ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញថ្វាយបង្គំព្រះសង្ឃ និងចូលរួមកម្មវិធីបុណ្យផ្កាប្រាក់សាមគ្គី នៅវត្តខេមរាភិរតារាម ទីក្រុងអូក្លិន ប្រទេសណូវែលហ្សេឡង់

photo_2026-03-15_15-41-04 (2)

ទីក្រុងអូក្លិន៖  ថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២៦, ក្នុងឱកាសអញ្ជើញបំពេញបេសកកម្មការងារនៅប្រទេសណូវែលហ្សេឡង់ ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានអញ្ជើញទៅថ្វាយបង្គំព្រះសង្ឃ និងសួរសុខទុក្ខពុទ្ធបរិស័ទ នៅវត្តខេមរាភិរតារាម ស្ថិតក្នុងទីក្រុងអូក្លិន ប្រទេសណូវែលហ្សេឡង់។

ការអញ្ជើញមកដល់របស់ឯកឧត្តមបណ្ឌិត និងសហការី គឺស្របពេលដែលទីអារាមកំពុងប្រារព្ធកម្មវិធីបុណ្យផ្កាប្រាក់សាមគ្គី នាថ្ងៃនេះផងដែរ។ ក្នុងបរិយាកាសដ៏ជ្រះថ្លានេះ,  ឯកឧត្តមបណ្ឌិតបាននាំយកនូវថវិកាមួយចំនួន ដើម្បីចូលរួមចាប់មហាកុសលក្នុងកម្មវិធីបុណ្យ និងសម្រាប់ចូលរួមចំណែកកសាងសមិទ្ធផលនានាក្នុងវត្តខេមរាភិរតារាម ទុកជាឧត្តមប្រយោជន៍ក្នុងវិស័យព្រះពុទ្ធសាសនា។

សកម្មភាពដ៏ប្រពៃនេះ បានស្តែងឱ្យឃើញនូវទឹកចិត្តសទ្ធាជ្រះថ្លា និងការយកចិត្តទុកដាក់ខ្ពស់ក្នុងការទ្រទ្រង់ព្រះពុទ្ធសាសនា ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបងប្អូនខ្មែរយើង ដែលរស់នៅឯនាយសមុទ្រ ដើម្បីថែរក្សាអត្តសញ្ញាណ និងប្រពៃណីជាតិឱ្យបានគង់វង្ស៕


image_2026-04-30_07-40-15
ឥណ្ឌានាំចេញស្បៀងអាហារ និងកសិផលរកចំណូលបានជាង៥៥ពាន់លានដុល្លារ ក្នុងមួយឆ្នាំ

ញ៉ូវដេលី៖ លោក ពិយុស គោយ៉ាល់ (Piyush Goyal) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម ឥណ្ឌា បានមាន នាពេលថ្មីកន្លងមកនេះបានអំពាវនាវដល់ភាគីពាក់ព័ន្ធ ដែលមកពីវិស័យម្ហូបអាហារ កសិកម្ម និងបដិសណ្ឋារកិច្ច ឱ្យធ្វើការរួមគ្នា ដើម្បីធ្វើឱ្យឥណ្ឌាក្លាយជាប្រទេសនាំចេញកសិអាហារ និងអាហារកែច្នៃដ៏ធំបំផុតរបស់ពិភពលោក ដោយលើកឡើងពីកាលានុវត្តភាពដ៏ធំធេង ដែលបង្កើតឡើងដោយការពង្រីកកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ឥណ្ឌា និងតម្រូវការផលិតផលឥណ្ឌាកំពុងកើនឡើងជាសកល។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការនាំចេញស្បៀងអាហារ និងផលិតផលកសិកម្មរបស់ឥណ្ឌា រួមទាំងកសិផល និងជលផល បានកើនឡើងដល់ជាង៥៥ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ដែលធ្វើឱ្យប្រទេសឥណ្ឌាក្លាយជាប្រទេសនាំចេញផលិតផលកសិកម្មធំជាងគេទី៧ នៅលើពិភពលោក។ លោកបានកត់សម្គាល់ថា ក្នុងរយៈពេល១១ឆ្នាំកន្លងមកនេះ ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២៥ ការនាំចេញកសិផលនិងស្បៀងអាហាររបស់ឥណ្ឌាមានកំណើនគួរឱ្យកត់សម្គាល់។ ការនាំចេញអាហារកែច្នៃបានកើនឡើងបួនដង ការនាំចេញផ្លែឈើ និងគ្រាប់សណ្ដែកបានកើនឡើងបីដង ការនាំចេញបន្លែកែច្នៃបានកើនឡើងបួនដង ការនាំចេញកាកាវបានកើនឡើងបីដង និងការនាំចេញធញ្ញជាតិបានកើនឡើង២ដង។ ចំណែកការនាំចេញអង្ករបានកើនឡើង៦២ភាគរយក្នុងរយៈពេលដូចគ្នានេះ។ លោក ពិយុស គោយ៉ាល់ បានមានប្រសាសន៍ថា សមិទ្ធិផលទាំងនេះគួរតែជំរុញឱ្យឥណ្ឌាប្រាថ្នាចង់បានតំណែងកំពូលនៅទូទាំងពិភពលោក ក្នុងការនាំចេញផលិតផលកសិកម្ម និងអាហារកែច្នៃ។ គោលដៅ គឺអាចសម្រេចបាន ហើយស្របតាមចក្ខុវិស័យរបស់ឥណ្ឌា ចង់ប្រែក្លាយជាជង្រុកម្ហូបអាហាររបស់ពិភពលោក។ លោករដ្ឋមន្ត្រីបានលើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងប្រាំបួន ដែលប្រទេសឥណ្ឌាបានចុះហត្ថលេខាក្នុងរយៈពេលជាងបីឆ្នាំកន្លងមកនេះ […]

