សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៥ក្រោមប្រធានបទយុទ្ធសាស្ត្រកំណើនថ្មីរបស់ប្រទេសកម្ពុជា

2025-03-05 10.52.22

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងក្នុងពិធីបើកសន្និសីទប្រចាំឆ្នាំចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៥ ក្រោមប្រធានបទ “យុទ្ធសាស្ត្រកំណើនថ្មីរបស់ប្រទេសកម្ពុជា អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងនិរន្តរភាព” នាព្រឹកថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២៥នេះ។

សម្តេចធិបតីបានថ្លែង​​បញ្ជាក់ថា ការស្រាវជ្រាវ និងការប្រមូលទិន្នន័យនិងព័ត៌មាន,ការវិភាគឱ្យបានច្បាស់លាស់ គ្រប់ជ្រុងជ្រោយ​ និងការបង្កើនសមត្ថភាពរបស់ស្ថាប័នទទួលខុសត្រូវ គឺជាកិច្ចការដ៏សំខាន់ ព្រោះថា បើទិន្នន័យនិងព័ត៌មានដែលប្រមូលបានខុស នោះការសម្រេចចិត្តក៏ខុស ហើយការរៀបចំគោលនយោបាយក៏ខុសដូចគ្នា។

ការណ៍នេះនឹងធ្វើឱ្យខាតបង់ច្រើន រួមទាំងធនធានហិរញ្ញវត្ថុ និងពេលវេលា ហើយអ្នកដែលត្រូវអន្តរាគមន៍ជួយពិតប្រាកដត្រូវបានទុកចោល និងពេលខ្លះការអន្តរាគមន៍ខុសគោលដៅ ធ្វើឱ្យមានបញ្ហាលើសដើម។

ជាមួយគ្នានេះសម្ដេចបរវធិបតី នាយករដ្ឋមន្ត្រី បានបំផុសគំនិតឱ្យយកចិត្តទុកដាក់ពិភាក្សាលើលើបរិការ​ណ៍​​សកល រួមមាន ៖ (១). ការកើនឡើងនូវចរន្តគាំពារនិយម ដែលអាចឈានទៅដល់សង្គ្រាមពាណិជ្ជកម្ម និងសង្រ្គាមបច្ចេកវិទ្យា; (២). ការ​ចាប់​ផ្ដើ​មពឹង​ផ្អែក​កាន់តែខ្លាំង​ឡើងលើ​សេដ្ឋកិច្ច​ក្នុង​តំបន់ ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍសេដ្ឋកិច្ច (៣). សម្ទុះនៃការធ្វើបរិវត្តកម្មឌីជីថលកាន់តែលឿន ជាពិសេសលើបញ្ញាសិប្បនិមិ្មត, និង (៤). និន្នាការកើនឡើងនៃអន្តរកាលបៃតង តួយ៉ាងដូចជាការវិនិយោគលើថាមពលកកើតឡើង និងរថយន្តអគ្គិសនី ជាដើម ។

បន្ថែមពីនេះ ក្នុងបរិការណ៍កម្ពុជា, សូម​មាន​ការពិភាក្សាឱ្យបានផុលផុសលើ ៖ (១). ការកំណត់ និងអភិវឌ្ឍន៍វិស័យដែលជាប្រភពកំណើនថ្មី​ (២). ការត្រៀមលក្ខណៈចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច (៣). យុទ្ធសាស្ត្រក្នុងការអភិវឌ្ឍសហគ្រាសធុនមីក្រូ, តូច និង មធ្យម និងធុរកិច្ចបង្កើតថ្មី និង (៤). ការអភិវឌ្ឍជំនាញបច្ចេកទេស បំពេញគម្លាតនៃជំនាញ (Skill gap) និងការបំពេញតម្រូវការនាពេលអនាគត ។

សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រីបានផ្តល់ជាអនុសាសន៍ជូន វិទ្យាស្ថាន បណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ដើម្បីបន្តពង្រឹងសមត្ថភាពស្ថាប័ន ជាពិសេសលើកិច្ចការស្រាវជ្រាវរបស់ខ្លួន ឱ្យកាន់តែមានគុណភាពខ្ពស់ប្រកបដោយគុណវុឌ្ឍិ សម្រាប់រាជរដ្ឋាភិបាល ក៏ដូចជាសាធារណជនទូទៅ រួមមាន៖ ទី១). ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នស្រាវជ្រាវ​ក្នុងតំបន់ ដើម្បីទទួលបាននូវទស្សនាទានបន្ថែម ជាមួយនឹងចក្ខុវិស័យកាន់តែទូលំទូលាយ ក្នុងគោលដៅបង្កើនសមត្ថភាពរបស់ស្ថាប័ន សម្រាប់បម្រើដល់ការវិភាគ និង សិក្សាស្រាវជ្រាវ។

