News

555471675_1240448588125427_1003714179112186299_n
ឯកឧត្តមបណ្ឌិត កៅ ថាច អនុញ្ញាតឱ្យក្រុមការងារនៃក្រុមហ៊ុន Signature Agribizជួបពិភាក្សាលើការដំាដុះ និងផ្គត់ផ្គង់ត្រសក់ផ្អែម និងបន្លែសុវត្ថិភាព

រាជធានីភ្នំពេញ៖  ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមទាំងសហការី បានអនុញ្ញាតឱ្យក្រុមការងារនៃក្រុមហ៊ុន  Signature Agribiz ដឹកនំាដោយលោក Lee Janghan នាយកផ្នែកផលិតកម្ម និងលោក Leang Lissang អ្នកគ្រប់គ្រង ជួបពិភាក្សាការងារលើការដំាដុះ និងការផ្គត់ផ្គង់ត្រសក់ផ្អែម និងបន្លែសុវត្ថិភាព ព្រមទំាងការតភ្ជាប់ទីផ្សារ ធានានូវការផ្គត់ផ្គង់ទីផ្សារប្រកបដោយគុណភាព និងនិរន្តរភាព។ ទន្ទឹមនេះ លោក Lee Janghan នាយកផ្នែកផលិតកម្ម និងជាអ្នកស្រាវជ្រាវផ្នែកពូជ និងជីកសិកម្ម មកពីប្រទេសកូរ៉េ ក៏បានលើកឡើងអំពីបទពិសោធន៍ដំាដុះត្រសក់ផ្អែម និងបន្លែសុវត្ថិភាពប្រកបដោយគុណភាពខ្ពស់ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនំាចេញ សំដៅរួមចំណែកការបង្កើតការងារ ការបង្កើនការផ្គត់ផ្គង់បន្លែក្នុងស្រុក កាត់បន្ថយការនំាចូល និងផ្ទេរជំនាញបច្ចេកទេសកសិកម្មដល់បងប្អូនប្រជាកសិករយើងផងដែរ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅការិយាល័យកណ្តាលរបស់ធនាគារ ARDB នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥៕

photo_2025-09-19_12-59-50 (2)
ធនាគារ ARDB និងអង្គការ Catalyste+ ចុះអនុស្សរណៈយោគយល់គ្នាស្តីពី  “ភាពជាដៃគូក្នុងកម្មវិធីការពន្លឿន ការពង្រឹងសិទ្ធអំណាចរបស់ស្ត្រីតាមរយៈការបណ្តុះបណ្តាលជំនាញបច្ចេកទេសផលិតមាតិកាផ្សាយ”

រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDB បានអញ្ជើញជាអធិបតី និងចុះហត្ថលេខាក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងទូរទស្សន៍អនឡាញ ARDB TV ជាមួយអង្គការអន្តរជាតិ Catalyste+ស្តីពី “ភាពជាដៃគូក្នុងកម្មវិធីការពន្លឿន ការពង្រឹងសិទ្ធអំណាចរបស់ស្ត្រី តាមរយៈការបណ្តុះបណ្តាលជំនាញបច្ចេកទេសផលិតមាតិកាផ្សាយ”។ ពិធីនេះមានការអញ្ជើញចូលរួមជាកិត្តិយសពីលោកស្រី ជែន អ៉ីម៉ី (Jane Imai) នាយកគម្រោងសកលសម្រាប់សេវាកម្មអន្តរជាតិនៃអង្គការ Catalyste+ នៃប្រទេសកាណាដា, ឯកឧត្តម គង់ សុវណ្ណ ទីប្រឹក្សាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងជាតំណាងអង្គការ Catalyste+ប្រចាំកម្ពុជា លោក ដុក លួន អនុប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសហគមន៏កសិកម្មកម្ពុជា (CACA)និងថ្នាក់ដឹកនាំជាប្រធាននាយកដ្ឋាន ព្រមទាំងបុគ្គលិក ARDB TV ជាច្រើនរូបទៀតផងដែរ៕

Selected 2
ធនាគារ  ADB អនុម័តថវិកាប្រាក់គម្រោង៥២លានដុល្លារសម្រាប់ពង្រីកបណ្តាញអគ្គិសនីនៅកម្ពុជា

