News
photo_2024-11-27_15-14-52
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តដល់សហគ្រិនក្នុងស្រុកអនុវត្តការងារសំខាន់ៗ៣នៅក្នុងអាជីវកម្ម
ភ្នំពេញ៖  នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ សហគ្រិនខ្មែរ២០២៤កាលពីថ្ងៃទី២៦ខែវិច្ឆិ, ឯកឧត្តម ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាននៃសហគ្រិនខ្មែរ បានលើកទឹកចិត្តដល់សហគ្រិនក្នុងស្រុកអនុវត្តការងារសំខាន់ៗចំនួន៣ នៅក្នុងអាជីវកម្មនាពេលបច្ចុប្បន្ននិងអនាគត។ ឯកឧត្តម ហែម វណ្ឌី មានប្រសាសន៍ថារាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ស្វាហាប់និងឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាកចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនិងបង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាស្ថិរភាព សំដៅសម្រេចឱ្យបាននូវចក្ខុវិស័យរបស់កម្ពុជានៅឆ្នាំ២០៥០ ក្នុងនោះសហគ្រិនខ្មែរបានបំពេញមុខងារស្របតាមបញ្ចកោណទី២ គឺការធ្វើពិពិធកម្មសេដ្ឋកិច្ចនិងបង្កើនភាពប្រកួតប្រជែង និងបញ្ចកោណទី៣ គឺការអភិវឌ្ឍវិស័យឯកជននិងការងារ ដើម្បីគាំទ្រសហគ្រាសធុនតូចនិងមធ្យម ធុរកិច្ចថ្មី និងគ្រប់ដំណាក់កាលនៃអាជីវកម្មរួមមាន ដំណាក់កាលបណ្តុះគំនិតធុរកិច្ច ដំណាក់កាលចាប់ផ្តើមធុរកិច្ចថ្មី និងដំណាក់ពន្លឿននិងពង្រីកអាជីវកម្ម។ ឯកឧត្តមលើកឡើងថា កម្មវិធីរបស់សហគ្រិនខ្មែរបានគាំទ្រជំនួយទាំងហិរញ្ញវត្ថុ និងជំនួយបច្ចេកទេស រួមទាំងការបណ្តុះបណ្តាលសហគ្រិនលើជំនាញភាពជាអ្នកដឹកនាំ ការគ្រប់គ្រងអាជិវកម្មប្រកបដោយនវានុវត្តន៍ ការបង្កើនលទ្ធភាព និងសក្តានុពលទីផ្សារ ការធ្វើទំនើបកម្មអាជីវកម្មឱ្យមានភាពធន់ និងមាននិរន្តរភាព។ ជារួមសហគ្រិនភាពនៅកម្ពុជាកំពុងវិវត្តន៍ និងរីកចម្រើនគួរឱ្យកត់សម្គាល់ ប៉ុន្តែយើងនៅមានបញ្ហាជាច្រើនដែលជំម្នះផងដែរ ខណៈកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ លក្ខខណ្ឌតម្រូវនិងទីផ្សារមានកាន់តែខ្ពស់ ហើយភាពអនុគ្រោះពាណិជ្ជកម្មក៏និងថយចុះ។ ទន្ទឹមនឹងនេះយើងក៏ត្រូវត្រៀមខ្លួនសម្រាប់អនុវត្តសុខដុមនីយកម្មស្តង់ដាអាស៊ានឆ្នាំ២០២៥ដែលមានគោលដៅសម្រួលចរចរណ៍ទំនិញនៅក្នុងតំបន់ តាមរយៈការទទួលស្គាល់ទៅវិញទៅមកនៅលទ្ធភាពធ្វើតេស្ត និងវិញ្ញាបនបត្របញ្ជាក់គុណភាពទំនិញ។ ឯកឧត្តមមានប្រសាសន៍គូសបញ្ជាក់ថា  “ក្នុងបរិបទមានការផ្លាស់ប្តូរសំខាន់ៗទាំងនេះខ្ញុំសូមលើកទឹកចិត្តឱ្យសហគ្រិនរបស់យើងអនុវត្តការងារសំខាន់ៗមួយចំនួនដូចជា៖ […]
News
photo_2024-11-27_15-15-03
ធនាគារ ADBគាំទ្រកំណែទម្រង់គោលនយោបាយរាជរដ្ឋាភិបាលដើម្បីជំរុញពាណិជ្ជកម្មនិងសមត្ថភាពប្រកួតប្រជែង
