News

532773576_1407843218017022_6049902005167936862_n
ក្រុមហ៊ុន​ ស៊ីធី រ៉ាយស៍​ អ៊ឹមផត​ អិចផត​ និងរោងម៉ាស៊ីនកិនស្រូវឡាយសែ មិនព្រងើយកន្តើយចំពោះការប្រមូលទិញស្រូវពីកសិករឡើយ

បាត់ដំបង៖ ក្រុមហ៊ុន​ ស៊ីធី រ៉ាយស៍​ អ៊ីមផត​ អិចផត​ ខូ​ អិលធីឌី (City Rice Import Export Co., Ltd)​ និងរោងម៉ាស៊ីនកិនស្រូវ ឡាយសែ​ កាលពីថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ២០២៥នេះ បាន​ជម្រាបជូនដំណឹងដល់ប្រជាកសិករ និងសាធារណជនជាទីគោរពថា ក្រុមហ៊ុនមិនដែលព្រងើយកន្តើយចំពោះការប្រមូលទិញស្រូវពីកសិករឡើយ។ ទោះបីជា​សំណង់មួយចំនួននៅមិនទាន់បញ្ចប់ ក្រុមហ៊ុនក៏នៅតែខិតខំប្រឹងប្រែងប្រមូលស្រូវជាបន្តបន្ទាប់។ យោងតាមការប្រកាសរបស់ក្រុមហ៊ុនខាងលើ គឺក្នុងកំឡុងពេលនេះ បុគ្គលិកគ្រប់ជាន់ថ្នាក់បានរួមគ្នាខិតខំប្រឹងប្រែង អស់ពីកម្លាំងពីកាយចិត្ត ទោះមានការលំបាក ឬឧបសគ្គក៏ដោយ ដើម្បីធានាថា ការប្រមូលស្រូវអាចធ្វើទៅបានពេញលេញ និងទាន់ពេលវេលា។ ក្រុមហ៊ុន​ ស៊ីធី រ៉ាយស៍​ អ៊ឹមផត​ អិចផត​ ខូ​ អិលធី និងរោងម៉ាស៊ីនកិនស្រូវ ឡាយ​សែ គឺយកចិត្តទុកដាក់ចំពោះផល​ប៉ះពាល់​របស់បងប្អូនកសិករ ព្រោះរោងម៉ាស៊ីនរស់នៅ និងធ្វើការជាមួយប្រជាកសិករ​ជារៀងរាល់ថ្ងៃ។ យើង​យល់ពីអារម្មណ៍ពេលមានភ្លៀងធ្លាក់ និងទឹកជន ដែលនាំឲ្យកសិករមានកង្វល់ និងបារម្ភជាច្រើន​អំពី​ស្រែ​ស្រូវ​របស់​បងប្អូន​។ ខាងរោងម៉ាស៊ីន សូមជម្រាបជូនដល់បងប្អូនប្រជាកសិករ​ឲ្យបានជ្រាបថា បើសិនស្រូវនៅខៀវ សូមកុំប្រញាប់ប្រញាល់ច្រូតកាត់ឡើយ។ សូមអត់ធ្មត់បន្តិចទៀត ដើម្បីឲ្យស្រូវទុំស្របពេល […]

533055994_1073572184949154_3327431485072571736_n
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរជាពលករ ដែលទើបអញ្ជើញមកពីប្រទេសសៀម ចំនួន២០៥នាក់

ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍជនបទ និងកសិកម្ម និងជាប្រធានក្រុមការងារចលនា យុវជនស្រុកខ្សាច់កណ្តាល ខេត្តកណ្កាល និងសហការី,នៅថ្ងៃទី១៦ ខែសីហាឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមក្នុងពិធីសំណេះ​សំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលជាពលករទើបត្រឡប់មកពីប្រទេសសៀម ដែលរៀបចំឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកខ្សាច់កណ្តាលមានសរុបចំនួន ២០៥នាក់។ នៅក្នុងពិធីសំណេះសំណានេះ គឺមានការអញ្ជើញចូលរួមផងដែរ ពីលោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សស្រុកខ្សាច់កណ្តាល និងសមាជិក សមាជិកា និងលោក លោកស្រី ដែលជាតំណាងរោងចក្រក្នុងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចពិសេស 7 NGផងដែរ។ បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេបរបស់ប្រធានគណៈកម្មាធិការគណបក្សស្រុក និងមតិលើកឡើងដោយផ្តាល់តំណាងរោងចក្រ ស្តីអំពីឱកាសការងារថ្មីៗ ជូនដល់ពលករចំណាកស្រុកមកពីប្រទេសថៃរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ការជួបជុំនៅថ្ងៃនេះ ដើម្បីសំណេះសំណាល និងសួរសុខទុក្ខដល់បងយើង ដែលទើបវិលត្រឡប់មកពីប្រទេសសៀម ហើយការជួបជុំនេះបង្ហាញពីការខ្វល់ខ្វាយចំពោះសុខទុក្ខដល់បងប្អូនពលករយើងទាំងអស់ ជាពិសេស ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងគិតគូរពីសុខទុក្ខ ក៏ដូចជាសុខសុវត្ថិភាពនិងការរស់នៅរបស់បងប្អូនជានិច្ចកាល។ ឯកឧត្តមបណ្ឌិត កៅ ថាច […]