ដោយ៖ឡុង សារេត ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បានអនុម័តប្រាក់កម្ចីចំនួន៥២,៧២លានដុល្លារសម្រាប់គម្រោងពង្រីកបណ្តាញអគ្គិសនីនៅកម្ពុជា ដើម្បីធ្វើសមាហរណកម្មថាមពលកកើតឡើងវិញបន្ថែមទៀតទៅក្នុងបណ្តាញអគ្គិសនីជាតិ និងជួយបំពេញតម្រូវការអគ្គិសនី ដែលកំពុងកើនឡើងជាមួយនឹងថាមពលស្អាត និងផលិតក្នុងស្រុក។ យោងតាមការចេញផ្សាយរបស់ធនាគារ  ADB នៅថ្ងៃទី១៨ ខែកញ្ញានេះ បានឱ្យដឹងប្រទេសកម្ពុជាបានបង្កើនការផលិតថាមពលអគ្គិសនីក្នុងស្រុករបស់ខ្លួន យ៉ាងឆាប់រហ័ស ដោយបន្ថែមបរិមាណផលិតទ្វេដងពី៨,៦៨ តេរ៉ាវ៉ាត់ម៉ោង ក្នុងឆ្នាំ២០២០ ដល់ ១៧,៨៥ តេរ៉ាវ៉ាត់ម៉ោង ក្នុងឆ្នាំ២០២៤។ វឌ្ឍនភាពនេះឆ្លុះបញ្ចាំងពីការកើនឡើងនៃការពឹងផ្អែកលើខ្លួនឯងផ្នែកថាមពល និងសក្តានុពលនៃប្រភពថាមពលកកើតឡើងវិញរបស់កម្ពុជា ដើម្បីគាំទ្រគោលដៅអភិវឌ្ឍន៍របស់ខ្លួន។ លោកស្រី យូតសាណា វ៉ារម៉ា (Jyotsana Varma) នាយិកាធនាគារ ADB ប្រចាំប្រទេសកម្ពុជា បានថ្លែងថា «សេវាអគ្គិសនីដែលអាចទុកចិត្តបាន និងមានតម្លៃសមរម្យ គឺជាឆ្អឹងខ្នងនៃការរីកចម្រើនរបស់ប្រទេសកម្ពុជា។ គម្រោងថ្មីនេះមិនមែនគ្រាន់តែជាការកសាងខ្សែបញ្ជូនអគ្គិសនីនោះទេ វាគឺជាការតភ្ជាប់ប្រជាសហគមន៍ សាលារៀន មន្ទីរពេទ្យ និងអាជីវកម្ម ទៅនឹងអនាគតថាមពលស្អាត និងធន់ជាងមុន។ តាមរយៈការបញ្ចូលថាមពលកកើតឡើងវិញកាន់តែច្រើនទៅក្នុងបណ្តាញអគ្គិសនី កម្ពុជាអាចផ្គត់ផ្គង់ថាមពលដល់ប្រជាពលរដ្ឋរបស់ខ្លួន ព្រមទាំងការពារបរិស្ថានសម្រាប់មនុស្សជំនាន់ក្រោយ»។ បណ្តាញអគ្គិសនីរបស់កម្ពុជាត្រូវបានសាងសង់ឡើងសម្រាប់ថាមពលធម្មតា ដូច្នេះឥឡូវនេះវាត្រូវពង្រីកដើម្បីបន្ថែមបញ្ចូលថាមពលព្រះអាទិត្យ និងខ្យល់ដែលកំពុងកើនឡើង។ គម្រោងនេះនឹងសាងសង់ខ្សែបញ្ជូនថាមពលអគ្គិសនី២៣០គីឡូវ៉ុលប្រវែង៥៥ គីឡូម៉ែត្រ រវាងខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង និងកែលម្អស្ថានីយរងចំនួនប្រាំបួននៅទូទាំងប្រទេស។ […]

IMG_9651
ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម មានសទ្ធាជ្រះថ្លាប្រគេននូវសម្ភារៈជាទេយ្យទាន និងបច្ច័យដល់ ព្រះសង្ឃក្នុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ឆ្នាំ២០២៥

