Tag: news
News

មជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់ នឹងជួយឱ្យកម្ពុជាឈានមុខនៅក្នុងវិស័យកែច្នៃម្ហូបអាហារប្រកបដោយនិរន្តរភាព
ភ្នំពេញ៖ មជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់កម្ពុជា ហៅកាត់ថា CPC ដែលបានដាក់ឱ្យប្រើប្រាស់ជា ផ្លូវការកាលថ្ងៃទី៦ខែធ្នូឆ្នាំ២០២៤ដោយសាកលវិទ្យាល័យភូមិន្ទកសិកម្ម នឹងជួយឱ្យកម្ពុយជាឈានមុខនៅក្នុងវិស័យកែច្នៃម្ហូបអាហារប្រកបដោយនិរន្តរភាព ។ យោតាមសេចក្តីប្រកាសព័ត៌មានរួម របស់ រដ្ឋបាលជលផលកម្ពុជា, EUនិងអង្គការ UNIDO បានបញ្ជាក់ថា ការដាក់ឱ្យដំណើរការនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់កម្ពុជា គឺជាការបោះជំហានដ៏សំខាន់មួយដើម្បីលើកកម្ពស់ភាព ប្រកួតប្រជែងនិងនិរន្តរភាពរបស់ឧស្សាហកម្មម្ហូបអាហារនៅកម្ពុជា តាមរយៈការផ្តល់នូវដំណោះស្រាយផ្នែកវេចខ្ចប់បែបនវានុវត្តន៍និងនិរន្តរភាព មជ្ឈមណ្ឌលអភិវឌ្ឍន៍វេចខ្ចប់នេះមានគោលបំណងលើកកម្ពស់សន្តិសុខស្បៀង កាត់បន្ថយកាកសំណល់ និងដើម្បីឱ្យព្រះ រាជាណាចក្រកម្ពុជាឈានមុខនៅក្នុងវិស័យកែច្នៃម្ហូបអាហារប្រកបដោយនិរន្តភាព ។ សេចក្តីប្រកាសដដែលបានឱ្យដឹងទៀតថា ការវេចខ្ចប់បែបនវានុវត្តន៍ គឺមានសារៈសំខាន់យ៉ាងខ្លាំងដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមសំខាន់ៗដែលក្រុមហ៊ុន សហគ្រាសកែច្នៃម្ហូបអាហារនៅក្នុងវិស័យឯកជនជួបប្រទះ រួមមានកាកសំណល់ម្ហូបអាហារ និងការបាត់បង់ក្នុងដំណើរការកែច្នៃ និងបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ។ ការវាយតម្លៃជាផ្លូវការលើទិដ្ឋភាពរួមនៃការវេចខ្ចប់ក្នុងវិស័យកសិពាណិជ្ជកម្ម និងម្ហូបអាហារ បានគូសបញ្ជាក់យ៉ាងច្បាស់ពីបញ្ហាប្រឈមទាំងនេះ និងកំណើននៃតម្រូវការនូវដំណោះស្រាយនៃការវេចខ្ចប់ ប្រកបដោយប្រសិទ្ធភាព។ លោកបណ្ឌិត សេតធី ស៊ីថារ៉ាម៉ា ថមប្លាធូ ប្រធានទីប្រឹក្សាបច្ចេកទេសអង្គការ UNIDO នៃគម្រោង CAPFISH- Capture ដែលអនុវត្តរួមគ្នាដោយរដ្ឋបាលជលផល (FIA) និងអង្គការ UNIDO បានលើកឡើងថា “ការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់កម្ពុជា គឺជាការឆ្លើយតបជាយុទ្ធសាស្រ្តចំពោះបញ្ហាប្រឈមខាងលើ ផ្តល់នូវដំណោះស្រាយប្រកបដោយនវា នុវត្តន៍ដែលនឹងលើកកម្ពស់ភាពប្រកួតប្រជែងនិងនិរន្តរភាពរបស់អាជីវកម្មម្ហូបអាហារនៅក្នុងស្រុក”។ លោកបណ្ឌិតលើកឡើងថា […]
News

កម្ពុជាដាក់តាំងបង្ហាញផលិតផលខ្មែរក្នុងទិវាអាស៊ាន (ASEAN Day) នៅទីក្រុងអង់ការ៉ា
(អង់ការ៉ា, តួកគីយ៉េ)៖ លោក កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្មប្រចាំសាធារណរដ្ឋតួកគីយ៉េ កាលពីទី៥ ខែធ្នូ ឆ្នាំ២០២៤ បានចូលរួម និងរៀបចំតាំងបង្ហាញផលិតផលខ្មែរក្នុងទិវាអាស៊ាន (ASEAN Day) ដែលសហការរៀបចំដោយគណៈកម្មាធិការអាស៊ាន-អង់ការ៉ា និងសាកលវិទ្យាល័យ Ankara Haci Bayrum Veli នៅទីក្រុងអង់ការ៉ា សាធារណរដ្ឋតួកគីយ៉េ ដែលមានសមាសភាពចូលរួមមកពីក្រសួង-ស្ថាប័ននានា ស្ថានទូតបរទេស និស្សិត និងសាធារណៈជន ប្រមាណ ៥០០នាក់។ នៅក្នុងឱកាសនោះ លោកអនុព័ន្ធពាណិជ្ជកម្ម