សហគមន៍កសិកម្មទំនើបស្រូវនាងអំ ចាប់ផ្តើមសម្រុកធ្វើការប្រមូលផលលើកដំបូងរបស់ខ្លួន

THN2 copy

សៀមរាប៖ សហគមន៍កសិកម្មទំនើបស្រូវនាងអំកំពុងសម្រុកធ្វើការប្រមូលផលស្រូវលើកដំបូងរបស់ខ្លួន បើគិតត្រឹមចុងខែវិច្ឆិកា សម្រេចបានលើផ្ទៃដី១៦៧ហិកតា និងបានផលប្រមាណ ៣២៤តោន ។

យោងតាមតំណាងសហគមន៍កសិកម្មទំនើបស្រូវនាងអំ បានឱ្យដឹងថា ការផលិតស្រូវនាងអំលក្ខណៈសហគមន៍នៅឆ្នាំដំបូងនេះ ក្នុងស្រែមួយហិកតាបានផលចាប់ពី២តោនកន្លះទៅដល់៣តោន  ពោលច្រើនជាងកសិករធ្វើស្រែតាមគ្រួសារដោយសារអ្នកខ្លះមិនបានរៀបចំដីឱ្យល្អមុនធ្វើការសាបព្រោះគ្រាប់ពូជ តែនៅពេលបង្កើតបានជាហគមន៍ មុនចាប់ផ្តើមធ្វើស្រែ ក្រុមការងារសហគមន៍ បានរៀបចំដីបានល្អ និងប្រើប្រាស់ថ្នាំនិងជីគីមីបានត្រឹមត្រូវ ធ្វើឱ្យទិន្នផលស្រូវនាងអំកើនឡើង។

អ្នកស្រី ឈិន សុភាសី ប្រធានសហគមន៍កសិកម្មទំនើបស្រូវនាងអំ បានឱ្យដឹងថា តម្លៃស្រូវនាងអំនៅក្នុងពេលកំពុងប្រមូលផល ថ្លៃ៩៥០ទៅ១០៥០រៀលក្នុងមួយគីឡូក្រាម ហើយចំពោះតម្លៃនេះអ្នកស្រី យល់ឃើញថាមានតម្លៃល្អ សម្រាប់កសិករ។

អ្នកស្រីបញ្ជាក់ថា “ប្រភេទស្រូវនាងអំកសិករទើបលក់បានថ្លៃក្នុងឆ្នាំ២០២៣ ។ដូចនេះខ្ញុំគិតថាតម្លៃស្រូវនាងអំនៅឆ្នំាំ២០២៤នេះក៏ដូចជា ទៅថ្ងៃខាងមុខទៀត វាមិនអាចធ្លាក់ចុះក្រោម៩០០រៀលឬឡើងថ្លៃលើសពី១០៥០រៀលនោះទេក្នុងមួយគីឡូក្រាម ព្រោះវាជាតម្លៃមួយសមស្រប ដែលអាចឱ្យកសិករទទួលបាន”។

អ្នកស្រីលើកឡើង ថាទិន្នផលស្រូវនាងអំដែលផលិតបាន គឺខាងសហគមន៍មិនមានគម្រោងលក់ឱ្យក្រុមហ៊ុនដៃគូក្នុងស្រុកណានោះទេ គឺសហគមន៍ស្តុកទុក សម្រាប់កែច្នៃកិនជាអង្ករ ធ្វើទីផ្សារដោយខ្លួនឯង ហើយកសិករដែលជាអ្នកផលិតសង្ឃឹមថាប្រជាពលរដ្ឋក្នុងស្រុកនឹងគំាំទ្រ អង្ករនាងអំ ព្រោះវាជាប្រភេទអង្ករសុវត្ថិភាព៕


photo_2026-02-13_09-06-15
តម្រូវការជ្រូកនៅរដូវចូលឆ្នាំចិន-វៀតណាម ចូលរួមចំណែកលើកកម្ពស់ជីវភាពប្រជាកសិករ