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម​ (ARDB) និងលោកជំទាវ សួរ សុខគីម នៅព្រឹកថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០២៥នេះ បានចាត់តំណាងនាំយកសម្ភារៈជាទេយ្យទាន និងបច្ច័យទៅប្រគេនព្រះសង្ឃនាពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ដែលស្ថិតនៅក្នុងវត្តបទុមវត្តី រាជធានីភ្នំពេញ។ នៅក្នុងការនាំយកនូវសម្ភារៈជាទេយ្យទាន និងបច្ច័យខាងលើនេះ គឺដឹកនាំដោយ ឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDB តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិកនៃធនាគារ ARDB ។ ចំពោះ ទេយ្យទាននិងបច្ច័យ ដែលឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម មានសទ្ទាជ្រះថ្លាប្រគេនព្រះសង្ឃ ក្នុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ រួមមាន៖ ទី១-មីចំនួន ២០កេស ទី២-ត្រីខចំនួន២កេស ទី៣-ប្រេងឆាចំនួន២កេស ទី៤-ទឹកត្រីចំនួន ១០យួរ […]

images (1)
អង្គការឧតុនិយមពិភពលោក៖ បាតុភូត ឡានីណា នឹងត្រឡប់មកវិញនៅខែកញ្ញានេះ ប៉ុន្តែមិនបានជួយឱ្យអាកាសធាតុត្រជាក់ទេ

ទីក្រុងហ្សឺណែវ៖ អង្គការឧតុនិយមពិភពលោក (WMO) នៃអង្គការសហប្រជាជាតិ បានព្យាករណ៍ថា បាតុភូតធម្មជាតិ ឡានីណា (La Niña) ដែលនាំមកនូវអាកាសធាតុត្រជាក់អាចវិលត្រឡប់មកវិញនៅចន្លោះខែកញ្ញា និងវិច្ឆិកា ឆ្នាំ២០២៥នេះ ប៉ុន្តែសីតុណ្ហភាពនឹងនៅតែខ្ពស់ជាងមធ្យមភាគ។ ទីភ្នាក់ងារព័ត៌មានបារាំង AFP រាយការណ៍ពីទីក្រុងហ្សឺណែវ ប្រទេសស្វីស បានឱ្យដឹងថា បាតុភូតឡានីណា គឺជាបាតុភូតអាកាសធាតុ ដែលកើតឡើងដោយធម្មជាតិធ្វើឱ្យសីតុណ្ហភាពនៅខាងកើតខ្សែអេក្វាទ័រ នៃ មហាសមុទ្រប៉ាស៊ីហ្វិកនឹងចុះត្រជាក់។ ជាមួយគ្នានេះដែរ បាតុភូតក៏ជំរុញដល់ការប្រែប្រួលសម្ពាធខ្យល់ រួមទាំងមានភ្លៀងធ្លាក់ផងដែរ។ ក្នុងការធ្វើបច្ច្ុប្បន្នប្រចាំត្រីមាសរបស់ខ្លួន អង្គការឧតុនិយមពិភពលោក បានឱ្យដឹងទៀតថា បាតុភូត ឡានីណា ក៏មានឱកាស៥៥ភាគរយ ដែលសីតុណ្ហភាពលើផ្ទៃសមុទ្រនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកនឹងចុះត្រជាក់ដល់កម្រិត ឡានីណា ក្នុងអំឡុងខែកញ្ញា ដល់ខែវិច្ឆិកា ខណៈពេលនៅក្នុងខែតុលា ដល់ខែធ្នូ លទ្ធភាពនៃឡានីណា កើនឡើងបន្តិចទៅប្រហែល៦០ភាគរយ ខណៈពេល អែល នីណូ (El Niño) ដែលជាបាតុភូតអាកាសធាតុឡើងកម្តៅនោះទំនងជាមិនកើតឡើងក្នុងអំឡុងពេលនោះទេ។ ទោះបីជា ឡានីណា បាននាំឱ្យមានអាកាសធាតុត្រជាក់ជាងនេះក៏ដោយ ក៏វាមិនបានកាត់បន្ថយកម្តៅក្នុងអំឡុងពេលរលកកម្តៅដ៏ខ្លាំងនោះទេ។ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ គេបានរកឃើញថា កម្តៅពិភពលោកបានក្តៅបំផុតក្នុងកំណត់ត្រា ដោយសីតុណ្ហភាពនៅតែបន្តឡើងដល់កម្រិតខ្ពស់បំផុត ឬជិតកំណត់ត្រាខ្ពស់បំផុត។ […]

images
ហ្វីលីពីន​កំពុង​ពង្រីក​ការ​នាំ​ចេញ​កសិផល​ទៅកោះ​តៃវ៉ាន់ ដើម្បីពង្រឹងដៃពាណិជ្ជកម្ម