ភ្នំពេញ៖  ធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ថា ADBបានអនុម័តប្រាក់កម្ចីផ្តោតលើគោលនយោបាយចំនួន៥0លានដុល្លារអាម៉េរិកដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការធ្វើឱ្យបរិយាកាសធុរកិច្ចកាន់តែងាយស្រួលសម្រាប់ការវិនិយោគ លើកកម្ពស់អាជីវកម្មឱ្យកាន់តែមានសមត្ថភាពប្រកួតប្រជែងខ្ពស់ និងបន្ធូរបន្ថយរបាំងពាណិជ្ជកម្ម។ យោងតាមធនាគារអភិវឌ្ឍន៍អាស៊ីប្រចំាកម្ពុជា នៅថ្ងៃទី២៦ខែវិច្ឆិកានេះបានឱ្យដឹងថា កម្មវិធីរងទី២ នៃកម្មវិធីពាណិជ្ជកម្មនិងសមត្ថភាពប្រកួតប្រជែង ដែលកំពុងដំណើរនេះ ពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបង្កើនការវិនិយោគពីវិស័យឯកជន ដើម្បីសម្រេចបានកំណើនកាន់តែខ្ពស់ប្រកបដោយបរិយាបន្ន និងមានចីរភាព ដើម្បីលើកកម្ពស់ជីវភាពរស់នៅនិងមុរបររបស់ប្រជាពលរដ្ឋ។ លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជាមានប្រសាសន៍ថា “កម្មវិធីនេះគាំទ្រដល់ការ បន្តកា រប្តេជ្ញាចិត្តរបស់ ADB ក្នុងការជំរុញសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា និងពង្រឹងប្រព័ន្ធអេកូឡូស៊ីដើម្បីធ្វើឱ្យអាជីវក ម្មកាន់តែរីកចម្រើននាំមកនូវការវិនិយោគជាមួយឱកាសការងារកាន់តែច្រើន និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ កម្មវិធីនេះផ្តោតលើសហគ្រាសធុនមីក្រូ តូច និងមធ្យមដោយសារសហគ្រាសទាំងនេះជាឆ្អឹងខ្នងនៃ សេដ្ឋកិច្ចជាតិ ហើយកំណើនរបស់វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស។ ជាមួយប្រាក់បន្ថែមពិសេសដើម្បីលើកទឹកចិត្តដល់សហគ្រាសគោលដៅមួយចំនួន យើងមានគោលបំណងជំរុញសហគ្រាសទាំងនោះក្នុងការធ្វើពិពិធកម្ម ប្រើប្រាស់ជម្រើសឌីជីថល និងបង្កើនផលិតភាព។  កម្មវិធីនេះក៏សម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងព្រំដែនឱ្យកាន់តែរលូននិងមានប្រសិទ្ធភាពជាងមុន តាមរយៈការធ្វើឱ្យប្រសើរឡើងនូវក្របខ័ណ្ឌបទប្បញ្ញត្តិសម្រួលនីតិវិធីនិងកាត់បន្ថយរបាំងពាណិជ្ជកម្មដើម្បីបង្កលក្ខណៈឱ្យប្រទេសកម្ពុជា ជ្រៀតចូលក្នុងទីផ្សារក្នុងតំបន់ និងពិភពលោក”។ ធនាគារអភិវឌ្ឍន៍អាស៊ីលើកឡើងថា មានឧបសគ្គចម្បងដែលប្រទាក់ក្រឡាគ្នាចំនួនបីដែលបង្កជាបញ្ហាប្រឈមទ្រុងទ្រាយធំ សម្រាប់ការអភិវឌ្ឍរបស់កម្ពុជារួមមានបរិយាកាសសម្រាប់ការវិនិយោគ និងអាជីវកម្មដែលមិនទាន់ដំណើរការល្អ សហគ្រាសធុនមីក្រូ តូច និងមធ្យម មិនទាន់សូវរីកចម្រើន និង របាំងមួយចំនួនសម្រាប់ពាណិជ្ជកម្មឆ្លងព្រំដែន។ បញ្ហាទាំងនេះកាត់បន្ថយផលិតភាព និងសមត្ថភាពប្រកួតប្រជែង ហើយរារាំងសេដ្ឋកិច្ចពីការ សម្រេចបាននូវសក្តានុពលកំណើនពេញលេញ។ កម្មវិធីរបស់ ADB […]
News
photo_2024-11-27_15-15-05
តម្លៃស្រូវកសិករល្អឆ្នាំនេះ ​រដ្ឋមន្ដ្រីក្រសួងកសិកម្ម​​ចុះពិនិត្យសកម្មភាពច្រូតស្រូវនៅកសិដ្ឋានផលិតពូជស្រូវទួលសំរោង
