គណៈប្រតិភូរបស់ធនាគារ APB ប្រទេសឡាវ បានចូលជួបសំដែងការគួរសមជាមួយថ្នាក់ដឹកនាំធនាគារ ARDB និងទស្សនកិច្ចសិក្សា នៅការិយាល័យកណ្តាលធនាគារ ARDB

ភ្នំពេញ៖ នាថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម ចាន់ សីហា អគ្គនាយករង និងសហការី បានទទួលជួបស្វាគមន៍ គណៈប្រតិភូរបស់ ធនាគារ AGRICULTURAL PROMOTION BANK CO.,LTD (APB) របស់ប្រទេសឡាវ ដែលដឹកនាំដោយ លោក Sisa ath Neumasa អគ្គនាយករងធនាគារ និងសហការី និងតំណាងក្រុមហ៊ុន First Cambodia។

នៅក្នុងជំនួបពិភាក្សានោះ ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារ ARDB ក្នុងនាម ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានសម្តែងនូវការស្វាគមន៍ ចំពោះគណប្រតិភូនៃធនាគារ APB ឡាវ និងតំណាងក្រុមហ៊ុន First Cambodia ដែលបានចំណាយពេលវេលាដ៏មានតម្លៃ មកទស្សនកិច្ចសិក្សាស្វែងយល់ពីបទពិសោធន៍ក្នុងការដឹកនាំធនាគារ លើការផ្តល់ឥណទានកសិកម្ម រួមទាំងហិរញ្ញប្បទានបៃតង ការគ្រប់គ្រងប្រតិបត្តិការធនាគារ និងសេវាកម្មរបស់ធនាគារ ARDB ដែលជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោក Sisa ath Neumasa អគ្គនាយករងធនាគារ APB បានបង្ហាញពីចំណាប់អារម្មណ៍លើសកម្មភាពប្រតិបត្តិការរបស់ធនាគារទាំងពីរ ដែលមានបេសកកម្មស្រដៀងគ្នា ដោយផ្តល់អាទិភាពដល់ការលើកកម្ពស់ការផ្តល់ឥណទានគំាទ្រដល់វិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងសេដ្ឋកិច្ចជនបទ ហើយលោក Sisaath Neumasa សង្ឃឹមថាធនាគារទំាងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូក្នុងការពង្រីកសេវាធនាគារ និងហិរញ្ញវត្ថុ រួមចំណែកក្នុងចំណែកអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចសង្គម។