images
ឥណ្ឌូណេស៊ី និងជប៉ុន បង្រៀនជនជាតិប៉ាឡេស្ទីន ឱ្យចេះដាំដំណាំបឺរ

ហ្សាការតា៖ រដ្ឋាភិបាលនៃប្រទេសឥណ្ឌូណេស៊ី និងប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថា អង្គការចៃកា (JICA) បានរៀបចំវគ្គបណ្តុះបណ្តាលមួយ ស្តីពីបច្ចេកទេសការដាំដំណាំបឺរ ដើម្បីចែករំលែកចំណេះដឹងដល់ជនជាតិប៉ាឡេស្ទីន ឱ្យមានសមត្ថភាពក្នុងផលិតកម្មផ្លែប៊ឺរ និងរកទីផ្សារ។ ប្រធានការិយាល័យអន្តរជាតិនៃក្រសួងកសិកម្មឥណ្ឌូណេស៊ី បានមានប្រសាសន៍លើកឡើងនៅក្នុងពិធីសម្ពោធកម្មវិធីបណ្តុះបណ្តាល នៅទីក្រុងម៉ាឡាង ក្នុងកោះជ្វាខាងកើតថា ផ្លែបឺរ គឺជាទំនិញកសិកម្ម ដែលមានតម្លៃខ្ពស់ប្រកបដោយជោគជ័យនៅប៉ាឡេស្ទីន ហើយអាចរួមចំណែកដល់សេដ្ឋកិច្ចប៉ាឡេស្ទីន។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល១៤ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១១ ដល់ថ្ងៃទី២៥ ខែសីហា មានអ្នកចូលរួមចំនួន១៥នាក់ ដែលតំណាងឱ្យរដ្ឋាភិបាលប៉ាឡេស្ទីន បាននិងកំពុងចូលវគ្គសិក្សាអំពីដំណើរការទាំងមូលនៃបច្ចេកទេសដាំដុះ និងជំនាញរកទីផ្សារផ្លែបឺរ។ យោងតាមសេចក្តីថ្លែងការណ៍របស់អង្គការ ចៃកា នៅទីក្រុងហ្សាកាតា បានលើកឡើងថា ប្រទេសឥណ្ឌូណេស៊ីរីករាយក្នុងការចែករំលែកចំណេះដឹងអនុវត្តផ្ទាល់ និងបទពិសោធន៍ដ៏ល្អបំផុត ក្នុងការផលិតផ្លែបឺរ។ ចំណែកឯកអគ្គរដ្ឋទូតប៉ាឡេស្ទីន ប្រចាំប្រទេសឥណ្ឌូណេស៊ី បានសម្តែងការពេញចិត្តចំពោះជំនួយពីរដ្ឋាភិបាលឥណ្ឌូណេស៊ី និងអង្គការ ចៃកា​រ ដល់ប្រជាជនប៉ាឡេស្ទីនសម្រាប់យកទៅពង្រឹងវិស័យកសិកម្មរបស់ខ្លួន។ តំណាងជាន់ខ្ពស់របស់អង្គការ ចៃកា ប្រចាំប្រទេសឥណ្ឌូណេស៊ី បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលជប៉ុន និងរដ្ឋាភិបាលឥណ្ឌូណេស៊ី ក្នុងការគាំទ្រដល់ការអភិវឌ្ឍរបស់ប្រទេសប៉ាឡេស្ទីន តាមរយៈគម្រោងកិច្ចសហប្រតិបត្តិការ ដែលមានតាំងពីឆ្នាំ២០០៧។ កម្មវិធីបណ្តុះបណ្តាលនេះ ដែលមានឈ្មោះថា «ការបណ្តុះបណ្តាលកិច្ចសហប្រតិបត្តិការត្រីកោណខាងត្បូង-ខាងត្បូង ស្តីពីការគ្រប់គ្រងការដាំដុះផ្លែឈើតំបន់ត្រូពិច អាវ៉ូកាដូ […]

