អូស្ត្រាលីងាកមករកទីផ្សារអាស៊ី-អាគ្នេយ៍សម្រាប់លក់ផលិតផលកសិកម្ម បន្ទាប់ពីអាម៉េរិកកៀបពន្ធខ្លាំងពេក
អន្តរជាតិ៖ ការនាំចេញផលិផលកសិកម្មរបស់អូស្ត្រាលីទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក អាចកាត់បន្ថយដោយសារការដំឡើងពន្ធខ្ពស់ពេក ហើយងាកមកបង្កើនការនាំចេញទៅកាន់ទីផ្សារ នៅភូមិភាគអាស៊ីអាគ្នេយ៍វិញម្តង ដែលអាចជួយពង្រឹងសន្តិសុខសេដ្ឋកិច្ច និងភាពធន់ ព្រមទាំងពង្រឹងទំនាក់ទំនងក្នុងតំបន់ផងដែរ។ យោងតាមការចេញផ្សាយរបស់វិទ្យាស្ថានយុទ្ធសាស្ត្រនយោបាយអូស្ត្រាលី (Australian Strategic Policy Institute) បានឱ្យដឹងថា ការសម្រេចចិត្តរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ក្នុងការដំឡើងពន្ធលើការនាំចូលដែកថែប និងអាលុយមីញ៉ូមរបស់អូស្ត្រាលី កំពុងតែបង្ហាញឱ្យពីភាពរឹងមាំនៃទំនាក់ទំនងរវាងអូស្ត្រាលី និងសហរដ្ឋអាម៉េរិក ខណៈពេលសហរដ្ឋអាម៉េរិកមិនទាន់ដាក់ពន្ធបន្ថែមលើការនាំចូលផលិតផលសាច់គោអូស្ត្រាលី និងផលិតផលកសិកម្មផ្សេងទៀត។ ផ្ទុយទៅវិញ ទំនាក់ទំនងរវាងប្រទេសទាំងពីរនេះនឹងមានការប្រែប្រួល ដោយសារសង្គ្រាមពាណិជ្ជកម្ម។ ស្ថានការណ៍មិនអាចទាយទុកមុនចំពោះគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិកមានន័យថា ឧស្សាហកម្មទាំងនេះ ដែលប្រឈមមុខនិងការកាត់ផ្តាច់ក្នុងពេលឆាប់ៗនេះ អាចធ្វើឱ្យប៉ះពាល់ដល់អ្នកផលិតធំៗរបស់អូស្ត្រាលី និងជះឥទ្ធិពលយ៉ាងខ្លាំងដល់សហគមន៍នៅតាមជនបទ ជាពិសេសសហគមន៍កសិករនៅភាគខាងជើងប្រទេសអូស្ត្រាលី ដែលមានផ្ទៃដីកសិកម្មធំជាងគេ។ ក្រោយការបិទបញ្ចប់សង្រ្គាមត្រជាក់ គេមិនអាចមើលរំលងចំពោះការប្រែប្រួលរបៀបរបបពិភពលោកបានទេ ដែលសហរដ្ឋអាម៉េរិក បានដើរតួជាជើងឯកខាងប្រជាធិបតេយ្យ និងក្រឡុកពិភពលោកតាមអំពើចិត្ត។ ការរង្គោះរង្គើនៃប្រព័ន្ធពាណិជ្ជកម្មលើសកលលោក អាចតម្រូវឱ្យអូស្ត្រាលីវាយតម្លៃឡើងវិញនូវទម្លាប់នាំចេញផលិតផលរបស់ខ្លួន ជាពិសេសចំពោះការនាំចេញផលិតផលកសិកម្ម ដែលសហរដ្ឋអាម៉េរិក គឺជាទីផ្សារធំទីពីរ កាលពីឆ្នាំ២០២៣-២០២៤ ផ្តល់ប្រាក់ចំណូលចំនួន៦,៨ពាន់លានដុល្លារ ពីការនាំចេញសាច់គោ សាច់ចៀម ទឹកដោះគោ និងស្រា។ ការបាត់បង់ទីផ្សារនេះនឹងផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់អាជីវកម្មកសិកម្ម និងសហគមន៍ជាច្រើននៅទូទាំងប្រទេសអូស្ត្រាលី។ ការបាត់បង់ទីផ្សារដ៏ធំមួយនេះ នឹងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យកសិកម្ម និងសហគមន៍កសិកររបស់ប្រទេសអូស្ត្រាលី និងនាំទៅរកការមិនសប្បាយចិត្ត […]