ផ្លែស្វាយរបស់អូស្ត្រាលី មានតម្លៃខ្ពស់នៅតាមទីផ្សារក្នុងប្រទេសវៀតណាម
ហូជីមិញ៖ ផ្លែស្វាយនាំចូលពីប្រទេសអូស្ត្រាលី កំពុងតែលក់ក្នុងតម្លៃខ្ពស់នៅក្នុងប្រទេសវៀតណាម ដោយមានតម្លៃប្រហែល៦០០,០០០ដុងក្នុងមួយគីឡូក្រាម ស្មើនឹង២២,៨ ដុល្លារ ដែលខ្ពស់ជាងតម្លៃផ្លែស្វាយដាំដុះក្នុងប្រទេសវៀតណាមជិតប្រាំបីដង។ គេហទំព័របន្លែ និងផ្លែឈើ បានរាយការណ៍ថា អ្នកលក់រាយម្នាក់នៅតាមដងផ្លូវ ក្នុងទីក្រុងហូជីមិញ បាននិយាយថា ផ្លែស្វាយអូស្ត្រាលីមួយប្រអប់ទម្ងន់ប្រាំពីរគីឡូក្រាម អាចមានតម្លៃដល់៣,៧លានដុង ឬស្មើនឹង១៤០ដុល្លារ។ អ្នកលក់រាយនៅក្នុងប្រទេសវៀតណាម បានចាប់ផ្តើមនាំចូលផ្លែស្វាយអូស្ត្រាលី នៅចុងខែតុលា ឆ្នាំ២០២៥ ក្នុងបរិមាណតិចតួចប៉ុណ្ណោះ ដោយសារតែថ្លៃដឹកជញ្ជូន និងថ្លៃទូត្រជាក់ខ្ពស់ពេក។ ផ្លែស្វាយមួយផ្លែ អាចមានទម្ងន់ប្រហែលប្រាំ ទៅប្រាំមួយខាំ ហើយត្រូវបានគេពិពណ៌នាថា មានសាច់រឹង និងមានជាតិស្ករខ្ពស់។ ពូជស្វាយអូស្ត្រាលី ត្រូវបាននាំចូលតាមការដឹកជញ្ជូនតាមផ្លូវអាកាស។ ពូជស្វាយអូស្ត្រាលីនេះ ក៏មានដាំនៅក្នុងប្រទេសវៀតណាមផងដែរ ជាពិសេសនៅក្នុងខេត្ត ទៀនយ៉ាង និងខេត្តដុងថាប់ ដែលជាតំបន់ដីសណ្តទន្លេមេគង្គ។ ប៉ុន្តែ ផ្លែស្វាយពូជអូស្ត្រាលីនេះដាំនៅក្នុងប្រទេសវៀតណាម គេលក់ដុំក្នុងតម្លៃ ពី២០ ០០០ ទៅ២៥ ០០០ដុង ក្នុងមួយគីឡូក្រាម ឬពីប្រហែល០,៧៦ដុល្លារ ទៅ០,៩៦ដុល្លារ ហើយលក់រាយក្នុងតម្លៃប្រហែល៨០ ០០០ដុង ក្នុងមួយគីឡូក្រាម ឬស្មើនឹង៣ដុល្លារ។ នៅប្រទេសអូស្ត្រាលី ផ្លែស្វាយពូជនេះគេដាំនៅក្នុងតំបន់ក្តៅស្ងួតនៃរដ្ឋ ឃ្វីនឡែន (Queensland) […]