Celtuce
ការផ្គត់ផ្គង់បន្លែនៅតៃវ៉ាន់ធ្លាក់ចុះរហូតដល់៤០ភាគរយបន្ទាប់ពីមានព្យុះទីហ្វុង

តៃប៉ិ៖ ក្រសួងកសិកម្មរបស់កោះតៃវ៉ាន់ បានឱ្យដឹងថា ការផ្គត់ផ្គង់បន្លែសរុបរបស់ខហលួនបានធ្លាក់ចុះពី៣០ទៅ៤០ភាគរយ បន្ទាប់ពីមានព្យុះទីហ្វុងវាយប្រហារ កាលពីដើមខែកក្កដា ឆ្នាំ២០២៥នេះ។ ទួរទស្សន៍ឆាណែល​ ញូវស៍ អេស៊ា របស់សិង្ហបុរី​ បានផ្សាយថា ការធ្លាក់ចុះនេះ បន្ទាប់ពីការខូចខាតដំណាំដោយសារឥទ្ធិពលពីព្យុះទីហ្វុង ឈ្មោះ ដាណាស (Danas) កាលពីដើមខែកក្កដា រួមផ្សំដោយភ្លៀងធ្លាក់ជោគជាំខ្លាំងពេកធ្វើឱ្យការប្រមូលផល​ និងការដាំដុះឡើងវិញជួបការលំបាក។ ក្រសួងកសិកម្មតៃវ៉ាន់ បានលើកឡើងថា ទោះបីជាយ៉ាងណាក៏ដោយផលិតកម្មនៅក្នុងតំបន់ ដែលដីមានកម្ពស់ខ្ពស់ និងមានផ្ទះកញ្ចក់ ស្ថិតនៅភាគខាងជើងទីក្រុងតៃប៉ិ មិនសូវរងផលប៉ះពាល់ធ្ងន់ធ្ងរប៉ុនហមានទេ។ ខណៈពេលព្យុះទីហ្វុង ដាណាស ទើបតែកន្លងផុតទៅ ព្យុះទីហ្វុងថ្មីមួយទៀត ឈ្មោះ ពូឌុល (Podul) កំពុងតែខិតជិតមកដល់ ហើយអាជ្ញាធរកោះតៃវ៉ាន់កំពុងអនុវត្តវិធានការដើម្បីរក្សាស្ថិរភាពទីផ្សារ និងរក្សាខ្សែសង្វាក់ផ្គត់ផ្គង់។ ទីភ្នាក់ងារកសិកម្ម និងចំណីអាហាររបស់កោះតៃវ៉ាន់ បាននិយាយកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះថា ខ្លួនកំពុងតែធ្វើការជាមួយក្រុមកសិករ ដើម្បីបញ្ចេញបន្លែក្នុងទូត្រជាក់ទៅកាន់ផ្សារទំនើបធំៗ និងទីផ្សារលក់ដុំបន្លែ និងផ្សារលក់ផ្លែឈើ ដើម្បីផ្គត់ផ្គង់តម្រូវការ និងរក្សាស្ថិរភាពតម្លៃ។ នៅ​ទីផ្សារ​លក់ដុំ​នៅទីក្រុងតៃប៉ិ តម្លៃ​ស្ពៃក្តោប​ជា​មធ្យម​នៅ​ចន្លោះ​ពី២០ដុល្លារ​តៃវ៉ាន់ ឬស្មើនឹង០,៦៧ ដុល្លារ​អាម៉េរិក ដល់៣៥ដុល្លារ​តៃវ៉ាន់ ឬស្មើនឹង១,១៧ ដុល្លារអាម៉េរិក […]

photo_2025-08-16_19-01-25 (2)
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីអញ្ជើញចុះពិនិត្យមើលកសិដ្ឋានដាំដុះបន្លែសុវត្ថិភាពក្នងផ្ទះសំណាញ់ស្ថិតនៅឃុំជ័យធំ ស្រុកខ្សាច់កណ្តាល

ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការីនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះពិនិត្យមើលដំណើរការកសិដ្ឋានជ័យធំ ដែលមានទីតាំង ស្ថិតនៅភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ការអញ្ជើញចុះពិនិត្យមើល ទីតាំងដាំដុះបន្លែនៅកសិដ្ឋាន ខាងលើរបស់ឯកឧត្តមបណ្ឌិត កៅ ថាច គឺស្របពេលដែលសព្វថ្ងៃនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាកំពុងតែជំរុញការផលិតបន្លែក្នុងស្រុកឲ្យបានច្រើន បង្កើតការងារនៅមូលដ្ឋាន និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅជនបទឲ្យកាន់តែប្រសើរឡើង ដើម្បីលើកស្ទួយកសិករអ្នកដាំដុះសម្រាប់ផ្គត់ផ្គង់តម្រូវការអ្នកបរិភោគប្រចាំថ្ងៃ។ បច្ចុប្បន្ននេះ កសិដ្ឋានជ័យធំ កំពុងតែដាំដុះបន្លែសុវត្ថិភាពក្នងផ្ទះសំណាញ់ ដោយអនុវត្តបច្ចេកទេសដាំតាមបទដ្ឋានអនុវត្តកសិកម្មល្អ (Good Agricultural Practices-GAP) គិតពីសុវត្ថិភាពអ្នកប្រើប្រាស់ ហើយកសិដ្ឋាននេះ មានដាំដុះខាត់ណាដើមប៉ោង ស្ពៃតឿ ស្ពៃក្រញាញ់ ស្ពៃចង្កឹះ ប៉េងប៉ោះឈើរី ដើម្បីផ្គត់ផ្គង់នៅលើទីផ្សារក្នុងស្រុក។ នៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋានជ័យធំ ត្រូវពង្រីកការដាំដុះបន្លែផ្ទះសំណាញ់បន្ថែមទៀត ដើម្បីឆ្លើយតបតាមសេចក្តីត្រូវការរបស់អ្នកបរិភោគ ព្រោះក្នុងកាលទេស:នេះ គឺជាឱកាសមួយដ៏ល្អ ដែលកម្ពុជាត្រូវរួមគ្នាងាកមកប្រើប្រាស់ផលិតផលខ្មែរគាំទ្រដល់កសិករក្នុងស្រុក ជាពិសេស នាំគ្នាពង្រីកផលិតភាពនៃការដាំដុះបន្លែឲ្យបានវិលជុំពេញមួយរដូវកាល មានដូចជាបន្លែ ផ្លែឈើ […]

6fa5f042-5a7d-4f70-bd8f-f085f827ee02
កូរ៉េជំរុញប្រទេសសមាជិកអាប៉ិច ឱ្យប្តេជ្ញាចិត្តចំពោះសន្តិសុខស្បៀង និងការប្រែប្រួលអាកាសធាតុ