បានរៀបចំនូវស្តង់ពិព័រណ៌ដើម្បីតាំងបង្ហាញនូវផលិតផលសក្តានុពលរបស់កម្ពុជាមួយចំនួន រួមមាន៖ អង្ករ ម្រេច ស្វាយចន្ទី វត្ថុអនុស្សាវរីយ៍ និងគ្រឿងឧបភោគបរិភោគមួយចំនួន ជាពិសេសគឺក្រមាខ្មែរ ដែលទើបត្រូវបានចុះបញ្ជីចូលជាសម្បត្តិបេតិកណ្ឌវប្បធម៌ពិភពលោក នៅសាធារណរដ្ឋប៉ារ៉ាហ្គាយ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ កន្លងមកនេះ។ ឆ្លៀតក្នុងឱកាសនោះ លោកអនុព័ន្ធពាណិជ្ជកម្ម ក៏បានពន្យល់ជូនអ្នកទស្សនាអំពីលក្ខណៈពិសេសនៃផលិតផល ការផលិតនិងការវេចខ្ចប់ និងសក្តានុពលទីផ្សាររបស់ផលិតផលកម្ពុជា ក៏ដូចជាបានចែករំលែកនូវព័ត៌មានទំនាក់ទំនងក្រុមហ៊ុន និងសហគ្រាស ផងដែរ។ ជាមួយគ្នានេះ ស្ថានទូតកម្ពុជាប្រចាំប្រទេសតួកគីយ៉េ ក៏មានការរៀបចំនូវម្ហូបចំនួន ២មុខ […]
News

ការអភិវឌ្ឍន៍វិស័យវារីវប្បកម្មកម្ពុជានៅជួបប្រទះបញ្ហាច្រើន តែនៅមានឱកាសធ្វើការនាំចេញទៅទីផ្សារអន្តរជាតិ
ភ្នំពេញ៖នៅក្នុងពិព័រណ៍វារីវប្បកម្មលើកទី១ឆ្នាំ២០២៤ ដែលធ្វើឡើងក្នុងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី ៦និងទី៧ខែធ្នូកន្លងមកនេះ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម នៃរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានលើកឡើងថា បច្ចុប្បន្នការអភិវឌ្ឍវារីវប្បកម្មកម្ពុជានូវជួបប្រទេះបញ្ហាជាច្រើនមានទាំងទីផ្សារពុំមានស្ថិរភាពសម្រាប់កសិករយកត្រីទៅលក់ដោយផ្ទាល់។ តែទោះជាយ៉ាងនេះក្តី មន្រ្តីជំនាញលើកឡើងថា ផលវារីវប្បកម្មយើងនៅតែមានឱកាសនាំចេញទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការពង្រីក ខ្សែច្រវាក់ប្រភេទពូជក្នុងស្រុក ដោយពង្រឹងគុណភាពឱ្យស្របតាមស្តង់ដារអាហារ។ លោក ថាយ សុមុនី ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្មនៃរដ្ឋាបាលជលផល មានប្រសាសន៍ថា បច្ចុប្បន្នការអភិវឌ្ឍវារីវប្បកម្មកម្ពុជានូវជួបប្រទះបញ្ហាមួយចំនួនដូចជាទីផ្សារពុំមានស្ថិរភាពសម្រាប់កសិកម្មយកត្រីទៅលក់ដោយផ្ទាល់, អស្ថិរភាពនៃការផ្គត់ផ្គង់ត្រីនៅលើទីផ្សារឱ្យបានពេញមួយឆ្នាំ, តម្លៃផលនៃវារីវប្បកម្មនៅប្រទេសជិតខាងមានតម្លៃថោកជាង, បច្ចេកទេសនៃការចិញ្ចឹមត្រី និងការផលិតកូនត្រីរបស់វារីវប្បករនៅមានកម្រិត, ការវិនិយោគ្នុងវិស័យវារីវប្បកម្មនៅមានទំហតូចនៅឡើយ, កន្លែងប្រមូលផ្តុំនិងចែកចាយត្រីមិនទាន់គ្រប់គ្រាន់តាមតម្រូវការ, ការចងក្រងបណ្តុះវារីវប្បករមិនទាន់បានទូលំទូលាយ, កាកែច្នៃនិងការធ្វើពិពិធកម្មផលវារីវប្បកម្មដើម្បីទទួលបានតម្លៃបន្ថែមនៅមានកម្រិត។ លោកគូសបញ្ជាក់ថា “ទោះបីជាយ៉ាងនេះក្តី, ផលវារីវប្បកម្មយើងនៅតែមានឱកាសនាំចេញទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការពង្រីក ខ្សែច្រវាក់ប្រភេទពូជក្នុងស្រុក ដោយពង្រឹងគុណភាពឱ្យស្របតាមស្តង់ដារអាហារ។ ដោយយល់ឃើញពីភាពចាំបាច់ ក្នុងការអភិវឌ្ឍវារីវប្បកម្មកម្ពុជា និងដើម្បីឆ្លើយតបតម្រូវការទីផ្សារអន្តរជាតិ រដ្ឋបាលជលផលបាននិងកំពុងធ្វើការរៀបចំផែនការយុទ្ធសាស្ត្រថ្មី ក្នុងការអភិវឌ្ឍវារីវប្បកម្មកម្ពុជាពីឆ្នាំ២០២៥ដល់ឆ្នាំ២០៣៤”។ លោក ថាយ សុមុនី បន្តថា “ខ្ញុំសង្ឃឹមនិងជឿជាក់ថា ការប្រឹងប្រែងរបស់យើងទាំងអស់គ្នា នឹងធ្វើឱ្យវិស័យវារីវប្បកម្ម នឹងមានការវិវត្តន៍ស្របតាមបរិបទជាតិនិងអន្តរជាតិ ។ដូចនេះ នៅពេលដែលវិស័យវារីវប្បកម្មមានការរីកចម្រើន នឹងបានជួយដល់ប្រាក់ចំណូលដល់វារីវប្បករ ពាណិជ្ជករ អាជីវករនិងកត្តាវឌ្ឍនៈភាពការងារ តាមរយៈការនាំចេញផល ផលិតផលជលវារីវប្បកម្មទៅកាន់ទីផ្សារអន្តរជាតិ”។ នៅក្នុងឱកាសនោះផងដែរ, […]
