សមាគមស្វាយចន្ទី​លើកឡើងថា ​គ្រាប់ស្វាយចន្ទីលក់ស្ងួត មាន​​តម្លៃ​​ល្អជាងលក់សើមនឹង​​អាចរក្សាទីផ្សារបានល្អ​​​​​​

THN1 copy

ភ្នំពេញ៖លោក អូន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានបញ្ជាក់ថា ជាទូទៅហើយសម្រាប់គ្រាប់ស្វាយចន្ទីគឺប្រជាសហគមន៍លក់ស្ងួតល្អជាងការលក់សើមពីព្រោះថាយើងបានតម្លៃខ្ពស់ជាងលក់សើម ហើយម្យ៉ាងទៀតការលក់ស្ងួតយើងអាចគ្រប់គ្រងទីផ្សារបានល្អជាងលក់សើមផង។

បញ្ជាក់ប្រាប់ARDB លោក អូន ស៊ីឡុតបានឱ្យដឹងទៀតថា ​ដោយសារយើងខ្វះហេដ្ឋារចនាសម្ព័ន្ធឃ្លាំងស្តុកទុក ខ្វះទីលានហាល ម្ល៉ោះហើយចន្ទីស្រស់ប្រមាណ៦០ភាគរយទើបហូរចេញទៅក្រៅប្រទេស និង៤០ភាគប្រជាកសិករទុកលក់ស្ងួត។

លោកបាននិយាយថា សមាគមស្វាយចន្ទីមិនចង់ឱ្យលក់សើមទាំងអស់ទេពីព្រោះថានាំឱ្យបាត់បង់នូវប្រាក់កម្រៃ។យ៉ាងណាក្តីបើកាលណាតម្លៃគ្រាប់ស្វាយចន្ទីសើមមានការឡើងថ្លៃយើងក៏អាចលក់លើទីផ្សារដែរដើម្បីឆាប់ងាយបានបង្វិលដើមទុន តែបើតម្លៃសើមទាបនោះយើងគួរទុកហាលឱ្យស្ងួតទើបបានកម្រៃខ្ពស់។

ប្រធានសមាគមស្វាយចន្ទីកម្ពុជារូបនេះបានបញ្ជាក់ប្រាប់ថា”ដោយសារតែកសិករខ្លះ ខ្វះដើមទុន និងត្រូវការលុយជាបន្ទាន់ផង អញ្ចឹងចង់មិនចង់គ្រាប់ស្វាយចន្ទីស្រស់ហូរចេញក្រៅប្រទេស។នៅរដូវទិញម្តងៗយើងអាចទៅមើលព្រំដែនត្រង់ ត្រពាំងថ្លុង និងត្រពាំងស្រែ ច្រកទ្វារ អូយ៉ាដាវ ខេត្ត រតនគិរី យើងនឹងឃើញសកម្មភាពឈ្មួញវៀតណាមទិញគ្រាប់ចន្ទីសើមទៅហាលពីព្រោះរោងចក្រគេត្រូវការស្ងួត មិនត្រូវការសើមទេ ទើបត្រូវទៅតាមស្តង់ដា។

លោក អូន ស៊ីឡុត បានលើកបញ្ជាក់ដែរថាជាទូទៅសមាគមរបស់លោករកទីផ្សារគ្រាប់ស្វាយចន្ទីឱ្យប្រជាកសិករ។កន្លងមកសមាគមន៍គ្រប់គ្រងស្វាយចន្ទីស្ងួតបានល្អ ចំណែកសើមវិញសមាគមន៍ជួបការលំបាកក្នុងការគ្រប់គ្រងណាស់។

លោក អូន ស៊ីឡុត ប្រាប់ថា មកដល់ពេលនេះគ្រាប់ស្វាយចន្ទីដែល បាន​ចុះបញ្ជី​ការពារ​ពូជ​នៅក្រសួងកសិកម្មមាន​ចំនួន ៤ ​ប្រភេទដូចជា ​M-23,​ពូជ M-10 ពូជ ​IM-4 និង​ពូជ ​H-09 ​។​