អ៊ីនឈុន៖ ប្រទេសសមាជិកនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា អាប៉ិច បានយល់ព្រមស្វែងរកវិធានការកសិកម្មប្រកបដោយនិរន្តរភាពប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងការកើនឡើងនៃភាពមិនច្បាស់លាស់ នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ដោយអនុម័តសេចក្តីថ្លែងការណ៍រួមបញ្ជាក់ពីតម្លៃនៃកិច្ចសហប្រតិបត្តិការ និងការវិនិយោគទៅវិញទៅមក។ រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀងអាហារ និងជនបទរបស់កូរ៉េខាងត្បូង លោកស្រី សុង មីរីយុង (Song Mi-ryung) បានមានប្រសាសន៍ថា ប្រទេសកូរ៉េខាងត្បូងបានបង្ហាញពីភាពជាអ្នកដឹកនាំរបស់ខ្លួន ក្នុងការការពារសន្តិសុខស្បៀងសកល ដោយការប្តេជ្ញាចិត្តឡើងវិញនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ចំពោះវិធានការកសិកម្មប្រកបដោយនិរន្តរភាព ដោយបន្ថែមថា រដ្ឋជាសមាជិកទាំងអស់បានកំណត់យកបច្ចេកវិទ្យាជាគន្លឹះក្នុងការដោះស្រាយបញ្ហាប្រឈមនានា។ ក្នុងអំឡុងពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសន្តិសុខស្បៀងនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក នាទីក្រុង អ៊ីនឈុន រដ្ឋមន្ត្រីកសិកម្ម២១រូមមកពីប្រទេសសមាជិកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក បានអនុម័តសេចក្តីថ្លែងការណ៍រួម ដោយបង្ហាញពីកិច្ចសហប្រតិបត្តិការរបស់ខ្លួនក្នុងគោលនយោបាយកសិកម្ម ការអភិវឌ្ឍបច្ចេកវិទ្យា និងជំនួយអភិវឌ្ឍន៍ផ្លូវការ។ លោកស្រីរដ្ឋមន្ត្រីបានមានប្រសាសន៍ថា «រដ្ឋាភិបាលទីក្រុងសេអ៊ូល បានធានាភាពជាអ្នកដឹកនាំជាសាកលក្នុងការបង្កើតសន្តិសុខស្បៀងប្រកបដោយនិរន្តរភាពនៅទូទាំងពិភពលោក ដោយជំរុញប្រទេសនានាឱ្យទទួលយកសេចក្តីថ្លែងការណ៍រួម ស្តីពីការច្នៃប្រឌិតកសិកម្ម ដែលពឹងផ្អែកលើឌីជីថល និងវិធានការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ»។ លោកស្រីបានបន្តទៀតថា «មុនពេលដំណើរការកិច្ចប្រជុំ ប្រទេសចំនួន១៦បានរៀបចំ និងដាក់ជូនរបាយការណ៍បណ្តោះអាសន្នយ៉ាងលម្អិត និងរៀបចំយ៉ាងប្រុងប្រយ័ត្នសម្រាប់ផែនទីបង្ហាញផ្លូវ ឆ្នាំ២០២១-២០៣០ ដែលយើងបានព្រមព្រៀងគ្នា ក្នុងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក នៅឆ្នាំ២០២១។ កម្រិតនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទាំងនោះសំខាន់ណាស់ ដោយពិចារណាលើប្រទេសជាច្រើន ដែលជាធម្មតាត្រូវអនុម័តរបាយការណ៍បណ្តោះអាសន្ននេះ»។ កិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក កាលពីដើមខែសីហា ឆ្នាំ២០២៥នេះ បានដោះស្រាយករណីគំរូ […]

Pepper-scaled
កម្ពុជាសម្រេចបានការនាំចេញផលិតផលដំណាំមានទំហំទឹកប្រាក់ជាង៣ ០០០លានដុល្លារ

រាជធានីភ្នំពេញ៖ នៅក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥ នេះការនាំចេញផលិតផលដំណាំទៅក្រៅប្រទេសដែលអគ្គនាយកដ្ឋានកសិកម្ម ទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិមានបរិមាណសរុប ៨,៩លានតោន ក្នុងនោះផលិតផលដំណាំក្រៅពីស្រូវ-អង្ករជាង ៤,៦លានតោន ស្រូវចំនួន ៣,៨លានតោន និងអង្ករចំនួន ៤២៤ពាន់តោន ទៅកាន់ទិសដៅ ៨១ប្រទេស ដោយមានការកើនឡើង ចំនួន ៣១,៨៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម ស្តីពីស្ថានភាពនៃការនាំចេញផលិតផលដំណាំក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥ បានគូសបញ្ជាក់ថា «ក្នុងរយៈពេល៧ខែឆ្នាំ២០២៥ ការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ ដែលទទួលបានពីការនាំចេញ ផលិតផលដំណាំ មានជាង៣ ១៨៣ លានដុល្លារអាម៉េរិក ដែលក្នុងនោះតម្លៃការនាំចេញផលិតផលដំណាំក្រៅពីស្រូវ-អង្ករមានជាង ២០៦៦ លានដុល្លារអាម៉េរិក, តម្លៃពីការនាំចេញស្រូវមានជាង៧៧៨ លានដុល្លារអាម៉េរិក និងតម្លៃពីការនាំចេញអង្ករមានជាង ៣៣៩ លានដុល្លារអាម៉េរិក។ ចំពោះការនាំចេញផលិតផលដំណាំក្រៅពីស្រូវទៅប្រទេសថៃតាមផ្លូវទឹក មានចំនួន ២៥៥ លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៨ភាគរយ បើប្រៀបធៀបនឹងតម្លៃនៃការនាំចេញសរុប»។ របាយការណ៍ដដែល បានបង្ហាញឱ្យដឹងទៀតថា ការនាំចេញផលិតផលដំណាំក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥ ទោះបីមានកំណើនចំនួន៣១,៨៧ភាគរយ  តែផលិតផលដំណាំមួយចំនួនមានការថយចុះ ដែលបណ្តាលមកពីមូលហេតុដូចខាងក្រោម៖(១)-ការនាំចេញដំឡូងមីស្រស់ថយចុះ ដោយសារប្រជាកសិករបំប្លែងពីដំឡូងមីស្រស់ទៅក្រៀម និងកែច្នៃ ជាម្សៅ ដើម្បីអាចរក្សាទុកបានយូរ […]