ចំណុច ទី២). ការបំផុសគំនិតជជែកពិភាក្សាអំពីកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដើម្បីបន្តលើកកម្ពស់ការបំផុសស្មារតីចូលរួមជជែកពិភាក្សា, ផ្តោះប្តូរយោបល់ និង ហ៊ានលើកជាមតិយោបល់ក្នុងន័យស្ថាបនា និងកែលម្អ; និង ទី៣).បន្តបំពេញតួនាទីជាសេវាមជ្ឈមណ្ឌលប្រមូលទិន្នន័យ និងបោះពុម្ពផ្សាយឯកសារស្រាវជ្រាវបែបបរិមាណវិស័យ និងគុណវិស័យ ដើម្បីបន្តលើកកម្ពស់ការសិក្សាស្រាវជ្រាវដែលប្រើប្រាស់ព័ត៌មាន និងទិន្នន័យបឋម (Primary data) តាមរយៈការចុះប្រមូលទិន្នន័យ និង ស្ទង់មតិ ព្រោះថាសុក្រឹតភាព និងសង្គតិភាពនៃទិន្នន័យបឋម ឬ អាចហៅថាទិន្នន័យកម្រិតមីក្រូ (Micro data) គឺមានសារសំខាន់ណាស់សម្រាប់ជាធាតុចូលក្នុងការរៀបចំគោលនយោបាយ ឬ តម្រង់ទិសវិធានការគោលនយោបាយឱ្យកាន់តែចំគោលដៅ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង៕

 

 


image_2026-11-10_14-04-01
ពាណិជ្ជករវៀតណាមឱ្យពង្រឹងសុវត្ថិភាពចំណីអាហារ និងប្រព័ន្ធតាមដានប្រភពដើម តាមច្បាប់ថ្មីរបស់ចិន

ហាណូយ៖ អ្នកនាំចេញផលិតផលចំណីអាហាររបស់វៀតណាមទៅកាន់ប្រទេសចិន នឹងត្រូវអនុវត្តតាមលក្ខខណ្ឌចុះបញ្ជី ឱ្យស្របតាមច្បាប់របស់អគ្គនាយកដ្ឋានគយចិន ដែលទាមទារព័ត៌មានចុះបញ្ជីមានភាពត្រឹមត្រូវ និងអនុវត្តតាមវិធានការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ និងប្រព័ន្ធតាមដានប្រភពដើមផលិតផល កាន់តែតឹងតែងជាងមុន។ យោងតាមសេចក្តីប្រកាស បានឱ្យដឹងថា អគ្គនាយកដ្ឋានគយចិន បានធ្វើវិសោធនកម្មច្បាប់ ស្តីពីការចុះបញ្ជីអ្នកនាំចូល និងអ្នកនាំចេញផលិតផលចំណីអាហារ។ ច្បាប់នេះអនុវត្តចំពោះក្រុមហ៊ុននៅក្រៅប្រទេស ដែលនាំចេញចំណីអាហារទៅកាន់ប្រទេសចិន និងភ្នាក់ងាររបស់ក្រុមហ៊ុន ព្រមទាំងអ្នកនាំចូលចំណីអាហារក្នុងប្រទេសចិនផងដែរ។ ក្រោមវិធានការថ្មីនេះ អ្នកនាំចេញនៅក្រៅប្រទេស និងភ្នាក់ងារស្ថិតក្រោមច្បាប់នេះ ត្រូវចុះបញ្ជីជាមួយអគ្គនាយកដ្ឋានគយចិន ហើយត្រូវទទួលខុសត្រូវចំពោះការពិត ភាពត្រឹមត្រូវ និងព័ត៌មានលម្អិត ដែលខ្លួនបានប្រកាស។ ទម្រង់បែបបទចុះបញ្ជី ដែលបានកែសម្រួលថ្មី ត្រូវបានធ្វើឱ្យមានលក្ខណៈសាមញ្ញជាងមុន ដោយកាត់បន្ថយចំនួនព័ត៌មាន ដែលត្រូវបំពេញពី២០ មកនៅសល់ត្រឹម១០ប៉ុណ្ណោះ។ ពាក្យស្នើសុំចុះបញ្ជី សំណើសុំកែប្រែព័ត៌មានចុះបញ្ជី និងសំណើសុំលុបចោលការចុះបញ្ជី អាចដាក់តាមប្រព័ន្ធអនឡាញ តាមរយៈប្រព័ន្ធច្រកចេញចូលតែមួយសម្រាប់ពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសចិន។ អាជ្ញាធរគយចិននឹងបញ្ចប់នីតិវិធីចុះបញ្ជីក្នុងរយៈពេលបី បន្ទាប់ពីទទួលបានពាក្យស្នើសុំ ដែលមានព័ត៌មានគ្រប់គ្រាន់ និងមានឯកសារត្រឹមត្រូវ។ ប្រសិនបើពាក្យស្នើសុំណាមួយមិនបំពេញតាមលក្ខខណ្ឌតម្រូវ អាជ្ញាធរគយត្រូវជូនដំណឹងដល់អ្នកដាក់ពាក្យក្នុងរយៈពេលបីថ្ងៃដូចគ្នា។ ចំណែកក្រុមហ៊ុន ដែលបានចុះបញ្ជីរួចហើយ ត្រូវជូនដំណឹងដល់អាជ្ញាធរគយមានសមត្ថកិច្ចអំពីការផ្លាស់ប្តូរព័ត៌មានចុះបញ្ជីរបស់ខ្លួន ក្នុងរយៈពេល៦០ថ្ងៃ បន្ទាប់ពីមានការផ្លាស់ប្តូរនោះ។ លោក ង៉ោ ស្វឹន ណាម (Ngô Xuân Nam) […]

