ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB អញ្ជើញជួបពិភាក្សាការងារជាមួយតំណាងធនាគារ Rabobank នៃប្រទេសណូវែលហ្សេឡង់

photo_2026-03-16_13-45-24 (2)
ណូវែលហ្សេឡង់៖ ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅប្រទេសនូវែលហ្សេឡង់, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅ  ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជួបពិភាក្សាការងារ និងផ្លាស់ប្តូរបទពិសោធន៍ការងារជាមួយតំណាងធនាគារ Rabobank ក្រោមការសម្របសម្រួលពីលោក ឃួយ ម៉ៃខល ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសណូវែលហ្សេឡង់។
ក្នុងជំនួបពិភាក្សាដ៏មានសារៈសំខាន់នេះ ភាគីទាំងពីរបានផ្លាស់ប្តូរបទពិសោធន៍យ៉ាងស៊ីជម្រៅលើការងារក្នុងនាមធនាគារអភិវឌ្ឍន៍កសិកម្មដូចគ្នា ដោយផ្តោតលើចំណុចគន្លឹះៗរួមមាន៖
• ការចែករំលែកបទពិសោធន៍៖ ការគ្រប់គ្រងស្ថាប័នធនាគារ, គោលការណ៍ឥណទាន និងយុទ្ធសាស្ត្រក្នុងការធ្វើការផ្ទាល់ជាមួយកសិករ ក្នុងនាមជាធនាគារឯកទេសអភិវឌ្ឍន៍វិស័យកសិកម្មដូចគ្នា។
• ការអញ្ជើញទស្សនកិច្ចសិក្សា៖ ជាកិច្ចចាប់ផ្តើមនៃទំនាក់ទំនងដ៏ល្អប្រសើរ ឯកឧត្តមបណ្ឌិត កៅ ថាច បានគោរពអញ្ជើញតំណាងធនាគារ Rabobank ឱ្យមកបំពេញទស្សនកិច្ចសិក្សានៅព្រះរាជាណាចក្រកម្ពុជា ដើម្បីស្វែងយល់ផ្ទាល់ពីសក្តានុពលនៃវិស័យកសិកម្ម និងបរិយាកាសហិរញ្ញវត្ថុនៅកម្ពុជា។
• ការផ្ដួចផ្ដើមកិច្ចសហប្រតិបត្តិការ (MoU)៖ ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកឡើងនូវសំណើផ្ដួចផ្ដើមក្នុងការបង្កើតកិច្ចសហប្រតិបត្តិការផ្លូវការ តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) នាពេលខាងមុខ ដើម្បីជំរុញការចែករំលែកព័ត៌មាន បច្ចេកទេស និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងធនាគារទាំងពីរឱ្យកាន់តែរឹងមាំ និងមាននិរន្តរភាព។
ជំនួបពិភាក្សានេះ គឺជាសញ្ញាណវិជ្ជមានក្នុងការនាំយកនូវបទពិសោធន៍ និងបច្ចេកទេសហិរញ្ញវត្ថុកម្រិតអន្តរជាតិ មកជួយជំរុញផលិតភាព និងទំនើបកម្មវិស័យកសិកម្មក្នុងប្រទេសកម្ពុជា។
គួរបញ្ជាក់ផងដែរ អំពីតួនាទីរបស់ស្ថាប័នទាំងពីរ៖
• ធនាគារ ARDB (កម្ពុជា)៖ ជាធនាគាររដ្ឋ ដែលបំពេញតួនាទីបម្រើឱ្យ គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ឥណទាន ទាំងទុនវិនិយោគ និងបង្វិល ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្ម, កសិឧស្សាហកម្ម និងសេដ្ឋកិច្ចជនបទនៅកម្ពុជា។
• ធនាគារ Rabobank (ណូវែលហ្សេឡង់)៖ ជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ ដែលមានឯកទេសខ្ពស់ក្នុងវិស័យកសិកម្ម និងចំណីអាហារ (Food & Agribusiness) ដោយផ្តោតលើការផ្តល់សេវាកម្មហិរញ្ញវត្ថុដល់កសិករ និងខ្សែច្រវាក់ផលិតកម្មកសិកម្មទូទាំងសកលលោក៕

image_2026-09-07_16-07-58
ស្រូវនៅវៀតណាមធ្លាក់ថ្លៃខ្លាំង កសិករកំពុងខាតបង់ ខណៈថ្លៃជីកើនឡើង