IMG_1154
កសិករដាំបន្លែនៅខេត្តត្បូងឃ្មុំចង់ឃើញពលរដ្ឋងាកមកគាំទ្រផលិតផលក្នុងស្រុក ហើយកាត់បន្ថយការប្រើប្រាស់ផលិតផលនាំចូលពីខាងក្រៅ

រាជធានីភ្នំពេញ៖ ស្របពេលកសិករនៅតាមបណ្តាខេត្តបង្កើនការដាំដុះបន្លែ ផ្លែឈើ ព្រមទាំងង្កើនការកែច្នៃផលិតផល និងផ្គត់ផ្គង់កាន់តែសម្បូរបែបនៅតាមទីផ្សារ ស្របជាមួយគ្នានេះ កសិករប្រកបមុខរបរដាំបន្លែនៅក្នុងផ្ទះសំណាញ់មួយនៅខេត្តត្បូងឃ្មុំ ចង់ឃើញប្រជាពលរដ្ឋងាកមកគាំទ្រ និងប្រើប្រាស់ផលិតក្នុងស្រុកទាំងអស់គ្នា ហើយកាត់បន្ថយការផលិតផលនាំចូលពីខាងក្រៅ។ លោក លីម ផេង ម្ចាស់កសិដ្ឋានត្រសក់ផ្អែមត្បូងឃ្មុំ បានឱ្យដឹងថា ក្នុងនាមជាកសិករដាំបន្លែនៅក្នុងខេត្តត្បូងឃ្មុំម្នាក់ ក្នុងពេលបច្ចុប្បន្ន លោកមិនចង់ប្រើផលិតផលនាំចូលពីប្រទេសជិតខាង ជាពិសេសផលិតផលនាំចូលមកពីប្រទេសថៃទៀតនោះទេ។ កន្លងមកពលរដ្ឋគាំទ្រផលិតផលនាំចូល ដោយសារតែការដាំដុះបន្លែ ផ្លែឈើ និងការកែច្នៃវេចខ្ចប់ផលិតផលមិនទាន់គ្រប់ទៅតាមតម្រូវការ ប៉ុន្តែសព្វថ្ងៃនេះ គឺមានគ្រប់គ្រាន់ មិនថាប្រភេទផ្លែឈើ សូម្បីតែប្រភេទបន្លែស្លឹកស៊ឹងតែអាចផ្គត់ផ្គង់ដល់អ្នកប្រើប្រាស់ក្នុងស្រុកបានដោយខ្លួនឯង ដោយពុំចាំបាច់នាំចូលមកពីខាងក្រៅដូចមុនទៀតឡើយ។ លោកបានឱ្យដឹងទៀតថា «ពលរដ្ឋខ្មែរយើងគួរតែយល់ឃើញថា សព្វថ្ងៃនេះផលិតផលកែច្នៃក្នុងស្រុកមានគ្រប់គ្រាន់សម្រាប់បរិភោគ។ យើងមិនចាំបាច់នាំចូលមកពីខាងក្រៅ ក៏យើងអាចផ្គត់ផ្គង់បានដែរ ទាំងភេសជ្ជៈ និងម្ហូបអាហារជាដើម។ ដូច្សនេះយើងគួរតែឈប់នាំចូល ឬកាត់បន្ថយការនាំចូលឱ្យបានច្រើន»។ លោកបន្តទៀតថា «យើងគួរតែប្តេជ្ញាចិត្តដោយខ្លួនឯងថា ឈប់គាំទ្រផលិតផលនាំចូល នឹងងាកមកគាំទ្រផលិតផលក្នុងស្រុក១០០ភាគរយ។ បើគាត់ពលរដ្ឋខ្មែរ អាចធ្វើបានពីម្នាក់ទៅម្នាក់ គឺខាងខ្ញុំជាអ្នកដាំដុះ យើងមានការសប្បាយចិត្ត ហើយធ្វើការលក់បន្លែក្នុងតម្លៃធម្មតានៅលើទីផ្សារ»។ បើតាមកសិករ លីម ផេង បើសិនប្រជាពលរដ្ឋទាំងអស់ ងាកមកគាំទ្រផលិតផល ដែលផលិតដោយសហគ្រាសក្នុងស្រុក គឺជារឿងល្អសម្រាប់ខ្លួនឯង។ មានន័យថា បើពលរដ្ឋយកប្រាក់ចំណូលរបស់ខ្លួនទៅទិញផលិតនាំចូលមកពីខាងក្រៅ  […]

