ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នឹងក្លាយជាគោលដៅសម្រាប់អនុវត្តគម្រោងកសិកម្មស្ងួត-សើមបែបទំនើប
កំពង់ស្ពឺ ៖ យោងតាមរដ្ឋបាលខេត្តកំពង់ស្ពឺ ថ្មីៗនេះបានបង្ហាញថា មានឃុំចំនួនប្រាំនៃស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នឹងក្លាយជាគោលដៅក្នុងការអនុវត្តគម្រោងកសិកម្មស្ងួត-សើម (Agricultural Wet and Dry) នៃក្រុមហ៊ុន Thanks Carbon Inc., និងអង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (សម្ព័ន្ធភាព CPDD)។ ក្នុងឱកាសចុះអនុស្សារណ:នៃការយោគយល់គ្នារវាងក្រុមហ៊ុន Thanks Carbon Inc., និងអង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅវិមានរដ្ឋបាលខេត្តកំពង់ស្ពឺ។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺបានលើកឡើងថា រដ្ឋបាលខេត្តតាមរយ:មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានចុះអនុស្សារណ:នៃការយោគយល់ជាមួយ រវាងក្រុមហ៊ុនThanks Carbon Inc., និងអង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ដើម្បីបង្ហាញអំពីទស្សនទាន និងគោលដៅគម្រោងស្ងួត-សើម ក្នុងការស្វែងរកកិច្ចសហការសម្រាប់ការអនុវត្តគម្រោង។ តាមរយៈនេះបានកំណត់នូវឱកាស បញ្ហាប្រឈម និងអនុសាសន៍នានា ពាក់ព័ន្ធនឹងគម្រោងស្ងួត-សើម ជាពិសេសដើម្បីឱ្យការអនុវត្តគម្រោងបានចូលរួមចំណែកក្នុងការផ្សាភ្ជាប់ និងគាំទ្រផ្នែកច្បាប់ គោលនយោបាយ និងបទដ្ឋានគតិយុត្តិរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានជាធរមានក្នុងការលើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើងរបស់ប្រជាកសិករទូទៅ។ ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ថា ខេត្តកំពង់ស្ពឺគឺជាខេត្តមួយ ដែលមានសក្តានុពលខ្លាំងលើវិស័យកសិកម្ម ពិសេសគឺដំណាំស្រូវ ដោយក្នុងមួយឆ្នាំៗ ប្រជាកសិករក្នុងខេត្តនេះអាចផលិតស្រូវបានជាងមួយលានតោនដើម្បីផ្គត់ផ្គង់ដល់ទីផ្សារ។ ដូច្នេះគម្រោងកសិកម្មស្ងួត-សើមរបស់ក្រុមហ៊ុន និងអង្គការសម្ព័ន្ធភាព […]