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា ប្រាប់ឱ្យ​ដឹង​កាលពីពេលថ្មីៗនេថា តម្រូវការជ្រូវខ្វៃ និងជ្រូកកាប់សាច់នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ដែលនឹងប្រព្រឹត្តទៅនៅពាក់កណ្តាលខែនេះនឹងរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាកសិករ និងម្ចាស់កសិដ្ឋានកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។ ​ លោក ស្រ៊ុន ពៅ បន្ថែមថា  ទាំងកសិករ និងទាំងម្ចាស់កសិដ្ឋាន  បានសារទរចំពោះការកើនឡើងនៃតម្លៃជ្រូករស់ កើនឡើងជាង១០ ០០០រៀល ក្នុងមួយគីឡូក្រាម​នៅមុនចូលឆ្នាំចូលឆ្នាំចិន-វៀតណាមនេះ ព្រោះពួកគាត់បានខាតបង់អស់ច្រើនឆ្នាំមកហើយ។ បើតម្លៃនេះ នៅថេរបន្តទៀត ពួកគាត់នឹងបន្តចិញ្ចឹមទៀត។ ទោះបីតម្លៃជ្រូករស់បានកើនឡើងថ្លៃខ្ពស់ក៏ដោយ ក៏ប៉ុន្តែលោកថា តម្លៃនេះពុំទាន់អាចឱ្យកសិករទទួលបានប្រាក់ចំណេញនៅឡើយទេ​ ព្រោះកសិករបានរងការខាតបង់យ៉ាងធ្ងន់ធ្ងររួចទៅហើយ ក្នុងអំឡុងពេលជ្រូកជួបវិបត្តិជំងឺ និងតម្លៃធ្លាក់ចុះនាពេលកន្លងទៅ។ បើតាមលោក ស្រ៊ុន ពៅ បច្ចុប្បន្នកម្ពុជាត្រូវការជ្រូករស់ប្រមាណ៩ ០០០ក្បាល ឬស្មើនឹង៩០ម៉ឺនគីឡូក្រាម ក្នុងមួយថ្ងៃសម្រាប់បំពេញតម្រូវការប្រើប្រាស់។ កសិករម្នាក់ក្នុងចំណោមកសិករដែលជាអ្នកចិញ្ចឹមជ្រូកផ្គត់ផ្តគ់ទីផ្សារ និងជាម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកភ្នំវល្លិ ក្នុងខេត្តកំពត លោកស្រី ម៉ន ម៉ារិនី  បានប្រាប់ទូរទស្សន៍ ARDBថា តម្រូវការជ្រូកនៅក្នុងរដូវកាលបុណ្យចូលឆ្នាំចិន-វៀតណាម គឺមានកំណើនខ្ពស់ ព្រោះគេយកទៅខ្វៃសម្រាប់ទុកសែន និងកាប់សាច់លក់។ លោកស្រីបន្ថែមថា ជ្រូករបស់លោកស្រីត្រូវបានទទួលការបញ្ជាទិញពីឈ្មួញកណ្តាល អស់ហើយនៅមុនពេលចូលឆ្នាំប្រពៃណីចិន-វៀតណាមឈានចូលមកកដល់  ដើម្បីត្រៀមយកទៅខ្វៃសម្រាប់សែន និងកាប់សាច់លក់ […]

image_2026-02-12_11-09-58
ឥណ្ឌូណេស៊ី កំពុងធ្វើការបង្កាត់ពូជចេកព្រៃ ដើម្បីសុវត្ថិភាពស្បៀងអាហារ

