព្វផ្សាយបែបឌីជីថលវិញ ធ្វើឱ្យរោងបោះពុម្ព តូនីជី (Tonichi Printing Co.) ដែលជាក្រុមហ៊ុនបោះពុម្ពកាសែតដ៏ធំមួយនៅទីក្រុងតូក្យូ ចាប់ផ្តើមប្តូរអាជីវកម្មថ្មី គឺបណ្តុះផ្សិតត្រចៀកកណ្តុរវិញម្តង។ យោងតាមគេហទំព័រដំណឹងកសិកម្មជប៉ុន (The Japan Agri News) បានចេញផ្សាយថា ក្រុមហ៊ុនបោះពុម្ពកាសែត បានចាប់ផ្តើមអាជីវកម្មដាំផ្សិតក្នុងអាគាររោងបោះពុម្ពរបស់កាសែត ម៉ៃនីជី (Mainichi Newspaper) ដែលជាសាខារបស់ក្រុមហ៊ុនបោះពុម្ព តូនីជី មានទីតាំងស្ថិតនៅក្រុងកាវ៉ាហ្គូជី ( Kawaguchi) ខេត្តសៃតាម៉ា (Saitama) ដែលដំណើរការរោងចក្របោះពុម្ពកាសែតដ៏ធំរបស់ប្រទេសជប៉ុន។ ក្រុមហ៊ុនសង្ឃឹមថា អាជីវកម្មបង្កើតថ្មីនេះអាចជួយរកប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃដល់បុគ្គលិករបស់ខ្លួន ដោយកែច្នៃកន្លែងទំនេរ ​​​ដូចជាបន្ទប់​សម្រាប់​​បោះពុម្ព​កាសែត ​ត្រូវកែ​ទៅ​ជា​កន្លែង​បណ្តុះ​ផ្សិត​ត្រចៀកកណ្ដុរ​ ​ដែល​មាន​ទំហំ​ប្រហែល៨១ម៉ែត្រការ៉េ។ ក្រុមហ៊ុនបានទទួលយកប្រព័ន្ធគ្រប់គ្រងបរិស្ថានរួមបញ្ចូលគ្នាបន្ទាប់ពីការដាំដុះសាកល្បងលើកដំបូង។ ការងារបេះផ្សិតត្រូវធ្វើ​ពេញ​២៤ម៉ោង​ ដោយមាន​បុគ្គលិក​ខ្លះ​ធ្វើការ​វេន​យប់។ បុគ្គលិក​ក្រុមហ៊ុន​ម្នាក់ បាន​និយាយ​​ពន្យល់​ពី​សក្តានុពល​របស់​គម្រោងនេះថា​ «​ផ្សិត​ត្រចៀក​កណ្ដុរ ដែល​ដាំដុះ​ក្នុង​ស្រុក ​អាចផ្គត់ផ្គង់តម្រូវការទីផ្សារនៅទូទាំងប្រទេសជប៉ុន បានត្រឹមតែ​ប្រហែល១០ភាគរយ​ប៉ុណ្ណោះ​»​។ បុគ្គលិករូបនេះ បាននិយាយទៀតថា រោងចក្របោះពុម្ព្កកាសែតរបស់ក្រុមហ៊ុន គឺស័ក្តិសមសម្រាប់ការដាំដុះផ្សិតត្រចៀកកណ្ដុរណាស់ ដោយមានការត្រួតពិនិត្យសីតុណ្ហភាព និងសំណើមយ៉ាងហ្មត់ចត់ នៅក្នុងរោងបណ្ដុះ ដើម្បីរក្សាគុណភាពដូចបោះពុម្ពកាសែតដែរ។ កម្មករភាគច្រើនធ្វើនៅក្នុងរោងពុម្ពកាសែតនេះ ធ្លាប់មានបទពិសោធន៍ក្នុងការគ្រប់គ្រងគ្រឿងចក្រ […]

photo_2025-07-03_09-31-12
អតីតគ្រួសារកសិករចំណាក់ស្រុក​​​ នៅខេត្តបាត់ដំបង ជ្រើសរើសយកការដាំសាឡាត់ស្រួយ ធ្វើជាមុខរបរស្នូលសម្រាប់ទ្រទ្រង់គ្រួសារក្នុងភូមិកំណើត