បាត់ដំបង៖  តម្លៃស្រូវឆ្នាំនេះបើគិតត្រឹមថ្ងៃទី២៦ដល់ថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០២៤នេះ ​​កសិករ​​លក់​បានតម្លៃ​ល្អ​ចន្លោះពី១៣០០រៀល ទៅ ១៤០០រៀល​​ លក់ឲ្យរោងម៉ាស៊ីនទិញស្រូវ​​ផ្ទាល់​​ ហើយ​​​​នេះបើយោងតាមសហព័ន្ធស្រូវអង្ករកម្ពុជានិងមន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​និងនេសាទ​។​​ របាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជាបង្ហាញថា​​ តម្លៃស្រូវសើម​នៅតាម​បណ្តាខេត្តមួយចំនួន​​ ដូចជា ស្វាយរៀង ព្រៃវែង តាកែវ  កំពត កំពង់ស្ពឺ កំពង់ឆ្នាំង បាត់ដំបង ពោធីសាត់ បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ចាម​ មានតម្លៃពី១២៥០ ទៅ ១៣០០ រៀល ក្នុងមួយគីឡូក្រាម ហើយ​តម្លៃលក់ឲ្យរោងម៉ាស៊ីនស្រូវមានគុណភាពរហូតដល់​១៤០០រៀល​​។​​ ជាមួយគ្នានិងស្ថានភាពតម្លៃកសិករល្អនេះដែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះបានអញ្ជើញពិនិត្យសកម្មភាពផលិតគ្រាប់ពូជស្រូវ និងចូលរួមច្រូតស្រូវនៅកសិដ្ឋានផលិតពូជស្រូវទួលសំរោង ដែលស្ថិតនៅភូមិអូរញ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។ កសិដ្ឋានផលិតពូជស្រូវទួលសំរោង គឺជាទីតាំងផលិតគ្រាប់ពូជស្រូវធំជាងគេនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងរដូវវស្សាឆ្នាំ២០២៤នេះ កសិដ្ឋាននេះផលិតគ្រាប់ពូជស្រូវចំណាត់ថ្នាក់ចុះបញ្ជីប្រភេទផ្ការំដួលលើផ្ទៃដី១៧៥ហិកតា និងសែនក្រអូប០១ ចំនួន៤៥ហិកតា។ តាមការពិនិត្យជាក់ស្តែង ស្រែផលិតគ្រាប់ពូជទាំងអស់មានលក្ខណៈសុទ្ធល្អ ហើយកសិដ្ឋាននឹងផ្គត់ផ្គង់សម្រាប់សហគមន៍កសិកម្មក្នុងការផលិតគ្រាប់ពូជវិញ្ញាបនបត្របន្ត។ យោងតាម​​សហព័ន្ធស្រូវអង្ករកម្ពុជាបាន​បញ្ជាក់​ថា សម្រាប់បងប្អូនប្រជាកសិករទាំងអស់ដែលមានចំណាប់អារម្មណ៍ក្នុងការលក់ស្រូវ […]
News
photo_2024-11-24_14-58-10 (3)
ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB បានអញ្ជើញចូលរួមទិវាប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព ឆ្នាំ២០២៤
នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB)បាន អញ្ជើញចូលរួមទិវាប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ ។ នៅក្នុងពិធីបើកទិវាសហគ្រិនខ្មែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលេចនូវតួនាទីដ៏សំខាន់នៃសហគ្រិនភាព ក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ច និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាជន ដូចជាបង្កើតការងារ មុខរបរ បង្កើនប្រាក់ចំណូល កាត់បន្ថយចំណាកស្រុក