ហ្សាការតា៖ ទីភ្នាក់ងារស្រាវជ្រាវ និងនវានុវត្តន៍ជាតិឥណ្ឌូណេស៊ី បានប្រកាសកាលពីដើមសប្តាហ៍មុនថា ខ្លួនកំពុងតែដឹកនាំគម្រោងស្រាវជ្រាវរួមមួយ ស្តីពីការបង្កាត់ពូជចេកព្រៃ ក្នុងគោលបំណងពង្រឹងសន្តិសុខស្បៀងអាហារជាតិ និងពិភពលោក។ ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវវិស្វកម្មហ្សែនរបស់ប្រទេសឥណ្ឌូណេស៊ី លោកស្រី រ៉ាទីស អាស្មាណា នីងរ៉ុម (Ratih Asmana Ningrum) បានពន្យល់ថា ដំណាំចេក គឺជាទំនិញអាហារដ៏សំខាន់បំផុតមួយរបស់ពិភពលោក ដែលជាអាហារចម្បងសម្រាប់មនុស្សរាប់លាននាក់នៅក្នុងប្រទេសឥណ្ឌូណេស៊ី  និងទូទាំងទ្វីបអាហ្វ្រិក។ ទោះជាយ៉ាងណាក៏ដោយ ការដំណាំចេកប្រឈមមុខនឹងការគំរាមកំហែងធ្ងន់ធ្ងរពីជំងឺរលួយឫស និងជំងឺក្រឹន ដែលរីករាលដាលតាមរយៈសត្វល្អិតចង្រៃ។ លោកស្រិបាននិយាយថា ពូជចេក ដែលធន់នឹងសត្វល្អិត និងជំងឺ គឺជាដំណោះស្រាយរយៈពេលវែងប្រកបដោយនិរន្តរភាពបំផុត។ លោកស្រីបានកត់សម្គាល់ថា ភ្នាក់ងារបង្កជំងឺ ហ្វូស្សារៀម (Fusarium) ដែលឆ្លងតាមដីមានការលំបាកក្នុងការគ្រប់គ្រង ព្រោះវាអាចបន្តកើតមានក្នុងរយៈពេលយូរ។ ចេកព្រៃដ៏សម្បូរបែបរបស់ប្រទេសឥណ្ឌូណេស៊ី  ដែលត្រូវបានគេជឿថា ជាបុព្វបុរសនៃពូជចេកស្រុកផ្តល់នូវធនធានហ្សែនដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍពូជចេកធន់នឹងជំងឺ។ ការស្រាវជ្រាវរបស់ទីភ្នាក់ងារស្រាវជ្រាវ និងនវានុវត្តន៍ជាតិឥណ្ឌូណេស៊ី ផ្តោតលើការប្រមូល និងកំណត់លក្ខណៈប្លាស្មាបន្តពូជចេកព្រៃ ដើម្បីកំណត់លក្ខណៈធន់ និងលក្ខណៈមានប្រយោជន៍ផ្សេងទៀត។ ការរកឃើញទាំងនេះ នឹងត្រូវបានប្រើដើម្បីអភិវឌ្ឍជីនណូថាយ (Genotypes) ដែលមានភាពធន់នឹងជំងឺរលួសឫស  និងជំងឺក្រឹន ដែលអាចបម្រើជាមេជីវិត សម្រាប់បង្កើតពូជចេកថ្មី។ ពូជទាំងនោះនឹងត្រូវចែកចាយតាមរយៈដៃគូអន្តរជាតិ ដូចជាវិទ្យាស្ថានកសិកម្មត្រូពិចអន្តរជាតិ (International […]

photo_2026-02-05_14-50-22
សត្វផ្សោតក្បាលត្រឡោកមួយក្បាលត្រូវគេប្រទះឃើញងាប់ ដោយជាប់សំណាញ់នៅកោះអាចម៍សេះ

