Tag: tredning
News & អន្តរជាតិ

ទឹកជំនន់នៅប៉ាគីស្ថាន ធ្វើឱ្យបាតបង់ចំណួជាង១៥០លានដុល្លារ ពីការនាំចេញបន្លែ និងផ្លែឈើ
ការ៉ាជី៖ សមាគមអ្នកនាំចេញផ្លែឈើ និងបន្លែប៉ាគីស្ថាន បានប៉ាន់ប្រមាណថា ទឹកជំនន់នាពេលថ្មីៗកន្លងមកនេះ ធ្វើឱ្យប៉ាគីស្ថានខាតបង់យ៉ាងហោចណាស់ពី១០០ ទៅ១៥០លានដុល្លារ ក្នុងការនាំចេញបន្លែ និងផ្លែឈើ ដែលកាលពីឆ្នាំ២០២៤ ការនាំចេញរកចំណូលបានចំនួន៧៥០លានដុល្លារ។ លោកប្រធានសមាគម បានជំរុញឱ្យរដ្ឋាភិបាលប៉ាគីស្ថានប្រកាសទឹកជំនន់ជាភាពអាសន្នរបស់ជាតិ ដោយព្រមានថា ការបំផ្លិចបំផ្លាញចម្ការ និងវាលស្រែ កំពុងតែគំរាមកំហែងដល់ជីវភាពរស់នៅរបស់ប្រជាជនតាមជនបទ និងបង្កអសន្តិសុខស្បៀង។ លោកបានមានប្រសាសន៍ថា «ភាពអសកម្មរៀងរាល់ឆ្នាំ មានន័យថា វាលស្រែនឹងស្ងួតហួតហែង ហើយចម្ការនឹងត្រូវបំផ្លាញធ្វើឱ្យកសិករឱ្យជួបទុក្ខធំ។ ដូច្នេះអ្វីដែលត្រូវការនៅថ្ងៃនេះ គឺការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ព្រោះទំហំខូចខាតធំហួសពីគ្រោះមហន្តរាយធម្មតា»។ លោកបានសង្កត់ធ្ងន់ថា ការខូចខាតនេះលាតសន្ធឹងលើសពីការប្រមូលផលមួយរដូវ។ ការបំផ្លិចបំផ្លាញមិនអាចវាស់វែងបានក្នុងប្រមូលផលមួយរដូវទេ ព្រោះវាត្រូវការពេលវេលាច្រើនឆ្នាំ ដើម្បីបង្កើតចម្ការឡើងវិញ ហើយកសិករត្រូវបង្ខំចិត្តចាប់ផ្តើមពីចំណុចសូន្ស។ រដ្ឋត្រូវតែចាត់វិធានការផ្តល់ជំនួយហិរញ្ញវត្ថុដោយផ្ទាល់ ដើម្បីជួយគ្រួសារកសិករឱ្យរួចផុតពីភាពអាសន្ននាពេលបច្ចុប្បន្ននេះ បើមិនដូច្នេះទេ សហគមន៍ជនបទនឹងមិនត្រឹមតែប្រឈមមុខនឹងបញ្ហាខ្វះខាតស្បៀងអាហារប៉ុណ្ណោះ ប៉ុន្តែប្រឈមមុខនឹងគ្រោះថ្នាក់អន្តរាយដល់សេដ្ឋកិច្ចផងដែរ។ លោកប្រធានសមាគមអ្នកនាំចេញផ្លែឈើ និងបន្លែប៉ាគីស្ថាន បានស្នើសុំឥណទានគ្មានការប្រាក់ពីរដ្ឋាភិបាល ដើម្បីពង្រីកជំនួយដល់ការដាំដើមឈើឡើងវិញ និងធ្វើរោងសំណាញ់ការពារជាំទឹក និងការកែលម្អប្រព័ន្ធលូ។ លោកបានលើកឡើងពីការធានារ៉ាប់រងដំណាំរបស់ប្រទេសឥណ្ឌាសម្រាប់ការពារទឹកជំនន់តាមផ្កាយរណប និងគម្រោងជំនួយសាច់ប្រាក់ ដែលប្រទេសប៉ាគីស្ថានគួរពិចារណាយកគំរូតាម។ គ្រាន់តែផលប៉ះពាល់ដោយទឹកជំនន់ ធ្វើឱ្យខាតបង់រាប់ពាន់លានដុល្លាររួចទៅហើយ ពីការនាំចេញបន្លែ និងផ្លែឈើ ដែលធ្វើឱ្យមានការព្រួយបារម្ភចំពោះសុវត្ថិភាពស្បៀងកាន់តែខ្លាំងឡើង។ លោកបាននិយាយព្រមានថា ផលិតកម្ម និងការនាំចេញផ្លែក្រូវខ្វិច អាចរងផលប៉ះពាល់ ដោយសារទឹកជំនន់បង្កឱ្យកើតជំងឺដល់ដំណាំ។ […]
News & ជាតិ