ម៉ានីល៖ ប្រទេសហ្វីលីពីនកំពុងងាកទៅរកកោះតៃវ៉ាន់ ដែលជាទីផ្សារកំពុងតែរីកធំសម្រាប់ការនាំចេញកសិផលហ្វីលីពីនក្នុងគោលបំណងដើម្បីធ្វើពិពិធកម្មដៃគូពាណិជ្ជកម្ម និងបន្ធូរបន្ថយសម្ពាធពីភាពតានតឹងពិភពលោក។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី៩ ខែកញ្ញា​ ឆ្នាំ២០២៥ ក្រសួងកសិកម្ម បាននិយាយថា ប្រទេសហ្វីលីពីន បានចូលរួមក្នុងកម្មវិធី «សប្តាហ៍កសិកម្មឆ្លាតរបស់តៃវ៉ាន់ (Taiwan Smart Agri-Week 2025) ដើម្បីបង្ហាញបន្ថែមនូងផលិតផលកសិកម្មរបស់ហ្វីលីពីន និងចាប់យកឱកាសនាំចេញកាន់តែទូលំទូលាយ។ ជំនួយការរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន បាននិយាយថា ការចូលរួមក្នុងព្រឹត្តិការណ៍នេះ គឺឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណេនដ៍ ម៉ាកូស (Ferdinand Marcos Jr.) ដែលបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ ឆ្នាំ២០២៥ ដើម្បីពង្រីកឧស្សាហកម្មសំខាន់ៗរបស់ខ្លួន មានដូចជាវិស័យកសិកម្ម និងកសិពាណិជ្ជកម្មជាដើម។ ពិព័រណ៍ពាណិជ្ជកម្ម ដែលធ្វើឡើងចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងតៃប៉ិ បានដាក់តាំងបង្ហាញផលិតផលបង្កើតឡើយដោយកសិករវ័យក្មេង សហគ្រាសខ្នាតតូច និងអ្នកនាំចេញ។ ការដាក់តាំងបង្ហាញនៅក្នុងពន្លារបស់ប្រទេសហ្វីលីពីន រួមមានទំនិញដែលមានប្រភពចេញពីផ្លែវ៉ានីឡា កាហ្វេផ្សំ ផ្លែចេក និងផលិតផលធ្វើពីដូង ចំណិតស្វាយ សូកូឡា ត្រីសាឌីនដប និងតែរមៀត។ ក្រុមហ៊ុនដឹកជញ្ជូនក៏បានបង្ហាញពីតួនាទីរបស់ខ្លួនក្នុងការធានារាល់ការដឹកជញ្ជូនទំនិញទៅកាន់កោះតៃវ៉ាន់ប្រកបដោយប្រសិទ្ធភាពផងដែរ។ លោកស្រីប្រធានការិយាល័យសេដ្ឋកិច្ច និងវប្បធម៌ប្រចាំទីក្រុងម៉ានីល បានពណ៌នាកោះតៃវ៉ាន់ […]

infographic_port_focus_port_of_dalian_mini_1280_800_84_s_c1
ប្រទេសតូចៗ១៤ បង្កើតក្រុមថ្មីសម្រាប់គាំទ្រពាណិជ្ជកម្មសេរី និងយុត្តិធម៌របស់ខ្លួន នៅក្នុងពាណិជ្ជកម្មពិភពលោក