ជួយប្រជាជនងាយរងគ្រោះឱ្យមានលំនឹងជីវភាព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងស្ថិរភាពសង្គម។ “ទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព មានគោលដៅផ្តល់ភាពអង់អាច និងជំរុញទឹកចិត្តសហគ្រិនជំនាន់ថ្មីរបស់កម្ពុជា ដោយផ្តល់ឱកាសកសាងបណ្តាញធុរកិច្ច ចែករំលែកចំណេះដឹង ដាក់តាំងបង្ហាញផលិតផល និងសេវាកម្មដែលកើតចេញពីនវានុវត្តន៍ និងគំនិតច្នៃប្រឌិតរបស់សហគ្រិន។”    
News
photo_2024-11-26_15-08-36
ឯកឧត្តម បាន លឹម អគ្គនាយករង បានដឹកនាំសហការីជួបជាមួយក្រុមការងាររបស់ក្រុមហ៊ុន iBlooming
[English Below] ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤, ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម បាន លឹម អគ្គនាយករង បានដឹកនាំសហការីជួបជាមួយក្រុមការងាររបស់ក្រុមហ៊ុន iBlooming ដើម្បីពិភាក្សាពីលទ្ធភាពនៃកិច្ចសហការរវាងស្ថាប័នទាំងពីរ ជាពិសេសក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ បន្ទាប់ពីលោក Onggy Hianata ស្ថាបនិក និងអ្នករៀបចំយុទ្ធសាស្រ្តសកលនៃក្រុមហ៊ុន iBlooming ព្រមទាំងក្រុមការងារបានធ្វើបទបង្ហាញពីថ្នាលសិក្សាតាមប្រព័ន្ធអនឡាញ ក៏ដូចជាបច្ចេកវិទ្យាបកប្រែដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត (Artificial Intelligence), ឯកឧត្តម បាន លឹម និងសហការីបានសម្តែងចំណាប់អារម្មណ៍ចំពោះការផ្តួចផ្តើមរបស់ក្រុមហ៊ុន iBlooming និងគូសបញ្ជាក់ថាធនាគារ ARDB នឹងសិក្សាបន្ថែមទៅលើលទ្ធភាពនៃកិច្ចសហការវាងស្ថាប័នទាំងពីរ។ ក្នុងឱកាសនេះដែរ, ឯកឧត្តម បាន លឹម បានផ្តល់យោបល់ឱ្យមានការរួមបញ្ចូលនូវប្រធានបទបណ្តុះបណ្តាលសំខាន់ៗដទៃទៀត ដែលជាប់ពាក់ព័ន្ធនឹងការផ្តល់ហិរញ្ញប្បទានបៃតង និងប្រតិបត្តិការធនាគារ ដោយប្រធានបទទាំងនេះមានសារៈសំខាន់ណាស់សម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ។ …………………….. Phnom Penh: On the morning of […]
News
THN2 copy
សហគ្រាស ជេអឹមអេច ប្រមូលទិញកសិផលពីប្រជាកសិករមក​​​​កែច្នៃ​​​​​​និងផ្គត់​ផ្គង់​ទីផ្សារ​​​​ក្នុងស្រុក​​
បាត់ដំបង៖ អ្នកស្រី សេង សំណាង ស្ថាបនិកសហគ្រាស ជេអឹមអេច  ស្ថិតនៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ​​កំពុងតែ​​ប្រមូលទិញកសិផលពីប្រជាកសិករខ្មែរដែលបាន​​ដាំដុះមក​​​​កែច្នៃ​​​​​​ជា​ផលិតផលដំណីអាហារ សម្រាប់សុខភាព សម្រាប់​​ផ្គត់​ផ្គង់​ទីផ្សារ​​​​ក្នុងស្រុក​​។ ការកែច្នៃ​​ផលិតផលចេញពីកសិកម្ម​របស់​អ្នកស្រី សេង សំណាង រួម​មាន ចេកណាំវ៉ា ខ្វី ល្មៀត សាគូស ល្ងខ្មៅ ចេក សណ្តែកសៀង និងដាំដុះក្នុងស្រុកផ្សេងៗទៀត ដែលកសិករ​ដាំដុះហើយគ្មានទីផ្សារ គឺ ខាងសហគ្រាស​ នឹង​​ធានាទិញ​​​​​យកមកកែច្នៃ​​​​​​​​​​​ និងស្វែងរកទីផ្សារ។​​​​ អ្នកស្រី សេង សំណាង បាន​លើក​ឡើងថា ការបង្កើតសហគ្រាសនេះឡើង ដោយសារតែ​​ជួបបញ្ហាសុខភាពខ្លួន​ឯង​ផ្ទាល់​ឈឺក្រពះជាង១០ឆ្នាំ​ ទើបរៀនកែច្នៃកសិផលចេញជាម្សៅចេក ខ្លួនឯងមកបរិភោគ រហូតចេញលទ្ធផល ទើបឈានដល់ការ​​ពង្រីកមុខរបរនេះឡើង ​​ដើម្បីជួយអភិវឌ្ឍន៍ដំណាំកសិកម្ម​​កម្ពុជាឲ្យក្លាយជាអាហាររូបត្ថម្ភ សំរាប់សុខភាពប្រជាជន​​ ជាពិសេស​ ជួយបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន បង្កើតការងារដល់សិស្ស និស្សតិនៅតាម​​ជនបទ ។​​ សម្រាប់​ផលិតករខាងលើ​​​​បាន​រៀបរាប់ថា រយៈពេល៤ឆ្នាំនេះ ទោះបីជាសហគ្រាសអ្នកស្រី​ ជួបការលំបាកច្រើន ទម្រាំប្រជាពលរដ្ឋយើងទទួលបាន​ការគាំទ្រនោះ​​​ ។ ពីមុន​ជាសិប្បកម្មតូចមួយ ប៉ុន្តែឥឡូវនេះ […]
News
THN1 copy
ក្រុមហ៊ុន MIRARTH Agri Tech Co Ltdនឹងនាំចេញផលិតផលគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារសហគមអឺរ៉ុបបរិមាណ ​២៥០តោន
  កំពង់ធំ៖ ​ក្រុមហ៊ុន MIRARTH Agri Tech Co Ltd នឹងនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារសហគមអឺរ៉ុបដោយផ្ទាល់ក្នុងបរិមាណ ២៥០តោន ក្នុងឆ្នាំនេះ ដែលជាលទ្ធផលនៃកិច្ចខិតខំរបស់ក្រសួងពាណិជ្ជកម្មក្នុងការស្វែងរក និងធានាឱ្យបាននូវទីផ្សារអន្តរជាតិសម្រាប់ផលិតផលកម្ពុជា តាមរយៈក្រុមការងារជំរុញការនាំចេញ និងមជ្ឈមណ្ឌលសេវានាំចេញកំពុងជួយបណ្ដាក្រុមហ៊ុននានារបស់កម្ពុជា ក្នុងការពង្រឹងសមត្ថភាពដើម្បីនាំចេញ។ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ ជាមួយនឹងគណៈប្រតិភូក្រសួងពាណិជ្ជកម្ម បានថ្លែងបញ្ជាក់ក្នុងពិធីអបអរសាទរការនាំចេញផលិតផលកែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុន MIRARTH Agri Tech Co Ltd ទៅកាន់សហគមន៍អឺរ៉ុបជាលើកដំបូង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម ឯកឧត្តម ញឹម បានខេង អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ ព្រមទាំងស្ថាប័ននិងតំណាងអង្គភាពពាក់ព័ន្ធ ក្រុមហ៊ុន សមាគមន៍ស្វាយចន្ទី ។​​  មន្រ្តីជាន់ខ្ពស់​ខាងលើ​បញ្ជាក់ថា ​​សមិទ្ធផលនេះសបញ្ជាក់ឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់រាជរដ្ឋាភិបាល ដៃគូពាក់ព័ន្ធ និងវិស័យឯកជនក្នុងការពង្រឹងគុណភាពវិស័យកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជា ឱ្យសមស្របទៅតាមស្តង់ដារអន្តរជាតិ ព្រមទាំងបានបង្ហាញឱ្យឃើញថា ស្វាយចន្ទីដែលផលិតនៅរោងចក្រនៅខេត្តកំពង់ធំមួយនេះ មានគុណភាពស្តង់ដារអន្តរជាតិ ដែលបានចូលរួមចំណែកបង្កើតនូវផលិតផលដែលមានតម្លៃខ្ពស់ និងជាមោទនភាពសម្រាប់ក្រុមហ៊ុនផ្ទាល់ សហគម និងប្រទេសជាតិផងដែរ។ […]
News
photo_2024-11-25_14-42-57