ទាក់ទិនក្នុងការដាំស្វាយចន្ទី វិញ លោក អូនស៊ីឡុត លើកឡើងថា៖”ស្វាយចន្ទីគេដាំលើដីដែលខ្សោះជីជាតិ ដូច្នេះកសិករភាគច្រើនមិនមានការផ្លាស់ប្តូររបរកសិកម្មនេះទេ ពីព្រោះថាដីទាំងនេះមិនអាចដាំអ្វីបានក្រៅពីស្វាយចន្ទីឡើយ។សម្រាប់ដំណាំស្វាយចន្ទីនៅកម្ពុជាប្រមាណ៧០ភាគរយហើយដាំក្នុងលក្ខណៈទ្រង់ទ្រាយតូចពោលគឺកសិករដាំជាលក្ខណៈគ្រួសារ និងមានតែប្រមាណ៣០ភាគរយប៉ុណ្ណោះដាំជាលក្ខណៈដីសម្បទានរបស់រាជរដ្ឋាភិបាល”។

ដោយឡែក ឯកឧត្តម តូច ប៊ុនហូរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងនាថ្មីៗមកនេះថា៖ សន្ទុះនៃការដាំ និងការវិនិយោគនៃការដាំស្វាយចន្ទី នៅកម្ពុជាឃើញថាខ្លាំងក្លា និងបើពុំមានអ្វីប្រែប្រួលទេរយៈពេល២ទៅ៣ឆ្នាំខាងមុខទៀតយើងនឹងអាចសម្រេចបាននូវគោលនយោបាយជាតិស្តីពី ស្វាយចន្ទីឆ្នាំ២០២២-២០២៧ ដែលក្នុងនេះនឹងធ្វើការកែច្នៃគ្រាប់ចន្ទីឱ្យបាន២០ភាគរយនិងបច្ចុប្បន្នយើងមានការច្នៃក្នុងស្រុកតែជាង១០ភាគរយបន្តិចបន្តួច។សម្រាប់គ្រាប់ស្វាយចន្ទីកម្ពុជាមានការនាំចេញទៅកាន់ប្រទេសជិតខាងមានសើម មានឆៅ និងស្ងួត។ក្រៅពីនេះក៏មាននាំទៅកាន់ប្រទេសចិន និងឥណ្ឌាក៏មានទិញពីកម្ពុជាដែរបើទោះបីឥណ្ឌាមានគ្រាប់ស្វាយចន្ទីជាប់លំដាប់ទី២ក៏ដោយ។

យោងតាមសមាគមគ្រាប់ស្វាយចន្ទីកម្ពុជា នៅឆ្នាំ២០២៣ កម្ពុជារកចំណូលបានប្រមាណ ៨៣៧ លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទី ៦៥៦០០ តោន។ដោយឡែកឆ្នាំ២០២២ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅប្រមាណ ៦៧ម៉ឺនតោន ដែលមានតម្លៃ ១,០៧៧ លានដុល្លារ ដោយទីផ្សារសំខាន់ៗមានប្រទេសវៀតណាម ជប៉ុន និងចិន៕


image_2026-09-28_13-53-09
នៅអូស្ត្រាលី បន្ទាប់លួចចៀមជាង៥​ ០០០ក្បាល​ ដូចដល់វគ្គចោរលួចឃ្មុំជិត១លានក្បាល អាជ្ញាធរថា ជាបណ្ដាញលួចដ៏ស្ទាត់ជំនាញ