វៀតណាម៖ កសិករនៅវៀតណាមកំពុងប្រឈមនឹងការខាតបង់ ដោយសារតម្លៃស្រូវធ្លាក់ចុះរហូតដល់ទៅខ្ទង់ ១៧% ខណៈថ្លៃដើមផលិតមានការកើនឡើង។ កសិករកំពុងត្អូញត្អែរអំពីតម្លៃស្រូវប្រមូលផលបានហើយ បែរជាលក់ចេញបានតម្លៃទាប ដែលបណ្តាលឲ្យពួកគេប្រឈមនឹងការខាតប្រាក់រាប់លានដុង ស្របពេលជី ថ្នាំកសិកម្ម និងថ្លៃពលកម្មនៅតែមានតម្លៃខ្ពស់។ កសិករម្នាក់នៅខេត្តអានយ៉ាង ទើបតែប្រមូលផលស្រូវរបស់ខ្លួន ដោយស្រូវក្នុងមួយគីឡូក្រាមលក់ចេញវិញបានក្នុងតម្លៃ៦ ​២០០ដុង ឬប្រហែល៩៥០រៀល ប៉ុណ្ណោះ ។ ដោយសារតម្លៃជីបានកើនឡើងពី១០ ទៅ១៥ភាគរយ បើប្រៀបធៀបនឹងការប្រមូលផលមុនៗ ការធ្លាក់ចុះនៃតម្លៃស្រូវបានធ្វើឱ្យកសិករ ខាតបង់ប្រាក់រាប់សិបលានដុង។ កសិករខ្លះនិយាយថា កាលពីមួយសប្ដាហ៍មុន តម្លៃស្រូវដែលឈ្មួញបានផ្ដល់ គឺប្រហែល១ ០៥០ រៀលក្នុងមួយគីឡូ ប៉ុន្តែ បច្ចុប្បន្ន ឈ្មួញឲ្យត្រឹមតែ៩៥០ ទៅ៩៨០រៀលប៉ុណ្ណោះ ។ កសិករបាននិយាយថា បើលក់បានក្នុងតម្លៃទាបបែបនេះ គឺគ្រាន់តែអាចគ្រប់គ្រាន់សម្រាប់ចំណាយលើជី និងថ្នាំកសិកម្មប៉ុណ្ណោះ មិនទាន់រាប់បញ្ចូលថ្លៃពលកម្មនោះឡើយ ។ លោក ង្វៀន វិញចុង (Nguyen Vinh Trong) នាយកក្រុមហ៊ុនកែច្នៃស្រូវ បានពន្យល់ថា ការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃស្រូវ គឺបណ្តាលមកពីតម្រូវការស្រូវមានការថយចុះនៅទីផ្សារនាំចេញសំខាន់ៗ ដូចជា ប្រទេសហ្វីលីពីន ចិន និងប្រទេសមួយចំនួននៅទ្វីបអាហ្វ្រិក។ លោកបន្ថែមថា […]

photo_2026-08-28_13-30-35
ធនាគារអភិវឌ្ឍន៍​ជនបទ និង​កសិកម្ម (ARDB) ត្រៀមបញ្ចេញទុន​បង្វិល ​ដើម្បីគាំទ្រដល់វិស័យស្រូវអង្កររបស់កម្ពុជា