កសិករចិញ្ចឹមត្រីតាមលក្ខណៈគ្រួសារក្រៅពីសម្រាប់ទុកបរិភោគហើយ នៅអាចលក់រកចំណូលបានថែមទៀត
បច្ចុប្បន្ននេះ​ក្រៅពីប្រកបរបរធ្វើការងារ ឬការជួញដូរផ្សេងៗនោះ ប្រជាពលរដ្ឋមួយចំនួននៅ ខេត្ត មណ្ឌលគិរី បាននាំគ្នាបន្ថែមមុខរបរចិញ្ចឹមត្រីមួយទៀត បានធ្វើឱ្យពួកគាត់ក្រៅពីទុកសម្រាប់បរិភោគក្នុងក្រុមគ្រួសារហើយ នៅអាចលក់រកប្រាក់កម្រៃ ផ្គួបផ្សំ សម្រាប់ការចាយវាយប្រចាំថ្ងៃផង។ គួរបញ្ជាក់ថា វិធីសាស្រ្តក្នុងការចិញ្ចឹមត្រី នាពេលបច្ចុប្បន្ន មានច្រើនបែប និង ច្រើនវិធីសាស្រ្ត ដែល ផ្តល់ភាពងាយស្រួលសម្រាប់ប្រជាកសិករក្នុងការបង្កើតមុខរបរចិញ្ចឹមត្រីតូចធំទៅតាម លទ្ធភាពរៀងៗខ្លួន។សម្រាប់វិធីសាស្រ្តក្នុងការិញចិញ្ចឹមត្រីនេះមានដូចជាជីកស្រះ ,អាងប្រើតង់ ,អាងប្រើថង់ប្លាស្ទិក ចិញ្ចឹមក្នុងលូ ជាដើម។កសិករអាចចិញ្ចឹមបានងាយស្រួល និងសមស្របតាមស្ថានភាពរបស់កសិករដែលមានផ្ទៃដីតូច ធំ។ក្រៅពីនេះនៅ ងាយស្រួលក្នុងការផ្លាស់ប្ដូរទីតាំងថែមទៀត។ចំពោះថ្លៃដើមក្នុងការចិញ្ចឹមត្រី ក៏អាចចាប់ផ្ដើមបានពីដើមទុនតិចតួច ហើយអាចផ្ដល់ចំណូលបន្ថែមដោយមាន លក្ខណៈសមរម្យគួរជាទីពេញចិត្តចំពោះពួកគាត់។ អ្នកស្រី ភី ខឺត រស់នៅក្នុង ភូមិ ពូតាំង សង្កាត់រមនា ក្រុង សែនមនោរម្យ ខេត្តមណ្ឌលគិរី បានឱ្យដឹងថាក្នុងការចិញ្ចឹមត្រីក្នុង អាងប្រើតង់ រយៈពេល២ឆ្នាំមកនេះ មិនត្រឹម តែ គាត់អាចយកត្រីមកទុកបរិភោគក្នុងក្រុមគ្រួសារទេ នៅអាចយកទៅចែកជូនចាស់ទុំក្នុងភូមិ និងពិសេសអាចរកប្រាក់ចំណូលតាមរយៈការលក់ត្រីដើម្បីឱ្យកូនចៅបានរៀនសូត្រផង។ ​ស្រ្តីរូបនេះបានប្រាប់ឱ្យដឹងដែរថា”បច្ចុប្បន្ននេះបើមានដីទំនេរតូចធំ ហើយយើងចេះឆ្លៀតច្នៃប្រឌិតក្នុងការចិញ្ចឹមសត្វ ពិសេសចិញ្ចឹមត្រីគឺ អាចរកប្រាក់ចំណូលក្នុងក្រុមគ្រួសារយើងបានហើយ នៅអាចប្រើធ្វើម្ហូបបានផង។តាមពិតការចិញ្ចឹមត្រីនេះងាយ ហើយការទទួលបានផលនោះឃើញថាមិនពិបាកដែរ”។ អ្នកស្រី ភី […]
News
photo_2024-11-25_14-43-02
ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB បានអញ្ជើញចូលរួមទិវាប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព ឆ្នាំ២០២៤
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB)បាន អញ្ជើញចូលរួមទិវាប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ ។ ក្នុងសុន្ទរកថាបើកទិវានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងពីតួនាទីដ៏សំខាន់នៃសហគ្រិនភាព ក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ច និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាជន ដូចជាបង្កើតការងារ មុខរបរ បង្កើនប្រាក់ចំណូល កាត់បន្ថយចំណាកស្រុក