c1_3005682_250418054905_790
កសិករថៃនាំគ្នាប្រឆាំងផែនការនាំចូលសាច់គោពីអាម៉េរិក 

បាងកក៖ សមាគមអ្នកចិញ្ចឹមគោរបស់ថៃ រួមជាមួយនឹងអង្គការពាក់ព័ន្ធជាង៦០ បានប្រមូលផ្តុំគ្នា នៅក្រសួងកសិកម្ម និងសហករណ៍ ដើម្បីបង្ហាញពីក្តីបារម្ភចំពោះផែនការរបស់រដ្ឋាភិបាលក្នុងការអនុញ្ញាតឱ្យមានការនាំចូលសាច់គោពីសហរដ្ឋអាម៉េរិក ដើម្បីជាថ្នូរនឹងឱនភាពពាណិជ្ជកម្មមួយចំនួនបង្កឡើងដោយអាម៉េរិក។ កសិករ​បារម្ភ​ថា ​វិធានការ​អនុញ្ញាតឱ្យនាំចូលបែប​នេះ​នឹង​ប៉ះពាល់​ដល់​ទីផ្សារ​ក្នុង​ស្រុក ដែល​កំពុង​ស្ថិត​ក្រោម​សម្ពាធ​រួច​ហើយ​ពី​ការ​នាំ​ចូលគោក្នុង​តម្លៃ​ទាប​ពីប្រទេស​អូស្ត្រាលី និង​ប្រទេសនូវែលសេឡង់។ លោក សិទ្ធិផន បូរ៉ាណាណាត់ (Sitthiporn Boorananath) អនុប្រធាន​សមាគម​​ បាន​និយាយ​ថា​ សមាជិក​សមាគម​ បាន​ដាក់ញត្តិ​តវ៉ា​ទៅ​នាយក​រដ្ឋមន្ត្រីថៃរួចហើយ។ លោកបាននិយាយថា «យើងជឿថា ការអនុញ្ញាតឱ្យមានការនាំចូលសាច់គោ និងសាច់សត្វពីសហរដ្ឋអាម៉េរិក នឹងធ្វើឱ្យការខិតខំរបស់កសិករថៃជួបបញ្ហាកាន់តែធ្ងន់ធ្ងរ។ យើងមានការលំបាករួចទៅហើយដោយឥទ្ធិពលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយអូស្ត្រាលី និងនូវែលសេឡង់»។ សមាគម​បាន​លើក​ឡើង​ថា គោលនយោបាយ​នេះ​ផ្ទុយ​នឹង​ច្បាប់​របស់​ប្រទេស​ថៃ ដែល​ហាមប្រាម​ការ​ប្រើ​អ័រម៉ូន​លូតលាស់ដល់​បសុសត្វ ដែល​នៅ​សហរដ្ឋអាម៉េរិក​ គេចាត់ទុកជា​រឿង​ធម្មតា។ លោក សិទ្ធិផន បានរិះគន់ការដោះស្រាយនាពេលថ្មីៗនេះរបស់រដ្ឋាភិបាលថៃ លើបញ្ហាស្រដៀងគ្នានេះ ដោយលោកនិយាយថា កសិករចិញ្ចឹមគោខ្នាតតូច គេមិនលើកមកនិយាយទេ។  លោក​បាន​កត់​សម្គាល់​ថា​ «​រដ្ឋាភិបាល​បាន​ផ្តល់​អាទិភាព​ដល់​អ្នក​ផលិត​សាច់​ជ្រូក​ធំៗ ដល់ពេល​ឥឡូវ​មាន​ការ​ជំរុញ​ឱ្យ​នាំ​ចូល​សាច់គោ ឬ​គ្រឿងក្នុងសាច់គោ​ថែមទៀត​»​។ លោកបានរិះគន់បន្តទៀត​ថា សមាគម​ក៏​នឹង​ដាក់​ញត្តិ​របស់​ខ្លួន​ទៅ​រដ្ឋមន្ត្រី​ក្រសួងហិរញ្ញវត្ថុ និង​ពាណិជ្ជកម្ម ដោយ​ជំរុញ​ឲ្យ​គិត​ពិចារណា​លើ​គោលការណ៍​នេះ​ឡើង​វិញ។ សមាគមអ្នកចិញ្ចឹមគោរបស់ថៃ បានអះអាងថា ការនាំចូលសាច់គោពីអាម៉េរិកនឹងបង្កផលប៉ះពាល់ដោយផ្ទាល់ដល់កសិករថៃជាង១,៤លានគ្រួសារ ដែលកំពុងជួបបញ្ហាចំពោះការធ្លាក់ចុះតម្លៃគោ។ កសិករទាំងនេះបានជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុដោយសារតែការនាំចូលក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសអូស្ត្រាលី។ លោក […]

Kch-271022-hi-MELFEATURE-p2
កសិករម៉ាឡេស៊ី គួរយកចិត្តទុកដាក់លើការផលិតស្បៀង ដើម្បីធានាបាននូវការផ្គត់ផ្គង់ស្ថិរភាពសម្រាប់ការនាំចេញ