Barbequed chicken at the street food market in Thailand
ម៉ាឡេស៊ីនាំចូលចំណីអាហារប្រមាណ១៧ពាន់លានដុល្លារ ក្នុងមួយឆ្នាំ

គូឡាឡាំពួរ៖ ដោយសារប្រទេសម៉ាឡេស៊ីនាំចូលចំណីអាហារមានតម្លៃប្រមាណ ១៧ ពាន់លានដុល្លារក្នុងមួយឆ្នាំ វិស័យផលិតកម្មក្នុងស្រុកនៅមានឱកាសពង្រីកតួនាទីរបស់ខ្លួនឱ្យកាន់តែធំក្នុងការធានាសន្តិសុខស្បៀង ជាពិសេសក្នុងវិស័យបសុបក្សី និងផលិតផលចំណីអាហារកែច្នៃ។ ក្រុមហ៊ុនម៉ាឡេស៊ីមួយ ដែលសកម្មក្នុងវិស័យបសុបក្សីរួចហើយ កំពុងមានគម្រោងបង្កើនសមត្ថភាពកែច្នៃផលិតផលបសុបក្សីរបស់ខ្លួន និងពង្រីកទៅកាន់ផ្នែកផលិតផលចំណីអាហារថ្មីៗបន្ថែមទៀត ដើម្បីពង្រឹងការផ្គត់ផ្គង់ចំណីអាហារក្នុងស្រុករបស់ម៉ាឡេស៊ី និងអភិវឌ្ឍអាជីវកម្មចំណីអាហារក្នុងតំបន់ឱ្យមានសមត្ថភាពប្រកួតប្រជែងកាន់តែខ្ពស់។ អនុប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិ និងជានាយកគ្រប់គ្រងក្រុមហ៊ុន បានមានប្រសាសន៍ថា ក្រុមហ៊ុនមានផែនការជាច្រើន រួមមានការបង្កើតកសិដ្ឋានចិញ្ចឹមបសុបក្សី បង្កើនស្តុកគ្រាប់ធញ្ញជាតិ ពង្រីករោងចក្រកែច្នៃចំណីអាហារ និងវិនិយោគលើការចិញ្ចឹមបង្គា។ លោកបានមានប្រសាសន៍ថា ការប្រើប្រាស់សាច់បសុបក្សីជាមធ្យមក្នុងមនុស្សម្នាក់នៅម៉ាឡេស៊ីមានចំនួន៥ គីឡូក្រាម ក្នុងមួយឆ្នាំ។ ចំណែកក្នុងវិស័យជលផល ការប្រើប្រាស់ផលិតផលជលផលជាមធ្យមក្នុងមនុស្សម្នាក់មានចំនួន៥១គីឡូក្រាម។ លោកបានពន្យល់ថា ក្នុងផ្នែកផលិតកម្មបសុបក្សី ក្រុមហ៊ុនអាចប្រមូលយកផលិតផលបន្ទាប់បន្សំប្រមាណ៣០ភាគរយ មកប្រើប្រាស់ឡើងវិញ ដូចជា ឈាម និងរោមបក្សី ដែលមានជាតិប្រូតេអ៊ីន និងអាស៊ីតអាមីណូខ្ពស់ ហើយអាចយកទៅប្រើប្រាស់ជាគ្រឿងផ្សំក្នុងចំណីសត្វបាន។ បច្ចុប្បន្ន រោងចក្រកែច្នៃដំណាក់កាលដំបូងរបស់ក្រុមហ៊ុនអាចកែច្នៃបក្សីបានប្រមាណ ២០ម៉ឺន ក្បាលក្នុងមួយថ្ងៃ ហើយក្រុមហ៊ុនមានគោលដៅបង្កើនសមត្ថភាពនេះដល់៤០ម៉ឺន ក្បាលក្នុងមួយថ្ងៃ។ ចំពោះប្រតិបត្តិការចិញ្ចឹមបង្គា ក្រុមហ៊ុនកំពុងសហការជាមួយក្រុមហ៊ុនមួយចំនួននៅប្រទេសចិន ដោយផ្តោតសំខាន់លើរូបមន្តចំណីបង្គា និងការអភិវឌ្ឍគំរូសាកល្បង ដើម្បីបញ្ជាក់ពីលទ្ធភាពអនុវត្តជាក់ស្តែងនៃប្រព័ន្ធចិញ្ចឹមបង្គា។ ដើម្បីគាំទ្រដល់ការបង្កើនបរិមាណផលិតកម្ម ក្រុមហ៊ុនក៏កំពុងសហការជាមួយដៃគូបណ្តាក់ទុន រួមគ្នារបស់ខ្លួន គឺក្រុមហ៊ុន ថៃសាន់​ ហ្វូដ (Tyson […]