អូស្ត្រាលី៖ គេប៉ាន់ប្រមាណថា ឃ្មុំប្រហែល ៨ សែនក្បាល ដែលមានតម្លៃរាប់សិបពាន់ដុល្លារ ត្រូវចោរលួចចេញពីទីតាំងចិញ្ចឹមឃ្មុំជាច្រើននៅតំបន់កសិករចិញ្ចឹមឃ្មុំនៅភាគខាងលិចទីក្រុង​ ខែន (Cairns) ក្នុងរដ្ឋឃ្វីនឡែន បាននិយាយថា ឃ្មុំចំនួន៤៤សំបុក ត្រូវចោរលួចពីអ្នកចិញ្ចឹមឃ្មុំចំនួនបី នាក់ផ្សេងគ្នា។ សារព័ត៌មាន ឌឹ ហ្គាឌាន (The Guardian) របស់ប្រទេសអង់គ្លេសបានចេញផ្សាយ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦នេះ​ ដោយដកស្រង់សម្តីរបស់ក្រុមអ្នកចិញ្ចឹមឃ្មុំ ដែលជាជនរងគ្រោះក្នុងអំពើចោរកម្មនេះ។ កសិកររូបនេះបានប៉ាន់ប្រមាណថា សំបុកឃ្មុំនីមួយៗមានឃ្មុំយ៉ាងហោចណាស់២០ ០០០ក្បាល ដែលមានន័យថា ចំនួនឃ្មុំត្រូវចោរលួចយកទៅ អាចមានចំនួនសរុប លើសពី៨០០ ០០០ក្បាល។ សកម្មភាពលួចឃ្មុំនេះគេសង្ស័យថា បានកើតឡើងនៅទីតាំងជាច្រើន និងតំបន់ផ្សេងៗគ្នា ហើយត្រូវក្រុមចោរធ្វើសកម្មភាពយ៉ាងស្ទាត់ជំនាញ និងឧបករណ៍ឯកទេសច្បាស់លាស់ផងដែរ។ ដូច្នេះធ្វើឱ្យអ្នកចិញ្ចឹមឃ្មុំមិនត្រឹមតែបាត់បង់ឃ្មុំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាត់បង់ប្រាក់ចំណូលពីកិច្ចសន្យាឱ្យឃ្មុំជួយធ្វើឱ្យដំណាំកាន់ផ្លែផងដែរ ដែលអាចមានតម្លៃរាប់ពាន់ដុល្លារ។ ក្រុមចោរមិនលួចយកកេសចិញ្ចឹមឃ្មុំទាំងមូលទេ ដែលអាចធ្វើឱ្យគេចាប់អារម្មណ៍ ប៉ុន្តែពួកចោរបានដកយកតែផ្លិតឃ្មុំប៉ុណ្ណោះ ដូច្នេះ បើអ្នកចិញ្ចឹមពីចម្ងាយ មិនមានអ្វីចម្លែកឡើយ។ ពួកចោរក៏មិនបានយកក្បាលទឹកឃ្មុំទៅជាមួយដែរ ដើម្បីកុំឱ្យហ្វូងឃ្មុំផ្អើល។ ចំណែកអ្នកចិញ្ចឹមឃ្មុំមា្ន​ក់ បាននិយាយថា «ពួកចោរបើករថយន្ត ដែលផ្ទុកឧបករណ៍ជាច្រើន ហើយដកយកផ្លិតឃ្មុំរបស់យើងដាក់ចូលទៅក្នុងកេសចិញ្ចឹមឃ្មុំរបស់ពួកវា… បន្ទាប់មករៀបចំសំបុកឃ្មុំរបស់យើងឱ្យស្អាតដូចធម្មតា […]

image_2026-09-28_13-33-19
អូស្ត្រាលីផ្អាកនាំចូលផ្លែក្រូចថ្លុងពីវៀតណាម ព្រោះខ្លាចមានមេរោគ