កែប៖ យោងបើតាមអង្គការអភិរក្សសមុទ្រកម្ពុជា(Marine Conservation Cambodia) បានឱ្យដឹងថា សត្វផ្សោតក្បាលត្រឡោកមួយក្បាល ដែលជាសត្វដ៏កម្រត្រូវបានគេប្រទះឃើញងាប់នៅតំបន់កោះអាចម៍សេះ ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្រ្ត ក្រុងកែប ខេត្តកែប។ ​ក្នុងសេចក្តីរាយការណ៍ នៅថ្ងៃទី៥​ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គការអភិរក្សសមុទ្រកម្ពុជាឱ្យដឹងថា “កាលពីសប្តាហ៍មុន ខណៈពេលក្រុមការងាររបស់យើងកំពុងធ្វើដំណើរត្រឡប់មកកោះអាចម៍សេះ យើងបានប្រទះឃើញសាកសពផ្សោតក្បាលត្រឡោកញី (Irrawaddy Dolphin) វ័យជំទង់មួយក្បាលអណ្តែតលើផ្ទៃសមុទ្រ”។ អង្គការអភិរក្សសមុទ្រកម្ពុជា បានឱ្យដឹងបន្ថែមថា សាកសពផ្សោតត្រូវបានគេនាំមកកាន់កោះអាចម៍សេះ ដើម្បីធ្វើកោសលវិច័យដោយអ្នកវិទ្យាសាស្ត្រជំនាញផ្នែកសត្វសមុទ្ររបស់អង្គការអភិរក្សសមុទ្រកម្ពុជា។ ដោយសារតែមានសំណល់សំណាញ់នៅជាប់នឹងកន្ទុយរបស់វា និងមានស្នាមបង្ហាញពីការជាប់សំណាញ់ មូលហេតុនៃការងាប់ត្រូវបានកំណត់ថា បណ្តាលមកពីការជាប់សំណាញ់មងនេសាទ។ អង្គការអភិរក្សសមុទ្រកម្ពុជា បានបញ្ជាក់ឱ្យដឹងដែរថា “ចំពោះករណីនេះត្រូវបានកត់ត្រា និងរាយការណ៍ជូនទៅកាន់រដ្ឋបាលជលផលរួចរាល់ហើយ។ តាមរយៈការបង្ហោះនេះ យើងក៏ចង់លើកកម្ពស់ការយល់ដឹងអំពីការគម្រាមកំហែងដ៏ធ្ងន់ធ្ងរ ដែលអាចកើតមានឡើងទៅលើសត្វសមុទ្រ ជាពិសេសសំណាញ់ ឬឧបករណ៍នេសាទ ដែលត្រូវបានបោះបង់ចោល ឬមិនមានការត្រួតពិនិត្យ”។ គួរបញ្ជាក់ថា ផ្សោត​ក្បាលត្រឡោក​ត្រូវបាន​អ្នក​ជំនាញ​រកឃើញ​នូវ​ទីជម្រក​ពីរ​ខុសគ្នា​រវាង​ដែនទឹក​សមុទ្រ និង​ទឹកសាប ​ហើយ​មាន​រូបរាង​ប្រហាក់ប្រហែលគ្នា​។ ប្រវែង​ដងខ្លួនកូនផ្សោត​ទើប​កើតមានពី​៩០-១០០​ស​ង់ទីម៉ែត្រ រហូតពេលពេញវ័យប្រវែងពី២,៣២ ទៅ២,៧៥​ម៉ែត្រ និង​កូន​ទើប​កើតមាន​ទម្ងន់ពី១០ ​ទៅ១២​គីឡូក្រាម នៅពេលពេញវ័យមានទម្ងន់រហូត១៣០​គីឡូក្រាម។ សត្វផ្សោតប្រភេទនេះ វា​គ្មាន​ចំពុះ​ទេ ក្បាល​មាំ​រាង​មូល ចំណែក​ព្រុយ​ខ្នង​មាន​ទម្រង់​ផ្សេងៗ​គ្នា​​។ ចំណែកផ្នែក​ខាង​ខ្នង […]

photo_2026-02-13_09-06-15 (3)
អ្នកចិញ្ចឹមជ្រូកក្នុងស្រុកសប្បាយរីករាយ​ពេល​លក់បានថ្លៃ ក្នុងរដូវកាលបុណ្យចូលឆ្នាំចិន-វៀតណាម​