សិង្ហបុរី៖ ប្រទេសតូចៗ១៤ ជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ បានប្រមូលផ្តុំគ្នាបង្កើតភាពជាដៃគូថ្មី នៅក្នុងប្រទេសសិង្ហបុរី ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្មរបស់ខ្លួន ចំពេលមានភាពតានតឹងចំពោះប្រព័ន្ធពាណិជ្ជកម្មប្រកាន់ច្បាប់តឹងតែងពេក។​ សមាជិកផ្សេងទៀតនៃភាពជាដៃគូ «អនាគតនៃការវិនិយោគ និងពាណិជ្ជកម្ម The Future Investment and Trade» ដែលបានចាប់ផ្តើមនៅក្នុងប្រទេសសិង្ហបុរី តាមរយៈកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីមកពីប្រទេសតូចៗទាំង១៤ រួមមានប្រទេសប្រ៊ុយណេ ឈីលី កូស្តារីកា អ៊ីស្លង់ លីចតេនស្ទីន ម៉ារ៉ុក នូវែលសេឡង់ ន័រវែស ប៉ាណាម៉ា រវ៉ាន់ដា ស្វីស អារ៉ាប់រួម និងប្រទេសអ៊ុយរូហ្គាយ។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម លោក ហ្គាន គឹមយ៉ុង (Gan Kim Yong) ដែលតំណាងឱ្យប្រទេសសិង្ហបុរី នៅក្នុងកិច្ចប្រជុំនេះ បានមានប្រសាសន៍ថា ភាពជាដៃគូឆ្លុះបញ្ចាំងពីគោលបំណងរួមរបស់ប្រទេសជាសមាជិក ដើម្បីគាំទ្រដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលផ្អែកលើច្បាប់ និងដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងថ្ងៃអនាគត។ លោកបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា «យើងសង្ឃឹមថា ភាពជាដៃគូអនាគតនៃការវិនិយោគ និងពាណិជ្ជកម្ម នឹងក្លាយជាកត្តាជំរុញឱ្យមានការច្នៃប្រឌិត […]

image_2025-09-15_14-15-40
នីហ្សេរីយ៉ាចាប់ផ្តើមគម្រោងចំណាយ១៩,៧លានដុល្លារ សម្រាប់ដាំប៉េងប៉ោះ និងខ្ញី

រដ្ឋាភិបាលប្រទេសអាឡឺម៉ង់ និងនីហ្សេរីយ៉ា សហការជាមួយសហភាពអឺរ៉ុប បានចាប់ផ្តើមគម្រោងផ្លាស់ប្តូរប្រព័ន្ធកសិកម្មសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ ដោយគ្រោងចំណាយថវិកាអស់ចំនួន១៩,៧លានដុល្លារ សម្រាប់បង្កើតខ្សែសង្វាក់តម្លៃប៉េងប៉ោះ និងខ្ញី នៅក្នុងប្រទេសនីហ្សេរីយ៉ា។ យោងតាមគេហទំព័របន្លែផ្លែឈើ បានឱ្យដឹងថា កម្មវិធីនេះនឹងត្រូវបានអនុវត្តក្រោមកម្មវិធីសហប្រតិបត្តិការអន្តរជាតិរបស់អាឡឺម៉ង់ ដោយសហការជាមួយស្ថាប័នជាតិធំៗពីររបស់នីហ្សេរីយ៉ា គឺក្រសួងថវិកា និងផែនការជាតិ រួមជាមួយក្រសួងកសិកម្ម និងសន្តិសុខស្បៀង ដោយគ្រោង ចាប់ផ្តើមចាប់ពីខែតុលា ឆ្នាំ២០២៤ ដល់ខែកញ្ញា ឆ្នាំ២០២៨។ តំណាងកម្មវិធីសហប្រតិបត្តិការអន្តរជាតិរបស់អាឡឺម៉ង់ បាននិយាយថា គំនិតផ្តួចផ្តើមនេះ មានគោលបំណងបង្កើត ឬបង្កើនការងារថ្មីចំនួន១០ ០០០កន្លែង និងផ្តល់ប្រាក់ហិរញ្ញប្បទានចំនួន២​,១៥លានដុល្លារ។ លោកស្រីតំណាងបានមានប្រសាសន៍ដូច្នេះថា «យើងមានបំណងធ្វើការជាមួយអ្នកទទួលផលប្រយោជន៍ចំនួន២៥ ០០០នាក់ ភាគច្រើនជាស្ត្រី និងយុវជន។ យើងនឹងធ្វើការជាមួយអ្នកពាក់ព័ន្ធខ្សែសង្វាក់តម្លៃសំខាន់ៗផ្សេងទៀត ដើម្បីធានាថា ពួកគេយល់ច្បាស់អំពីគោលការណ៍នៃការលើកកម្ពស់ខ្សែសង្វាក់តម្លៃ»។ គម្រោងនេះកំណត់គោលដៅកាត់បន្ថយ១៥ភាគរយនៃការខាតបង់ ក្រោយការប្រមូលផល នៅទូទាំងខ្សែសង្វាក់តម្លៃ ដែលបានជ្រើសរើស។  គម្រោងនេះក៏ប្រឹងបង្កើនប្រាក់ចំណូលដល់កសិករ និងប្រាក់ចំណូលអាជីវកម្មចំនួន១៥ភាគរយផងដែរ។ លោកស្រីបានបន្ថែមទៀតថា គម្រោងនេះនឹងលើកសំណើវិនិយោគយ៉ាងហោចណាស់ ២៥គម្រោង ដោយ១៥គម្រោងនឹងទទួលបានការគាំទ្រ និងសម្រាប់អ្នកទទួលផលចំនួន១៥ ០០០នាក់ ដើម្បីទទួលយកគម្រោងទៅអនុវត្តប្រកបដោយភាពឆ្លាតវៃ ឬបរិយាបន្ន។ ចំណែកអនុប្រធានគម្រោងប្រចាំប្រទេសនីហ្សេរីយ៉ា និងសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្រ្វិកខាងលិច បាននិយាយថា កម្មវិធីនេះត្រូវអនុវត្តវិធីសាស្រ្តខ្សែសង្វាក់តម្លៃប្រកបដោយបរិយាបន្ន ដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួន […]