ដោយ ហៃ ស៊ីណា ភ្នំពេញ៖ ឯកឧត្តម​បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និង​កសិកម្ម (ARDB) បានមានប្រសាសន៍​ឱ្យដឹងថា ធនាគារបានត្រៀមទុន​បម្រុងជាង២០០លានដុល្លារ ផ្តោត​ជាពិសេស​សម្រាប់​គាំទ្រ​វិស័យ​ស្រូវ​អង្ករ ដើម្បី​ជួយ​បំពេញ​តម្រូវការ​ហិរញ្ញប្បទាន​របស់​អ្នក​ពាក់ព័ន្ធ​ក្នុង​ខ្សែ​សង្វាក់​ផលិតកម្ម​ស្រូវ​អង្ករ។ ឯកឧត្តម​បណ្ឌិតប្រតិភូបាន​​លើកឡើងថា ទោះបីធនាគារ ARDB បាន​ត្រៀម​ទុន​ជាង២០០លានដុល្លារក៏ដោយ ក៏​តម្រូវការ​ទុន​សរុប​​សម្រាប់​វិស័យស្រូវ​អង្កររបស់កម្ពុជាត្រូវបានប៉ាន់ស្មានថា មានរហូតដល់ប្រមាណ៦០០​លាន​ដុល្លារ​ក្នុងមួយឆ្នាំ។ ដូច្នេះ ការចូលរួមពីធនាគារពាណិជ្ជ និងស្ថាប័នហិរញ្ញវត្ថុឯកជន ព្រម​ទាំង​ប្រភព​ទុន​របស់​វិនិយោគិន​ក្នុងស្រុក គឺ​មានសារៈ​សំខាន់ក្នុង​ការបំពេញ​តម្រូវការ​ហិរញ្ញប្បទាន​ ដែលនៅសល់។ ការបង្កើនប្រភពទុន និងការចូលរួមពីគ្រប់ភាគី គឺជាកត្តាសំខាន់​ក្នុងការ​ពង្រឹង​ខ្សែសង្វាក់​តម្លៃស្រូវអង្ករ ចាប់​ពីកសិករ រោងម៉ាស៊ីនកិនស្រូវ រហូតដល់អ្នកនាំចេញ ដើម្បី​បង្កើន​តម្លៃ​បន្ថែម និង​ជំរុញ​សក្តានុពល​អង្ករកម្ពុជានៅលើទីផ្សារអន្តរជាតិ។ ឯកឧត្តម​បណ្ឌិត កៅ ថាច បានគូសបញ្ជាក់ថា «បច្ចុប្បន្នមានធនាគារ និងស្ថាប័នហិរញ្ញវត្ថុ​ឯកជន​ជា​ច្រើន​បាន​ចូល​រួម​ផ្តល់​ហិរញ្ញប្បទាន​ដល់​វិស័យ​កសិកម្ម ដែល​ជាកត្តាសំខាន់​ក្នុងការ​ជំរុញការផលិត និងបង្កើន​សមត្ថភាព​ប្រកួត​ប្រជែងរបស់​ផលិតផលកសិកម្មកម្ពុជា»។ ឯកឧត្តម​បណ្ឌិតប្រតិភូ បានបន្ថែមថា ធនាគារអភិវឌ្ឍន៍​ជនបទ និង​កសិកម្ម បានត្រៀមបញ្ចេញទុន​បង្វិលនេះ ​ដើម្បីគាំទ្រដល់វិស័យស្រូវអង្កររបស់កម្ពុជា ក្នុងគោលដៅរួមចំណែក​សម្រេចចក្ខុវិស័យរបស់កម្ពុជា ក្នុង​ការ​លើក​កម្ពស់អង្ករជា​ផលិតផលសក្តានុពល និងជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ក្នុង​នោះ​គោលដៅ​សំខាន់មួយ គឺការជំរុញការនាំចេញអង្ករឱ្យបាន ១លានតោនក្នុងមួយឆ្នាំ។ អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ […]

image_2026-09-07_15-45-27
ឥណ្ឌូណេស៊ីគ្រោងពង្រីកកសិដ្ឋានចិញ្ចឹមត្រីឱ្យបាន៤ ០០០កន្លែង បំពេញតម្រូវការ​​ក្នុងស្រុក