ដោយ ឡុង សារេត​ ភ្នំពេញ​៖ នៅក្នុងរដូវកាល​ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីរបស់ជនជាតិ​ចិន-វៀតណាម​ក្នុងឆ្នាំ​២០២៦នេះ ត្រូវបានអ្នកជំនាញនៅក្នុងវិស័យចិញ្ចឹមសត្វក្នុងស្រុក​សង្កេតឃើញ​ថា ​អ្នកចិញ្ចឹមជ្រូកមានការសប្បាយរីករាយ​​នៅពេលលក់សត្វចិញ្ចឹមរបស់ខ្លួនបានថ្លៃ​​ជាងពេលធម្មតា​។ លោក លី ឡាវីល ប្រធានក្រុមប្រឹក្សាភិបាល​នៃសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានមានប្រសាសន៍ថា​ “យើងឃើញថា តម្រូវការជ្រូករស់នៅក្នុងរដូវកាលចូលឆ្នាំចិន-វៀតណាម​នេះ​ ជា​ពេលវេលា​មួយ ដែល​កសិករប្រកបមុខរបរចិញ្ចឹមសត្វ​ ពិសេសអ្នកចិញ្ចឹមជ្រូក​មានការ​សប្បាយរីករាយ​ ពីព្រោះ​​មានតម្រូវការ​​ជ្រូករស់កើនឡើង​ខ្ពស់​​”។ ​លោកបន្តទៀតថា នៅរដូវចូលឆ្នាំចិននេះ​ ពិតជាមានតម្រូវការជ្រូករស់កើនឡើងច្រើនគួរសម​​ ទាំងការបញ្ជាទិញ​ជ្រូកខ្វៃ ជ្រូកធំ ​បានធ្វើឱ្យតម្លៃជ្រូករស់កើនឡើងផងដែរ​​។ តួយ៉ាង​នៅដើមឆ្នាំ​២០២៦មកនេះ​ តម្លៃជ្រូករស់​របស់កសិករចាប់ផ្តើមហក់ឡើងជាសន្សឹមៗ​ បើប្រៀបធៀប និងពេលដូចគ្នា ឆ្នាំ​២០២៥​​។​ បើតាម​ប្រធានក្រុមប្រឹក្សាភិបាលសមាគមខាងលើ កសិករ​ចិញ្ចឹមជ្រូក​ មិនសម្រាប់តែ​​ផ្គត់ផ្គង់នៅក្នុងរដូវកាលបុណ្យចូលឆ្នាំចិន-​វៀតណាម​ទេ។ បានន័យថា សម្រាប់ឆ្លើយតប​​​តម្រូវការ​នៅទូទាំងប្រទេស​ ក្នុងមួយថ្ងៃមានប្រមាណ​១០​ ០០០ក្បាល​ ប៉ុន្តែចូលមកដល់ជិតបុណ្យចូលឆ្នាំចិននេះ​ តម្រូវការជ្រូករស់​អាចកើនដល់​១២ ០០០ក្បាល​។​ ដូច្នេះទើបធ្វើឱ្យតម្លៃជ្រូក​រស់ឡើងថ្លៃដល់ជាង១០ ០០០រៀល​ក្នុងមួយគីឡូក្រាម ប៉ុន្តែ​ក្រោយពីបុណ្យចូលឆ្នាំចិន​បានបញ្ចប់​ តម្លៃជ្រូកនឹងធ្លាក់មកវិញ ​ចន្លោះពី៩ ០០០រៀល ទៅ១០ ០០០រៀល។​ ​លោក លី ឡាវីល បានលើកឡើង​ថា ក្នុងនាម​​ក្រុមប្រឹក្សានៃសមាគមអ្នកចិញ្ចឹមសត្វ ​គឺលោកចង់ឱ្យវិស័យចិញ្ចឹមសត្វ​មានការរីកចម្រើន​ ហើយចង់ឃើញប្រជាពលរដ្ឋរស់នៅក្នុងប្រទេស​ជួយគាំទ្រ […]

កាលវិភាគផ្សព្វផ្សាយ