អ៊ីរ៉ង់បិទការនាំចេញបន្លែ និងផ្លែឈើ ជាពិសេសទៅកាន់សហភាពអឺរ៉ុប
តេអ៊ីរ៉ង់៖ សង្រ្គាមនៅអ៊ីរ៉ង់ស្ទើរតែបានបញ្ឈប់រាល់លំហូរនៃការនាំចេញ និងការនាំចូលរវាងប្រទេស និងដៃគូពាណិជ្ជកម្មរបស់ខ្លួន ជាពិសេសសម្រាប់សហភាពអឺរ៉ុប អ៊ីរ៉ង់មិនមែនជាដៃគូសំខាន់ក្នុងការនាំចេញបន្លែ និងផ្លែឈើនោទេ ដោយការនាំចូលពីអ៊ីរ៉ង់ទៅអឺរ៉ុប មានត្រឹមតែ០,៦ភាគរយប៉ុណ្ណោះ នៃការនាំចូលសរុប។ ទោះជាយ៉ាងនេះក្តី បើយោងតាមតួលេខបឋមរបស់សម្រាប់ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រទេសសមាជិកសហភាពអឺរ៉ុបទាំង២៧ បាននាំចូលបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ ដែលមានតម្លៃជាង២៥៨លានដុល្លារ ពីប្រទេសអ៊ីរ៉ង់។ ការនាំចូលទាំងនេះ ច្រើនបំផុតមានផ្លែឈើ និងគ្រាប់ធញ្ញជាតិ ក្នុងទឹកប្រាក់ទំហំប្រហែល២៤១លានដុល្លារ ឬស្មើនឹង៩៣ភាគរយ នៃចំនួនសរុប។ បន្លែមានទឹកប្រាក់ប្រហែល១៧លានដុល្លារ។ ប្រសិបបើក្រឡេកមើលលំហូរនៃការនាំចូលពីប្រទេសអ៊ីរ៉ង់ ផលិតផលលេចធ្លោជាងគេ គឺគ្រាប់ភីស្តាស៊ីអូ (pistachios) ដែលមានតម្លៃនាំចូលជាង១២៨លានដុល្លារ ក្នុងនេះបរិមាណគ្រាប់ភីស្តាស៊ីអូមានសំបក នាំចូលបានជិតពាក់កណ្តាលនៃកសិផលអឺរ៉ុបពីប្រទេសអ៊ីរ៉ង់ ដោយសរុបជាទឹកប្រាក់ចំនួន៧,៦លានដុល្លារ។ ចំណាត់ថ្នាក់ទីពីរ គឺផ្លែទំពាំងបាយជូរក្រៀម ដែលមានតម្លៃជាទឹកប្រាក់សរុបប្រហែល៥៨លានដុល្លារ បន្ទាប់មក គឺផ្លែលម៉ើ ដែលមានតម្លៃជាទឹកប្រាក់ជិត៣២លានដុល្លារ។ ផ្លែឈើទាំងបីមុខនេះ គឺជាផលិតផលកសិកម្មរបស់អ៊ីរ៉ង់ នាំចេញទៅកាន់សហភាពអឺរ៉ុប។ ចំណែកផលិតបន្លែនាំចេញតិចជាងគេ ប៉ុន្តែមានតម្លៃគួរឱ្យកត់សម្គាល់ គឺជាផ្សិតស្ថួត ដែលមានតម្លៃជាង១១លានដុល្លារ ក្នុងនោះ ក៏មានផ្លែឪឡឹក ផ្លែអាល់ម៉ុនមានសំបក ផ្លែឆឺរី ផ្លែល្វា និងផ្លែអាព្រីកត់ស្ងួតផងដែរ។ រហូតមកដល់ពេលនេះ ប្រទេសអាល្លឺម៉ង់ […]