បាត់ដំបង៖ អតីតកម្មករចំណាកស្រុកនៅក្នុងខេត្តបាត់ដំបង ដែលធ្លាប់ទៅធ្វើការនៅក្រៅប្រទេសរយៈពេលជាង១០ឆ្នាំ ពេលនេះបាននិងកំពុងចាប់យកការដាំបន្លែសាឡាត់ស្រួយ ពូជបរទេសជាច្រើនប្រភេទ ក្នុងផ្ទះសំណាញ់ធ្វើជាមុខរបរស្នូលសម្រាប់ទ្រទ្រង់គ្រួសារ ខណៈកសិករជាច្រើនផ្សេងទៀតធ្វើការដាំប្រភេទបន្លែស្ពៃ។ កសិករ ទិត អឿន រស់នៅភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង​ ដែលបានសាងសង់ផ្ទះសំណាញ់ពីរខ្នង បានរៀបរាប់ថា ការដាំបន្លែសាឡាត់ស្រួយពូជបរទេសនេះ នៅឆ្នាំ២០២៣ ហើយការដាំដុះបន្លែបែបសរីរាង្គនេះ នៅក្នុងឆ្នាំទីមួយ និងឆ្នាំទី២ បានជួបការលំបាកច្រើន ដោយខែខ្លះដាំហើយលក់មិនអស់នៅសល់ចែកចាយឱ្យបងប្អូននៅក្នុងភូមិបរិភោគ។ ប៉ុន្តែក្រោយពេលបង្កើតឱ្យមានសហគមន៍ ស្ថាប័នពាក់ព័ន្ធផ្សេងៗ បានជួយបង្កើតឱ្យមានទីផ្សារក្នុងតំបន់ ជាហេតុធ្វើឱ្យពលរដ្ឋបានដឹងកាន់តែច្រើន នាពេលសព្វថ្ងៃនេះ សម្រាប់បន្លែសាឡាត់ស្រួយនេះ ព្រមទាំងមានការគាំទ្រច្រើន ដោយពេលខ្លះការផលិតមិនទាន់តម្រូវការជាក់ស្តែងទៀតផង។ តាមការរៀបរាប់របស់កសិកររូបនេះ​ បានឱ្យដឹងថា ផ្ទះសំណាញ់ទាំងពីរខ្នង ដែលបាននិងកំពុងដាំបន្លែសាឡាត់ស្រួយ តាំងពីឆ្នាំ២០២៣ រហូតដល់ឆ្នាំ២០២៥នេះ ទទួលបានពី៖ (១)គម្រោងអាហ្គ្រូ មានទំហំទទឹង១០ម៉ែត្រ និងបណ្តោយ១០ម៉ែត្រ និង(២) គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច អេម (AIMs) មានទំហំទទឹង១០ម៉ែត្រ និងបណ្តោយ១០ម៉ែត្រ។ នៅក្នុងពិធីព្រឹត្តិការណ៍ផ្លែបន្លៃឈើ ក្នុងខេត្តបាត់ដំបងរយៈមួយសប្តាហ៍ លោកបន្តថា  “បន្លែសាឡាត់ស្រួយ ដែលផលិតបានខ្ញុំប្រមូលផលលក់នៅថ្ងៃសៅរ៍ អាទិត្យ ក្នុងបរិមាណពី៣០ទៅ៤០គីឡូក្រាម ដោយក្នុងមួយគីឡូបានថ្លៃចន្លោះពី១៥ […]

Odessa_Wheat-1024x664
រុស្ស៊ីកាត់បន្ថយពន្ធនាំចេញស្រូវសាលីដល់កម្រិតសូន្យ ដើម្បីរក្សាតម្លៃលើទីផ្សារ​ និងបង្កើនការនាំចេញ