ជួយប្រជាជនងាយរងគ្រោះឱ្យមានលំនឹងជីវភាព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងស្ថិរភាពសង្គម។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យថ្លែងថា“ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព កាន់តែមានសារៈសំខាន់ និងកាន់តែបន្ទាន់ ក្នុងការជំរុញសន្ទុះកំណើនសេដ្ឋកិច្ច តាមរយៈការអភិវឌ្ឍសមត្ថភាព និងស្តង់ដារផលិត កម្ម ក្នុងន័យពង្រីកទីផ្សារក្នុងស្រុក និងអន្តរជាតិ ដើម្បីកាត់បន្ថយការនាំចូល និងជំរុញការនាំចេញ។” សម្រាប់ ឯកឧត្តម ហែម វណ្ណឌី […]
News
photo_2024-11-21_12-59-47
ការទិញ-លក់គោសាច់ចាប់ផ្តើមមានតម្រូវការនៅលើទីផ្សារពីខែវិច្ឆិកាដល់ខែមិថុនា
ខេត្តត្បូងឃ្មុំ៖ ក្រុមកសិករប្រកបមុខរបរចិញ្ចឹមគោបំប៉នគោយកសាច់សម្រាប់ផ្គត់ផ្គង់ទៅលើទីផ្សារ បានកត់សម្គាល់ថាចាប់ពីខែវិច្ឆិកាឆ្នាំ២០២៤រហូតដល់ខែឧសភាឬខែមិថុនាឆ្នាំ២០២៥ខាងមុខនេះ ជារដូវកាលមួយ ដែលគោសាច់មានតម្រូវការកើនឡើងនៅតាមខេត្តនិងតំបន់។តួយ៉ាងកសិដ្ឋានចិញ្ចឹមគោយកកូននិងបំប៉នគោយកសាច់មួយកន្លែងស្ថិតនៅភូមិតារាម ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ  ត្រៀមគោសាច់ប្រមាណ៤០០ក្បាលដើម្បីឆ្លើយតបតម្រូវការទីផ្សារ ក៏ដូចជាបានត្រៀមខ្លួនរួចរាល់ក្នុងការប្រមូលទិញគោពីខាងក្រៅបំប៉នយកសាច់លក់ចេញ ទិញចូលជាប្រចាំ។ លោក ហ៊ត លាង ម្ចាស់កសិដ្ឋានខាងលើបានឱ្យដឹងថា ការទិញលក់គោសាច់ចាប់តម្រូវការកើនឡើងពីខែវិច្ឆិការហូតដល់ខែមិថុនាឆ្នាំ២០២៥ខាងមុខនេះ ដោយសារប្រជាពលរដ្ឋនៅក្នុងស្រុក តែងមានការរៀបចំកម្មវិធីមង្គលការ និងពិធីជាច្រើនផ្សេងពីមួយខែទៅមួយខែនាពេលខាងមុខនេះ វាជាឱកាសល្អមួយសម្រាប់អ្នកចិញ្ចឹមគោបំប៉នយកសាច់អាចងាយស្រួលក្នុងការលក់ដូរបើប្រៀបធៀបទៅនិងខែមុនៗ។ លោកបន្តថា ក្នុងកំឡុងពេលគោសាច់ចាប់ផ្តើមមានតម្រូវការនៅលើទីផ្សារសន្សឹមៗចាប់ពីខែវិច្ឆិកានេះ សម្រាប់កសិដ្ឋានចិញ្ចឹមគោយកកូននិងបំប៉នគោយកសាច់ ហ៊ត លាង មានគោសរុបជាង១២០០ក្បាល ក្នុងនោះ គោមេយកកូនមានប្រមាណ៨០០ក្បាល និងគោសាច់ប្រមាណ៤០០ក្បាល ហើយចំពោះគោសាច់ពេញវ័យលក់ចេញពីកសិដ្ឋានមួយគីឡូក្រាមថ្លៃ៩៥០០រៀលនិងគោសាច់មិនទាន់ពេញសាច់ថ្លៃពី៧៥០០ទៅ៩៥០០រៀលក្នុងមួយគីឡូក្រាម ។ លោកលើកឡើងថា  ការចិញ្ចឹមគោបើកសិករប្រលែងឱ្យដើរស៊ីស្មៅនៅតាមវាលឬនៅតាមទីទួល គោមិនងាយឡើងសាច់ទេ តែបើចិញ្ចឹមតាមក្បួនខ្នាតត្រឹមត្រូវ មានការសាងសង់រោង មានកន្លែងដំាស្មៅនិងមានការមើលថែបានដិតដល់ វាជួយឱ្យកសិករឆាប់ទទួលបានផល។ ជាក់ស្តែង លោកមាន គោលចំនួន៧ក្បាលក្រោយពីបានបំប៉នចំណីបានដឹកដល់ក្នុងរយៈពេល៣ខែ បន្ទាប់ពីលក់ចេញអស់ទាំង៧ក្បាល អាចបានលុយទិញគោចូលត្រឡប់មកវិញបានពី១០ទៅ ១៤ក្បាល៕
News
photo_2024-11-21_12-59-50
រោងម៉ាស៊ីនចំនួន ១៤០ ជាសមាជិកសហព័ន្ធស្រូវអង្ករកំពុងប្រមូលទិញស្រូវនៅទូទាំងប្រទេស