ឥណ្ឌូណេស៊ី៖ ឥណ្ឌូណេស៊ី គ្រោងពង្រីកកម្មវិធីចិញ្ចឹមត្រីទឹកសាបឱ្យបានដល់៤ ០០០ទីតាំង នៅក្នុងឆ្នាំ២០២៦នេះ ដើម្បីបំពេញតម្រូវការត្រីក្នុងស្រុកផង និងគាំទ្រកម្មវិធីអាហារូបត្ថម្ភដោយឥតគិតថ្លៃផង។ លោក ម៉ូហាម៉ាដ គូដារី (Muhammad Qodari) ប្រធានទីភ្នាក់ងារទំនាក់ទំនងជាមួយរដ្ឋាភិបាល បានឱ្យដឹងថា បច្ចុប្បន្នកម្មវិធីនេះកំពុងអនុវត្តការចិញ្ចឹមត្រីចំនួន១០០កសិដ្ឋានរួចហើយ។ លោកបាននិយាយថា កម្មវិធីនេះមានគោលបំណងបង្កើនការផ្គត់ផ្គង់ត្រីក្នុងស្រុក ព្រមទាំងគាំទ្រកម្មវិធីអាហារូបត្ថម្ភដោយឥតគិតថ្លៃ នៅទូទាំងប្រទេសឥណ្ឌូណេស៊ីទាំងមូល។ ត្រីប្រា និងត្រីទីឡាព្យា គឺជា​ត្រីអាទិភាព ពីព្រោះត្រីទាំងពីរប្រភេទនេះងាយស្រួលចិញ្ចឹម និងឆាប់ឱ្យផល។ កាលពីឆ្នាំ២០២៥ កម្មវិធីនេះ បានស្ថិតក្រោមគ្រប់គ្រងរបស់សហគមន៍ ដោយមានការចូលរួមពីកសិករ អ្នកគ្រប់គ្រងសហគមន៍ កម្មករ ម្ចាស់កសិដ្ឋាភ្ញាស់ពូជត្រី អ្នកផ្គត់ផ្គង់ចំណីត្រី អ្នកកែច្នៃ និងអ្នកធ្វើទីផ្សារនៅក្នុងមូលដ្ឋាន។ ចំណែកសម្រាប់ឆ្នាំ២០២៦នេះ សហគមន៍ជាអ្នកទទួលខុសត្រូវអនុវត្តកម្មវិធីនេះ ហើយអាចសហការជាមួយប្រជាពលរដ្ឋ និងសហគ្រាស ដែលជាកម្មសិទ្ធិរបស់ភូមិ និងរបស់សហគមន៍ក្នុងមូលដ្ឋាន។ រីឯទិន្នផលត្រី ដែលប្រមូលបាននឹងត្រូវលក់តាមរយៈសហគមន៍ ឬតាមរយៈស្ថាប័នពាក់ព័ន្ធទៅឱ្យអង្គភាពអាហារូបត្ថម្ភ លក់ទៅឱ្យផ្សារនានា​ សិប្បកម្មកែច្នៃ ភោជនីយដ្ឋាន និងបណ្តាញលក់រាយ៕ (ផាន់ អាណា)

photo_2026-09-05_18-23-50 (3)
ឯកឧត្តមបណ្ឌិត កៅ ថាច ​​ពិនិត្យមើលខ្សែសង្វាក់អាជីវកម្មរោងម៉ាស៊ីនកិនស្រូវ៦កន្លែង ក្នុងខេត្តព្រៃវែង និងខេត្តកំពង់ចាម

ដោយ នៅ ស៊ីវុត្ថា ព្រៃវែង-កំពង់ចាម៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំសហការី និងថ្នាក់ដឹកនាំនៃសហព័ន្ធស្រូវអង្ករកម្ពុជា (CRF)ចុះតាមដានពិនិត្យសកម្មភាព និងជំរុញខ្សែង្វាក់អាជីវកម្មរបស់រោងម៉ាស៊ីនកិនស្រូវចំនួន៣ ទីតាំង ស្ថិតនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែងឱ្យមានប្រសិទ្ធភាព និងនិរន្តភាព។ រោងម៉ាស៊ីនកិនស្រូវទាំង៣ មាន ទី១ រោងម៉ាស៊ីនកិនស្រូវ ឈិត ប៊ុនថន ស្ថិតនៅភូមិក្រចាប៣ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង,​ទី២ រោងម៉ាស៊ីនកិនស្រូវ រស់ ណេង និងទី៣ រោងមាស៊ីនកិនស្រូវ ឈុន ធំ ស្ថិតនៅភូមិស្វាយអន្ទរ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលមានសកម្មភាពសំខាន់ជាច្រើនចាប់ពីការស្តុកទុក ការកិនកែច្នៃ ការវេចខ្ចប់ រហូតដល់ការចែកចាយអង្ករទៅកាន់ទីផ្សារក្នុងស្រុក និងការនាំចេញ។ បន្ទាប់មកនៅថ្ងៃដដែលនេះ ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ៣ ទីតាំងផ្សេងទៀត ស្ថិតនៅក្នុងខេត្តកំពង់ចាម​ […]

កាលវិភាគផ្សព្វផ្សាយ