71D32FDD-A0D5-4F20-90D2-82B33096823D-768x512
ឯកឧត្តមបណ្ឌិត កៅ ថាច និង ឯកឧត្តម ប៉េង ពោធិ៍សា អញ្ជើញថ្លែងសន្ទរកថា និងជាវាគ្មិនស្តីពីកាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគត

ខេត្តស្វាយរៀង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ជាសមាជិកគណកម្មាធិការកណ្តាល និងជាសមាជិកយុវជន គណបក្សថ្នាក់កណ្តាល និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង សមាជិកគណៈកម្មាធិការកណ្តាល​ និងជាអនុប្រធានគណៈកម្មាធិការបក្សខេត្ត​  នាព្រឹកថ្ងៃទី២៩​ ខែមេសា​ ឆ្នាំ២០២៦ បានអញ្ជើញថ្លែងសន្ទរកថា ស្តីអំពីកាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគត ដែលរៀបចំឡើងនៅសណ្ឋាគារវ៉ៃគោ ខេត្តស្វាយរៀង។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ផ្នែកសហគ្រិនវ័យក្មេង ដោយមានការអញ្ជើញចូលរួមពីឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង,លោក ហៀន សូប៉ូលីន ប្រធានស្តីទីនាយកដ្ឋានប្រតិបត្តិការ និងគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស និងឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ព្រមទាំងមានការចូលរួមមកពីផែនសហគ្រិនវ័យក្មេងនៃយុវជនគណបក្សខេត្តស្វាយរៀង សិស្ស និងនិស្សិតសរុបប្រមាណ១៥០នាក់។ នៅក្នុងឱកាសនេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្តស្វាយរៀង បានចាត់ទុកថា សហគ្រិនដើរតួនាទីយ៉ាងសំខាន់ក្នុងការវិនិយោគនៅក្នុងស្រុក និងក្នុងតំបន់ ដែលរួមចំណែកបង្កើតការងារ​ បង្កេីនប្រាក់ចំណូល មុខរបរ និងបង្កើតភាពធន់ ជាពិសេស ក្នុងខេត្តស្វាយរៀងជាខេត្តមួយធ្លាប់ជាតំបន់សមរភូមិ ប៉ុន្តែឥឡូវនេះបានក្លាយជាតំបន់វិនិយោគ […]

photo_2026-04-29_09-01-25
ស្ថាប័នអន្តរជាតិប្តេជ្ញា​បន្ត​ជួយ​គាំទ្រកម្មសិទ្ធិបញ្ញាលើមុខទំនិញកម្ពុជា

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ ស្ថាប័នអន្តរជាតិសំខាន់ៗ រួមានអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ស្ថានទូតអូស្រ្តាលីប្រចាំព្រះកម្ពុជា និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា បានប្តេជ្ញាបន្តជួយគាំទ្រ និងលើកម្ពស់កម្មសិទ្ធិបញ្ញា លើមុខទំនិញកម្ពុជាដើម្បីអាចប្រកួតប្រជែងក្នុងទីផ្សារ និងជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេស។ ការប្តេជ្ញាចិត្តបែបនេះនៅក្នុងពិធីបើកទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៦ ក្រោមមូលបទ “កម្មសិទ្ធិបញ្ញា និងកីឡា ស្តីពីការត្រៀមរួចរាល់ ការកំណត់ និងច្នៃប្រឌិត” និងពិធីសម្ពោធគម្រោងកម្មសិទ្ធិបញ្ញា ព្រមទាំងពិធីតាំងពិព័រណ៍ផលិតផល ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ម៉ាកសមូហភាព និងស្នាដៃចំណេះដឹងប្រពៃណី និងវិញ្ញត្តវប្បធម៌ជាប្រពៃណី នាព្រឹកថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ នាទីស្តីការក្រសួងពាណិជ្ជកម្ម។ ក្នុងឱកាសនេះ លោកស្រី ប៊្រីហ្គេត ខូល្លៀ (Bridget Collier) ភារធារីស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា,លោកស្រី រេបេកាស បេល (Rebakah Bell) តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា ,លោក គុយ ប៉េសាច (Guy Pessach) ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញាសម្រាប់ធុរកិច្ចផ្នែកប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍កម្មសិទ្ធិបញ្ញានៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក បានលើកឡើងព្រមគ្នាក្នុងជួយគំាទ្រលើការលើកម្ពស់កម្មសិទ្ធិបញ្ញាលើមុខទំនិញកម្ពុជា ដើម្បីធានាបាននូវប្រសិទ្ធិភាព និងការប្រកួតប្រជែងជាពិសេស រក្សាបាននូវគុណតម្លៃ […]

image_2026-04-29_07-11-14
សង្គ្រាមនៅមជ្ឈិមបូព៌ាអាចធ្វើឱ្យវៀតណាមខាតបង់៨ ០០០លានដុល្លារ ក្នុងការនាំចេញកសិផល

ហាណូយ៖ ក្នុងសន្និសីទសារព័ត៌មានប្រចាំ ដែលរៀបចំឡើងដោយក្រសួងកសិកម្ម និងបរិស្ថាន កាលពីពាក់កណ្តាលខែមីនា លោក ចាន់ យ៉ាឡុង (Tran Gia Long) អនុប្រធាននាយកដ្ឋានផែនការ និងហិរញ្ញវត្ថុ បានឱ្យដឹងថា ក្រសួងកំពុងរៀបចំសេណារីយ៉ូ ដើម្បីវាយតម្លៃពីផលប៉ះពាល់ពីសង្គ្រាមនៅមជ្ឈិមបូព៌ាមកលើវិស័យកសិកម្មរបស់វៀតណាម។ លោកបានកត់សម្គាល់ថា ភាពតានតឹងដែលកំពុងកើនឡើងនៅក្នុងតំបន់ បានបង្កើនការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ ជាពិសេសនៅតាមផ្លូវដឹកជញ្ជូនទៅកាន់អឺរ៉ុប ទន្ទឹមនឹងនោះក៏បានជំរុញឱ្យតម្លៃថាមពល និងការដឹកជញ្ជូនជាសកលកើនឡើងផងដែរ ដែលអាចប៉ះពាល់ដល់ការនាំចេញកសិផលរបស់វៀតណាម។ ក្រោមសេណារីយោ ដែលជម្លោះអូសបន្លាយប្រមាណជាងមួយខែ ការនាំចេញផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ របស់វៀតណាម អាចធ្លាក់ចុះប្រមាណជាង១ ០០០លានដុល្លារ ក្នុងនោះការនាំចេញទៅកាន់មជ្ឈិមបូព៌ាអាចធ្លាក់ចុះប្រមាណ១៨២លានដុល្លារ ខណៈការនាំចេញទៅកាន់អឺរ៉ុបអាចធ្លាក់ចុះប្រមាណ៧៧០លានដុល្លារ និងអាហ្វ្រិក ធ្លាក់ចុះ៩១លានដុល្លារ។ ប្រសិនបើជម្លោះនេះអូសបន្លាយពេលរហូតដល់បីខែ ការខាតបង់ក្នុងការនាំចេញកសិផលអាចនឹងកើនឡើងដល់៣,៥ពាន់លានដុល្លារ។ ការនាំចេញទៅមជ្ឈិមបូព៌ាអាចនឹងធ្លាក់ចុះពី៥០០ ទៅ៦០០លានដុល្លារ ខណៈការនាំចេញទៅអាហ្វ្រិកខាងជើងអាចនឹងធ្លាក់ចុះពី២០០ ទៅ២៥០លានដុល្លារ និងការនាំចេញទៅសហភាពអឺរ៉ុបអាចធ្លាក់ចុះ១,៥ពាន់លាន ទៅ១,៦ពាន់លានដុល្លារ។ ក្នុងសេណារីយោដ៏អាក្រក់បំផុតមួយ ដែលជម្លោះនៅតែបន្តក្នុងរយៈពេលមួយឆ្នាំ ការនាំចេញទៅកាន់មជ្ឈិមបូព៌ាអាចត្រូវបានរំខានទាំងស្រុង ខណៈការនាំចេញទៅកាន់អឺរ៉ុប និងអាហ្វ្រិកខាងជើងអាចធ្លាក់ចុះយ៉ាងហោចណាស់ពី៥០ ទៅ៦០ភាគរយ។ កាលពីឆ្នាំ២០២៥ វៀតណាមបាននាំចេញកសិផលទៅកាន់មជ្ឈិមបូព៌ា ដែលមានតម្លៃ១,៧៤ពាន់លានដុល្លារ ដោយផលិតផលសំខាន់ៗ រួមមានគ្រាប់ស្វាយចន្ទី មានតម្លៃជិត៦០០លានដុល្លារ […]

កាលវិភាគផ្សព្វផ្សាយ