image_2025-09-16_15-55-08
វៀតណាមស្នើឱ្យអាម៉េរិកពិចារណាឡើងវិញនូវការហាមឃាត់ការនាំចេញជលផលសមុទ្រ

ហាណូយ៖ រដ្ឋាភិបាលវៀតណាមបានស្នើឱ្យសហរដ្ឋអាម៉េរិកពិចារណាឡើងវិញនូវការសម្រេចហាមឃាត់ការនាំចេញអាហារសមុទ្រវៀតណាមមួយចំនួនទៅកាន់ទីផ្សារអាម៉េរិក ដែលនឹងចាប់ផ្តើមនៅឆ្នាំក្រោយ គឺជាផលប៉ះពាល់ដ៏ខ្លាំងដល់សេដ្ឋកិច្ច ដែលបានរងគ្រោះដោយពន្ធរបស់សហរដ្ឋអាម៉េរិករួចទៅហើយ។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីក្រសួងឧស្សាហ៍កម្ម និងពាណិជ្ជកម្មវៀតណាម លោក ង្វៀន ហុងឌៀន (Nguyen Hong Dien) កាលពីថ្ងៃទី១៥ ខែកញ្ញា បានផ្ញើលិខិតមួយច្បាប់ទៅរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាម៉េរិក លោក ហាវវើដ លូតនិក (Howard Lutnick) ដើម្បីសុំឱ្យ “ពិចារណាឡើងវិញ” នៃការសម្រេចចិត្តកាលពីខែសីហា ដោយរដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិអាម៉េរិក បានកំណត់ថាវិធីសាស្រ្តនេសាទមួយចំនួនរបស់វៀតណាម បង្កហានិភ័យដល់ថនិកសត្វសមុទ្រ។ យោងតាមទិន្នន័យគយវៀតណាម បានឱ្យដឹងថា សហរដ្ឋអាម៉េរិក គឺទីផ្សារអាហារសមុទ្រដ៏ធំបំផុតរបស់វៀតណាម ដែលការនាំចេញចាប់ពីខែមករា​ ដល់ខែសីហា ឆ្នាំ២០២៥ កើនឡើងចំនួន៦,៩ភាគរយធៀបនឹងឆ្នាំមុន គឺកើនដល់១,២៤ពាន់លានដុល្លារ ស្មើនឹង១៧,៣ភាគរយនៃការនាំចេញអាហារសមុទ្រសរុបរបស់ប្រទេសវៀតណាម។ កាលពីខែមុន រដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិអាម៉េរិក បានជូនដំណឹងដល់ក្រសួងកសិកម្មវៀតណាម ដោយបានប្រាប់យ៉ាងច្បាស់ថា សហរដ្ឋអាម៉េរិកបានបដិសេធមិនផ្តល់ការរកឃើញជាក់ស្តែងរបស់ខ្លួន ស្តីពីការការពារថនិកសត្វសមុទ្រ ចំពោះវិធីសាស្រ្តនេសាទរបស់វៀតណាមចំនួន១២យ៉ាងនោះទេ។ ប្រភពដដែលបានបញ្ជាក់ថា៖ ប្រទេសដែលជលផលសមុទ្ររបស់ខ្លួនត្រូវបានបដិសេធបន្ទាប់ពីការរកឃើញជាក់ស្តែង គឺត្រូវបានហាមឃាត់មិនឱ្យនាំចេញត្រី និងផលិតផលត្រីពីជលផលទាំងនោះទៅកាន់សហរដ្ឋអាម៉េរិក ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។ សេចក្តីថ្លែងការណ៍របស់ក្រសួងឧស្សាហ៍កម្ម […]