News

ផលិតផលកែច្នៃក្នុងស្រុកមួយចំនួនទទួលបានការចាប់អារម្មណ៍នឹងនាំចេញទៅប្រទេសកូរ៉េ
ភ្នំពេញ៖ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជាបានឱ្យដឹងថា មានផលិតផលកែច្នៃក្នុងវិស័យកសិកម្មមួយចំនួនទទួលបានការចាប់អារម្មណ៍ចង់ធ្វើការនាំចេញទៅប្រទេសកូរ៉េ ដើម្បីយកទៅផ្គត់ផ្គង់ដល់ពលរដ្ឋនៅក្នុងតំបន់អាស៊ី ដែលបានកំពុងប្រកបកិច្ចការងារនៅប្រទេសកូរ៉េខាងត្បូង។ នៅក្នុងពិព័រណ៍ប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាពឆ្នាំ២០២៤កាលថ្មីៗនេះ, ឯកឧត្តម មៀវ សុទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជាបានឱ្យដឹងថា បន្ទាប់ពីតំណាងក្រុមហ៊ុនកូរ៉េ ដើរពិនិត្យមើលផលិតផលក្នុងស្រុករួចមក ភាគីខាងក្រុមហ៊ុនកូរ៉េ មានការចាប់អារម្មណ៍លើផលិតផលមានសក្តានុពលរបស់កម្ពុជាមានច្រើនដូចជា៖ទឹកត្រី, ទឹកសាអ៊ីវ, នំបញ្ចុក, គ្រាប់សណ្តែកគួ, ទឹកសៀង, ទឹកម្ទេស, ប្រហុក, ត្រីងៀត, ត្រីឆ្អើ សុទ្ធតែជាផលិតផលដែលពលរដ្ឋអាស៊ីរស់នៅប្រទេសកូរ៉េ ចូលចិត្តប្រើប្រាស់។ ឯកឧត្តមលើកឡើងថា ដោយសារតែផលិតផលខ្មែរមួយចំនួនគឺនៅបែកខ្ញែកគ្នា អត់មានការប្រមូលផ្តុំបែបនេះ នៅមិនទាន់អាចកំណត់នូវបរិមាណទំនិញដែលត្រូវនាំចេញបាននៅឡើយទេ។ បើការនាំចេញមានបរិមាណតិចតួចមិនអាចឱ្យក្រុមហ៊ុនរកប្រាក់ចំណេញទេ។ ដូចនេះទាមទារឱ្យខាងសមាគអ្នកផលិតចំណីអាហារកម្ពុជាជួយបង្កើតកន្លែងប្រមូលផ្តុំ ហើយចុះកិច្ចព្រមព្រៀងទិញលក់ក្នុងពេលឆាប់ៗ យ៉ាងហោចណាស់នៅត្រឹមចុងឆ្នាំ២០២៤ខាងមុខនេះ អាចនាំចេញផលិតផលកម្ពុជាទៅប្រទេសកូរ៉េខាងត្បូងបានមួយកុងតឺន័រ។ យោងតាមប្រធានសមាគម្មអ្នកផលិតចំណីអាហារខាងលើ កន្លងមកផលិតផលកម្ពុជាក៏ធ្លាប់បានចេញទៅកូរ៉េមួយចំនួនដែរ ប៉ុន្តែការនាំចេញកាលពីមុននេះ វាមានលក្ខណៈយួរតាមដៃតិចតួចធ្វើឱ្យតម្លៃដែលត្រូវផ្ញើរទៅប្រទេសកូរ៉េវាថ្លៃ តែបើមានការនាំចេញជាលក្ខណៈតាមកុងតឺន័រវាអាចកាត់បន្ថយការចំណាយច្រើន។ បច្ចុប្បន្នសកលភាវូបនីយកម្មនេះ ព័ត៌មានទាំងឡាយដែលទាក់ទងនិងគុណភាពម្ហូបអាហារ ឃើញថាអាជីវករក្នុងស្រុកតែងតែបានធ្វើការស្រាវជ្រាវពីប្រទេសផ្សេងៗ ហើយម្ចាស់អាជីវកម្មក្នុងស្រុកមួយចំនួន កំពុងតែប្រែខ្លួនពីអាជីវកម្មលក្ខណៈគ្រួសារទៅជាឱ្យទៅជាអាជីវកម្មលក្ខណៈពាណិជ្ជកម្ម ដោយផលិតផលមានស្តង់ដារផ្សេងៗដើម្បីឆ្លើយតបតម្រូវការរបស់ប្រទេសនៅខាងក្រៅផងដែរ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនប្រទេសកូរ៉េមួយ ដែលបានបង្ហាញការចាប់អារម្មណ៍ចង់នាំចេញផលិតកែច្នៃក្នុងស្រុកទៅប្រទេសកូរ៉េនៅចុងឆ្នាំ២០២៤នេះ យ៉ាងហោចណាស់បានមួយកុងតឺន័រនេះ ក៏បានចុះទស្សនកិច្ច ពិនិត្យមើលផលិតនៅក្នុងក្រុមហ៊ុន អ៊ីឆេ ង៉ូវហេង ហ្វូតប្រដាក់សិន មានទីតាំងនៅខេត្តកំពត រួចរាល់ផងដែរ។ […]