1
ដំឡូងមី និងពោតក្រហម​​​ប្រមូលផល​ពីខែសីហា ​​ដល់ខែធ្នូ អាចចៀសផុតពីបញ្ហាទីផ្សារ​

រាជធានីភ្នំពេញ​៖ ​យោងតាមរបាយការណ៍​ស្តីពីស្ថានភាព​នៃការនាំចេញផលិតផលដំណាំរយៈពេល​៧ខែឆ្នាំ២០២៥​​របស់អគ្គនាយកដ្ឋានកសិកម្ម​បាន​បង្ហាញការសន្និដ្ឋាន​ឬ​ធ្វើការប៉ាន់ស្មានរបស់ខ្លួន​ថា ការប្រមូលផលផ្អែកលើផ្ទៃដីដែលបានដាំដុះរួចក្នុងឆ្នាំ២០២៥ បរិមាណផលដំឡូងមី ដែលគ្រោងនឹងប្រមូលផលក្នុងខេត្តជាប់ព្រំដែនថៃចំនួន៥ ចាប់ពីខែសីហា ដល់ខែធ្នូ មានប្រមាណ១០លានតោន​ ក្នុងនោះការប្រមូលផលច្រើនជាងគេនៅខែធ្នូអាចមានប្រមាណ៣២,៥០ភាគរយ ហើយការប្រមូលផលដំឡូងមី ពុំមានផលប៉ះពាល់ទេ ដោយសារក្រុមហ៊ុនបានបង្វែរទិសដៅនាំចេញដំឡូងមីក្រៀមទៅកាន់ប្រទេសចិន។ជាក់ស្តែងក្នុង រយៈពេល៧ខែ ឆ្នាំ២០២៥ ការនាំចេញចំណិតដំឡូងមីក្រៀមទៅកាន់ប្រទេសចិនមានចំនួន ៥,៣ម៉ឺនតោន កើនឡើង ៥ម៉ឺនតោន​​ ឬស្មើប្រមាណ១ ៧៥៥​ភាគរយ​ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤មានចំនួន៣ ០៤៤​តោន។ ​របាយការណ៍ដដែល​បង្ហាញឱ្យដឹងទៀត​ថា ចំណែកបរិមាណផលពោតក្រហមដែលគ្រោងនឹងប្រមូលផលក្នុងរយៈពេលដូចគ្នាមានប្រមាណ ៦១ម៉ឺនតោន​ ក្នុងនោះការប្រមូលផលច្រើនជាងគេក្នុងខែសីហា មានប្រមាណ ៦៦,៤៦% ហើយតាមការប៉ាន់ស្មាន ការប្រមូលផលពោតក្រហមក្នុងខែកក្កដានេះមានប្រមាណ ១៣ម៉ឺនតោន​​។ ក្នុងករណីមិនអាចនាំចេញពោត ក្រហមទៅកាន់ប្រទេសថៃបាន នឹងទទួលរងផលប៉ះពាល់តិចតួច ប៉ុន្តែបញ្ហានេះ អាចនឹងដោះស្រាយបានប្រសិនបើ អាចពិភាក្សាជាមួយក្រុមហ៊ុននាំចូលពោតក្រហមឱ្យផ្អាកប្រតិបត្តិការនាំចូលរបស់ខ្លួនមួយរយៈពេលខ្លី ដើម្បីឱ្យក្រុមហ៊ុន ផលិតចំណីសត្វក្នុងស្រុកជួយប្រមូលទិញពីកសិករសម្រាប់កែច្នៃជាចំណីសត្វ។ ​សូមជម្រាបជូនផងដែរ កាលថ្ងៃទី​១១ខែសីហា​ឆ្នាំ២០២២៥,​ ​ក្រសួងពាណិជ្ជកម្ម​បានចុះអនុស្សរណៈយោគយល់​គ្នាជាមួយក្រុមហ៊ុន​ផលិតចំណីសត្វ​ចំនួន​៣​ ​ស្តីពីកិច្ចសហប្រតិបត្តិការ​ជំរុញ​ការ​ប្រមូលទិញ​ពោតក្រហម ដំឡូងមី និងវត្ថុធាតុដើម​ក្នុងស្រុកផ្សេងទៀត​សម្រាប់ផលិតចំណីសត្វ​ ។ ក្រុមហ៊ុន​ទាំងនោះមានដូចជាក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក (Khmer Fresh Milk), ក្រុមហ៊ុនផលិតចំណីសត្វ […]