  ភ្នំពេញ៖ យោងតាម​​សហព័ន្ធស្រូវអង្ករកម្ពុជាបាន​បញ្ជាក់​ថា សម្រាប់បងប្អូនប្រជាកសិករទាំងអស់ដែលមានចំណាប់អារម្មណ៍ក្នុងការលក់ស្រូវ សូមមេត្តាទំនាក់ទនងទៅកាន់រោងម៉ាស៊ីនកិនស្រូវដែលស្ថិតនៅជិតបំផុតនៃមូលដ្ឋានរបស់ខ្លួន តាមលេខទំនាក់ទំនងដែលមាននៅក្នុងបញ្ជីដូចខាងក្រោម ក្នុងនោះមានរោងម៉ាស៊ីនកិនស្រូវចំនួន ១៤០​​ កំពុងតែត្រៀមទិញស្រូវផ្ការំដួលផងដែរ។ មន្រ្តីជាន់ខ្ពស់​ក្រសួងកសិកម្ម​បាន​លើកឡើងថា ឥឡូវនេះយើង​មាន​រោងម៉ាស៊ីនចំនួន 140 ដែលជាសមាជិកសហព័ន្ធស្រូវអង្ករ CRF កំពុងប្រមូលទិញស្រូវនៅទូទាំងប្រទេស ហើយ​​ក្នុងនាមក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និងនេសាទសូមអរគុណដល់សហព័ន្ធស្រូវអង្ករកម្ពុជាក្នុងការផ្តល់បញ្ជីឈ្មោះរោងម៉ាស៊ីនទាំងអស់នេះ។ មន្រ្តីខាងលើ​បន្ថែមថា ចូលមកដល់សប្តាហ៍ទី3 តម្លៃស្រូវនៅតែល្អជាពិសេសផ្ការំដួលកាន់តែល្អថែមទៀតការតាមដាននិងផ្សព្វផ្សាយតម្លៃស្រូវដោយមន្រ្តីកសិកម្មឃុំដែលជាផ្នែកមួយនៃសកម្មភាពដោះស្រាយបញ្ហាទីផ្សារនិងរក្សាស្ថិរភាពថ្លៃស្រូវជូនកសិករជាពិសេសស្រូវផ្ការំដួលពូជសុទ្ធ កម្មវិធីគោលនយោបាយអាទិភាពទី 5 និងទី 6។​​ សម្រាប់ លោកឧកញ៉ា ឡាយ ឈុនហូរ អគ្គនាយកក្រុមហ៊ុន City Rice Import &Export Co Ltd បាន​មានប្រសាសន៍ ក្រុមហ៊ុន City Rice នៅថ្មគោល ខេត្តបាត់ដំបង ក្នុងកិច្ចសហការជាមួយក្រសួងកសិកម្ម និងធនាគារ ARDB កំពុងសម្រុកប្រមូលទិញស្រូវផ្ការំដួលដែលសរុបមកដល់ពេលនេះបានប្រមាណ 30000 តោននៃផែនការ 50000 តោន។ លោកឧកញ៉ាបន្ថែមថា តម្លៃទិញនៅរោងម៉ាស៊ីនពេលនេះគឺ 1400 រៀលមួយគីឡូ ហើយអាចឡើងថែមទៀតអាស្រ័យលើគុណភាព។ តាមផែនការប្រចាំឆ្នាំ២០២៤នេះ ក្រុមហ៊ុនអេមរុរ៉ាយស៍របស់លោកកញ៉ា […]
News
THN1 copy
គណៈប្រតិភូរបស់ធនាគារ APB ប្រទេសឡាវ បានចូលជួបសំដែងការគួរសមជាមួយថ្នាក់ដឹកនាំធនាគារ ARDB និងទស្សនកិច្ចសិក្សា នៅការិយាល័យកណ្តាលធនាគារ ARDB
ភ្នំពេញ៖ នាថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម ចាន់ សីហា អគ្គនាយករង និងសហការី បានទទួលជួបស្វាគមន៍ គណៈប្រតិភូរបស់ ធនាគារ AGRICULTURAL PROMOTION BANK CO.,LTD (APB) របស់ប្រទេសឡាវ ដែលដឹកនាំដោយ លោក Sisa ath Neumasa អគ្គនាយករងធនាគារ និងសហការី និងតំណាងក្រុមហ៊ុន First Cambodia។ នៅក្នុងជំនួបពិភាក្សានោះ ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារ ARDB ក្នុងនាម ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានសម្តែងនូវការស្វាគមន៍ ចំពោះគណប្រតិភូនៃធនាគារ APB ឡាវ និងតំណាងក្រុមហ៊ុន First Cambodia ដែលបានចំណាយពេលវេលាដ៏មានតម្លៃ […]
កាលវិភាគផ្សព្វផ្សាយ