News

ក្រសួងពាណិជ្ជកម្មបានចុះហត្ថលេខាជាមួយនិងធនាគារARDB ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មនិងពាណិជ្ជកម្ម
ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃអង្គារទី៣ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សារណៈនៃការយោគយល់គ្នារវាង ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម, លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្មព្រមទាំងភាគីពាក់ព័ន្ធផ្សេងៗទៀតនាទីស្តីការក្រសួងដែលមានអ្នកចូលរួមប្រមាណ ១៥០នាក់។ ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នានេះធ្វើឡើងក្នុងគោលបំណងជំរុញភាពជាដៃគូតាមរយៈការភ្ជាប់កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យកសិកម្ម វិស័យពាណិជ្ជកម្ម និងជំរុញការប្រើប្រាស់ផលិតផល និងសេវារបស់គូភាគីដោយផ្តោតលើការអនុវត្តច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា ការផ្តល់ទិន្នន័យសន្ទស្សន៍ថ្លៃទំនិញក្នុងទីផ្សារ ការគាំទ្រការកែច្នៃផលិតផលក្នុងស្រុក និងការនាំចេញ តាមរយៈការផ្តល់ហិរញ្ញប្បទានដែលមានអត្រាការប្រាក់សមរម្យ។ នៅក្នុងឱកាសនោះ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានចាត់ទុកថា ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា រវាងក្រសួងពាណិជ្ជកម្ម និងធនាគារ ARDB ជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋទាំងពីរដែលមានតួនាទីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងវិស័យកសិកម្ម និងវិស័យពាណិជ្ជកម្ម ។ សម្រាប់ ឯកឧត្តមបណ្ឌិត កៅ ថាច ធនាគារ (ARDB) បានសម្ដែងនូវអំណរគុណផងដែរ ជូនចំពោះវត្តមានរបស់ថ្នាក់ដឹកនាំមន្រ្តីរាជការក្រសួងពាណិជ្ជកម្ម,មន្រ្តីក្រសួង-ស្ថាប័នពាក់ព័ន្ធ, តំណាងដៃគូអភិវឌ្ឍន៍ ដោយចាត់ទុកថា ការចុះអនុស្សរណៈយោគយល់គ្នានៅថ្ងៃនេះ ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលធនាគារARDB […]
News

កសិករដាំខ្ញីពូជចិនក្នុងតំបន់អូរសោម ចាប់ផ្តើមសាកល្បងប្រមូលផលនិងផ្គង់ផ្គង់នៅលើទីផ្សារក្នុងស្រុក
ពោធិ៍សាត់៖ ក្រោយពីបានដំាំដុះខ្ញីពូជចិនកាលពីខែមេសា នៅតំបន់អូរសោមខេត្តពោធិ៍សាត់ លោក ហ៊ុល សុធាម្ចាស់កសិដ្ឋានខ្ញីអូរសោម ចាប់ផ្តើមសាកល្បងប្រមូលផលខ្ញីដំបូងរបស់ខ្លួនបណ្តើរៗហើយ សម្រាប់ផ្គត់ផ្គង់ទៅលើទីផ្សារក្នុងស្រុកកាលពីសប្តាហ៍ទី២ខែវិច្ឆិកាកន្លងមកនេះ។ លោក ហ៊ុល សុធា បានឱ្យដឹងថា បច្ចុប្បន្នខាងកសិដ្ឋានកំពុងសាកល្បងប្រមូលផលខ្ញីជាបណ្តើរៗ ហើយបាននាំចេញទៅកាន់ទីផ្សារនៅក្នុងតំបន់សន្សឹមៗផងដែរ ក្នុងនោះផ្សារនៅខេត្តបាត់ដំបងនិងក្រុងភ្នំពេញ។ ការប្រមូលផលខ្ញីពូជចិនលើផ្ទៃដីជាង១០ហិកតានេះ ដើម្បីដកស្រង់បទពិសោធន៍ បច្ចេកទេស និងក៏ដូចជាការរក្សាទុកពូជខ្ញីដាំនៅគ្រាបន្ទាប់។ លោក ហ៊ុល សុធា លើកឡើងថា នៅពេលកន្លងមក លោកបានបញ្ជ្រាបផលិតផលខ្ញីអូសោម ចូលទីផ្សារក្នុងស្រុក នៅខាងបាត់ដំបងនិងទីផ្សារនៅភ្នំពេញមួយចំនួន សម្រាប់ចែកចាយបន្ត គេសរសើរថាគុណភាពខ្ញីដាំនៅតំបន់អូរសោមទាំងគុណភាព