អន្តរជាតិ​៖ មន្ត្រីជាន់ខ្ពស់របស់ប្រទេសម៉ាឡេស៊ី​ កាលពីថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៥ បានអំពាវនាវដល់កសិករ ឬសហគ្រឹន​ នៅក្នុងរដ្ឋសារ៉ាវ៉ាក់ (Sarawak) គួរតែផ្តល់អាទិភាពដល់ការផលិតស្បៀង ដើម្បីរក្សាការផ្គត់ផ្គង់ផលិតផលប្រកបដោយស្ថិរភាពសម្រាប់ទីផ្សារនាំចេញ។ លោកបណ្ឌិត ស្តេហ្វិន រុនឌី អ៊ូទុម (Stephen Rundi Utom) រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ស្បៀងអាហារ ទំនិញ និងអភិវឌ្ឍន៍តំបន់ បានចង្អុលបង្ហាញថា ខណៈពេលផលិតផលរបស់រដ្ឋសារ៉ាវ៉ាក់ មានតម្រូវការខ្ពស់នៅបរទេស វិស័យកសិកម្មរបស់រដ្ឋនៅតែបន្តប្រឈមមុខនឹងបញ្ហាដោយសារផលិតកម្មក្នុងស្រុកមិនស៊ីសង្វាក់គ្នា ដែលជាកត្តារារាំងដល់ការរីកចម្រើនផ្នែកឧស្សាហកម្មនេះ មិនឱ្យឈានដល់ទីផ្សារអន្តរជាតិទាំងមូល។ លោកបានជំរុញឱ្យមន្ទីរកសិកម្មបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការណែនាំកសិករឱ្យដាំដំណាំណា ដែលមានតម្រូវការខ្ពស់នៅលើទីផ្សារ និងបានអំពាវនាវឱ្យមានការរៀបចំសិក្ខាសាលាអប់រំដល់អ្នកអ្នកផលិត ឱ្យយល់ពីរបៀបថែរក្សាទិន្នផលឱ្យជាប់លាប់។ លោកបានមានប្រសាសន៍ថា «ដើម្បីរក្សាបាននូវការប្រកួតប្រជែងជាសកល យើងត្រូវការការផ្គត់ផ្គង់ប្រកបដោយស្ថិរភាព និងអាចទុកចិត្តបាន។ ប្រសិនបើយើងមានទីផ្សារ ប៉ុន្តែមិនមានការផ្គត់ផ្គង់ទេ យើងមិនអាចទ្រទ្រង់ឧស្សាហកម្មនេះបានទេ»។ លោករដ្ឋមន្ត្រី​បាន​ថ្លែង​បែប​នេះ​ក្នុង​ដំណើរ​ទស្សនកិច្ច​ ក្នុង​ពិព័រណ៍ម្ហូបអាហារ ក្នុង​ប្រទេស​សិង្ហបុរី ​កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥។ លោកបានមានប្រសាសន៍ទៀតថា យុទ្ធសាស្ត្រអភិវឌ្ឍន៍ ឆ្នាំ២០៣០ ក្រោយវិបត្តកូវីដ-១៩ គួរតែ ផ្តល់សិទ្ធិអំណាចដល់កសិករឱ្យទទួលបានប្រាក់ចំណូលកាន់តែប្រសើរឡើង ជាពិសេសតាមរយៈការទទួលយកនូវបច្ចេកទេសកសិកម្មទំនើប ដើម្បីជម្នះបញ្ហាផលិតកម្មដែលមានរយៈពេលយូរ។ ជាមួយគ្នានេះ លោកបានជំរុញឱ្យកសិករផ្លាស់ប្តូរផ្នត់គំនិតរបស់ពួកគេ […]

107A1661
កសិករមួយគ្រួសារ នៅខេត្តកណ្តាល ចាប់ផ្តើមប្រើម៉ាស៊ីនស្ទូងស្រូវដោយស្វ័យប្រវត្តិ ដើម្បីបង្កើនទិន្នផលស្រូវ និងកាត់បន្ថយកម្លាំងមនុស្ស