images
​អាម៉េរិក​ចាប់ផ្តើម​អនុវត្ត​ពន្ធ១៥ភាគរយ ​លើ​ទំនិញ​អ៊ីស្រាអែល ​ចាប់​ពី​ថ្ងៃ​ទី៧ ខែ​សីហា

តែលអាវី៖ ការនាំចេញទំនិញរបស់អ៊ីស្រាអែល ទៅកាន់សហរដ្ឋបានប្រឈមនឹងអត្រាពន្ធ១៥ភាគរយ ខណៈពេលវិធានការថ្មី ប្រកាសដោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ​ត្រាំ​ (Donald Trump) បានចូលជាធរមាន កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ មន្ត្រីអ៊ីស្រាអែលបានព្រមានថា ការផ្លាស់ប្តូរនេះអាចនាំឱ្យមានការកាត់បន្ថយបរិមាណនាំចេញ ការបាត់បង់ការងារ និងប្រាក់ចំណូលពន្ធអាជីវកម្មផងដែរ។ ប្រទេសអ៊ីស្រាអែលបានស្វែងរកការធានានូវអត្រាទាបជាង១០ភាគរយ ដែលធ្លាក់ចុះពី១៧ភាគរយ ដែលបានស្នើឡើងដំបូង ដើម្បីរក្សាការប្រកួតប្រជែងលើប្រទេស ប្រឈមនឹងពន្ធខ្ពស់ បន្ទាប់ពីការចរចាសម្រាប់ការពិចារណាពិសេសមិនបានជោគជ័យទេ។ ប្រធានសមាគមអ្នកផលិតអ៊ីស្រាអែល បាននិយាយថា «យើងអាចស្ថិតក្នុងស្ថានភាពដូចគ្នានឹងប្រទេសជាច្រើនផ្សេងទៀតដែរ ប៉ុន្តែយើងបាត់បង់អត្ថប្រយោជន៍ ដែលយើងទទួលបានជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយត្រូវការការប្រកួតប្រជែងជាមួយប្រទេសដូចជាទួរគី ដែលពីមុនបានបង់ពន្ធ និងមានតម្លៃផលិតកម្មទាបជាងប្រទេសអ៊ីស្រាអែល។  បើគ្មានអត្ថប្រយោជន៍ប្រៀបធៀបទេ យើងនឹងបាត់បង់ការលក់»។ ពន្ធគយត្រូវបានព្យាករណ៍ថា នឹងកាត់បន្ថយការនាំចេញរបស់អ៊ីស្រាអែលពី២​ ០០០លានដុល្លារទៅ៤ ០០០ពាន់លានដុល្លារក្នុងមួយឆ្នាំ។  ប្រសិនបើផលិតផលសម្រាប់ផ្សំឱសថ និងផលិតផលអង្គធាតុចម្លង ត្រូវរាប់បញ្ចូលផងដែរ នោះនឹងបាត់បង់ឪកាសការងារប្រហែលពី ២០ ០០០ ទៅ៣៣ ០០០កន្លែង។ លោកប្រធានសមាគមបាន​និយាយ​ថា ​ក្រោម​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​​ជាមួយ​សហរដ្ឋ​អាម៉េរិក ប្រទេសអ៊ីស្រាអែ បានកំណត់អត្រាពន្ធសូន្ស ប៉ុន្តែឥឡូវ​នេះ ​បាន​បាត់បង់​អត្ថប្រយោជន៍​របស់ខ្លួន ជាមួយ​​ប្រទេស​តួកគី ជប៉ុន អង់គ្លេស […]


កាលវិភាគផ្សព្វផ្សាយ