រសជាតិនិងភាពស្រស់របស់ខ្ញី ល្អជាងខ្ចីនាំចូលពីប្រទេសជិតខាង។ លោកបន្តថា “ការប្រមូលផលខ្ចីលើផ្ទៃដី១៣ហិកតានេះ ខ្ញុំគិតថាការផ្គត់ផ្គង់ទៅលើទីផ្សារជាចំណែកដ៏តូចមួយ ព្រោះបច្ចុប្បន្នតម្រូវការនៅក្នុងស្រុកប្រើប្រាស់ខ្ចីច្រើន ហើយនៅពេលខាងមុខនឹងមានការកាត់បន្ថយការនាំចូល ដោយសារការផលិតខ្ញីនៅក្នុងប្រទេសជិតខាង ផុតរដូវកាលប្រមូលផល។ដូចនេះបរិមាណខ្ញីដែលផលិតនៅតំបន់អូរសោមមិនអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកគ្រប់នោះទេ”។ ទាក់ទងនិងទីផ្សារក្នុងស្រុកនិងទីផ្សារនៅប្រទេសជិតខាងនាពេលបច្ចុប្បន្ន, បើតាមរយៈការសិក្សារបស់លោក ហ៊ុល សុធាកន្លងមកយល់ឃើញថា ការប្រើប្រាស់ខ្ចីមានទំហំធំណាស់។ សម្រាប់ទីផ្សារក្នុងស្រុក តាមការវាយតម្លៃបឋមក្នុងមួយថ្ងៃនៅក្រុងភ្នំពេញមានតម្រូវការប្រហែល៣០តោន និងនៅទីផ្សារក្នុងខេត្តបាត់ដំបងអាចមានចន្លោះពី១០ទៅ២០តោនក្នុងមួយថ្ងៃ។ដូចនេះបើគិតជាបរិមាណនៅក្នុងមួយខែៗឬ ក្នុងមួយឆ្នាំតម្រូវការខ្ញី មានរហូតដល់រាប់រយតោនឬច្រើនជាងនេះ។ លោកគូសបញ្ជាក់ថា “នៅថ្ងៃអនាគតបើសិនខ្ញុំអាចធ្វើការពង្រីកការដាំដុះខ្ចី នៅតំបន់អូរសោមបានទូលំទូលាយ វាជួយកាត់បន្ថយការចំណាកស្រុក វាជួយរកប្រាក់ចំណូលឱ្យសេដ្ឋកិច្ចជាតិបានមួយចំនួនធំបើប្រៀបធៀបជាមួយដំណាំរួមផ្សំផ្សេងទៀត។ពិសសជាងនេះដៃគូប្រកួតប្រជែងរបស់យើងមិនមែនប្រទេសជិតខាងទេ គឺប្រទេសដែលធ្វើការដាំខ្ចីធំៗនៅជាប្រទេសចិន ឥណ្ឌានិងប្រទេសប៉ាគីស្ថានជាដើម”៕
News

សហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿងផ្តោតលើដំណាំស្វាយចន្ទីនឹងជំរុញការនាំចេញ
ភ្នំពេញ៖ យោងតាមសហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿងបានឲ្យដឹងថា សហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង គឺផ្តោតការដាំដុះលើដំណាំស្វាយចន្ទី ដែលមានសមាជិកចំនួន ១៥២ គ្រួសារនិងមានផ្ទៃដីដាំដុះចំនួន ៦២៣ហិកតា ព្រមទាំងទទួលការជួយគាំទ្រពីក្រសួងកសិកម្ម ក្នុងការរៀបចំផែនការអាជីវកម្ម ការជ្រើសរើសបុគ្គលិក និងការសិក្សាពីហេដ្ឋារចនាសម្ព័ន្ធផលិតកម្មស្វាយចន្ទី។ ការលើកឡើងដូច្នោះធ្វើឡើងកាលពីសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ ខណៈដែល ឯកឧត្តម ឌិត ទីណា បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។ យោងតាមសហគមន៍ខាងលើបញ្ជាក់ថា គោលបំណងនៃការចុះទស្សនកិច្ចពីដំណើរការដាំដុះដំណាំស្វាយចន្ទី ការដាក់ជីបំប៉ន ដើម្បីស្វែងយល់ពីខ្សែច្រវ៉ាក់ផលិតកម្មនៃដំណាំស្វាយចន្ទី និងជំរុញទៅកាន់ទីផ្សារប្រកបដោយគុណភាព និងប្រសិទ្ធភាព។ ដោយឡែក ចំពោះការរៀបចំនូវផែនការសហគមន៍បានល្អ មានយុទ្ធសាស្រ្តក្នុងការលក់គ្រាប់ស្វាយចន្ទីសើម៥០%និងគ្រាប់ស្វាយចន្ទីស្ងួត ៥០%ដែលអាចធានាតម្លៃទីផ្សារស្វាយចន្ទីបានល្អ។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានលើកទឹកចិត្តដល់សមាជិកទាំងអស់ត្រូវចេះធ្វើការរួមគ្នា មានទំនើបកម្មទាំងសហគមន៍ និងធនធានមនុស្ស មានការគ្រប់គ្រងល្អ ត្រួតពិនិត្យស្តង់ដាការងារត្រឹមត្រូវ ជាពិសេសត្រូវមានភាពស្មោះត្រង់ជាមួយគ្នា ដោយពង្រឹងការដាំដុះឱ្យមានគុណភាពល្អ និងលក់បានថ្លៃ។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានទទួលនូវសំណូមពររបស់សហគមន៍ និងស្វែងរកដៃគូ និងគម្រោងនានាជួយគាំទ្រនូវសហគមន៍កសិកម្មទំនើបនេះ ហើយក្រសួងកសិកម្មនឹងជួយជាជំនួយបច្ចេកទេស ការគ្រប់គ្រងសត្វល្អិត ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ ទន្ទឹមនិងគ្នានោះ […]