អូស្ត្រាលី៖ ក្រសួងកសិកម្ម នេសាទ និងរុក្ខាប្រមាញ់ អូស្ត្រាលី បានចេញសេចក្តីសម្រេចផ្អាកការនាំចូលទាំងស្រុងនូវក្រូចថ្លុងស្រស់ពីប្រទេសវៀតណាម បន្ទាប់ពីរកឃើញរោគសញ្ញាមានផ្ទុកសត្វល្អិត និងជំងឺឆ្លង ដែលបង្កក្តីបារម្ភផ្នែកសុវត្ថិភាពជីវសាស្ត្រ បង្កឡើងផ្លែក្រូចថ្លុងវៀតណាម។ ការផ្អាកនាំចូលនេះចាប់ផ្តើមពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ និងមានសុពលរយៈពេល៦ខែ ចំណែកផ្លែក្រូចថ្លុងណាមានផ្ទុកមេរោគត្រូវតែបានបំផ្លាញចោល ឬត្រូវដឹកចេញពីទឹកដីអូស្ត្រាលីទៅវិញ ស្របតាមតម្រូវការសុវត្ថិភាពជីវសាស្ត្ររបស់ប្រទេសអូស្ត្រាលី។ សមាគមឧស្សាហកម្មក្រូចអូស្ត្រាលី (Citrus Australia) បានប្រកាសគាំទ្រសេចក្តីសម្រេចនេះ​ ដោយចាត់ទុកថា ជាការចាត់វិធានការរហ័ស ដើម្បីការពារឧស្សាហកម្មក្រូចថ្លុងរបស់អូស្ត្រាលី ដែលមានតម្លៃ១,១លានដុល្លារអូស្ត្រាលី ឱ្យរួចផុតពីពីសត្វល្អិតបំផ្លាញ និងមិនឆ្លងជំងឺ ពីក្រូចនាំចូលពីបរទេស។ ការផ្អាកនេះកើតឡើង បន្ទាប់ពីក្រសួងបានរកឃើញសត្វល្អិត និងរោគសញ្ញាជំងឺនៅក្នុងផ្លែក្រូចថ្លុងវៀតណាម ដែលគួរត រកឃើញ ឬកម្ទេចចោល តាមកិច្ចព្រមព្រៀងស្តីពីវិធានការសុវត្ថិភាពជីវសាស្ត្រ មុនពេលដឹកមកដល់ប្រទេសអូស្ត្រាលី។ កាលពីខែសីហា ឆ្នាំ២០២៦នេះ​ បន្ទាប់ពីការរកឃើញមេរោគនៅក្នុងផ្លែក្រូចថ្លុងនេះភ្លាម ក្រសួងកសិកម្ម នេសាទ និងរុក្ខាប្រមាញ់ អូស្ត្រាលី បានផ្ទៀងផ្ទាត់ និងត្រួតពិនិត្យប្រព័ន្ធគ្រប់គ្រង រួមទាំងធ្វើសវនកម្មនៅក្នុងប្រទេសវៀតណាម។ លទ្ធផលបានបង្ហាញថា ប្រព័ន្ធគ្រប់គ្រង និងនីតិវិធីនានា លែងអនុវត្តស្របតាមតម្រូវការ ដែលអូស្ត្រាលីបានកំណត់ទៀតហើយ។ ចំណែកប្រធានសមាគមក្រូចអូស្ត្រាលី បានមានប្រសាសន៍ថា ការធ្វើសវនកម្មនៅក្នុងប្រទេសអូស្ត្រាលី គឺតាមសំណើរបស់សមាគម […]

photo_2026-09-25_15-32-10
អគ្គនាយក ARDB ពិភាក្សាឱកាសធ្វើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម លើកសិផលសក្តានុពលរវាងកម្ពុជា និងស្រីលង្កា

ទីក្រុងកូឡំបូ ប្រទេសស្រីលង្កា៖ នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានជួបពិភាក្សាការងារជាមួយលោកបណ្ឌិត សាន្ថា ចាយ៉ារតនា (Shantha Jayarathna) ទីប្រឹក្សា​ជាន់​ខ្ពស់​ នៃក្រសួងជំនួញ​ពាណិជ្ជកម្ម សន្តិសុខស្បៀង និងអភិវឌ្ឈន៍សហគមន៍ (Trade, Commerce, Food Security & Co-operative Development)និងជាប្រធានសហពន្ធសមាគមសហគមន៍អ្នកប្រើប្រាស់ស្រីលង្កា (Sri Lanka Consumer Cooperative Societies Federation) ព្រមទាំងបានភ្ជាប់ទំនាក់ទំនងជាមួយពាណិជ្ជករ ដែលជាដៃគូធុរកិច្ចដ៏មានសក្តានុពលនៅប្រទេសស្រីលង្កា ដើម្បីស្វែងរកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការតភ្ជាប់ទីផ្សារកសិផលរវាងកម្ពុជា និងស្រីលង្កា។ ក្នុងជំនួបនេះភាគីពាក់ព័ន្ធបានពិភាក្សាអំពីលទ្ធភាពធ្វើពាណិជ្ជកម្មលើកសិផលសក្តានុពលរបស់កម្ពុជា ទៅកាន់ទីផ្សារស្រីលង្កា រួមមាន អង្ករក្រអូប គ្រាប់ស្វាយចន្ទី ដំឡូងមី ពោត និងម្ទេស ជាដើម ព្រមទាំងការផ្លាស់ប្តូរព័ត៌មានអំពីតម្រូវការទីផ្សារ ស្តង់ដារ គុណភាព ការកែច្នៃ ការវេចខ្ចប់ និងការរៀបចំខ្សែច្រវាក់ផ្គត់ផ្គង់ឱ្យសមស្របទៅនឹងតម្រូវការអ្នកប្រើប្រាស់នៅស្រីលង្កា។ […]

image_2026-09-28_13-03-46
ហ្វីលីពីនផ្តល់ជំនួយជាង៦,៥លានដុល្លារ ដល់កសិករដាំអំពៅ ដែលរងគ្រោះដោយសត្វល្អិតបំផ្លាញ