549918462_1187763280043347_3498272980318728081_n
ឧកញ៉ា ឡាយ ឈុនហួ អញ្ជើញចូលរួមក្នុងកម្មវិធីចុះកិច្ចសន្យាកសិកម្ម រវាងសហគមន៍កសិកម្មចំនួន៣២ ក្នុងខេត្តព្រះវិហារ ដើម្បីទិញ-លក់ស្រូវ និងដំឡូងមីសរីរាង្គ

ព្រះវិហារ៖ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធសហស្រូវអង្ករកម្ពុជា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីចុះហត្ថលេខានៃកិច្ចសន្យាកសិកម្ម រវាងក្រុមហ៊ុនឯកជនចំនួនពីរ រួមមានក្រុមហ៊ុនអេមរុរ៉ាយស៍ និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា ដែលជាសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា លើការបញ្ជាទិញកសិផលចំនួនពីរមុខ រួមមានស្រូវសរីរាង្គ និងដំឡូងមីសរីរាង្គ លើបរិមាណសរុប៧៣ ៨០០តោន ពីកសិករមកពីសហគមន៍កសិកម្មចំនួន៣២នៅក្នុងខេត្តព្រះវិហារ។ ការចុះកិច្ចព្រមព្រៀងទិញ-លក់ស្រូវ និងដំឡូងមីសរីរាង្គនេះ បានធ្វើឡើងតាមរយ:ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដែលរៀបចំឡើងនៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំភោជនីយដ្ឋាន លី ហួត ក្រុងព្រះវិហារ ក្រោមអធិបតីភាព លោក អ៊ុក គឹមសាន្ដ អភិបាលរងខត្តព្រះវិហារ ព្រមទាំងមានការចូលរួមពីក្រុមហ៊ុនបញ្ជាទិញ មន្ទីរជំនាញពាក់ព័ន្ធ អង្គការដៃគូ ថ្នាក់ដឹកនាំ និងតំណាងសហគមន៍កសិកម្មទាំង៣២ផងដែរ ។ នៅក្នុងកម្មវិធីនេះដែរ ឧកញ៉ាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកអំពីការសម្រេចបាននូវការនាំចេញអង្ករក្នុងរយៈពេលប្រាំបីខែ នៃឆ្នាំ២០២៥ បានចំនួន៤៧២ ៨០៣តោន ដែលគិតជាទឹកប្រាក់បានចំនួន៣៤៨,១៨លានដុល្លារ ដែលមានកំណើនជិត២០ភាគរយ និងការនាំចេញស្រូវសើមបានចំនួន៤ ៨៤៨ ៨៣៥តោន ដែលគិតជាទឹកប្រាក់បានប្រមាណជា១ ១១៤,២៥លានដុល្លារ ដែលមានកំណើនប្រមាណជា៥៤ភាគរយ។ […]


កាលវិភាគផ្សព្វផ្សាយ