888792829_1480920410601289_3930360231274142450_n
អ្នកវិទ្យាសាស្ត្រហ្វីលីពីនរកឃើញវិធីធ្វើឱ្យដើមស្វាយចេញផ្កា និងកាន់ផ្លែពេញមួយឆ្នាំ

ម៉ានីល៖ អ្នកវិទ្យាសាស្ត្រជនជាតិហ្វីលីពីនម្នាក់ បានរួមចំណែកធ្វើឱ្យការប្រមូលផលស្វាយអាចធ្វើទៅបានពេញមួយឆ្នាំ ហើយលោកថែមទាំងបានចែករំលែករបកគំហើញដ៏សំខាន់នេះដល់កសិករ ដោយមិនយកម្រៃពីការប្រើប្រាស់បច្ចេកវិទ្យានេះឡើយ។ មុនពេលលោកបណ្ឌិត រ៉ាម៉ុន បាបា (Dr. Ramon Barba) ធ្វើបដិវត្តន៍ក្នុងវិស័យផលិតកម្មស្វាយ ដើមស្វាយនៅប្រទេសហ្វីលីពីនមានលក្ខណៈចេញផ្កា និងផ្ដល់ផលតាមរដូវយ៉ាងច្បាស់លាស់ ដែលជាទូទៅផ្ដល់ផលតែម្តងប៉ុណ្ណោះក្នុងមួយឆ្នាំ។ តាមរយៈរបកគំហើញផ្នែកកសិកម្មថ្មី ដែលពាក់ព័ន្ធនឹងការប្រើប្រាស់ប៉ូតាស្យូមនីត្រាត (Potassium Nitrate ឬ KNO₃) លោកបណ្ឌិត រ៉ាម៉ុន បាបា បានរកឃើញវិធីសាស្ត្រជាក់ស្ដែងមួយ ដើម្បីជំរុញឱ្យដើមស្វាយចេញផ្កាខុសរដូវ។ លោកបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យហ្វីលីពីន ឡូសបាញ៉ូស (University of the Philippines Los Baños) ក្នុងឆ្នាំ១៩៥៨ ដោយទទួលបានសញ្ញាបត្រផ្នែកក្សេត្រសាស្ត្រ។ លោកបានអភិវឌ្ឍបច្ចេកទេសជំរុញឱ្យស្វាយចេញផ្កានេះប្រហែលឆ្នាំ១៩៧០។ តាមរយៈការប្រើប្រាស់សូលុយស្យុងប៉ូតាស្យូមនីត្រាត លោកបានបង្ហាញថា ដើមស្វាយអាចចាប់ផ្ដើមបង្កើតពន្លកផ្កាក្នុងរយៈពេលមួយសប្ដាហ៍ ហើយផ្កាអាចចាប់ផ្ដើមលេចឡើងប្រហែលពីរសប្ដាហ៍។ របកគំហើញនេះបានផ្លាស់ប្ដូរវិស័យកសិកម្មរបស់ប្រទេសហ្វីលីពីន។ ជាក់ស្ដែង កាលពីមុន ស្វាយទុំមានច្រើនបំផុតនៅក្នុងរង្វង់ខែឧសភា ដែលជាពេលរដូវប្រមូលផលស្វាយឈានច្រើនបំផុតនៅក្នុងប្រទេសហ្វីលីពីន។ ប៉ុន្តែ ក៏មានបញ្ហាប្រឈមមួយទៀតផងដែរ។ ដើមស្វាយមិនតែងតែផ្ដល់ផលជាប់លាប់ពីមួយឆ្នាំទៅមួយឆ្នាំឡើយ។ ដើមស្វាយខ្លះអាចផ្ដល់ផលច្រើននៅឆ្នាំណាមមួយ ប៉ុន្តែនៅឆ្នាំបន្ទាប់បែរជាផ្ដល់ផលតិចតួច ឬមិនផ្ដល់ផលសោះ ដែលធ្វើឱ្យកសិករពិបាកព្យាករណ៍ពីបរិមាណទិន្នផលពិតប្រាកដ។ ដើម្បីជំរុញឱ្យដើមស្វាយចេញផ្កាខុសរដូវ កសិករហ្វីលីពីនធ្លាប់ប្រើវិធីរោលផ្សែង […]

