News

viet-nam-se-dam-bao-xuat-khau-hon-8-trieu-tan-gao-trong-nam-2024-17147117444141429545477
វៀតណាមរំពឹងនាំចេញអង្ករកើនឡើងដល់៧,៧៣លានតោន ក្នុងឆ្នាំ២០២៦

ហាណូយ៖ តាមក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានឱ្យដឹងថា ប្រទេសវៀតណាមអាចនាំចេញអង្ករទៅកាន់ទីផ្សារក្រៅប្រទេសបានប្រមាណ៧,៧៣លានតោន ក្នុងឆ្នាំ២០២៦ ដោយបរិមាណអង្ករភាគច្រើនបានមកពីតំបន់បង្កបង្កើនផលស្រូវតាមដីសណ្តទន្លេមេគង្គនេះ។ សារព័ត៌មានវៀតណាមថ្ងៃនេះ (Vietnam Today) បានចេញផ្សាយកាលពីចុងខែមករាថា នៅក្នុងឯកសារថ្មីៗនេះ ដែលបានផ្ញើទៅក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ដើម្បីជាមូលដ្ឋានក្នុងការគ្រប់គ្រងការនាំចេញអង្ករ ក្នុងឆ្នាំ២០២៦ ក្រសួងកសិកម្មវៀតណាម បានចង្អុលបង្ហាញថា ផ្ទៃដីដាំដុះស្រូវសរុបទូទាំងប្រទេសបានធ្លាក់ចុះប្រហែល៣៦ ១០០ហិកតា តិចជាងឆ្នាំមុន។ ទោះជាយ៉ាងណាក៏ដោយ ទិន្នផលស្រូវសរុបនៅឆ្នាំនេះ ត្រូវបានគេរំពឹងថា នឹងខ្ពស់ជាងឆ្នាំ២០២៥ ប្រហែល ៤៥,៦លានតោន ដោយសារទិន្នផលជាមធ្យមខ្ពស់ជាង៦,១៤តោន ក្នុងមួយហិកតា។ តំបន់ដីសណ្ដទន្លេមេគង្គនឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់អង្ករនាំចេញ ដោយតំបន់ដាំដុះស្រូវក្នុងតំបន់ និងផ្នែកខ្លះនៃខេត្តតៃនិញ ត្រូវបានប៉ាន់ប្រមាណថា មានផ្ទៃដីបង្កបង្កើនផលប្រហែល៣,៨៤លានហិកតា និងទិន្នផ្តល់ផលស្រូវប្រហែល២៤,៣៤លានតោន។ ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បាននិយាយទៀតថា ប្រទេសវៀតណាមនឹងមានស្រូវចំនួន១៥,៤៦លានតោន ដែលអាចរកបានក្នុងឆ្នាំ២០២៦ ដែលស្មើនឹងប្រហែល៧,៧៣លានតោន នៃអង្ករសម្រាប់នាំចេញទៅក្រៅប្រទេស។ ការនាំចេញអង្ករប្រណីត និងអង្ករក្រអូប ត្រូវបានរំពឹងថា នឹងកើនឡើងដល់ប្រមាណ៥,៨លានតោន ឬស្មើនឹង៧៥ ភាគរយនៃបរិមាណនាំចេញ។ ចំណែកការនាំចេញអង្ករដំណើបត្រូវបានព្យាករណ៍ថា នឹងមានប្រមាណ៧៧៣ ០០០តោន ឬស្មើនឹង១០ភាគរយ ដោយអង្ករនៅសល់១៥ភាគរយទៀត ត្រូវបានប្រើប្រាស់សម្រាប់ការកែច្នៃ។ ក្រសួងដដែលនេះ […]

photo_2026-02-04_07-35-39 (2)
សហគ្រិនខ្មែរមួយរូបប្រមូលទិញស្ពៃពីកសិករយកមកចម្រាញ់ផលិតជាសាប៊ូកក់សក់ និងសាប៊ូដុសខ្លួន