កណ្តាល៖ កសិករមួយគ្រួសារនៅក្នុងខេត្តកណ្តាល នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥នេះ បានចាប់ផ្តើមប្រើប្រាស់គ្រឿងចក្រស្ទូងស្រូវដោយស្វ័យប្រវត្តិជាលើកដំបូង ដើម្បីបង្កើនទិន្នផលស្រូវ និងកាត់បន្ថយកម្លាំងពលកម្មរបស់មនុស្ស។ កសិករអាយុ៦៥ឆ្នាំ ឈ្មោះ យ៉ន ម៉ុក រស់នៅភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ឈរញញឹមមើលគ្រឿងចក្រកំពុងតែស្ទូងស្រូវលើផ្ទៃដីទំហំ២ហិកតា និង៣០អា ដោយដាំពូជស្រូវស្រងែ្រស្រាល ដែលជាស្រូវកំពុងតែពេញនិយមនៅលើទីផ្សារក្នុងស្រុក និងនៅក្រៅស្រុក។ លោក យ៉ន ម៉ុក បានបញ្ជាក់ថា ម៉ាស៊ីនស្ទូងស្វ័យប្រវត្តិនេះ គឺលោកទិញពីអ្នកកែច្នៃក្នុងស្រុក ក្នុងតម្លៃ១៨៨៥ដុល្លារ ហើយមានសមត្ថភាពអាចស្ទូងស្រូវបានពីរហិកតាក្នុងមួយថ្ងៃ។ លោកបានរៀបរាប់ថា ការដំាស្រូវសន្ទូងដោយប្រើម៉ាស៊ីនស្វ័យប្រវត្តិអាចផ្តល់ទិន្នផលខ្ពស់ ចំណាយគ្រាប់ពូជតិចជាងស្រូវពង្រោះ ដែលតែងតែចំណាយពី៣០០ ដល់៤០០គីឡូក្រាមក្នុងមួយហិកតា ឱ្យធ្លាក់មកនៅត្រឹមតែ៥០គីឡូក្រាម ក្នុងមួយហិកតា។ ចំណែកលោក សាន បូនីកា អ្នកកែច្នៃម៉ាស៊ីនស្ទូងស្រូវ និងក្រុមការងាររបស់លោក ដែលកំពុងតែបង្រៀនកសិករពីរបៀបប្រើប្រាស់គ្រឿងចក្រប្រភេទនេះ បានមានប្រសាសន័ថា​​ ម៉ាស៊ីនស្ទូងស្រូវស្វ័យប្រវត្តិនេះ​នឹងដើរតួសំខាន់ណាស់ក្នុងការកាត់បន្ថយថ្លៃដើមផលិតរបស់កសិករ​ ចូលរួមកាត់បន្ថយការប្រើប្រាស់ជីគីមី និងថ្នាំសម្លាប់សត្វល្អិតផងដែរ។ លោកមានប្រសាសន៍ថា​ ស្រូវសន្ទូងដាំដោយម៉ាស៊ីនស្វ័យប្រវត្តិរបស់លោក​ មានចម្លោះគ្រប់គ្រាន់​ អាចបង្កលក្ខណៈឱ្យស្រូវលូតលាស់បានល្អ​ មិនសូវមានស្មៅ និងមិនសូវមានត្វល្អិតបំផ្លាញ។ លោក សាន បូនីកា​ […]

IMG_8060
ក្រុមហ៊ុនកែច្នៃកសិផលក្នុងខេត្តបាត់ដំបងមួយ​បាននិងកំពុង​ចូលរួមយ៉ាងសកម្ម​ក្នុងការ​លើកកម្ពស់ជីវភាព​និងកាត់បន្ថយ​ការចំណាកស្រុកពលរដ្ឋក្នុងតំបន់