មូស្គូៈ ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់រុស្ស៊ី បានធ្វើសេចក្តីរាយការណ៍ កាលពីចុងសប្តាហ៍មុនថា ក្រសួងកសិកម្មរុស្ស៊ី បានកាត់បន្ថយអត្រាពន្ធនាំចេញស្រូវសាលីដល់សូន្យ ចាប់ពីដើមខែកក្កដា ឆ្នាំ២០២៥នេះ ដើម្បីការពារទីផ្សារក្នុងស្រុកពីការឡើងថ្លៃ និងដើម្បីរារាំងការនាំចេញលើសចំនួនកំណត់។ កាត់បន្ថយអត្រាពន្ធនាំចេញដល់កម្រិតសូន្សនេះ ត្រូវបានគេគណនា មានភាពខុសគ្នា៧០ភាគរយចំពោះតម្លៃកំណត់ ដែលបានមកពីទិន្នន័យកិច្ចសន្យានាំចេញ និងគណនាលើមូលដ្ឋានប្រចាំសប្តាហ៍ ព្រមទាំងតម្លៃមូលដ្ឋានកំណត់ដោយក្រសួងកសិកម្ម។ យោងតាមតារាងតម្លៃ បានឱ្យដឹងថា តម្លៃកំណត់នាំចេញឱ្យនៅត្រឹម២២៨,៧ដុល្លារ ក្នុងស្រូវសាលីមួយតោន ដោយជាប់កាតព្វកិច្ចបង់ពន្ធ នៅត្រឹមកម្រិតសូន្យ ដែលកាលពីនៅក្នុងខែមករា ឆ្នាំ២០២៥នេះ ​កាតព្វកិច្ចជាប់ពន្ធនាំចេញបានឡើងដល់កម្រិតខ្ពស់បំផុត រហូតមកដល់បច្ចុប្បន្ន គឺនៅ៥៩,៨៧ដុល្លារ ក្នុងមួយតោន។ កសិកររុស្ស៊ីបានអំពាវនាវម្ត្តងហើយម្តងទៀតទៅរដ្ឋាភិបាលឱ្យលុបចោល ឬកាត់បន្ថយកាតព្វកិច្ចពន្ធដោយនិយាយថា វាធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណេញនៃការធ្វើកសិកម្មស្រូវសាលី ហើយថាមានតែផ្នែកតូចមួយនៃមូលនិធិ ដែលប្រមូលបានតាមរយៈពន្ធត្រូវបានប្រគល់ទៅលើវិស័យនេះ។ ការសម្រេចចិត្តបែបនេះ ធ្វើឱ្យប៉ះពាល់ដល់ស្រូវសាលីទាំងអស់ ដែលត្រូវបាននាំចេញពីប្រទេសរុស្ស៊ី កាលពីពេលថ្មីកន្លងមកនេះ  ដែលកាតព្វកិច្ចសូន្យនឹងត្រូវចូលជាធរមាននៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ក្នុងគោលបំណងធ្វើឱ្យស្រូវសាលីរបស់រុស្ស៊ី កាន់តែមានការប្រកួតប្រជែងជាសកល និងបង្កើនបរិមាណនាំចេញឱ្យបានយ៉ាងច្រើនទៅកាន់ទីផ្សារក្រៅប្រទេស។ ទោះយ៉ាងណាក៏ដោយ ប្រព័ន្ធនោះនឹងលែងប្រើចាប់ពីថ្ងៃទី៩ ខែកក្កដា​ ដែលជាលទ្ធផល អ្នកនាំចេញនឹងលែងត្រូវបង់ពន្ធនេះទៀតហើយ។  អាស្រ័យហេតុនេះ វានឹងកាត់បន្ថយបន្ទុកហិរញ្ញវត្ថុ​ ហើយនឹងអនុញ្ញាតឱ្យពួកគេផ្តល់ជូននូវតម្លៃទាបនៅក្នុងទីផ្សារអន្តរជាតិ។ ការដកកាតព្វកិច្ចនាំចេញស្រូវសាលី ឱ្យធ្លាក់មកដល់កម្រិតសូន្សនេះ ត្រូវបានគេរំពឹងថានឹងមានផលវិជ្ជមានសម្រាប់បង្កើនការប្រកួតប្រជែងលើផ្សារស្រូវសាលីរបស់រុស្ស៊ី ខណ​ៈទីផ្សារស្រូវសាលីពិភពលោកកំពុងប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំង។ […]

កាលវិភាគផ្សព្វផ្សាយ