ភ្នំពេញ៖ អ្នកស្រី នុត​ សម្ផស្ស នាយិកាក្រុមហ៊ុនផលិតសាប៊ូក្នុងស្រុកមួយរូប បាន​​បន្តប្រមូលទិញស្ពៃក្រញាញ់ និងកសិផលរបស់កសិករនៅតាមបណ្ដាខេត្តមួយចំនួន ដើម្បីយកមកកែច្នៃធ្វើជាសាប៊ូកក់សក់ និងសាប៊ូដុសខ្លួន សម្រាប់ដាក់លក់លើទីផ្សារជំនួសឱ្យផលិតនាំចូលពីប្រទេសជាតិខាង ។ អ្នកស្រីស្ថាបនិកក្រុមហ៊ុន អិល អេស វី បាន​លើកឡើងថា មួយរយៈពេលចុងក្រោយនេះ ប្រជាជនខ្មែរបាននាំគ្នាគាំទ្រផលិតផលខ្មែរយ៉ាងច្រើនផុសផុល ខណៈនៅតាមទីផ្សារអតិថិជនបានសួររកផលិតផលដែលជារបស់ខ្មែរ ជាជាងផលិតផលរបស់ប្រទេសថៃ និងផលិតផលនាំចូលពីប្រទេសជិតខាងផ្សេងទៀត។ ជាក់ស្ដែង សាប៊ូកក់សក់ និងសាប៊ូដុសខ្លួន ដែលចម្រាញ់ចេញអំពីស្ពៃក្រញាញ់របស់កសិករ បច្ចុប្ប​ន្នក៏កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេសផងដែរ។ អ្នកស្រី នុត សម្ភស្ស អះអាងថា រាល់ផលិតផលទាំងអស់មិនថាតែរបស់ខ្មែរ ឬនាំចូលនោះទេ ការប្រើប្រាស់ក៏អាស្រ័យទៅលើស្បែកក្បាល និងសក់របស់អតិថិនដែរ ប៉ុន្ដែអ្នកស្រីព្រមទទួលយកក្នុងន័យរិះគន់ដើម្បីស្ថាបនា គ្រាន់តែថាសម្រាប់អ្នកប្រើប្រាស់សាប៊ូស្ពៃផ្ទាល់ គឺមិនដែលមានបញ្ហាអ្វីនោះឡើយ។ សព្វថ្ងៃនេះ អតិថិជនជាប្រជាជនខ្មែរច្រើនណាស់បានលើកទឹកចិត្តអ្នកស្រី ពីព្រោះរាល់ការផលិតសាប៊ូរបស់រោងចក្រអ្នកស្រី សុទ្ធសឹងតែបានឆ្លងកាត់ការពិសោធន៍តាមស្ដង់ដា ដោយក្រុមអ្នកជំនាញវិទ្យាសាស្រ្ដគីមី មុននឹងផលិតចេញទៅដាក់លក់លើទីផ្សារ ជាក់ស្ដែងក្រុមហ៊ុនតែងតែបានគិតគូរអំពីគុណភាពជាចម្បងផងដែរ។ ក្រុមហ៊ុន អិល អេស វី ផលិតសាប៊ូអូកា ជាក្រុមហ៊ុនបង្កើតឡើងដោយសហគ្រិនខ្មែរម្នាក់ ដែលគិតមកទល់ពេលនេះ ក្រុមហ៊ុនបានបើកដំណើររយៈពេល ១២ឆ្នាំមកហើយ៕

image_2026-02-04_09-49-55
ប្រទេសចិនទទួលបានផ្លែចេកឡាវ នាំចេញដំបូងគេ តាមទូរថភ្លើងឆ្លងដែន

ក្រុងឆុងឈីង៖ រថភ្លើងដឹកទំនិញមួយគ្រឿង ដែលដឹកផ្លែចេកនាំចេញពីប្រទេសឡាវ បានមកដល់ទីក្រុងឆុងឈីង(Chongqing) កាលពីពេលថ្មីៗនេះ ដែលជាការដឹកជញ្ជូនផ្លែចេកនាំចូលលើកដំបូង ដោយដឹកជញ្ជូនតាមផ្លូវដែកបិទជិត ទៅកាន់ផ្លូវដែកអន្តរមធ្យោបាយ។ ការដឹកជញ្ជូនផ្លែចេករបស់ឡាវនេះ តាមរយៈទូកុងតឺន័រទំហំ៤០ហ្វីត ចំនួនប្រាំគ្រឿង ដែលមានទម្ងន់សរុប៨៥,៥តោន ទៅកាន់ទីក្រុងឆុងឈីង ភាគកណ្តាលប្រទេសចិន ដោយចេញដំណើរពីទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ឆ្លងតាមកំពង់ផែផ្លូវដែកម៉ូហាន (Mohan Railway Port) ក្នុងខេត្តយូណាន មុនពេលបន្តដំណើរតាមផ្លូវដែកទៅកាន់ទីក្រុងឆុងឈីងតែម្តង។ បន្ទាប់ពីបំពេញបែបបទបញ្ចេញទំនិញរបស់ភ្នាក់ងារគយ ផ្លែចេកទាំងនេះត្រូវបានចែកចាយទៅកាន់ទីផ្សារលក់ដុំផ្លែឈើ នៅក្នុងខេត្តឆុងឈីង និងតំបន់ជុំវិញ។ យោងតាមក្រុមហ៊ុននាំចូល បានឱ្យដឹងថា តម្រូវការផ្លែចេកដាំក្នុងតំបន់អាស៊ីអាគ្នេយ៍ បានកើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗកន្លងមកនេះ។ ផ្លែចេកឡាវ មានទីផ្សារនៅក្នុងប្រទេសចិន ដោយសារតែលក្ខខណ្ឌផ្គត់ផ្គង់មានស្ថេរភាព គុណភាពល្អជាប់លាប់ និងរចនាសម្ព័ន្ធថ្លៃដើមសមរម្យ ដែលរួមចំណែកដល់បរិមាណនាំចូលផ្លែចេកកាន់តែខ្ពស់ឡើងៗ។ ការដឹកជញ្ជូនបានប្រើគំរូនៃការដឹកជញ្ជូនតភ្ជាប់ពីផ្លូវដែកមួយទៅផ្លូវដែកមួយទៀត ដែលអាចគ្រប់គ្រងសីតុណ្ហភាពបានជាប្រចាំ ក្រោមការតាមដានពីដើមទីដល់ចុងទី និងការត្រួតពិនិត្យទិន្នន័យក្នុងពេលវេលាជាក់ស្តែង។ ក្រុមហ៊ុនបានរាយការណ៍ថា ថ្លៃដើមដឹកជញ្ជូនសរុប រួមទាំងថ្លៃលើកដាក់ និងថ្លៃដាក់ចុះទំនិញ បានធ្លាក់ចុះប្រហែល១៦ភាគរយ បើធៀបនឹងវិធីដឹកជញ្ជូនមុនៗ។ ដើម្បីគាំទ្រដល់ពាណិជ្ជកម្មនាំចូលផ្លែចេកឆ្លងដែន ភ្នាក់ងារគយចិន បានដាក់ចេញនូវកម្មវិធីសាកល្បងសម្រាប់ការត្រួតពិនិត្យគោលដៅ និងការដាក់ឱ្យនៅដាច់ពីគេ ក្រោមក្របខ័ណ្ឌច្រករបៀងពាណិជ្ជកម្មដីគោកអន្តរជាតិថ្មី។ ការសម្របសម្រួលត្រូវបានពង្រឹងជាមួយភ្នាក់ងារគយគុនមីង និងភ្នាក់ងារដឹកជញ្ជូននៅកំពង់ផែឆុងឈីង ជាមួយនឹងយន្តការការងាររួមគ្នា ដែលបានបង្កើតឡើង […]

photo_2026-02-04_07-28-55 (2)
សមាគមស្វាយចន្ទីកម្ពុជា លើកឡើងពីក្តីបារម្ភសម្រាប់វិស័យស្វាយចន្ទីក្នុងសន្និសីទសកល នៅទីក្រុងឌូបៃ

ភ្នំពេញ៖ សមាគមស្វាយចន្ទីកម្ពុជា តំណាងដោយលោក ស៊ុយ កុកធាន ជាអនុប្រធាន បានលើកឡើងពីក្តីបារម្ភសម្រាប់វិស័យចន្ទីក្នុងសន្និសីទស្វាយចន្ទីពិភពលោក (World Cashew Conference) នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម កាលពីចុងខែមករា ឆ្នាំ២០២៦នេះ។ ព្រឹត្តិការណ៍នេះ មានការប្រមូលផ្តុំអ្នកជំនាញស្វាយចន្ទីសកល និងថ្នាក់ដឹកនាំឧស្សាហកម្ម ដើម្បីពិភាក្សាអំពីកំណើនប្រកបដោយនិរន្តរភាព និងបញ្ហាប្រឈមនៃទីផ្សារ។សកម្មភាព និងកិច្ចពិភាក្សាផ្ទៃក្នុង នាអំឡុងពេលសន្និសីទនេះសន្និសីទស្វាយចន្ទីពិភពលោក បាននចូលរួមយ៉ាងសកម្មជាមួយអ្នកទិញធំៗ និងភាគីពាក់ព័ន្ធ ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រដល់កសិករ និងការពង្រឹងតួនាទីរបស់កម្ពុជា ក្នុងវិស័យស្វាយចន្ទីអន្តរជាតិ។ លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា ក៏បានចូលរួមក្នុងកិច្ចពិភាក្សាផ្ទៃក្នុង (បិទទ្វារ) ជាមួយបណ្តាប្រទេសផលិតគ្រាប់ស្វាយចន្ទីឆៅ រួមមានប្រទេសតង់ហ្សានី និងប្រទេសមួយចំនួននៅអាហ្វ្រិកខាងលិច ដើម្បីដោះស្រាយក្តីបារម្ភ ដែលកំពុងកើនឡើងជុំវិញកម្រិតផលិតកម្មសកល។ ការព្យាករណ៍ផលិតកម្ម និងក្តីបារម្ភលើទីផ្សារ ទិន្នផលសកល ក្នុងឆ្នាំ២០២៥ ទិន្នផលគ្រាប់ស្វាយចន្ទីឆៅទូទាំងពិភពលោកសម្រេចបាន៥,៥លានតោន។ ការព្យាករណ៍បង្ហាញថា តួលេខនេះអាចកើនឡើងដល់ប្រាំពីរលានតោននៅឆ្នាំ២០៣០ ដែលបង្កឱ្យមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់លើសតម្រូវការ និងការធ្លាក់ចុះនៃតម្លៃ។ លោកបាន​លើកឡើងថា ការរីកចម្រើននៅបណ្តាប្រទេសនៅអាហ្វ្រិកខាងលិច ជាពិសេសប្រទេសនីហ្សេរីយ៉ា កំពុងរៀបចំផែនការពង្រីកទ្រង់ទ្រាយធំ ជាមួយនឹងគំនិតផ្តួចផ្តើមដាំដើមស្វាយចន្ទីថ្មីប្រមាណ១៨លានដើម។ ស្ថានភាពផលិតកម្មនៅកម្ពុជា ដែលបច្ចុប្បន្នជាប់ចំណាត់ថ្នាក់ជាប្រទេសផលិតគ្រាប់ស្វាយចន្ទីឆៅ ធំជាងគេទីពីរនៅលើពិភពលោក បានបង្ហាញសញ្ញានៃផលិតកម្មស្ថិរភាព។ […]

image_2026-02-04_08-57-47
ឥណ្ឌូណេស៊ីនាំចូលគោរស់ជាង១ ៣០០ក្បាលពីអូស្ត្រាលី ដើម្បីចិញ្ចឹមយកទឹកដោះ

ហ្សាកាតា៖ មន្ត្រីកសិកម្មឥណ្ឌូណេស៊ី បាននិយាយថា ក្នុងសប្តាហ៍នេះ ប្រទេសឥណ្ឌូណេស៊ីបាននាំចូលគោរស់ចំនួន ១,៣៨៣ក្បាលបន្ថែមទៀតពីប្រទេសអូស្ត្រាលី ដែលជាផ្នែកមួយនៃផែនការចំណាយ៣ពាន់លានដុល្លារ ដើម្បីលើកចិត្តកសិករខ្នាតតូចឱ្យចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនទិន្នផលទឹកដោះគោឱ្យកើនឡើងកាន់តែច្រើន។ សេចក្តីការណ៍កាលពីឆ្នាំមុន បានលើកឡើងថា ដោយសារប្រឈមនឹងបញ្ហាមូលនិធិមានកម្រិត ទើបរដ្ឋាភិបាលឥណ្ដូណេស៊ីជំរុញឱ្យក្រុមហ៊ុនឯកជនជួយផ្តល់មូលនិធិដល់ការទិញគោនេះ ដែលជាជម្រើសមិនសូវល្អធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមអាជីវកម្មចិញ្ចឹមគោក្នុងប្រទេសឥណ្ឌូណេស៊ី។ ចំណែកលោក​ អាគុង ស៊ូហ្គានដា (Agung Suganda) អគ្គនាយកទីភ្នាក់ងារបសុសត្វ និងសុខមាលភាពសត្វ របស់ក្រសួងកសិកម្ម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «គោទាំងនេះមិនត្រឹមតែជាការបន្ថែមលើចំនួនគោមានស្រាប់ប៉ុណ្ណោះទេ។ វាជាការវិនិយោគបែបយុទ្ធសាស្ត្រដើម្បីពង្រឹងមូលដ្ឋានគ្រឹះនៃការផលិតទឹកដោះគោជាតិពីកសិដ្ឋានខ្នាតតូច»។ ចំណុចសំខាន់នៃកម្មវិធីអាហារឥតគិតថ្លៃ ដែលផ្តោតសំខាន់លើកុមារ និងស្ត្រីមានផ្ទៃពោះប្រមាណ៨៣លាននាក់ នៅទូទាំងប្រទេស បានអំពាវនាវឱ្យមានការនាំចូលគោទឹកដោះយកគោចំនួនមួយលានក្បាលក្នុងរយៈពេលប្រាំឆ្នាំ ដើម្បីបង្កើនចំនួនគោយកទឹកដោះ ដែលសព្វថ្ងៃត្រឹម២២ម៉ឺនក្បាល។ ក្រសួងកសិកម្មឥណ្ឌូណេស៊ី បាននិយាយថា ការនាំចូលគោរស់នាពេលកន្លងមក រួមមានការដឹកជញ្ជូនរួមគ្នា និងការបង្កាត់ពូជ ដែលពាក់ព័ន្ធនឹងគោរបស់សហគមន៍ និងកសិករ ចាប់តាំងពីឆ្នាំមុន ដោយទិន្នផលទឹកដោះគោរបស់ពួកគាត់ នឹងបញ្ជូនទៅឱ្យឧស្សាហកម្មកែច្នៃទឹកដោះគោ ដើម្បីធានាឱ្យបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់ទឹកដោះគោ។ មន្ត្រីផ្នែកសុខភាពសត្វនៅក្រសួងកសិកម្មឥណ្ឌូណេស៊ី បាននិយាយថា ការនាំចូលគោយកទឹកដោះគោ ក្នុងពេលថ្មីៗនេះ បានជួបបញ្ហាប្រឈមនឹងការធ្វើចត្តាឡីស័ក្ត និងការត្រួតពិនិត្យរកជំងឺឆ្លងផ្សេងៗ បន្ទាប់ពីបានដឹកមកដល់ខេត្តជ្វាកណ្តាល កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ ដើម្បីធានាដល់សុវត្ថិភាពសត្វ ការធ្វើចត្តាឡីស័ក្តមានរយៈពេល១៤ថ្ងៃ […]

624883290_122144186186963458_3115217610340284127_n
ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម​​​ សម្រួលឱ្យរថយន្តដឹកដំឡូងមី៧០០គ្រឿងចូលទៅវៀតណាម បន្ទាប់ពី​​កកស្ទះនៅច្រកព្រំដែន

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានជួយសម្របសម្រួលជាមួយភាគីវៀតណាមរួចរាល់ហើយ ដើម្បីឱ្យមានការនាំចូលដំឡូងមីtតាមរដ្ឋថយន្តប្រមាណ៧០០គ្រឿង បន្ទាប់ពីមានការ​​កកស្ទះយ៉ាងខ្លាំងនៅច្រកព្រំដែន កាលពីចុងខែមករា ឆ្នាំ២០២៦។ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់ទូរទស្សន៍អនឡាញ ARDB នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ថា ក្រោយពេលទទួលបានព័ត៌មានពីករណីកកស្ទះរថយន្តដឹកដំឡូងមី នៅច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ ក្នុងខេត្តព្រៃវែង ខាងកម្ពុជា និងច្រកតឹនណាម​ខេត្តតៃនិញ​​ ខាងវៀតណាម  ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់មន្ត្រីជំនាញចុះទៅដល់ទីតាំង និងសម្របសម្រួលជាមួយនឹងភាគីវៀតណាមឱ្យមានការនាំចេញភ្លាមៗជាបណ្តោះអាសន្នដោយមិនឱ្យបង្អង់យូរនោះទេ។ ឯកឧតុ្តមបានបន្តថា ទាក់ទងនឹងបញ្ហាកកស្ទះចរាចរណ៍រថយន្តដឹកដំឡូងមីនេះ មិនពាក់ព័ន្ធនឹងការចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមមុខទំនិញ ពីក្រសួងពាណិជ្ជកម្ម និងវិញ្ញាបនបត្រអនាម័យ និងភូតគាមអនាម័យ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនោះទេ ។ លើសពីនេះ ឯកឧត្តមអ្នកនាំពាក្យ​បាន​​បន្ថែមថា បញ្ហាសំខាន់ គឺខាងភាគីវៀតណាមបានរិតបន្តឹងលើ “សុវត្ថិភាពចំណីអាហារ” បន្ទាប់ពីមានការលេចឡើងនូវជំងឺផ្លូវដង្ហើមនីប៉ាហ៍ ដែលកំពុងរីករាលដាលនៅក្នុងតំបន់អាស៊ី។ ក្រោយពីមានការសម្របសម្រួល ភាគីវៀតណាម បានសម្រេចអនុញ្ញាតឱ្យដឹកចូលទៅក្នុងប្រទេសរបស់ខ្លួន […]

image_2026-02-02_09-56-51
រលកកម្តៅនៅអូស្ត្រាលីបំផ្លាញផ្លែស្វាយ របស់កសិករនៅភាគខាងលិច

ទីក្រុងកាណាវុន៖ ផលប៉ះពាល់នៃរលកកម្តៅ កាលពីសប្តាហ៍មុន នៅក្នុងតំបន់ភាគខាលិចប្រទេសអូស្ត្រាលី ត្រូវបានគេរំពឹងថា មិនមែនតែក្តៅខ្លាំងនៅតាមវាលប៉ុណ្ណោះទេ ដោយអ្នកដាំដំណាំហូបផ្លែនៅទីក្រុងកាណាវុន បានវាយតម្លៃអំពីទំហំខូចខាតដោយសារសីតុណ្ហភាពឡើងកម្តៅខុសពីធម្មតា។ កាលពីដើមសប្តាហ៍មុន សីតុណ្ហភាពបានកើនឡើងលើសពី៤០អង្សាសេ ដោយទីក្រុងកាណាវុន មានកម្តៅខ្លាំងបំផុតរហូត៤៧,៩អង្សាសេ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ដែលជាកម្រិតកម្តៅខ្ពស់បំផុតលើសកាលពីឆ្នាំ២០១៥។ កសិករដាំស្វាយនៅក្នុងតំបន់ម្នាក់ បាននិយាយថា រលកកម្តៅបានបង្កផលប៉ះពាល់ដល់ផ្លែស្វាយរបស់គាត់ ដែលជិតដល់ពេលប្រមូលផល និងធ្វើឱ្យខាងបង់ថវិកាប្រហែល៦៦ ០០០ដុល្លារ ចំណែកវិស័យផ្លែឈើផ្សេងទៀត ជាពិសេសផ្លែទំពាំងបាយជូរ និងចេក ទំនងជាប្រឈមនឹងការខាតបង់ច្រើនដែរ។ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ សីតុណ្ហភាពនៅតំបន់កាណាវុន បានធ្លាក់ចុះមកវិញដល់កម្រិតអតិបរមា២៨អង្សាសេ ប៉ុន្តែកសិករបាននិយាយថា សីតុណ្ហភាពចុះត្រជាក់យឺតពេលបន្តិចហើយ ព្រោះដំណាំរបស់ពួកគាត់បានខូចដោយសាររលកកម្តៅរួចទៅហើយ។ មន្ត្រីទីក្រុងកាណាវុន និងជាអ្នកដាំស្វាយម្នាក់ បាននិយាយថា ផ្លែស្វាយរបស់លោកបានខូចខាតច្រើនណាស់ ដោយសាររលកកម្តៅកើតឡើងតែបីថ្ងៃសោះ។ ចំណែកអ្នកវិទ្យាសាស្ត្រ ដែលធ្លាប់ធ្វើការជាមួយក្រសួងឧស្សាហកម្ម និងការអភិវឌ្ឍន៍ក្នុងតំបន់ និងជាអ្នកធ្លាប់បានស្រាវជ្រាវលក្ខខណ្ឌផលិតកម្ម នៅក្នុងតំបន់នោះ បាននិយាយថា កត្តានៅក្នុងតំបន់ក៏មានចំណែកបង្កឱ្យមានគ្រោះឡើងកម្តៅផងដែរ។ លោកស្រីបានមានប្រសាសន៍ថា យុទ្ធសាស្ត្រសំខាន់មួយនៅក្នុងទីក្រុងកាណាវុន គឺត្រូវស្រោចទឹកដំណាមឱ្យបានច្រើនបំផុតក្នុងអំឡុងពេលរលកកម្តៅ។ ប៉ុន្តែ ទឹកនៅតំបន់នេះ​មានជាតិប្រៃច្រើនណាស់ ដូច្នេះធ្វើឱ្យរុក្ខជាតិពិបាកលូតលាស់។ ជាពិសេស នៅពេលសីតុណ្ហភាពក្តៅខ្លាំងបែបនេះ ទឹកប្រៃនឹងធ្វើឱ្យដំណាំរឹតតែពិបាកលូតលាស់កាន់តែខ្លាំង។ […]

photo_2026-01-28_15-05-36
កម្ពុជារំពឹងនាំយកសម្បុកកត្រចៀកកាំទៅលក់នៅទីផ្សារចិន នាពាក់កណ្តាលឆ្នាំ ២០២៦នេះ

ដោយ រស្មី ភ្នំពេញ៖ ផ្ទះត្រចៀកកាំចំនួន៦នៅកម្ពុជា កំពុងត្រូវបានជ្រើសរើសឱ្យក្លាយជាអ្នកនាំមុខគេក្នុងការនាំចេញនូវសម្បុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិន ដែលជាទីផ្សារមួយត្រូវបានកម្ពុជារំពឹងថា ជួយសម្រួលយ៉ាងច្រើនទៅលើតម្លៃ និងការផលិតសម្បុកត្រចៀកកាំនៅកម្ពុជាឱ្យកាន់តែល្អប្រសើរថែមទៀត។ លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំកម្ពុជា បានបញ្ជាក់ប្រាប់ទូរទស្សន៍ARDB ថា តាមរយៈការជ្រើសរើសផ្ទះត្រចៀកកាំ ដែលជាក្រុមហ៊ុននាំចេញសម្បុកត្រចៀកកាំនេះ កម្ពុជារំពឹងទុកថា នៅពាក់កណ្តាលឆ្នាំ ឬប្រមាណក្នុងអំឡុងខែមិថុនា ដល់ខែកក្កដាខាងមុខនេះ កម្ពុជានឹងអាចនាំចេញទៅលក់នៅទីផ្សារប្រទេសចិនបានហើយ ពីព្រោះទាំងក្រុមហ៊ុនសម្បុកត្រចៀកកាំកម្ពុជា និងចិនបានជំរុញឱ្យនាំចេញបានឆាប់រហ័សដូចគ្នា។ គួរបញ្ជាក់ដែរថា បច្ចុប្បន្នយ៉ាងហោចណាស់មានផ្ទះត្រចៀកកាំប្រមាណជិត ១០០០កន្លែងបានចុះបញ្ជីជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា។ តាមរយៈការនាំចេញទៅកាន់ទីផ្សារប្រទេសចិននេះដែរ លោករំពឹងថា វាកាន់តែជួយអ្នកមានផ្ទះចិញ្ចឹមត្រចៀកកាំកាន់តែមានទីផ្សារ ហើយបរិមាណផលិតកាន់តែច្រើនឡើងបន្ថែមទៀត។ លោក ស៊ុយ កុកធាន បានបញ្ជាក់ប្រាប់ថា កន្លងមកនេះមានក្រុមហ៊ុនសម្បុកត្រចៀកកាំចំនួនប្រាំមួយបានដាក់ពាក្យជាផ្លូវការទៅកាន់ភ្នាក់ងារគយចិន ដែលមានមានស្តង់ដា និងគុណភាពត្រឹមត្រូវអាចនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ ពេលនេះកម្ពុជាកំពុងរង់ចាំមើលនីតិវិធី និងលក្ខខណ្ឌនាំចេញ ដើម្បីសំដៅធ្វើយ៉ាងណាឱ្យការនាំចេញនៅថ្ងៃខាងមុខសម្រេចជោគជ័យ។ តាមការរំពឹងទុកដែរទីផ្សារសម្បុកត្រចៀកកាំកម្ពុជាមិនមានបញ្ហានោះទេ ពីព្រោះសម្បុកត្រចៀកកាំមានគុណភាពល្អស្រាប់ទៅហើយ។ ប្រធានសមាគមត្រចៀកកាំកម្ពុជាបានពន្យល់ជុំវិញបញ្ហានេះថា «សម្បុកត្រចៀកកាំរបស់យើងមិនមានបញ្ហាទេ ទោះបីយ៉ាងណាទីផ្សារប្រទេសចិន ក៏ដូចជាទីផ្សារដំណាំដទៃទៀតដែរ ពោលគឺក្រុមហ៊ុននាំចេញត្រូវចុះបញ្ជីកសិដ្ឋាន ដាំដំណាំនិងសម្បុកត្រចៀកកាំក៏ដូចគ្នា គឺក្រុមហ៊ុននាំចេញក៏ត្រូវចុះបញ្ជី  និងម្ចាស់ផ្ទះត្រចៀកកាំក៏ត្រូវចុះបញ្ជីដូចគ្នាទាំងអស់។ សម្រាប់ការនាំចេញវិញ គេកំណត់បរិមាណប៉ុន្មានត្រូវនាំចេញប៉ុននោះដែរ មិនមែនគេត្រូវ១០០តោន […]

image_2026-02-03_09-18-55
ផ្លែក្រូចឃ្វិចតៃវ៉ាន់ ត្រឡប់ចូលទីផ្សារម៉ាឡេស៊ីឡើងវិញ ក្នុងឱកាសបុណ្យចូលឆ្នាំចិន

តៃប៉ិ៖ ផ្លែក្រូចឃ្វិចតៃវ៉ាន់ បានត្រឡប់ចូលទីផ្សារម៉ាឡេស៊ីឡើងវិញ នៅឱកាសមុនពិធីបុណ្យចូលឆ្នាំចិន ដោយក្រូចនេះត្រូវបានផ្គត់ផ្គង់ចេញពីទីក្រុងតៃជុង (Taichung) ជាតំបន់ផលិតផលក្រូចឃ្វិចតាមរដូវកាល របស់កោះតៃវ៉ាន់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។ កម្មវិធីនាំចេញនេះ ត្រូវបានរៀបចំឡើងដោយសមាគមកសិករក្នុងស្រុក ដោយមានការគាំទ្រពីក្រសួងកសិកម្មតៃវ៉ាន់ និងការិយាល័យកសិកម្មទីក្រុងតៃជុង និងផ្តោតលើការរក្សាវត្តមាននាំចេញផលិតផលផ្លែក្រូចឃ្វិច ទៅកាន់ទីផ្សារក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមមានប្រទេសម៉ាឡេស៊ី សិង្ហបុរី និងប្រទេសប្រ៊ុយណេ។ យោងតាមអ្នករៀបចំកម្មវិធីនាំចេញ បានឱ្យដឹងថា ការដឹកជញ្ជូននាំចេញផ្លែក្រូចឃ្វិចលើកដំបូងក្នុងបរិមាណប្រហែល១៥តោន បានមកដល់ប្រទេសម៉ាឡេស៊ីរួចរាល់ហើយ។ ផ្លែក្រូចឃ្វិចទាំងនេះ ត្រូវបានចែកចាយនៅទូទាំងប្រទេស តាមរយៈបណ្តាញលក់រាយ និងផ្សារទំនើបនៅក្នុងប្រទេសម៉ាឡេស៊ី។ ចំណែកការនាំចូលផលិតផលផ្លែក្រូចនេះ ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនម៉ាឡេស៊ី។ ការិយាល័យកសិកម្មក្រុងតៃជុង បាននិយាយថា ផលិតកម្មក្រូចឃ្វិចក្នុងស្រុកឆ្នាំនេះ ផ្តល់ទិន្នផលល្អ ដោយសារកម្រិតទឹកភ្លៀងគ្រប់គ្រាន់ អាកាសធាតុអំណោយផល និងស្ថានភាពដីល្អសមស្របសម្រាប់ការដាំដុះដំណាំក្រូចឃ្វិច។ ទោះបីជាមានបញ្ហាអាកាសធាតុខ្លះក៏ដោយ ដូចជាសីតុណ្ហភាពទាប និងព្យុះទីហ្វុងក៏ដោយ ក៏បរិមាណផ្គត់ផ្គង់ និងគុណភាពផ្លែក្រូចនៅតែល្អដដែល។ លោក ចេម ចាង (James Chang) នាយកផ្នែកសេដ្ឋកិច្ចនៅការិយាល័យសេដ្ឋកិច្ច និងវប្បធម៌តៃប៉ិ ក្នុងប្រទេសម៉ាឡេស៊ី បានថ្លែងថា តម្រូវការក្រូចឃ្វិចក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន​ នៅឆ្នាំនេះ មានបរិមាណច្រើនលើសពីបរិមាណអាចរកបាន ដែលបង្ហាញពីការស្រូបយកការលក់រាយប្រកបដោយស្ថិរភាព។ ដោយសារតែការពេញនិយមទទួលទាននេះ ទើបធ្វើឱ្យផ្លែក្រូចឃ្វិចតៃវ៉ាន់ត្រូវដាក់លក់នៅលើទីផ្សារ […]

photo_2026-01-26_10-29-40
សហគមន៍កសិកម្មទំនើបស្រូវនាងអំ សម្រុកសាងសង់ផ្ទះសំណាញ់បន្លែសុវត្ថិភាព សម្រាប់ផ្គត់ផ្គងតម្រូវការទីផ្សារ

ដោយ អៀវ ឈៀងនី ភ្នំពេញ៖ ក្រៅពីដំណាំស្រូវ សហគមន៍កសិកម្មទំនើបស្រូវនាងអំ មានទីតាំងនៅភូមិសែនជ័យ ស្រុកស្វាយលើ ខេត្តសៀមរាប កំពុងមមាញឹកសាងសង់ផ្ទះសំណាញ់ ដើម្បីដាំដុះបន្លែសុវត្ថិភាពបន្ថែមទៀត សម្រាប់ផ្គត់ផ្គង់ទីផ្សារ ក្រោយពីចាប់ផ្តើមដំណើរការតាំងពីខែមីនា ឆ្នាំ២០២៤។ លោកស្រី ឈិន សុភាសី ប្រធានសហគមកសិកម្មទំនើបស្រូវនាងអំ បានប្រាប់ទូរទស្សន៍នអនឡាញ ARDB ថា បច្ចប្បន្ន ផ្ទះសំណាញ់ចំនួន៥០ផ្ទះ សម្រាប់ដាំដុះបន្លែសុវត្ថិភាព ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម ត្រូវបានសាងសង់សម្រេចលទ្ធផល៧០ភាគរយហើយ។ លោកស្រីបន្តថា ឥឡូវនេះយើងកំពុងរៀបចំដី ក្នុងផ្ទះសំណាញ់ជាបណ្តើរៗ និងបណ្ដុះកូនដំណាំឆាប់ៗនេះ ដែលមានការដាំដុះបន្លែចំនួន៣ប្រភេទ រួមមានស្ពៃក្រញាញ់ ស្ពៃតឿ និងស្ពៃចង្កឹះ ដោយគោលដៅទីផ្សារបន្លែនេះ ផ្សារភ្ជាប់ជាមួយនឹងក្រុមហ៊ុនស្រេចតែម្ដង។ ចំពោះការដាំដុះស្រូវនាងអំវិញ សហគមន៍នៅតែបន្ត ដោយលោកស្រី ឈិន សុភាសី បានឱ្យដឹងថា ការផលិតស្រូវនាងអំចំណី ក្នុងឆ្នាំ២០២៥ បានទិន្នផលចំនួន៥៦៣,៩៦៥គីឡូក្រាម, នាងអំពូជ បានចំនួន៥១,១២៥គីឡូក្រាម និងស្រូវខា៩ បានចំនួន៨០,៧៩៣គីឡូក្រាម ដោយផ្ទៃដីដាំដុះក្នុងឆ្នាំ២០២៥ មានចំនួន៥១០ហិកតា។ លោកស្រី ឈិន សុភាសី បន្តថា […]


កាលវិភាគផ្សព្វផ្សាយ