ហ្វីលីពី៖ ក្រសួងសុខុមាលភាពសង្គម និងអភិវឌ្ឍន៍ របស់ហ្វីលីពីន បានផ្តល់ជំនួយជាសាច់ប្រាក់បន្ទាន់ប្រមាណ៦,៥លានដុល្លារ ដល់កសិករដាំអំពៅខ្នាតតូច ជិត៤០ម៉ឺននាក់ ដែលរងផលប៉ះពាល់ពីសត្វល្អិតបំផ្លាញ។ ប្រាក់ឧបត្ថម្ភនេះត្រូវបានផ្តល់ជូនដល់កសិករ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយផ្អែកលើលទ្ធផលនៃការផ្ទៀងផ្ទាត់ឡើងវិញដោយរដ្ឋបាលមូលដ្ឋានណាក់ព័ន្ធនឹងការគ្រប់គ្រងស្ករ និងដៃគូពាក់ព័ន្ធផ្សេងទៀត។ នេះបើយោងតាមប្រធាននាយកដ្ឋានប្រចាំតំបន់ បាននិយាយកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦នេះ។ ទិន្នន័យរបស់រដ្ឋបាលមូលដ្ឋានបង្ហាញថា កសិករដាំអំពៅជិត៤០ម៉ឺននាក់នេះ មកពីខេត្តចំនួនពីរ និងសរុបជាស្រុកចំនួន៣១ស្រុក នៃតំបន់មានសក្តានុពលដាំអំពៅរបស់ប្រទេសហ្វីលីពីន​ ប៉ុន្តែដំណាំអំពៅរបស់ពួកគាត់ត្រូវសត្វល្អិតបំផ្លាញស្ទើរគ្មានសល់ ស្របពេលការប្រែប្រួលអាកាសធាតុកាន់តែធ្ងន់ធ្ងរ និងបាតុភូតធម្មជាតិអែលនីញ៉ួ។ រដ្ឋាភិបាលហ្វីលីពីនកំពុងតែជំរុញ និងការពារកសិករដាំអំពៅក្នុងស្រុកឱ្យបង្កើតការដាំដុះ ស្របពេលជប៉ុនកំពុងតែសម្លឹងមើលសក្តានុពលរបស់កសិករហ្វីលីពីន ដើម្បីធ្វើជាដៃគូដ៏ល្អក្នុងការអភិវឌ្ឍប្រភពជីវអេតាណុល​ សម្រាប់ផលិតជាប្រេងឥន្ធនៈបញ្ចេញកាបូនទាប។ រដ្ឋបាលគ្រប់គ្រងស្កររបស់ហ្វីលីពីន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសាកលវិទ្យាល័យតូក្យូ កាលពីខែមីនា ឆ្នាំ២០២៥ ដើម្បីជំរុញការស្រាវជ្រាវអំពីគុណភាពអំពៅជាក់ស្តែង​របស់ហ្វីលីពីន។ ភាពជាដៃគូនេះមានគោលបំណងអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ កែលម្អប្រព័ន្ធ និងស្វែងយល់ពីរបៀប ដែលអំពៅអាចផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មផ្សេងៗ រួមទាំងការផលិតជីវអេតាណុលផងដែរ។ ការសិក្សាបានរកឃើញថា កសិករហ្វីលីពីន អាចប្រមូលផលអំពៅបានបរិមាណ៧៧,២៣តោន ក្នុងមួយហិកតា និងអាចរកប្រាក់ចំណូលបន្ថែមបានប្រហែល៦៨ ២១៥ប៉េសូ ឬស្មើនឹង១ ១៥២ដុល្លារ សម្រាប់កសិករម្នាក់ៗ៕ (ផាន់ អាណា)

កាលវិភាគផ្សព្វផ្សាយ