News

សហគមន៍កសិកម្មទំនើបស្រូវនាងអំ ចាប់ផ្តើមសម្រុកធ្វើការប្រមូលផលលើកដំបូងរបស់ខ្លួន
សៀមរាប៖ សហគមន៍កសិកម្មទំនើបស្រូវនាងអំកំពុងសម្រុកធ្វើការប្រមូលផលស្រូវលើកដំបូងរបស់ខ្លួន បើគិតត្រឹមចុងខែវិច្ឆិកា សម្រេចបានលើផ្ទៃដី១៦៧ហិកតា និងបានផលប្រមាណ ៣២៤តោន ។ យោងតាមតំណាងសហគមន៍កសិកម្មទំនើបស្រូវនាងអំ បានឱ្យដឹងថា ការផលិតស្រូវនាងអំលក្ខណៈសហគមន៍នៅឆ្នាំដំបូងនេះ ក្នុងស្រែមួយហិកតាបានផលចាប់ពី២តោនកន្លះទៅដល់៣តោន ពោលច្រើនជាងកសិករធ្វើស្រែតាមគ្រួសារដោយសារអ្នកខ្លះមិនបានរៀបចំដីឱ្យល្អមុនធ្វើការសាបព្រោះគ្រាប់ពូជ តែនៅពេលបង្កើតបានជាហគមន៍ មុនចាប់ផ្តើមធ្វើស្រែ ក្រុមការងារសហគមន៍ បានរៀបចំដីបានល្អ និងប្រើប្រាស់ថ្នាំនិងជីគីមីបានត្រឹមត្រូវ ធ្វើឱ្យទិន្នផលស្រូវនាងអំកើនឡើង។ អ្នកស្រី ឈិន សុភាសី ប្រធានសហគមន៍កសិកម្មទំនើបស្រូវនាងអំ បានឱ្យដឹងថា តម្លៃស្រូវនាងអំនៅក្នុងពេលកំពុងប្រមូលផល ថ្លៃ៩៥០ទៅ១០៥០រៀលក្នុងមួយគីឡូក្រាម ហើយចំពោះតម្លៃនេះអ្នកស្រី យល់ឃើញថាមានតម្លៃល្អ សម្រាប់កសិករ។ អ្នកស្រីបញ្ជាក់ថា “ប្រភេទស្រូវនាងអំកសិករទើបលក់បានថ្លៃក្នុងឆ្នាំ២០២៣ ។ដូចនេះខ្ញុំគិតថាតម្លៃស្រូវនាងអំនៅឆ្នំាំ២០២៤នេះក៏ដូចជា ទៅថ្ងៃខាងមុខទៀត វាមិនអាចធ្លាក់ចុះក្រោម៩០០រៀលឬឡើងថ្លៃលើសពី១០៥០រៀលនោះទេក្នុងមួយគីឡូក្រាម ព្រោះវាជាតម្លៃមួយសមស្រប ដែលអាចឱ្យកសិករទទួលបាន”។ អ្នកស្រីលើកឡើង ថាទិន្នផលស្រូវនាងអំដែលផលិតបាន គឺខាងសហគមន៍មិនមានគម្រោងលក់ឱ្យក្រុមហ៊ុនដៃគូក្នុងស្រុកណានោះទេ គឺសហគមន៍ស្តុកទុក សម្រាប់កែច្នៃកិនជាអង្ករ ធ្វើទីផ្សារដោយខ្លួនឯង ហើយកសិករដែលជាអ្នកផលិតសង្ឃឹមថាប្រជាពលរដ្ឋក្នុងស្រុកនឹងគំាំទ្រ អង្ករនាងអំ ព្រោះវាជាប្រភេទអង្ករសុវត្ថិភាព៕
News

សមាគមស្វាយចន្ទីលើកឡើងថា គ្រាប់ស្វាយចន្ទីលក់ស្ងួត មានតម្លៃល្អជាងលក់សើមនឹងអាចរក្សាទីផ្សារបានល្អ
ភ្នំពេញ៖លោក អូន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានបញ្ជាក់ថា ជាទូទៅហើយសម្រាប់គ្រាប់ស្វាយចន្ទីគឺប្រជាសហគមន៍លក់ស្ងួតល្អជាងការលក់សើមពីព្រោះថាយើងបានតម្លៃខ្ពស់ជាងលក់សើម ហើយម្យ៉ាងទៀតការលក់ស្ងួតយើងអាចគ្រប់គ្រងទីផ្សារបានល្អជាងលក់សើមផង។ បញ្ជាក់ប្រាប់ARDB លោក អូន ស៊ីឡុតបានឱ្យដឹងទៀតថា ដោយសារយើងខ្វះហេដ្ឋារចនាសម្ព័ន្ធឃ្លាំងស្តុកទុក ខ្វះទីលានហាល ម្ល៉ោះហើយចន្ទីស្រស់ប្រមាណ៦០ភាគរយទើបហូរចេញទៅក្រៅប្រទេស និង៤០ភាគប្រជាកសិករទុកលក់ស្ងួត។ លោកបាននិយាយថា សមាគមស្វាយចន្ទីមិនចង់ឱ្យលក់សើមទាំងអស់ទេពីព្រោះថានាំឱ្យបាត់បង់នូវប្រាក់កម្រៃ។យ៉ាងណាក្តីបើកាលណាតម្លៃគ្រាប់ស្វាយចន្ទីសើមមានការឡើងថ្លៃយើងក៏អាចលក់លើទីផ្សារដែរដើម្បីឆាប់ងាយបានបង្វិលដើមទុន