Fruit seller in Hanoi
ជប៉ុនបើកទីផ្សារទទួលផ្លែក្រូចថ្លុង និងផ្លែផាសិនពីវៀតណាម

ហាណូយ៖ ប្រទេសជប៉ុនកំពុងឈានទៅរកការបើកទីផ្សារទទួលផលិតផលកសិកម្មវៀតណាមបន្ថែមទៀត ដោយផ្លែក្រូចថ្លុងជាផលិតផលអាទិភាពមួយ ខណៈប្រទេសទាំងពីរខិតខំពង្រីកពាណិជ្ជកម្មផលិតផលកសិកម្មទៅវិញទៅមក។ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថានវៀតណាម លោក ជិញ វៀត ហ៊ុង (Trinh Viet Hung) និងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន លោក តាកេបេ អារ៉ាតា (Takebe Arata) បានពិភាក្សាអំពីផែនការទាំងនេះ ក្នុងជំនួបពិភាក្សានៅប្រទេសជប៉ុន កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្នុងជំនួបនេះ រដ្ឋមន្ត្រីជប៉ុម បានអំពាវនាវឱ្យពន្លឿននីតិវិធីបើកទីផ្សារសម្រាប់ផលិតផលកសិកម្ម រួមមាន ផ្លែក្រូចថ្លុង ទំពាំងបាយជូរ ផ្លែប៉ែស និងផ្លែផាសិន ព្រមទាំងត្រីកំពត សាច់ជ្រូក សាច់គោ និងសាច់មាន់។ ប្រទេសជប៉ុនក៏បានស្នើឱ្យវៀតណាមកាត់បន្ថយរយៈពេលពិនិត្យពាក្យស្នើសុំរបស់ក្រុមហ៊ុននាំចេញផលិតផលជលផលជប៉ុន ដែលមានបំណងចូលទៅកាន់ទីផ្សារវៀតណាមផងដែរ។ រដ្ឋមន្ត្រីវៀតណាមបានឯកភាពលើសំណើរបស់ជប៉ុនពាក់ព័ន្ធនឹងត្រីកំពត និងផលិតផលសាច់ ដោយផ្អែកលើគោលការណ៍ទៅវិញទៅមក និងពិនិត្យតាមប្រភេទផលិតផលនីមួយៗ។ ប្រទេសទាំងពីរនឹងប្រឹងប្រែងបញ្ចប់នីតិវិធីបើកទីផ្សារសម្រាប់ផ្លែក្រូចថ្លុងវៀតណាម និងទំពាំងបាយជូរជប៉ុន ដោយមានគោលដៅនាំយកផលិតផលទាំងនេះទៅកាន់ទីផ្សាររបស់ប្រទេសទាំងពីរ ក្នុងរដូវប្រមូលផលឆ្នាំ២០២៧។ បន្ទាប់មក ភាគីទាំងពីរនឹងបន្តប្រឹងប្រែងបើកទីផ្សារសម្រាប់ផ្លែផាសិនវៀតណាម ផ្លែប៉ែសជប៉ុន ចំណីសត្វ លោក ជិញ វៀត […]

កាលវិភាគផ្សព្វផ្សាយ