ខេត្តបាត់ដំបង៖ ក្រុមហ៊ុន​មិសុតា ហ៊្វូដ អ៊ីមផត អិចផត បង្កើតឡើងនៅឆ្នាំ២០១៧ នៅភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ​ ធ្វើការកែច្នៃ​កសិផល​ក្នុងវិស័យកសិកម្មបាននិងកំពុងចូលរួម​យ៉ាងកសិកម្ម​ក្នុងការលើកកម្ពស់​ជីវភាព​របស់ប្រជាពលរដ្ឋ​ និងកាត់បន្ថយការចំណាកស្រុក​ធ្វើការនៅប្រទេសជិតខាង​។​ លោក ជិន វុឌ្ឍី អនុប្រធាន​រដ្ឋបាល​ និងធនធានមនុស្ស​នៃក្រុមហ៊ុន​មិសុតា ហ៊្វូដ អ៊ីមផត អិចផត បានឱ្យដឹង​ថា​ ក្រុមហ៊ុន​ដែលមានម្ចាស់ជាកូនខ្មែរ​មានស្រុកកំណើត​ក្នុងខេត្តបាត់ដំបងមួយនេះបង្កើតឡើង​​មាន​គោដៅសំខាន់​ៗគឺចង់ឱ្យស្រុកកំណើតរបស់ខ្លួន​ មានក្រុមហ៊ុន ឬ​រោងចក្រ​សម្ងួត​ផ្លែឈើ​​ដើម្បី​ចូលរួម​​លើកស្ទួយកសិផល​របស់ប្រជាកសិករ​នៅក្នុងតំបន់​ដែលកសិករផលិតបាន ទិញ​​យកចូលទៅ​រោងចក្រធ្វើការកៃច្នៃ​ទៅជាអាហារសម្ងួត និងចង់​ឱ្យកូនខ្មែរនៅក្នុងខេត្តបាត់ដំបង​នេះ​មានការងារធ្វើ ដើម្បី​កាត់បន្ថយ​ការចំណាកស្រុកទៅធ្វើការនៅប្រទេសផ្សេងៗ។ ​ លោកបន្តថា បច្ចុប្បន្ន​​នៅក្រុមហ៊ុនមិសុតាបានផ្តល់ការងារដល់បុគ្គលិក​ធ្វើជាប្រចាំថ្ងៃ​មានប្រមាណ​​៧១នាក់​ និងបុគ្គលិកធ្វើការ​តាមរដូវ​មានប្រមាណ​២០០នាក់​ ហើយនៅក្នុងចំណោមពួកគាត់ទាំងនោះ​ក៏មានអ្នកធ្លាប់ចំណាកស្រុកទៅធ្វើការ​នៅប្រទេសថៃ​ តែពេលដឹងថា​មានរោងចក្រនៅទីនេះ ពួកគាត់​​ឈប់ទៅធ្វើការនៅប្រទេស​ថៃ​​។​ ក្រុមហ៊ុនមិសុតា​ក្រៅពីចូលរួម​លើកម្ពស់​ជីវភាព​ពលរដ្ឋក្នុងតំបន់ ក្រុមហ៊ុន​​បាន​ផ្តល់បច្ចេកទេសលើការដាំដុះ​ដល់ប្រជាកសិករ​​ ដើម្បីឱ្យកសិផល​ដល់ពេលប្រមូលផល​ វា​ត្រូវទៅតាម​តម្រូវការរបស់ក្រុមហ៊ុន​ចង់បាន​។​បន្ថែមលើសពីនេះក្រុមហ៊ុនបានចូលរួមជំរុញនៅផ្នែកសេដ្ឋកិច្ចជាតិ​តាមរយៈវិស័យកសិកម្ម​។​ លោក ជិន វុឌ្ឍី​ សង្កត់ធ្ងន់ថា​ «នៅទីនេះយើងបាន​ផ្តល់ការងារ​ដល់ពលរដ្ឋក្នុងតំបន់ធ្វើ​ គាត់ទទួលបានប្រាក់កម្រៃសមរម្យ​សម្រាប់ទ្រទ្រង់គ្រួសារ ហើយទៅថ្ងៃខាងមុខ​ជាការគិតរបស់ថ្នាក់ដឹកនាំ​យើងចង់ឃើញ​ប្រែន​របស់​មិសុតា និងប្រែន​អូចា មានការប្រកួតប្រជែងមានលក្ខណៈទូលំទូលាយនៅលើទីផ្សារពិភពលោក​បន្ថែមទៀត​ នៅពេល​​គេបានឃើញ​ប្រែនផលិតផលទាំងពីរប្រភេទនេះ​ គេនឹងនឹកឃើញ​មកដល់ក្រុមហ៊ុន​មិសុតា​ដែលមាន​ទីតាំងនៅក្នុងខេត្តបាត់ដំបង​ ដែលជាខេត្តមួយសំបូរទៅដោយផ្លែឈើហូបផ្លែ​ឬជាខេត្តមួយ​សំបូរទៅដោយផលិតផលកែច្នៃក្នុងវិស័យ​កសិកម្ម​ដែល​មាន​​​ស្តង់ដារថែមទៀត»។​ អ្នកស្រី ពេជ្រ វ៉ាន់នី ​ បានអះអាងថា […]

កាលវិភាគផ្សព្វផ្សាយ