បច្ចុប្បន្ននេះកម្ពុជាមានការខ្វះខាតអង្ករដំណើបមួយចំនួន ដែលចាំបាច់ត្រូវនាំចូលពីឡាវ និងវៀតណាម
ភ្នំពេញ៖ នៅរយៈពេលពីរថ្ងៃចុងក្រោយនេះ នៅលើបណ្តាញទំនាក់ទំនងសង្គម បានផ្ទុះការវែកញែកយ៉ាងច្រើនករណីឃាត់រថយន្តដឹកអង្ករដំណើប ដែលនាំចូលមកកម្ពុជាតាមច្រកព្រំដែនកំពង់ស្រឡៅ ក្នុងខេត្តព្រះវិហារ ហើយត្រូវបានសមត្ថកិច្ចឃាត់ ដោយសង្ស័យថា គ្មានច្បាប់អនុញ្ញាត។ ប្រជាពលរដ្ឋមួយចំនួន ហាក់មានអារម្មណ៍ភ្ញាក់ផ្អើល នៅពេលឃើញការនាំចូលអង្ករមកកម្ពុជា ព្រោះយល់ថា កម្ពុជាអាចផលិតអង្ករបានលើសតម្រូវការ ហើយអាចនាំចេញបានថែមទៀត ចុះហេតុអ្វីចាំបាច់នាំចូលពីប្រទេសផ្សេង? លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្ននេះកម្ពុជា មានការខ្វះខាតអង្ករដំណើបមួយចំនួន ដែលចាំបាច់ត្រូវនាំចូលពីប្រទេសឡាវ និងវៀតណាម ប៉ុន្តែក្នុងចំណោមប្រទេសទាំងនេះ ការនាំចូលពីប្រទេសឡាវមានច្រើន ដោយសារឡាវដាំដុះស្រូវដំណើបច្រើន និងមានគុណភាពល្អជាងអង្ករដំណើបរបស់វៀតណាម។ លោក លន់ យ៉េង បានបន្ថែមថា ដោយសារតែស្រូវដំណើបមានទិន្នផលតិច មានរយៈពេលយូរ និងប្រកាន់រដូវ ដូច្នេះបងប្អូនប្រជាពលរដ្ឋខ្មែរមិនសូវនិយមដាំដុះច្រើនឡើយ ដូច្នេះទើបយើងខ្វះខាតអង្ករដំណើប។ បន្ថែមពីនេះ រដូវបុណ្យភ្ជុំបិណ្ឌជិតខិតចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខ ហើយការប្រមូលផលស្រូវដំណើប របស់កសិករយើងក៏មិនទាន់ដល់ ព្រោះជាទូទៅស្រូវដំណើបត្រូវប្រមូលផលចុងខែតុលា ឬដើមខែវិច្ឆិកា ដូច្នេះច្បាស់ណាស់ ត្រូវការនាំចូលជាចាំបាច់។ ទោះជាយ៉ាងនេះក្តីក្រសួងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា បាននិងកំពុងជំរុញឱ្យមានការដាំដុះស្រូវដំណើប ឱ្យបានច្រើនជាងមុន ដោយបានផ្សព្វផ្សាយជំរុញនូវការដាំដុះស្រូវដំណើប ពូជ «ស្បៃមង្គល» ដែលបានចុះបញ្ជីសម្គាល់ម៉ាកអង្ករសមូហភាព កាលពីឆ្នាំ២០២២។ […]
News & អន្តរជាតិ

ឡាវ-សិង្ហបុរី ចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនង និងសន្តិសុខស្បៀង
វៀងច័ន្ទន៍៖ រដ្ឋាភិបាលឡាវ និងសិង្ហបុរី បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការកសាងកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសំខាន់ៗ រួមមានពាណិជ្ជកម្ម និងវិនិយោគ អភិវឌ្ឍន៍ធនធានមនុស្ស សន្តិសុខស្បៀង ថាមពលស្អាត ឥណទានកាបូន និងកម្មវិធីស្ម័គ្រចិត្ត ជាពិសេសការបញ្ជូនអ្នកស្ម័គ្រចិត្តសិង្ហបុរីទៅកាន់ប្រទេសឡាវ។ យោងតាមសារព័ត៌មាន វៀងច័ន្ទន៍ ថែមស៍របស់ឡាវ បានឱ្យដឹងថា កិច្ចព្រមព្រៀងជាថ្មីនេះ ត្រូវបានធ្វើឡើងក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសសិង្ហបុរី ពីថ្ងៃទី១១-១២ ខែសីហា ឆ្នាំ២០២៥ របស់រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ លោក ថុងសាវ៉ាញ ភុំវីហាន (Thongsavanh Phomvihane) តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសសិង្ហបុរី គឺលោក វីវាន បាឡាគ្រឹស្នាន់ (Vivian Balakrishnan)។ រដ្ឋមន្ត្រីការបរទេសទាំងពីរបានជួបពិភាក្សាគ្នានៅឯក្រសួងការបរទេសសិង្ហបុរី ដោយបានពិនិត្យមើលវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី នាពេលកន្លងមក ហើយពិភាក្សាអំពីទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។ រដ្ឋមន្ត្រីទាំងពីរបានសម្តែងការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្នុងរយៈពេល៥១ឆ្នាំកន្លងមក ដោយបានគូសបញ្ជាក់ពីដំណើរទស្សនកិច្ចកម្រិតខ្ពស់ជាទៀងទាត់ និងការបង្កើនទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដែលជាការរួមចំណែកដ៏សំខាន់ដល់ទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ។ ប្រមុខការទូតទាំងពីរក៏បានទទួលស្គាល់ផងដែរនូវភាពជោគជ័យនៃការប្រារព្ធខួបលើកទី៥០ នៃទំនាក់ទំនងការទូតឡាវ-សិង្ហបុរី ក្នុងឆ្នាំ២០២៤ ដែលបង្ហាញពីព្រឹត្តិការណ៍ដ៏រស់រវើក និងប្រកបដោយអត្ថន័យ ដែលពង្រឹងចំណងមិត្តភាពយូរអង្វែងរវាងប្រជាជាតិទាំងពីរ។ នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានទទួលស្គាល់ពីសារៈសំខាន់នៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ និងប្តេជ្ញាពង្រឹងភាពជាដៃគូក្នុងក្របខ័ណ្ឌតំបន់ […]