តែបើតម្លៃសើមទាបនោះយើងគួរទុកហាលឱ្យស្ងួតទើបបានកម្រៃខ្ពស់។ ប្រធានសមាគមស្វាយចន្ទីកម្ពុជារូបនេះបានបញ្ជាក់ប្រាប់ថា”ដោយសារតែកសិករខ្លះ ខ្វះដើមទុន និងត្រូវការលុយជាបន្ទាន់ផង អញ្ចឹងចង់មិនចង់គ្រាប់ស្វាយចន្ទីស្រស់ហូរចេញក្រៅប្រទេស។នៅរដូវទិញម្តងៗយើងអាចទៅមើលព្រំដែនត្រង់ ត្រពាំងថ្លុង និងត្រពាំងស្រែ ច្រកទ្វារ អូយ៉ាដាវ ខេត្ត រតនគិរី យើងនឹងឃើញសកម្មភាពឈ្មួញវៀតណាមទិញគ្រាប់ចន្ទីសើមទៅហាលពីព្រោះរោងចក្រគេត្រូវការស្ងួត មិនត្រូវការសើមទេ ទើបត្រូវទៅតាមស្តង់ដា។ លោក អូន ស៊ីឡុត បានលើកបញ្ជាក់ដែរថាជាទូទៅសមាគមរបស់លោករកទីផ្សារគ្រាប់ស្វាយចន្ទីឱ្យប្រជាកសិករ។កន្លងមកសមាគមន៍គ្រប់គ្រងស្វាយចន្ទីស្ងួតបានល្អ ចំណែកសើមវិញសមាគមន៍ជួបការលំបាកក្នុងការគ្រប់គ្រងណាស់។ លោក អូន ស៊ីឡុត ប្រាប់ថា មកដល់ពេលនេះគ្រាប់ស្វាយចន្ទីដែល បានចុះបញ្ជីការពារពូជនៅក្រសួងកសិកម្មមានចំនួន ៤ ប្រភេទដូចជា M-23,ពូជ M-10 ពូជ IM-4 និងពូជ H-09 ។ ទាក់ទិនក្នុងការដាំស្វាយចន្ទី វិញ លោក អូនស៊ីឡុត […]
News

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានអញ្ជើញចុះពិនិត្យមើលការដាំដុះ កសិដ្ឋានជ័យធំ ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី នៅថ្ងៃទី២៨ ខែវិច្ឆិកានេះបានអញ្ជើញចុះពិនិត្យមើលកសិដ្ឋានដាំដុះបន្លែផ្ទះសំណាញ់មួយកន្លែងឈ្មោះ កសិដ្ឋានជ័យធំ- Cheythom Farm ស្ថិត ភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលមានដាំដុះ បន្លែស្ពៃក្រញ៉ាញ់ ស្ពៃតឿ ស្ពៃចង្កឹះ ប៉េងប៉ោះឈឺរី ម្ទេសហាវៃ ខៀវ និងក្រហម។ នៅក្នុងការអញ្ជើញចុះពិនិត្យនោះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានណែនាំ និងលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋានមួយនេះបន្តអនុវត្តកសិកម្មល្អជាមួយ និងបច្ចេកទេសព្រមទាំងគិតគូពីសុវត្ថិភាពដល់បងប្អូនអ្នកបរិភោគ ការថែទាំ និងការតភ្ជាប់ទីផ្សារបន្ថែមទៀត ។ ជាមួយគ្នានេះកសិដ្ឋានជ័យធំក៏បានធ្វើការដាំដុះបន្លែ តាមបច្ចេកទេស គឺអនុវត្តកសិកម្មល្អហើយសព្វថ្ងៃនេះ កសិដ្ឋានជ័យធំកំពុងតែប្រមូលផលបន្លែលក់លើទីផ្សារ ក្នុងនោះមាន ដូចជា ប៉េងប៉ោះឈឺរី ម្ទេសហាវៃ ខៀវ លឿង ក្រហម ហេតុដូច្នេះសូមគាំទ្របន្លែសុវត្ថិភាព និងការដាំដុះតាមបច្ចេកទេសកសិកម្មល្អ។
News

រដ្ឋមន្ត្រីកសិកម្ម និងក្រុមអឺរ៉ុប ធ្វើទស្សនៈកិច្ចរួមគ្នាទៅកាន់ចម្ការស្វាយចន្ទីនិងម្រេចដើម្បីជំរុញខ្សែច្រវាក់ផលិតកម្ម
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និង ក្រុមអឺរ៉ុបមានដូចជា ឯកអគ្គរដ្ឋទូសហភាពអឺរ៉ុប, អាល្លឺម៉ង់និងសាធារដ្ឋឆេក, តំណាងមកពីស្ថានទូតបារាំង, ភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD), អាជ្ញាធរអភិវឌ្ឍន៍សហប្រតិបត្តិការស្វីស (SDC) និងអង្គការ GIZ នៅថ្ងៃទី២៧-២៨ខែវិច្ឆិកាឆ្នាំ២០២៤នេះ បានចុះធ្វើទស្សនៈកិច្ចដល់ទីតាំងចម្ការផ្ទាល់ដើម្បីស្វែងយល់អំពីបញ្ហាប្រឈមនានា នៅថ្នាក់មូលដ្ឋានដែលកសិករនិងក្រុមការកែច្នៃកំពុងជួបប្រទះលើការផលិតដំណាំដែលមានតម្លៃខ្ពស់ ជាពិសេសសគ្រាប់ស្វាយចន្ទីមានក្នុងខេត្តកំពង់ធំ និងម្រេចនៅខេត្តត្បូងឃ្មុំ។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទមានប្រសាសន៍ថា “សហគមន៍កសិកម្មទំនើបមានសារសំខាន់ចំពោះប្រព័ន្ធកសិចំណីអាហារ របស់កម្ពុជា។ តាមរយៈការចងក្រកសិករជាសហគមន៍កសិកម្មទំនើប នឹងជួយពង្រឹងសន្តិសុខស្បៀង ព្រមទាំងរួមចំណែកធានានូវនិរន្តភាពសេដ្ឋកិច្ច និងបរិស្ថានសម្រាប់កម្ពុជា ។ តាមរយៈការប្រមូលផ្តុំកសិករឱ្យប្រកាន់យកការអនុវត្តប្រកបដោយចីរភាព បួកគាត់អាចកាត់បន្ថយថ្លៃដើមផលិតកម្ម ពង្រឹងអំណាចចរចា ក៏ដូចជាជីវភាពរបស់ពួកគាត់ផងដែរ”។ ឯកឧត្តម អ៊ីហ្កូ ទ្រីសមាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា មានប្រសាសន៍ថា “បញ្ហាកសិកម្មសព្វថ្ងៃត្រូវការការសហការរួមគ្នា និងដំណោះស្រាយច្នៃប្រឌិត ក្រុមអឺរ៉ុបកំពុងធ្វើការដើម្បីជួយជំរុញពន្លឿនកំណើនបៃតងនិងការងារសមរម្យនៅក្នុងអាជីវកម្មកសិ-ពាណិជ្ជកម្មរបស់កម្ពុជា។ តាមរយៈការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា យើងកំពុងកសាងភាពជាដៃគូដ៏រឹងមាំក្នុងការផ្តល់សិទ្ធិអំណាចដល់កសិករក្នុងស្រុក បង្កើនផលិតភាព និងការកែច្នសក្នុងស្រុក ព្រមទាំងលើកកម្ពស់ការអនុវត្តប្រកបដោយចីរភាព។ យើងប្តេជ្ញាគាំទ្រដល់វិស័យកសិកម្ពុជានិងធានាថាវិស័យនេះអនុលោមតាមស្តង់ដារអន្តរជាតិកម្រិតខ្ពស់”។ ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ មានប្រសាសន៍ថា “គោលបំណងចម្បងរបស់យើងគឺគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង និងភាពធន់នឹងអាកាសធាតុនៃវិស័យកសិកម្ម។ […]
News

ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញជាអធិបតីក្នុងពិធីចាប់ឆ្នោតផ្តល់អាហារូបករណ៍ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន
ស្រុកខ្សាច់កណ្តាល: ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានក្រុមការងារចលនាយុវជនរបស់ក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០ ២៤នេះបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សនិងចាប់ឆ្នោតអាហារូបករណ៍ឆ្នាំសិក្សា ២០២៤ ដែលមានអ្នកចូលរួមប្រមាណ ៣៥០ នាក់។ នៅក្នុងពិធីនោះដែរ គឺ មានការអញ្ជើញចូលរួមពី លោក ចេង ឌីណា អភិបាល នៃគណៈអភិបាល ស្រុកខ្សាច់កណ្តាល លោកគ្រូ អ្នកគ្រូ និងសិស្សានិសិស្ស ព្រមទាំងមន្រ្តីរាជការមួយចំនួនផងដែរ។ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ស្វាគមន៍ ចំពោះលោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សនិងមន្ត្រីគណបក្សស្រុក ដែលបានចូលរួម ក្នុងការចាប់ឆ្នោតអាហារូបករណ៍បរិញ្ញាបត្របរិញ្ញាបត្ររង របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល ទទួលបន្ទុក ក្រុងអរិយក្សត្រ ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម ស្រុកកៀនស្វាយ ស្រុកមុខកំពូល និងស្រុកពញាឮ ជូនដល់ក្មួយៗទៅតាមសាកលវិទ្យាល័យនិងបណ្តាវិទ្យាស្ថាននានាដែលបានផ្តល់អាហា រូបករណ៍ជូនសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ […]