អង្ករវៀតណាមធ្លាប់ជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោក មានក្លែងបន្លំលក់ពេញប្រទេសវៀតណាម
ហាណូយ៖ សកម្មភាពក្លែងបន្លំអង្ករវៀតណាម ដែលធ្លាប់ឈ្នះក្នុងការប្រកួតប្រជែងអង្ករល្អបំផុតរបស់ពិភពលោក ក្នុងឆ្នាំ២០១៩ ពេលនេះអង្ករច្រកថង់ទម្ងន់ប្រាំគីឡូក្រាម កំពុងតែចែកចាយពេញផ្ទៃប្រទេសវៀតណាម ដោយលក់ក្នុងតម្លៃទាបជាងអង្ករពិតប្រាកដ។ យោងតាមការចេញផ្សាយព្រោងព្រាតរបស់សារព័ត៌មានវៀតណាម បានឱ្យដឹងថា នៅតាមផ្សារក្នុងទីក្រុងហូជីមិញ អង្ករក្លែងក្លាយមានស្លាកយីហោ ធីអេស២៥ “ST25” មានដាក់តាំងលក់ក្នុងតម្លៃប្រហែល១៤ ០០០ដុង ឬស្មើនឹង៥,៣៧ដុល្លារ ក្នុងមួយថង់ទម្ងន់ប្រាំគីឡូក្រាម ធៀបនឹងតម្លៃ២២៥ ៥០០ដុង ឬស្មើនឹង៨,៦០ដុល្លារ សម្រាប់ផលិតផលអង្ករពិត។ ស្ត្រីអ្នកលក់ក្លែងក្លាយម្នាក់បាននិយាយថា គាត់ទិញអង្ករក្លែងក្លាយពីអ្នកលក់នៅតំបន់ដីសណ្តទន្លេមេគង្គ ហើយមិនដែលចាប់អារម្មណ៍អំពីប្រភពដើមនៃអង្ករឡើយ។ អ្នកស្រីមិនអាចផ្តល់ភស្តុតាងនៃប្រភពដើមរបស់អង្ករក្លែងក្លាយនេះឡើយ។ ចំណែកអ្នកលក់មួយចំនួនទៀត នៅក្នុងទីក្រុងហូជីមិញ ក៏និយាយដូចៗគ្នាដែរ ដោយមិនអាចបញ្ជាក់ពីប្រភពអង្កររបស់ខ្លួនថា ជាអង្ករពិតប្រាកដ ឬក្លែងក្លាយនោះដែរ។ នៅតាមបណ្តាហាងលក់អង្ករផ្សេងទៀត ដែលមានលក់អង្ករច្រកថង់ទម្ងន់ប្រាំគីឡូក្រាម មានស្លាកយីហោ អេសធី២៥ ស្ទើរតែដូចគ្នាបេះបិទទៅនឹងអង្ករពិតដោយប្លែកតែអក្សរមួយតួប៉ុណ្ណោះ ដែលគេដូរសម្រាប់បោកអ្នកទិញ។ ថង់អង្ករក្លែងក្លាយក៏មានត្រាប្រឆាំងនឹងការក្លែងបន្លំ និងមានលេខ QR កូដ សម្រាប់សម្គាលើផលិតផលស្រដៀងនឹងរបស់ពិតដែរ។ ដើម្បីទាក់ទាញចំណាប់អារម្មណ៍អំពីភាពត្រឹមត្រូវ ចំណែកថង់អង្ករផ្សេងទៀតមានប្រើស្លាកសម្គាល់ភូមិសាស្ត្រ ដូចជាឈ្មោះ សុកចាង “Soc Trang” – សំដៅទៅលើទីតាំងប្រភពអង្ករ អេសធី២៥ ពិតប្រាកដ ដែលត្រូវបានដាំ និងជាប្រភេទអង្ករល្អបំផុតរបស់ពិភពលោក។ ចំណែកនៅទីក្រុងហាណូយវិញ […]